ភ្នំពេញ៖ យុវជន៣នាក់ បាននាំគ្នាព្រួតវាយទៅលើប្តីប្រពន្ធ២នាក់បណ្ដាលឲ្យរបួស ខណៈដែលពួកគេកំពុងជិះម៉ូតូមួយគ្រឿងដឹកកូនតូច ចេញពីកម្មវិធីខួបកំណើតបងប្អូន ហើយភាគីយុវជន៣នាក់នោះ បានបើកម៉ូតូលឿនជែងប៊ិះគ្នាបង្កជាគ្រោះថ្នាក់ចរាចរណ៍ ទើបធ្វើឲ្យជនរងគ្រោះ២នាក់ប្តីប្រពន្ធខឹងស្រែកជេរ ទើបកើតហិង្សាវាយតបគ្នា បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌទួលគោកចុះជួយធ្វើអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនយុវជនបង្កម្នាក់ ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់ ។ ករណីហិង្សាខាងលើនេះ បានកើតទ្បើងកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចខាងត្បូងមន្ទីរពេទ្យព្រះកុសុម: តាមបណ្ដោយផ្លូវលេខ២៧១ កែងនិងផ្លូវលេខ១៦០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក … អានបន្ថែម ប្តីប្រពន្ធ២នាក់ខឹងគេជិះម៉ូតូជែង ស្រែកជេរ ត្រូវភាគីម្ខាងទៀតឈប់ម៉ូតូវាយបែកក្បាល