ភ្នំពេញ ៖ ល្បែងស៊ីសងគឺជាល្បែងខុសច្បាប់ដែលតំរូវអោយអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែមានវិធានការណ៍ទប់ស្កាត់និងបង្រ្កាប់ហើយល្បែងស៊ីសងគ្រប់ប្រភេទក៍បានដាក់បញ្ជូលក្នុងគោលនយោបាយភូមិ – សង្កាត់ មានសុវត្តិភាពរបស់រដ្ធាភិបាលផងដែលក្នុងគោលបំណងទប់ស្កាត់នូវរាល់បទល្មើសង្គម។ តែផ្ទុយទៅវិញតាំងលួចលាក់លេងល្បែងស៊ីសងប្រភេទជាហ្គេមបាញ់ត្រីមួយដែលកំពុងពេញនិយមពង្វក់ស្មារតីយុវជនដែលជាទំពាំងស្នងឫស្សីហើយត្រូវសមត្ថកិច្ចគ្រប់បណ្តាលខេត្តក្រុងយកចិត្តទុកដាក់ទប់ស្កាត់និងបង្រ្កាប់នោះបែជាតំណើរការយ៉ាងរលូនដោយគ្មានការបង្រ្កាប់ពីសំណាក់អាជ្ញាធរដែនដីហើយបែជាលេចឭថាទីតាំងល្បែងស៊ីសងនោះមានច្បាប់អនុញ្ញតិទៅវិញ។ ទីតាំងល្បែងស៊ីសងខាងលើនេះជ្រកក្រោមស្លាកយីហោវេទីតាំងល្បែងស៊ីសងខាងលើនេះជ្រកក្រោមស្លាកយីហោអាស៊ីវេលុយផ្ទះលេខ៨៤០ផ្លូវលេខ៣៨៨សង្កាត់ទួលស្វាយព្រៃ២ខណ្ឌចំការមនរាជធានីភ្នំពេញ។ទីតាំងខាងលើនេះត្រូវបានលោកនាយប៉ុស្តិន៍ស្តីទីទួលស្វាយព្រៃ២សាយ ចំរើន អះអាងបញ្ជាក់ប្រាប់ថាមានច្បាប់អនុញ្ញតិអោយលេងហើយច្បាប់នេះមិនមែនអនុញ្ញតិត្រឹមសង្កាត់នោះទេគឺដល់ក្រសួងឯណោះ។ដោយឡែកលោកយិន … អានបន្ថែម លោកសាយ ចំរើនមេប៉ុស្តិ៍ស្តីពីទួលស្វាយព្រៃ២ ល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមានច្បាប់អនុញ្ញាតពីក្រសួង