FedEx , Ford និងរ៉ែដីកម្រ ជាអាវុធដែលចិនបានប្រើប្រាស់វាយប្រហារអាមេរិកវិញ​

ចិនបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ​ ford Motor Co ​នៅក្នុងប្រទេសចិន ដោយចោទប្រកាន់ថា បានបំពានច្បាប់កម្មសិទ្ធបញ្ញា ។ នេះជាសកម្មភាពថ្មីដែល … អាន​បន្ថែម FedEx , Ford និងរ៉ែដីកម្រ ជាអាវុធដែលចិនបានប្រើប្រាស់វាយប្រហារអាមេរិកវិញ​

ជិះម៉ូតូបុករ៉ឺម៉កធ្លាយពោះវៀនស្លាប់

ភ្នំពេញ:  យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងអាណោចអាធម័ខណះជិំះម៉ូតូលឿនមិនប្រយ័ត្នទៅបុករ៉ឺម៉កកាលពីវេលា ម៉ោង៨ និង ៥០នាទីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩  នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ … អាន​បន្ថែម ជិះម៉ូតូបុករ៉ឺម៉កធ្លាយពោះវៀនស្លាប់

តន្រ្តីករម្នាក់ កំពុងអង្គុយចុចទូរស័ព្ទលេង ត្រូវជនសង្ស័យម្នាក់ដើរមកក្បែរឆក់បានសម្រេច តែគេចមិនផុតពីសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពថ្មើរជើងមកឆក់ទូរស័ព្ទដៃមួយគ្រឿងពីបុរសម្នាក់ ដែលជាអ្នកតន្រ្តីករបានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវជនរងគ្រោះរត់ដេញតាមពីក្រោយនិងស្រែកឆោឡោផ្អើលកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ កំពុងជិះល្បាតក្បែរនោះក៏​ឃាត់ខ្លួន​បានជាក់ស្តែងជាមួយនឹងវត្ថុតាងផងដែរ ។ ជនសង្ស័យ​ខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​អំពើ​ហិង្សា​ (​ដើរ​ឆក់​ទូរស័ព្ទ​ដៃ​)​​ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ថ្ងៃព្រហស្បតិ៍ ​​៤កើត ​ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ​ត្រូវ​នឹងថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​មុខ​វត្ត​ឧណ្ណាលោម​ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ភូមិ​ទី​១​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ ។​ ​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ កង​ បញ្ញា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​ និង​ទីលំនៅ​មិន​ពិតប្រាកដ ​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ លឹ​ម​ ស៊ា​ង​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ តន្ត្រីករ​ ស្នាក់​នៅផ្ទះ​លេខ​17EO​ ផ្លូវ​លេខ​47​ ភូមិ​15​ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​​ពេញ​ រាជធានី​ភ្នំពេញ​។​ ​វ​ត្តុ​តាង​ចាប់​យក​មាន​ ៖​ ទូរស័ព្ទ​ដៃ​០១​គ្រឿង​ម៉ាក​ HUAWEI​ ពណ៌​ទឹក​បិ​ច​ (​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​)​។​ យោងតាមរបាយការណ៍របស់​នគរបាល​ខណ្ឌដូនពេញ បានឲ្យដឹងថា មុខ​ពេល​កើតហេតុ​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ម៉ោង​១០និង​១០​នាទីយប់​ ជន​រង​គ្រោះ​បាន​ដើរមក​អង្គុយ​លេង​លើ​ថ្ម​ម៉ា​ប​មាត់ទន្លេ​មុខ​វត្ត​ឧណ្ណា លោម​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ភូមិ​ទី​១​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​ បាន​យក​ទូរស័ព្ទ​ដៃ​ម៉ាក​ HUAWEI​ ពណ៌​ទឹក​បិ​ចម​ក​ចុច​លេង​ ពេល​នោះ​មាន​ជនសង្ស័យ​​បាន​ដើរមក​ជិត​ជន​រង​គ្រោះ​ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​ដៃ​ជន​រង​គ្រោះ​បាន​សំរេច​រត់គេច​ខ្លួន​ ពេល​នោះ​ជន​រង​គ្រោះ​ស្រែក​ឆោ​រ​ឡោ​រត់​ដេញ​តាម​ពីក្រោយ​ហើយ​ជនសង្ស័យ​រត់​ឆ្លងផ្លូវ​មក​ដល់​ចំណុច​ផ្លូវ​សុធារស​កែង​ផ្លូវ​លេខ​១៧៨​ ភូមិ​២​ សង្កាត់​ជ័យ​ជំនះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ័យ​ជំនះ​ដែល​កំពុង​ល្បាត​ឃើញ​បាន​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ រួម​ជាមួយ​វត្ថុ​តាង​ទូរស័ព្ទ​ដៃ​០១​គ្រឿង​របស់​ជន​រង​គ្រោះ​ ដែល​ឆក់​បាន​យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ​តែ​ម្តង​។​ … អាន​បន្ថែម តន្រ្តីករម្នាក់ កំពុងអង្គុយចុចទូរស័ព្ទលេង ត្រូវជនសង្ស័យម្នាក់ដើរមកក្បែរឆក់បានសម្រេច តែគេចមិនផុតពីសមត្ថកិច្ចចាប់វាយខ្នោះ

(វិភាគ) ​៖ មីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ​ រុស្សី-ចិនមានសមត្ថភាពខ្លាំងជាងអាមេរិក

អាមេរិក ជាមហាអំណាចយោធាលើពិភពលោក ដោយអាមេរិក មានកម្លាំងទាហាន និងទីតាំងយោធានៅក្រៅប្រទេសជាច្រើន ក្នុងនោះ មានទីតាំងនៅកៀកប្រទេសរុស្ស៊ី គឺតំបន់អឺរ៉ុប ខាងកើត និងទីតាំងនៅកៀកប្រទេសចិន … អាន​បន្ថែម (វិភាគ) ​៖ មីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ​ រុស្សី-ចិនមានសមត្ថភាពខ្លាំងជាងអាមេរិក

គួរអោយអាណិត! ដូចណាត់គ្នាស្លាប់ មនុស្ស២នាក់ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាបៈ កាលពីរសៀលថ្ងៃម្សិលម៉ិញ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរស២នាក់ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ បុរសទាំងពីរនាក់មានមុខរបរជាអ្នកលក់ឈូកនិងអ្នកដឹកទឹកសុទ្ធលក់ត្រូវបានបាតុភូតរន្ទះបាញ់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ខណៈចូលជ្រកភ្លៀងក្រោមឈើ ។ ហេតុ​ការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោងប្រហែល២និង៣០នាទីរសៀលថ្ងៃទី៦ … អាន​បន្ថែម គួរអោយអាណិត! ដូចណាត់គ្នាស្លាប់ មនុស្ស២នាក់ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម

ពូទីន ៖ អាមេរិកគ្មានហេតុផលអ្វីត្រូវបញ្ចូនទាហានទៅកាន់វេណេហ្ស៊ុយអេឡាឡើយ

លោកពូទីនបញ្ជាក់ថា វិបត្តិនៅវេណេហ្ស៊ុយអេឡា ទុកឲ្យពលរដ្ឋ​វេណេហ្ស៊ុយអេឡា​ជាអ្នកដោះស្រាយ ។ លោក​ពូទីនបន្តទៀតថា​«តាមរយៈកិច្ចពិភាក្សា​ ប្រឹក្សា និងសហប្រតិបត្តិការ រវាងកម្លាំង នយោបាយនៅក្នុងប្រទេស ពលរដ្ឋវេណេហ្ស៊ុយអេឡា​ជាអ្នករៀបចំ​ … អាន​បន្ថែម ពូទីន ៖ អាមេរិកគ្មានហេតុផលអ្វីត្រូវបញ្ចូនទាហានទៅកាន់វេណេហ្ស៊ុយអេឡាឡើយ

ទម្លាយមុខអ្នកជំនាញសម្អាងកាយឲ្យតារាល្បីៗឲ្យកាន់តែមានភាពជឿជាក់ទ្វេឡើង

ភ្នំពេញ៖ មានរូបសម្រស់ស្រស់សោភា មិនគ្រាប់គ្រាន់នឹងធ្វើឲ្យតារាស្រីល្បីៗនៅកម្ពុជាមានភាពជឿជាក់ខ្លាំងនោះទេ ប៉ុន្តែក្រោយពេលរៀបចំខ្លួនស្លៀកពាក់នោះពួកគេក៏ត្រូវការអ្នកជំនាញតុបតែងមុខនិងធ្វើសក់ដើម្បីឲ្យស្រស់ពួកគេកាន់តែស្រស់ទ្វេឡើង។ យុវជន តាំងឡេងគ្រុយ ហៅ Love Vy គឺជាអ្នកជំនាញឈានមុខម្នាក់ដែលធ្លាប់ … អាន​បន្ថែម ទម្លាយមុខអ្នកជំនាញសម្អាងកាយឲ្យតារាល្បីៗឲ្យកាន់តែមានភាពជឿជាក់ទ្វេឡើង

សរសើរទឹកចិត្ត ឌួង ហ្សូរីដា ស្ម័គ្រចិត្តយុទ្ធនាការអភិរក្សសត្វដំរីជិតផុតពូជនៅកម្ពុជា

ភ្នំពេញ៖ ពិធីការិនីស្រីល្បីឈ្មោះ ឌួង ហ្សូរីដា ត្រូវបានសមាគមអភិរក្សដំរីអៃរាវត្តា តែងតាំងជាអគ្គរដ្ឋទូតសុច្ឆន្ទៈចាប់ពីដើមខែមិថុនាឆ្នាំ២០១៩មក។ នាងបានបង្ហាញវត្តមានដោយការស្ម័គ្រចិត្តនៅខេត្តរតនគិរីដោយផ្ទាល់ក្នុងសកម្មភាពផ្សព្វផ្សាយពីការអភិរក្សសត្វដំរីនៅកម្ពុជា ខណៈដំរីគឺជាសត្វដែលកំពុងតែរងនូវភាពជិតផុតពូជដែរ។ ​ក្រោយលេចធ្លោរនឹងការងារសិល្បៈជាច្រើនឆ្នាំ ឌួង … អាន​បន្ថែម សរសើរទឹកចិត្ត ឌួង ហ្សូរីដា ស្ម័គ្រចិត្តយុទ្ធនាការអភិរក្សសត្វដំរីជិតផុតពូជនៅកម្ពុជា

រន្ទះបាញ់សិស្សសាលាបណ្តាលឱ្យ ស្លាប់២នាក់ របួសធ្ងន់ម្នាក់ដែលពួកគេកំពុងលេងបាល់ទាត់នៅមុខសាលារៀន

ខេត្តរតនគិរី៖ ហេតុការណ៍ដ៏រន្ធត់មួយដោយមានករណីរន្ទះបាញ់សិស្សសាលាបណ្តាលឱ្យ ស្លាប់២នាក់ របួសធ្ងន់ម្នាក់ខណ:ពេលដែលពួកគេកំពុងលេងបាល់ទាត់នៅមុខសាលារៀន ណងកាតុង ភូមិបាតាង ។ ហេតុការណ៍ដ៏រន្ធត់នោះបានកើតឡើងនៅវេលាម៉ោង៤.២៤នាទីល្ងាចថ្ងៃព្រហស្បតិ៍ ៤ កើតខែជេស្ឋ ឆ្នាំកុរឯកស័ក … អាន​បន្ថែម រន្ទះបាញ់សិស្សសាលាបណ្តាលឱ្យ ស្លាប់២នាក់ របួសធ្ងន់ម្នាក់ដែលពួកគេកំពុងលេងបាល់ទាត់នៅមុខសាលារៀន

សមត្ថកិច្ច បញ្ជូ្ជនជនជាតិចិននិងប្រពន្ធវៀតណាម មកតុលាការ ករណីជួញដូរគ្រឿងញៀនជាង១ម៉ឺនគ្រាប់

ភ្នំពេញ៖នគរបាលខណ្ឌដូនពេញ នៅថ្ងៃទី៦ ខែមិថុនា នេះ បានបញ្ជូនបុរសជនជាតិចិននិងប្រពន្ធជាជនជាតិវៀតណាម មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ករណីជួញដូរគ្រឿងញៀនជាង១ម៉ឺនគ្រាប់ ទម្ងន់ជាង៦គីឡូក្រាម ។ ជនសង្ស័យ … អាន​បន្ថែម សមត្ថកិច្ច បញ្ជូ្ជនជនជាតិចិននិងប្រពន្ធវៀតណាម មកតុលាការ ករណីជួញដូរគ្រឿងញៀនជាង១ម៉ឺនគ្រាប់

នគរបាលកម្ពុជាចាប់បញ្ជូនជនជាតិអាមេរិកទៅតុលាការ ពាក់ព័ន្ធនឹងករណីលាក់អាវុធទំនើបចំនួន៩ដើម និងគ្រាប់៦៦គ្រាប់

ភ្នំពេញ ៖ នគរបាលនៃប្រទេសកម្ពុជានៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានចាប់ឃាត់ខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់ បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីរកឃើញថាជននេះបានលាក់អាវុធទំនើបប្រភេទ Glock ចំ​នួន៩ដើម … អាន​បន្ថែម នគរបាលកម្ពុជាចាប់បញ្ជូនជនជាតិអាមេរិកទៅតុលាការ ពាក់ព័ន្ធនឹងករណីលាក់អាវុធទំនើបចំនួន៩ដើម និងគ្រាប់៦៦គ្រាប់

ស្ទូចលើកអេស្កាវ៉ាទ័រមិនប្រយ័ត្នប៉ះខ្សែកាបភ្លើង ឆ្លងឆក់សន្លប់ស្តូក

ភ្នំពេញ ៖ បុរសជាអ្នកបើកបររថយន្តស្ទូចម្នាក់បានធ្វេីការស្ទូចលើអេស្កាវ៉ាទ័រធុចតូចមួយគ្រឿង មិនបានមើលលើ បែជាដងស្ទូចទៅទាក់ប៉ះនឹងខ្សែកាបភ្លើង បណ្តាលឲ្យឆ្លងឆក់រងរបួសធ្ងន់ ត្រូវបានរថយន្តកងពល់តូច៧១១ដឹក​យកទៅសង្គ្រោះភ្លាមៗ។ ហេតុការណ៍​បានកេីតឡេីងកាលពីវេលាម៉ោង១២និង៥៥នាទីរសៀល ថ្ងៃទី៦ ខែមិថុនា … អាន​បន្ថែម ស្ទូចលើកអេស្កាវ៉ាទ័រមិនប្រយ័ត្នប៉ះខ្សែកាបភ្លើង ឆ្លងឆក់សន្លប់ស្តូក