ខេត្តតាកែវ៖ ក្នុងកិច្ចការជួយសង្គមលោកហ៊ួតជាដែលគេស្គាល់ថាជាអ្នកជំនួញលេចធ្លោរនោះ មកនេះបានដឹកនាំសិល្បករល្បីៗចុះទៅចែកសម្ភារៈសិក្សាដល់សិស្សនិងសម្ពោធអាគារការិយាល័យសិក្សាស្ថិតនៅវិទ្យាល័យភ្ញីមាសឃុំព្រៃផ្តៅស្រុកព្រៃកប្បាសខេត្តតាកែវ។ពិធីនេះធ្វើឡើងកាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៨កន្លងមានការចូករួមពីសំណាក់តារាសម្តែងនិងកំប្លែងល្បីៗចូលរួមយ៉ាងច្រើនកុះករ។ សិល្បករដែលបានអបដំណើរជាមួយអ្នកជំនួញខាងលើមានដូចជានាយពែកមី,លោកអ៊ឹមជីវ៉ា,អ្នកនាង ពេជ្រសេរីរ័ត្ន,អ្នកស្រីម៉មសុម៉ាលី,កញ្ញាយ៉េយ៉េ,លោកផាត់ឌុននិងអ្នកស្រីធន់ យុវណ្ណាហៅម៉ែប្រជ្រុយ។អាគារការិយាល័យសិក្សាខាងលើនេះមានទំហំ៤០ម៉ែត្រគុណ២០ម៉ែត្រដែលចំណាយអស់ទឹកប្រាក់សរុបចំនួន៧៣,៤០០ដុល្លារួមទាំងសំណង់ជុំវិញអាគារផងដែរ។ នេះគឺជាអំណោយសប្បុរសធម៌របស់លោកយុនប៊ុនគនបច្ចុប្បន្នរស់នៅប្រទេសកាណាដា, លោកស្រ៊ុនតាំងហ៊ាងរស់នៅរដ្ឋមុនីសូតានិងលោកហ៊ួតជាក្រុមហ៊ុនលក់គ្រឿងសំណង់នៅភ្នំពេញព្រមទាំងការចូលរួមជាវិភាគទានរបស់បងប្អូនអ្នកស្រុកខ្លះផងនិងអ្នករស់នៅក្រៅស្រុកខ្លះទៀតផងដែរ។នេះបើតាមការបញ្ជាក់ពីលោកហ៊ួតជា។ លោកហ៊ួតជាបានថ្លៃងឲ្យដឹងទៀតថាដោយសារតែមើលឃើញពីភាពខ្វះខាតនិងចក្ខុវិស័យខ្ញុំបានយកចិត្តទុកដាក់ជាមួយនិងវិស័យអប់រំក៏បានបន្តសកម្មភាពបណ្តុះណ្តាលក្មេងៗតាមរយៈអង្គការក៏ដូចជាមូនិធិមួយចំនួនដែលតែងតែជួយដល់ក្មេងសិស្សាសាលានៅតាមសហគមនានាដែលពួកគាត់(សិស្ស)កំពុងតែក្រេបយកចំណេះដឹងដើម្បីអនាគត់។ អគ្គនាយកក្រុមហ៊ុនលក់គ្រឿងសំណង់រូបនេះបានបញ្ជាក់ថាដើម្បីជាការគោរពដឹងគុណដល់លោកគ្រូអ្នកគ្រូនៃវិទ្យាល័យខាងលើដែលលោលធ្លាប់សិក្សានៅទីនោះផងទើបក៏បានសន្យាថានឹងប្រគ់ម៉ូតូដល់សិស្សដែលរៀនពូកែជាប់ចំណាក់ថ្នាក់និទ្ទេសA … អានបន្ថែម លោកហ៊ួតជាដឹកនាំសិល្បករល្បីៗចូលរួមសម្ពោធអាគារការិយាល័យសិក្សាវិទ្យាល័យភ្ញីមាស