ខេត្តស្វាយរៀង៖ រឿងករណីឃាដកម្មសម្លាប់បុរសជនជាតិម៉ាឡេស៊ីនៅក្នុងបន្ទប់ទឹកភោជនីយ៏ដ្ឋានស៊ីឡាយក្រុងបាវិតត្រូវបានបំបែកសំណុំរឿងហើយខណះឃាត់ខ្លួនជនសង្ស័យម្នាក់ដោយគ្រាន់តែរឿងទំនាស់បន្តិចបន្តួចដណ្ដើមកន្លែងដេក តែប៉ុណ្ណ្ណោះ។ ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨នៅក្នុងបន្ទប់បុគ្គលិកកាស៊ីណូហ្គោដឡាក់ស្ថិតក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិត។ ពាក់ពន្ធ័និងករណីនេះមន្ត្រីអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាក្រោមការចង្អុលបង្ហារបស់លោកឧត្តមសេន្តមសេនីយ៍ត្រីសែវុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌខណះធ្វើការស្រាវជ្រាវយ៉ាងសស្រាក់សស្រាំម៉ត់ចត់ទើបឈានទៅរកការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០២និង៣០នាទី រំលងអាធ្រាត្រ … អានបន្ថែម សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តនិងនគរបាលបំបែកសំណុំរឿង ឃាតកម្មលើជនជាតិម៉ាឡេស៊ី នៅក្រុងបាវិតឃាត់ខ្លួនបានម្នាក់