ភ្នំពេញ៖ អាជ្ញាធរសង្កាត់ចោមចៅ បានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ ប្រគល់ទៅឲ្យកម្លាំងនគរបាល ប៉ុស្ដិ៍ចោមចៅ ធ្វើការសាកសួរនិងកសាងសំណុំរឿង បន្ទាប់ពីបានក្លែងត្រានិងហត្ថលេខានៅលើ លិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះ មួយច្បាប់ហើយនៅពេលយកលិខិតខាងលើនេះ ទៅដាក់បញ្ចាំអ្នកដ៏ទៃប្រុងយកលុយរាប់ ម៉ឺនដុល្លារ ក៏ត្រូវបានបែកការណ៏ ដោយ ត្រូវបានអ្នកទទួលបញ្ចាំមានការសង្ស័យ បានយកលិខិតមួយនេះ ទៅធ្វើការសាកសួរនិងឲ្យ អាជ្ញាធរជួយពិនិត្យ ទើបឃើញថាក្លែងក្លាយ ហើយអាជ្ញាធរសង្កាត់ចោមចៅបានធ្វើការឃាត់ខ្លួន ប្រគល់ឲ្យនគរបាលចាត់ការតាមច្បាប់តែម្ដង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ Continue reading “ឃាត់ខ្លួនស្រ្តីម្នាក់ក្លែងលិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះ”