ខេត្តកំពង់ឆ្នាំង៖ សត្វពស់ថ្លាន់ ចំនួន២៧ក្បាលដែលគេចាត់ទុកថាជាសត្វដ៏កម្រនិងជិតផុតពូជត្រូវបានកម្លាំងអន្តរាគមន៍ចម្រុះឧទ្យាននុរក្សសហការជាមួយរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានលែងចូលបឹងធម្មជាតិដើម្បីអភិរក្សឡើងវិញ កាលពីល្ងាចថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០១៩នៅតំបន់អភិរក្សជីវចម្រុះចំណុចភូមិស្លតឃុំផ្លូវទូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។ មន្រ្តីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថាសត្វពស់ថ្លាន់ទាំង២៧ក្បាលនេះកម្លាំងចម្រុះបានប្រមូលពីរាជធានីភ្នំពេញនិងតាមបណ្តាហាងផ្សេងៗយកទៅលែងនៅភ្នំតាម៉ៅ ហើយដោយមានចំនួនច្រើនទើបគេយកមកលែងនៅក្នុងតំបន់ជីវចម្រុះចំណុចខាងលើដើម្បីអភិរក្សខ្លះ … អានបន្ថែម ពស់ថ្លាន់ចំនួន២៧ក្បាលត្រូវបានកម្លាំងអន្តរាគមន៍ចម្រុះឧទ្យាននុរក្សលែងចូលបឹងធម្មជាតិ