នាយ ចយ ផ្អែមល្ហែមជាថ្មីជាមួយសង្សារ
តារាកំប្លែង លោក ភិច សែ ហៅនាយចយបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលនិងលួចច្រណែនជាថ្មីក្រោយពីនាយបង្ហាញភាពផ្អែមល្ហែមខ្លាំង នៅថ្ងៃខួបកំណើតសង្សា។ ភាពផ្អែមល្ហែមនេះបានធ្វើឲ្យបុរសៗជាច្រើនភ្ញាក់ និងស្ងប់ស្ងែងនឹងស្នេហានេះ។ នាយចយដែលមានវ័យ២៤ឆ្នាំសង្សាឈ្មោះក្វាន់ឌីទើបមានវ័យ១៨ឆ្នាំជាសិស្សដែលរៀននៅវិទ្យាល័យមួយនៅខេត្តពោធិសាត់។លោកថាទំនាក់ទំនងនេះគឺកើតមានឡើងដោយខ្លួនឯងដោយមិនមានអ្នកណែនាំឬបង្ខិតបង្ខំនោះទេហើយក្រោយការមើលចិត្តថ្លើមគ្នាគឺកាន់តែស្រលាញ់គ្នាហើយក្រុមគ្រួសារទាំងសងខាងដឹងលឺរួចរាល់ហើយដោយមិនមានការជំទាស់ដែរ។ លោកថាទោះមានភ្លើងខៀវពីក្រុមគ្រួសារប៉ុន្តែលោកនៅមិនទាន់ចូលរោងការភ្លាមៗទេគឺលោកចង់សន្សំលុយកាក់ឲ្យបានសមល្មមនឹងរៀបចំពិធីសមរម្ភមួយសម្រាប់ខ្លួននិងអនាគតភរិយា។ទស្សនិកជនបានលាន់មាត់ជាថ្មីជាថ្មីជាមួយនឹងរូបថត … អានបន្ថែម នាយ ចយ ផ្អែមល្ហែមជាថ្មីជាមួយសង្សារ
