ក្រុមបាល់ទាត់នារីកាណាដាឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិក

ក្រោយពីប្រកួតគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលជាយូរ ទីបំផុតបានរកឃើញក្រុមដែលឈ្នះមេដាយមាសក្នុងវិញ្ញាសាប្រកួតបាល់ទាត់ផ្នែកនារីហើយ ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងកាលពីម៉ោង៧យប់ថ្ងៃទី៦ ខែសីហាម្សិលមិញនៅទីក្រុងតូក្យូ ប្រទេសជប៉ុនសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅនេះ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា​ក្រុមជម្រើសជាតិនារីកាណាដាមានឱកាសល្អច្រើនជាងក្រុមជម្រើសជាតិស៊ុយអែត ដោយរកបានគ្រាប់បាល់ស្មើគ្នានៅតង់ទី២។ សម្រាប់ការប្រកួតតង់ទី១ ក្រុមជម្រើសជាតិនារីស៊ុយអែតមានឱកាសរកបាន១គ្រាប់នាំមុខនៅនាទីទី៣៤ ដោយកីឡាការិនី Blackstenius ហើយ១គ្រាប់នេះគឺបន្តរហូតដលចប់តង់ទី១។ … អាន​បន្ថែម ក្រុមបាល់ទាត់នារីកាណាដាឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិក

Juventus សុំអភ័យទោសបន្ទាប់ពីធ្វើកាយវិការប្រកាន់ជាតិសាសន៍

ក្រុមសេះបង្កង់ Juventus បានចេញមុខសុំទោសបន្ទាប់ពីរូបថតរបស់កីឡាការិនីរបស់ពួកគេម្នាក់ធ្វើកាយវិការប្រកាន់ជាតិសាសន៍ត្រូវបានគេបង្ហោះនៅលើគណនី Twitter របស់ក្រុមបាល់ទាត់ស្ត្រីរបស់ក្លិបនេះ។ រូបនេះត្រូវបានគេបង្ហាញថា ជាពាក់មួកហ្វឹកហាត់នៅលើក្បាលរបស់នាងហើយធ្វើកាយវិការរើសអើងដោយភ្នែករបស់នាង។​ ការបង្ហោះនេះមានរយៈពេលប្រហែល២៥នាទី។ Twitter នេះដែលត្រូវបានគេបោះពុម្ពផ្សាយនៅម៉ោង៩និង១៥នាទីយប់ម៉ោងក្នុងតំបន់ ហើយដកចេញ ២៦នាទីក្រោយមក ដោយបានបង្ហាញរូបកីឡាការិនីម្នាក់របស់ពួកគេជាមួយនឹងពាក់មួកនៅលើក្បាល ដោយប្រើម្រាមដៃរបស់ពួកគេដើម្បីបង្រួមភ្នែក និងបញ្ចេញសញ្ញាអារម្មណ៍អមជាមួយ។ សេចក្តីថ្លែងការណ៍ក្លិប Juventus មួយបានសរសេរថា “យើងសូមអភ័យទោសដោយស្មោះដែល Twitter របស់យើងមិនមានបំណងបង្កឱ្យមានភាពចម្រូងចម្រាស ឬមានការរើសអើងជាតិសាសន៍អាចធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តនោះទេ” ។ ក្លិប Juventus តែងតែប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងការរើសអើងផ្សេងៗក្នុងបណ្តាញទំនាក់ទំនងសង្គម។ ក្រុមសេះបង្កង់ Juventus ផ្នែកនារីបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A ចំនួន៤លើកចុងក្រោយ ដោយលើកពានរង្វាន់លីគជារៀងរាល់ឆ្នាំចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០១៧មក ៕     … អាន​បន្ថែម Juventus សុំអភ័យទោសបន្ទាប់ពីធ្វើកាយវិការប្រកាន់ជាតិសាសន៍

ថ្ងៃ​នេះ​! អ្នកជំងឺកូវីដ​-១៩​ នៅថៃស្លាប់រហូតដល់​ចំនួន​ ២១២នាក់​,​ ខណៈ​រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន​ ២១,៨៣៨នាក់

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត​ … អាន​បន្ថែម ថ្ងៃ​នេះ​! អ្នកជំងឺកូវីដ​-១៩​ នៅថៃស្លាប់រហូតដល់​ចំនួន​ ២១២នាក់​,​ ខណៈ​រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន​ ២១,៨៣៨នាក់

រុស្ស៊ីនឹងប្រើប្រាស់ទីតាំងយោធានៅអាស៊ីភាគកណ្តាលដើម្បីទប់ស្កាត់ការបង្កហេតុពីក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី Sergei Shoigu បានប្រកាសថា ទីតាំងយោធានៅ Tajikistan និង Kyrgyzstan ត្រូវបានប្រើប្រាស់ដើម្បីទប់ស្កាត់ការគំរាមកំហែងពីក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ … អាន​បន្ថែម រុស្ស៊ីនឹងប្រើប្រាស់ទីតាំងយោធានៅអាស៊ីភាគកណ្តាលដើម្បីទប់ស្កាត់ការបង្កហេតុពីក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន

ឥណ្ឌូនេស៊ី៖ លុបចោលការត្រួតពិនិត្យព្រហ្មចារី លើស្ត្រីដែលចូលបម្រើទាហាន

ជាច្រើនទសវត្សរ៍កន្លងមក ឥណ្ឌូនេស៊ីបានអនុវត្ដច្បាប់ជ្រើសរើសទាហានស្រីថ្មី គឺត្រូវតែនៅព្រហ្មចារី ទើបអនុញ្ញាតឲ្យចូលបម្រើក្នុងជួរកងទ័ព ។ ស្ត្រីពេញវ័យអស់ព្រហ្មចារីហើយ គឺមិនអនុញ្ញាតឲ្យចូលបម្រើកងទ័ពឡើយ ។ ប៉ុន្តែច្បាប់ត្រួតពិនិត្យនោះត្រូវបានលុបចោលវិញហើយ។ ឧត្តមសេនីយ៍ … អាន​បន្ថែម ឥណ្ឌូនេស៊ី៖ លុបចោលការត្រួតពិនិត្យព្រហ្មចារី លើស្ត្រីដែលចូលបម្រើទាហាន

យន្តហោះដឹកអ្នកទេសចរណ៍មើលទេសសភាព ជួបគ្រោះថ្នាក់នៅអាឡាស្កា ស្លាប់ ៦នាក់

យន្តហោះធុនតូចមួយគ្រឿងដឹកអ្នកទេសចរមើលទេសភាពដ៏ស្រស់ស្អាតនៅតំបន់ភាគអាគ្នេយ៍រដ្ឋអាឡាស្កា បានជួបគ្រោះថ្នាក់បណ្តាលឲ្យមនុស្ស៦នាក់នៅលើយន្តហោះស្លាប់ទាំងអស់។ តាមការប្រកាសរបស់កម្លាំង ទាហានការពារដែនសមុទ្រ និងនាយកដ្ឋានអាកាសចរណ៍ស៊ីវិលអាមេរិក FAA បានប្រកាសឱ្យដឹងថា ប្រព័ន្ធប្រកាសអាសន្នរបស់យន្តហោះបានផ្តល់សញ្ញាអាសន្ននៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៥ខែសីហា(ម៉ោងនៅអាមេរិក)។ ក្រោយមកយន្តហោះក៏បានធ្លាក់ នៅជិតស្តូប Misty … អាន​បន្ថែម យន្តហោះដឹកអ្នកទេសចរណ៍មើលទេសសភាព ជួបគ្រោះថ្នាក់នៅអាឡាស្កា ស្លាប់ ៦នាក់

ជប៉ុនប្រារព្ធខួប៧៦ឆ្នាំ ថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ា

Time Out. នៅព្រឹកថ្ងៃទី៦ ខែសីហា ជប៉ុនបានប្រារព្ធខួប៧៦ឆ្នាំ ថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ។ មិនខុសពីឆ្នាំ២០២០នោះឡើយ ព្រឹត្តិការណ៍ឆ្នាំនេះក៏បានរៀបចំនៅរមណីយដ្ឋានសន្តិភាពក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ាដែរ តែត្រូវកាត់បន្ថយចំនួនអ្នកចូលរួមដោយសារតែស្ថានភាពនៃការឆ្លងកូវីដ-១៩ … អាន​បន្ថែម ជប៉ុនប្រារព្ធខួប៧៦ឆ្នាំ ថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ា

ពលរដ្ឋចិន២៥លាននាក់ទាមទារឱ្យWHOធ្វើការស្រាវជ្រាវពីប្រភពកូវីដ-១៩ នៅអាមេរិក

បច្ចុប្បន្ន មានពលរដ្ឋចិន២៥លាននាក់បានចុះហត្ថលេខាលើសំណើ ស្នើដល់អង្គការសុខភាពពិភពលោក WHO បើកការស្រាវជ្រាវទៅលើមន្ទីរពិសោធន៍ Fort Detrick អាមេរិក ដោយសង្ស័យថាកូវីដ-១៩ អាចបែកធ្លាយចេញពីទីតាំងនោះ … អាន​បន្ថែម ពលរដ្ឋចិន២៥លាននាក់ទាមទារឱ្យWHOធ្វើការស្រាវជ្រាវពីប្រភពកូវីដ-១៩ នៅអាមេរិក

ត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រទេសចិនបន្តឈ្នះមេដាយមាស៣៤គ្រឿង

គិតត្រឹមព្រឹកថ្ងៃសុក្រ ទី៦ សីហានេះ ប្រទេសចិននៅតែឈរនៅលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២០ ដោយមានមាសចំនួន៣៤គ្រឿង។ ចំណែកសហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើនជាង ប៉ុន្តែមេដាយមាសតិចជាងចិនកំពុងតាមពីក្រោយដោយឈរចំណាត់ថ្នាក់លេខ២ មានមេដាយមាសសរុប៣០គ្រឿង។ ចិនបានឈ្នះមេដាយមាស៣៤គ្រឿង, ប្រាក់២៤ … អាន​បន្ថែម ត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រទេសចិនបន្តឈ្នះមេដាយមាស៣៤គ្រឿង

ក្រុមបាល់ទាត់នារីអាមេរិកឈ្នះមេដាយសំរិទ្ធិក្រោយយកឈ្នះក្រុមនារីអូស្ត្រាលីនៅអូឡាំពិក

ក្រុមបាល់ទាត់ជម្រើសជាតិនារីសហរដ្ឋអាមេរិកបានយកឈ្នះក្រុមជម្រើសជាតិនារីអូស្ត្រាលីក្នុងលទ្ធផល៤ទល់៣ ក្នុងការប្រកួតដណ្តើមយកមេដាយសំរិទ្ធិកាលពីរសៀលថ្ងៃទី៥ សីហាម្សិលមិញ ដែលធ្វើឲ្យអាមេរិកទទួលបានមេដាយសំរិទ្ធិ១បន្ថែមទៀតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នាទីក្រុងតូក្យូ ប្រទេសជប៉ុន។ ការប្រកួតបើកឆាកក្រុមនារីអាមេរិកបានរកគ្រាប់បាល់នាំមុខមុនដោយកីឡាការិនី Rapinoe នៅនាទីទី៨ ប៉ុន្តែនៅនាទីទី១៧ … អាន​បន្ថែម ក្រុមបាល់ទាត់នារីអាមេរិកឈ្នះមេដាយសំរិទ្ធិក្រោយយកឈ្នះក្រុមនារីអូស្ត្រាលីនៅអូឡាំពិក

មនុស្ស១១នាក់ ត្រូវបានចាប់ខ្លួនក្នុងបទរំលោភបំពានការប្រកាន់ពូជសាសន៍ពេលព្រឹត្តិការណ៍យូរ៉ូ២០២០

ប៉ូលីសបានចាប់ខ្លួនមនុស្ស១១នាក់ ខណៈដែលពួកគេបន្តការស៊ើបអង្កេតឧក្រិដ្ឋកម្មស្អប់ខ្ពើមចំពោះសារប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានផ្ញើបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រយូរ៉ូ២០២០។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៥ សីហាម្សិលមិញនេះ។ អង្គភាពប៉ូលីសបាល់ទាត់អង់គ្លេសទទួលបានបង្ហាញរបាយការណ៍ចំនួន៦០០អំពីការបញ្ចេញមតិប្រកាន់ជាតិសាសន៍ដែលត្រូវបានបញ្ជូនទៅឱ្យកីឡាករស្បែកខ្មៅរបស់អង់គ្លេសបន្ទាប់ពីបរាជ័យហើយបានវិនិច្ឆ័យចំនួន២០៧ករណីថា ជាឧក្រិដ្ឋកម្ម។ ក្នុងចំណោមនោះ១២៣ករណីត្រូវបានបង្ហោះដោយជនបរទេស … អាន​បន្ថែម មនុស្ស១១នាក់ ត្រូវបានចាប់ខ្លួនក្នុងបទរំលោភបំពានការប្រកាន់ពូជសាសន៍ពេលព្រឹត្តិការណ៍យូរ៉ូ២០២០

ជាង៤០ឆ្នាំហើយប្រទេសឥណ្ឌាទើបតែឈ្នះមេដាយលើកដំបូងក្នុងព្រឹត្តិការណ៍អូឡាំពិក

ប្រទេសឥណ្ឌាបានឈ្នះមេដាយសំរឹទ្ធិលើកីឡាវាយកូនហ្គោលលើទឹកកកហុកគី (Hockey) បន្ទាប់ពីជ័យជម្នះ ៥-៤ លើប្រទេសអាល្លឺម៉ង់ក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី៥ ខែសីហាដោយផ្តល់ឱ្យប្រទេសនេះនូវមេដាយអូឡាំពិកជាលើកដំបូងនៅក្នុងវិស័យកីឡាក្នុងរយៈពេលជាង៤០ឆ្នាំ។ ខ្សែប្រយុទ្ធឥណ្ឌា Simranjeet Singh បានលេចធ្លោជាងកីឡាករដទៃទៀតដោយរកបាន២គ្រាប់សម្រាប់ក្រុមឥណ្ឌារួមទាំងគ្រាប់បាល់ឈ្នះក្នុងការប្រកួត។កីឡាកររូបនេះបាននិយាយថា “វាជាសុបិនក្លាយជាការពិត។ យើងបានធ្វើឱ្យប្រជាជនឥណ្ឌាចំនួន១,៣ពាន់លាននាក់មានមោទនភាពដោយបញ្ចប់នៅលើវេទិកា” ។ ការប្រកួតដែលសំបូរទៅដោយគ្រាប់បាល់មិនមែនជាការប្រកួតងាយស្រួលឡើយសម្រាប់ម្ចាស់ជើងឯកអូឡាំពិក៨សម័យកាល។ អាល្លឺម៉ង់បាននាំមុខមុននៅនាទីទី២ រកបានដោយកីឡាករ Timur Oruz ។ បន្ទាប់ពីកីឡាករSimranjeet តាមស្មើដោយការវាយបកសងសឹក ក្រុមអាល្លឺម៉ង់រកបាន២គ្រាប់ដើម្បីនាំមុខ ៣-១ ប៉ុន្តែឥណ្ឌាបានវាយបកតាមស្មើវិញ ដោយសារគ្រាប់បាល់របស់ Hardik Singh និង Harmanpreet Singh ធ្វើឱ្យលទ្ធផល ៣-៣ នៅតង់ទី១ ។ … អាន​បន្ថែម ជាង៤០ឆ្នាំហើយប្រទេសឥណ្ឌាទើបតែឈ្នះមេដាយលើកដំបូងក្នុងព្រឹត្តិការណ៍អូឡាំពិក