ការប្រកួតបាល់ទាត់ផ្នែកនារីបានឈានមកដល់ការប្រកួតដណ្តើមយកមេដាយមាស, ប្រាក់ និងមេដាយសំរិទ្ធិហើយ។ ក្នុងនោះក្រុមនារីជម្រើសជាតិអូស្ត្រាលីត្រូវប៉ះក្រុមបាល់ទាត់នារីអាមេរិកវេលាម៉ោង៣រសៀលថ្ងៃទី៥ សីហានេះដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធិក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្រៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ យោងតាមតារាងប្រកួត និងតាមគេហទំព័រអូឡាំពិកបានបង្ហាញថា ក្រុមនារីជម្រើសជាតិអូស្ត្រាលីបានចាញ់ក្រុមជម្រើសជាតិនារីស៊ុយអែតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១ទល់០។ … អានបន្ថែម ក្រុមបាល់ទាត់នារីអូស្ត្រាលីប៉ះក្រុមបាល់ទាត់នារីអាមេរិកដណ្តើមយកមេដាយសំរិទ្ធិក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ