PSG ចុះហត្ថលេខាយក Gianluigi Donnarumma ដែលជាកីឡាករឆ្នើមប្រចាំយូរ៉ូ២០២០

ក្លិប Paris Saint-Germain បានបន្តបង្កើតការចុះកុងត្រាក្នុងទីផ្សារដោះដូរកីឡាករជាមួយនឹងការចុះហត្ថលេខាលើកីឡាករ Gianluigi Donnarumma ដែលជាកីឡាករឆ្នើមនៃការប្រកួតនៅEuro ២០២០។ នេះបើយោងតាមការបញ្ជាក់របស់ក្លិប PSG … អាន​បន្ថែម PSG ចុះហត្ថលេខាយក Gianluigi Donnarumma ដែលជាកីឡាករឆ្នើមប្រចាំយូរ៉ូ២០២០

Messi យល់ព្រមស្នាក់នៅ Barcelona ជាមួយនឹងការកាត់បន្ថយប្រាក់ឈ្នួល

ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានយល់ព្រមស្នាក់នៅជាមួយក្លិប Barcelona លើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២៦ ដែលរួមបញ្ចូលទាំងការកាត់បន្ថយប្រាក់ឈ្នួលរបស់គាត់ដល់ពាក់កណ្តាលនៃប្រាក់ខែមុនរបស់គាត់។ តាមការចេញផ្សាយរបស់ BBC Sport … អាន​បន្ថែម Messi យល់ព្រមស្នាក់នៅ Barcelona ជាមួយនឹងការកាត់បន្ថយប្រាក់ឈ្នួល

ពលរដ្ឋបារាំងធ្វើបាតុកម្មប្រឆាំងការចេញច្បាប់ស្តីពី«កាតធ្វើចរាចរណ៍»

ពលរដ្ឋនៅទីក្រុងប៉ារីសបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងច្បាប់ថ្មីរបស់រដ្ឋាភិបាលដែលក្នុងនោះពលរដ្ឋមានលិខិតបញ្ជាក់ធ្វើតេស្តអវិជ្ជមាន ឬមានកាតចាក់វ៉ាក់សាំងរួចរាល់ទើបអាចចូលទៅក្នុងហាងបារ ក្លិបកម្សាន្ត ភោជនីយដ្ឋាន រោងភាពយន្ត…ដែលនឹងអនុវត្តចាប់ពីខែក្រោយទៅ ។ កម្លាំងប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ ដែលមានសកម្មភាពហិង្សាបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ ក្រុមបាតុករមួយចំនួនក៏បានគេចចេញពីអំពើហិង្សាដង្ហែក្បួននៅតំបន់ផ្សេងដោយលើកស្លាកបដាសរសេរថា «និយាយថាទេ … អាន​បន្ថែម ពលរដ្ឋបារាំងធ្វើបាតុកម្មប្រឆាំងការចេញច្បាប់ស្តីពី«កាតធ្វើចរាចរណ៍»

ទាហានបារាំងម្នាក់សុំរៀបការនៅមហាវិថី Champs-Élysées មុនពេលពិធីដង្ហែក្បួនអបអរទិវាឯករាជ្យ១៤កក្កដា(មានវីដេអូ)

ក្នុងពេលកំពុងត្រៀមលក្ខណៈដង្ហែក្បួនព្យុហយាត្រា ទាហានម្នាក់បានលុតជង្គង់សុំមិត្តស្រីរៀបការ នៅមហាវិថី Champs-Élysées ក្នុងរដ្ឋធានីប៉ារីស នាថ្ងៃឯករាជ្យ១៤ខែកក្កដា នៅចំពោះមុខទាហាននិងពលរដ្ឋជាច្រើន។ ឃ្លីបវីដេអូស្តីពីការសុំរៀបការរបស់ទាហានបារាំងខាងលើ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter … អាន​បន្ថែម ទាហានបារាំងម្នាក់សុំរៀបការនៅមហាវិថី Champs-Élysées មុនពេលពិធីដង្ហែក្បួនអបអរទិវាឯករាជ្យ១៤កក្កដា(មានវីដេអូ)

កូរ៉េខាងជើងទទួលស្គាល់ពីកង្វះស្បៀងអាហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេល១ទសវត្សរ៍

នៅក្នុងរបាយការណ៍ផ្ញើទៅកាន់អង្គការសហប្រជាជាតិ កូរ៉េខាងជើង បានសារភាពទទួលស្គាល់ថា កំពុងស្ថិតនៅក្នុងដំណាក់កាលអាក្រក់បំផុតពីកង្វះស្បៀងអាហារមិនធ្លាប់មានក្នុងរយៈពេល ១ទសវត្សរ៍កន្លងមក ក្នុងប្រទេសកូរ៉េខាងជើង ។ នេះគឺជាឧបស័គយ៉ាងធំធេងដែលមេដឹកនាំ គីម ជុងអ៊ុនត្រូវប្រឈមមុខចាប់តាំងពីឡើងកាន់អំណាចដឹកនាំប្រទេស។ … អាន​បន្ថែម កូរ៉េខាងជើងទទួលស្គាល់ពីកង្វះស្បៀងអាហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេល១ទសវត្សរ៍

ផ្ទុះរថយន្តក្រុងដឹកពលករចិន ស្លាប់១២នាក់នៅប៉ាគីស្ថាន

នៅថ្ងៃទី១៤ខែកក្កដា មានករណីផ្ទុះឆេះរថយន្តក្រុងនៅតំបន់ដាច់ស្រយាលស្ថិតនៅភាគខាងជើងប្រទេសប៉ាគីស្ថាន បណ្តាលឲ្យមនុស្ស១២នាក់ស្លាប់ ក្នុងនោះមានជនជាតិចិន៩នាក់ និងជនជាតិប៉ាគីស្ថាន៣នាក់ ។ ក្រសួងការបរទេសប៉ាគីស្ថានបានប្រកាសថា រថយន្តក្រុងបានធ្លាក់ចូលច្រលងភ្នំនៅក្នុងខេត្ត Khyber-Paktunkhwa បណ្តាលឲ្យបែកធ្លាយហ្គាស់ទើបបណ្តាលឲ្យផ្ទុះឆេះតែម្តង។ … អាន​បន្ថែម ផ្ទុះរថយន្តក្រុងដឹកពលករចិន ស្លាប់១២នាក់នៅប៉ាគីស្ថាន

រុស្ស៉ីព្រមានទីក្រុងវ៉ាស៊ីនតោន៖ កុំឱ្យដាក់មូលដ្ឋានទ័ព ឬដាក់ពង្រាយកងទ័ពរបស់ខ្លួន ទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីកណ្ដាលឱ្យសោះ

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​៖ អនុរដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ បានព្រមានទីក្រុងវ៉ាស៊ីនតោន … អាន​បន្ថែម រុស្ស៉ីព្រមានទីក្រុងវ៉ាស៊ីនតោន៖ កុំឱ្យដាក់មូលដ្ឋានទ័ព ឬដាក់ពង្រាយកងទ័ពរបស់ខ្លួន ទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីកណ្ដាលឱ្យសោះ

បារាំងប្រកាសពីគម្រោងរៀបចំការបោះឆ្នោតប្រធានាធិបតី

នៅថ្ងៃទី១៣ខែកក្កដា អ្នកនាំពាក្យរដ្ឋាភិបាលបារំាង លោក Gabriel Attal បានប្រកាសពីគម្រោងរៀបចំការបោះឆ្នោតប្រធានាធិបតីបារាំង ។ តាមគម្រោងការបោះឆ្នោតជុំទីមួយ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមេសាឆ្នាំ២០២២ … អាន​បន្ថែម បារាំងប្រកាសពីគម្រោងរៀបចំការបោះឆ្នោតប្រធានាធិបតី

Roger Federer និង Johanna Konta ដកខ្លួនចេញពីព្រឹត្តិការណ៍អូឡាំពិក

តាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃទី១៤ កក្កដានេះបានឲ្យដឹងថា ម្ចាស់ជើងឯក Grand Slam ចំនួន២០ដងគឺកីឡាករវាយតឺន្នីស Roger Federer និងកីឡាការិនីលេខ១ ជនជាតិអង់គ្លេស Johanna Konta បានដកខ្លួនចេញពីព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនៅរដូវក្តៅនេះ។ លោក Federer មានវ័យ៣៩ឆ្នាំបានរងរបួសដោយសារជង្គង់ដែលមានស្រាប់។ កីឡាករសញ្ជាតិស្វ៊ីសបានឈ្នះមេដាយមាសទ្វេដងនៅទីក្រុងប៉េកាំងកាលពីឆ្នាំ២០០៨ និងមេដាយប្រាក់ក្នុងឆ្នាំ២០១២ ដោយចាញ់ការប្រកួតផ្តាច់ព្រ័ត្រជាមួយ Andy Murray ។ … អាន​បន្ថែម Roger Federer និង Johanna Konta ដកខ្លួនចេញពីព្រឹត្តិការណ៍អូឡាំពិក

ខ្សែប្រយុទ្ធ Marcus Rashford របស់ Man Utd ខកខានមិនបានបង្ហាញខ្លួន២ខែដំបូងនៃរដូវកាលថ្មីដោយសាររបួស

ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United កីឡាករMarcus Rashford ប្រហែលជាមិនអាចលេងរហូតដល់ចុងខែតុលានេះទេ បន្ទាប់ពីសម្រេចចិត្តវះកាត់ស្មារបស់ខ្លួនដែលរងរបួស។Rashfordវ័យ២៣ឆ្នាំបានធ្វើការស្កេនកាលពីថ្ងៃអង្គារបន្ទាប់ពីរងរបួសគ្រាំដោយបញ្ហានៅពាក់កណ្តាលរដូវកាល ២០២០-២០២១ ។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ខ្សែប្រយុទ្ធរូបនេះបានសម្រេចចិត្តវះកាត់ ដូច្នេះការសម្រាកអាចនឹងមានរយៈពេល២ខែ ដោយមិនបានបង្ហាញខ្លួនក្នុងដើមរដូវកាលថ្មីនេះទេ។ទោះយ៉ាងណាក៏ដោយគ្រូពេទ្យមិនទាន់សន្និដ្ឋានច្បាស់លាស់នៅឡើយទេពីស្ថានភាពស្មារបស់គាត់។ គេបានរំពឹងទុកថា Rashford នឹងត្រូវអវត្តមានរយៈពេល១២សប្តាហ៍ដែលវានឹងក្លាយជារឿងដ៏គួរឱ្យបារម្ភចំពោះលោក Ole Gunnar Solskjaerគ្រូបង្វឹករបស់ក្រុម Man … អាន​បន្ថែម ខ្សែប្រយុទ្ធ Marcus Rashford របស់ Man Utd ខកខានមិនបានបង្ហាញខ្លួន២ខែដំបូងនៃរដូវកាលថ្មីដោយសាររបួស

អ្នកបាត់បង់ជីវិតដោយសាររលកកម្តៅនៅសហរដ្ឋអាមេរិក​៖​”ភាគច្រេីនជាមនុស្សចាស់ដែលរស់នៅតែម្នាក់ឯង នឹងលំនៅឋានដែលគ្មានម៉ាស៉ីនត្រជាក់ ឬកង្ហារ”

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន AP នៅព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​របាយការណ៍បឋមរបស់ទីក្រុងផតលែន (Portland) បានបញ្ជាក់ថា៖ … អាន​បន្ថែម អ្នកបាត់បង់ជីវិតដោយសាររលកកម្តៅនៅសហរដ្ឋអាមេរិក​៖​”ភាគច្រេីនជាមនុស្សចាស់ដែលរស់នៅតែម្នាក់ឯង នឹងលំនៅឋានដែលគ្មានម៉ាស៉ីនត្រជាក់ ឬកង្ហារ”

Man City ងាកមកចាប់អារម្មណ៍ Harry Kane និង Erling Haalandក្រោយបោះបង់ Antoine Griezmann

សារព័ត៌មាន The Sun បានផ្សាយថា ក្រុមមេខៀវ Manchester City ដែលបានបដិសេធការផ្ទេរកីឡាករ Antoine Griezmann ប៉ុន្តែបង្កើនការតាមប្រមាញ់ខ្សែប្រយុទ្ធជាមួយនឹងគោលដៅកំពូលរបស់ Harry Kane និង Erling Haaland ។ ក្រុមយក្សនៅអង់គ្លេសមួយនេះត្រៀមបង្កើនការស្វែងរកខ្សែប្រយុទ្ធថ្មីប៉ុន្តែបានច្រានចោលការផ្លាស់ប្តូរកីឡាករ Antoine Griezmann របស់ក្លិប Barcelona ។ លោក Pep Guardiola បានបង្វែររ៉ាដា ដោយស្វែងរកខ្សែប្រយុទ្ធថ្មីនៅកំពូលនៅរដូវក្តៅរបស់គាត់បន្ទាប់ពីអនុញ្ញាតឱ្យបញ្ចប់កិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Sergio Aguero ដែលបានចាកចេញទៅ Barcelona ។ ប្រធានក្រុមអង់គ្លេស Tottenham កីឡាករ Harry Kane គឺជាគោលដៅកំពូលក្នុងអ្វីដែលអាចចំណាយប្រហែល១៥០លានផោន។ ចំណែក ErlingHaaland របស់ក្លិប Borussia Dortmund គឺជាលទ្ធភាពធំមួយផ្សេងទៀត។ របាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានលើកឡើងថា Man City អាចនឹងផ្លាស់ទៅកាន់កីឡាករអន្តរជាតិបារាំង Griezmann ដែលអាចត្រូវបានអនុញ្ញាតឱ្យចាកចេញពី Nou … អាន​បន្ថែម Man City ងាកមកចាប់អារម្មណ៍ Harry Kane និង Erling Haalandក្រោយបោះបង់ Antoine Griezmann