អាមេរិកដកទាហានចេញពីអាហ្វហ្គានីស្ថានបន្សល់ទុកសមរភូមិយ៉ាងខ្ទេចខ្ទី និងអសន្តិសុខ

អាមេរិកដកទាហានចេញពីអាហ្វហ្គានីស្ថានដោយបន្សល់នៅភាពបែកបាក់ ប្រទេសជាតិខ្ទេចខ្ទី អសន្តិសុខ ការគំរាមកំហែងដោយភេរវកម្ម វិបត្តិសេដ្ឋកិច្ច និងបទល្មើសជាច្រើននៅក្នុងប្រទេសនេះ។ អាមេរិកដកទាហានចេញដោយមិនបានបំពេញគោលដៅសន្តិភាពនៅក្នុងប្រទេសនេះឡើយ។ លោក Sergei Zheleznyak … អាន​បន្ថែម អាមេរិកដកទាហានចេញពីអាហ្វហ្គានីស្ថានបន្សល់ទុកសមរភូមិយ៉ាងខ្ទេចខ្ទី និងអសន្តិសុខ

អាជ្ញាធរ​ថៃ៖​ ប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ជិត​ ៩ពាន់នាក់ និងអ្នកជំងឺស្លាប់ចំនួ​ន ៨០នាក់បន្ថែមទៀត​

អន្តរជាតិ​៖ បើតាមសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅព្រឹកថ្ងៃចន្ទ ទី១២ … អាន​បន្ថែម អាជ្ញាធរ​ថៃ៖​ ប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ជិត​ ៩ពាន់នាក់ និងអ្នកជំងឺស្លាប់ចំនួ​ន ៨០នាក់បន្ថែមទៀត​

ទឹកប្រាក់ដែលក្រុមនីមួយៗទទួលបានក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០

បន្ទាប់ពីរយៈពេលមួយខែនៃការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកទ្វីបអឺរូប ឬយូរ៉ូ២០២០ បានឈានដល់ទីបញ្ចប់ ហើយដោយក្រុមជោគជ័យទទួលបានរង្វាន់ជាទឹកប្រាក់ពីការខិតខំរបស់ពួកគេ។ UEFA បានបង្កើនប្រាក់រង្វាន់សម្រាប់ការផ្តល់ជូនសម្រាប់ការប្រកួតនៅឆ្នាំនេះដល់៣៧លានអឺរ៉ូ (ប្រមាណ៤៤០លានដុល្លារអាមេរិក) ដែលជាការកើនឡើងច្រើនជាងប្រាក់រង្វាន់ប្រចាំឆ្នាំ២០១៦ ចំនួន ៣០៤លានអឺរ៉ូ (ប្រមាណ៣៦០លានដុល្លារអាមេរិក) … អាន​បន្ថែម ទឹកប្រាក់ដែលក្រុមនីមួយៗទទួលបានក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០

ព្រឹកថ្ងៃទី១២ខែកក្កដា វៀតណាមរកឃើញករណីឆ្លងកូវីដថ្មីបន្ថែម៦៦២នាក់ទៀត

តាមសារព័ត៌មានវៀតណាម នៅព្រឹកថ្ងៃទី១២ខែកក្កដា បានផ្សាយថា មានករណីឆ្លងកូវីដ-១៩ រកឃើញថ្មី៦៦២នាក់បន្ថែមទៀតធ្វើឲ្យអ្នកឆ្លងនៅក្នុងប្រទេសនេះកើនឡើងដល់ជាង៣០ពាន់នាក់ហើយ។ ក្នុងចំណោមអ្នកឆ្លងថ្មីនៅទីក្រុងហូជីមិញ មានករណីឆ្លងរហូតដល់ទៅ៥៤៤នាក់ ។ ក្នុងចំណោមអ្នកឆ្លងថ្មីមាន៤៧៨នាក់ត្រូវបានរកឃើញក្នុងតំបន់ធ្វើចត្តាឡីស័ក ។ … អាន​បន្ថែម ព្រឹកថ្ងៃទី១២ខែកក្កដា វៀតណាមរកឃើញករណីឆ្លងកូវីដថ្មីបន្ថែម៦៦២នាក់ទៀត

ឥណ្ឌូនេស៊ីឈរលំដាប់ទីពីរលើពិភពលោកពីចំនួនឆ្លងកូវីដ-១៩និងឈរលំដាប់ទី១ពីអ្នកស្លាប់

ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបជាង៣៦២ពាន់នាក់ និងស្លាប់ជាង៦ពាន់នាក់ ។ អ្នកឆ្លងសរុបនៅលើពិភពលោកកើនឡើងដល់ជាង ១៨៧,៦លាននាក់ និងស្លាប់ជាង ៤លាននាក់។ … អាន​បន្ថែម ឥណ្ឌូនេស៊ីឈរលំដាប់ទីពីរលើពិភពលោកពីចំនួនឆ្លងកូវីដ-១៩និងឈរលំដាប់ទី១ពីអ្នកស្លាប់

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ៖ នៅតែ​ជា​សរសៃឈាម​មួយ​ដ៏​សំខាន់​នៅក្នុងពេល​បច្ចុប្បន្ន និង​ពេលអនាគត

ភ្នំពេញ​៖ ​បើតាមរបាយការណ៍របស់កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បានបញ្ជាក់ថា​ បច្ចុប្បន្ន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ គឺជា​សរសៃឈាម​មួយ ដ៏​សំខាន់​នៅក្នុងពេល​បច្ចុប្បន្ន និង​ក្នុង​ពេលអនាគត។​ ជាក់ស្ដែងកំពង់ផែ​ស្វយ័ត​មួយ​នេះ​ នៅតែ​បន្តដំណើរ​ការ​តាម​ផែនការ​អភិវឌ្ឍ​រយៈពេល​ខ្លី​ឆ្នាំ​២០១៧ -២០២៥ … អាន​បន្ថែម កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ៖ នៅតែ​ជា​សរសៃឈាម​មួយ​ដ៏​សំខាន់​នៅក្នុងពេល​បច្ចុប្បន្ន និង​ពេលអនាគត

អ្នកចាំទីជម្រើសជាតិអ៊ីតាលី Gianluigi Donnarumma ជាកីឡាករសង្គ្រោះបាល់បានច្រើនជាងគេនៅយូរ៉ូ ខណៈ Ronaldo បានស្បែកជើងមាស

អ្នកចាំទីអ៊ីតាលី Gianluigi Donnarumma ត្រូវបានទទួលពានរង្វាន់ជាអ្នកសង្គ្រោះបាល់បានច្រើនជាងគេដែលផ្តល់ឲ្យដោយ Uefa សម្រាប់ការប្រកួតយូរ៉ូឆ្នាំ២០២០។ ចំណែកខ្សែប្រយុទ្ធ Cristiano Ronaldo ទទួលបានពានស្បែកជើងមាសក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើន(៥គ្រាប់)ជាងគេ។ … អាន​បន្ថែម អ្នកចាំទីជម្រើសជាតិអ៊ីតាលី Gianluigi Donnarumma ជាកីឡាករសង្គ្រោះបាល់បានច្រើនជាងគេនៅយូរ៉ូ ខណៈ Ronaldo បានស្បែកជើងមាស

សហព័ន្ធបាល់ទាត់អង់គ្លេសថ្កោលទោសពីការរើសអើងជាតិសាសន៍លើកីឡាករអង់គ្លេស Marcus Rashford, Jadon Sancho និង BukayoSaka

សមាគមកីឡាបាល់ទាត់អង់គ្លេស (FA ) បានថ្កោលទោសការរំលោភបំពានប្រកាន់ជាតិសាសន៍ដែលមានគោលបំណងអាក្រក់ទៅលើកីឡាករអង់គ្លេស Marcus Rashford, Jadon Sancho និង Bukayo Saka បន្ទាប់ពីការបរាជ័យចុងក្រោយនៃការប្រកួត Euro ឆ្នាំ២០២០ជាមួយប្រទេសប្រទេសអុីតាលី។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃចន្ទនេះ។ កីឡាករទាំង៣រូបបានខកខានក្នុងការស៊ុតបាល់ប៉េណាល់ទីក្នុងលទ្ធផល ៣-២ និងត្រូវបានដាក់គោលដៅនៅលើបណ្តាញសង្គមពីការរើសអើងជាតិសាសន៍បន្ទាប់ពីការប្រកួត។ FA បានអះអាងថា វាពិតជាគួរឱ្យរន្ធត់ណាស់ចំពោះការរំលោភបំពាននេះ។ កីឡាករអង់គ្លេសបានលុតជង្គង់មុនពេលប្រកួតយូរ៉ូដើម្បីបង្ហាញពីការប្រយុទ្ធប្រឆាំងនឹងវិសមភាពពូជសាសន៍។ FA បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមិនអាចដឹងច្បាស់ថានរណាម្នាក់នៅពីក្រោយឥរិយាបថគួរឱ្យស្អប់ខ្ពើមបែបនេះ មិនត្រូវបានស្វាគមន៍ក្នុងការដើរតាមក្រុមនោះទេ។ យើងនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រដល់កីឡាករដែលរងផលប៉ះពាល់ ខណៈដែលជំរុញឱ្យមានការដាក់ទណ្ឌកម្មយ៉ាងតឹងរឹងបំផុតដែលអាចធ្វើទៅបានសម្រាប់អ្នកដែលទទួលខុសត្រូវ”។ … អាន​បន្ថែម សហព័ន្ធបាល់ទាត់អង់គ្លេសថ្កោលទោសពីការរើសអើងជាតិសាសន៍លើកីឡាករអង់គ្លេស Marcus Rashford, Jadon Sancho និង BukayoSaka

អុីតាលីគ្រងជើងឯកទ្វីបអឺរ៉ុបជាលើកទី២ក្រោយខកខានរយៈពេល៥៣ឆ្នាំ

ប្រទេសអុីតាលីបានឈ្នះពានរង្វាន់ជើងឯកអឺរ៉ុប(យូរ៉ូ)ជាលើកទី២ ហើយជាលើកដំបូងក្នុងរយៈពេល ៥៣ឆ្នាំ (ឆ្នាំ១៩៦៨)។ វាជាគម្លាតវែងបំផុតក្នុងការឈ្នះជើងឯកយូរ៉ូដោយបានគ្រងជើងឯកនេះម្តងទៀតក្រោយពីយកឈ្នះក្រុមអង់គ្លេសក្នុងលទ្ធផលបាល់ប៉េណាល់ទី៣ទល់២។ តាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ការព្យាយាមរបស់អង់គ្លេសដើម្បីបញ្ចប់ការរង់ចាំរយៈពេល៥៥ឆ្នាំរបស់ពួកគេសម្រាប់ពានរង្វាន់ដ៏ធំមួយនេះបានបញ្ចប់ដោយការរងនូវការបរាជ័យក្នុងការស៊ុតបាល់ប៉េណាល់ទី ខណៈដែលប្រទេសអុីតាលីបានឈ្នះពានយូរ៉ូ២០២០នេះនៅឯកីឡដ្ឋាន Wembley ។ ការប្រកួតចាប់ផ្តើមបានតែ២នាទី ខ្សែការពារស្លាបរបស់ក្លិបបិសាចក្រហមLuke Shaw រកបានគ្រាប់បាល់នាំមុខ១គ្រាប់ឲ្យអង់គ្លេសក្នុងតង់ទី១ ដែលធ្វើឲ្យអង់គ្លេសមានក្តីសង្ឃឹមខ្ពស់។ … អាន​បន្ថែម អុីតាលីគ្រងជើងឯកទ្វីបអឺរ៉ុបជាលើកទី២ក្រោយខកខានរយៈពេល៥៣ឆ្នាំ

ទីក្រុងហូជីមិញត្រៀមគ្រែពេទ្យ ៥ម៉ឺនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

នៅក្នុងកិច្ចប្រជុំអនឡាញ នាថ្ងៃទី១១ខែកក្កដា អភិបាលទីក្រុងហូជីមិញ លោក ង្វៀងថាញ់ ផុង បានឱ្យដឹងថា ការផ្ទុះកូវីដ-១៩ ក្នុងសហគមន៍លើកទី៤នេះ ទីក្រុងមានគ្រែពេទ្យតែ១២ពាន់គ្រែប៉ុណ្ណោះ … អាន​បន្ថែម ទីក្រុងហូជីមិញត្រៀមគ្រែពេទ្យ ៥ម៉ឺនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

ស្ត្រីអាល្លឺម៉ង់ធ្វើបាតុកម្មទាមទារសិទ្ធិ«លែងល្វែងលើ»ដូចបុរស

នៅថ្ងៃទី១០ ខែកក្កដាស្ត្រីអាល្លឺម៉ង់ រាប់សិបនាក់បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងប៊ែរឡាំង ទាមទារសិទ្ធិតម្លាភាពភេទ ប្រឆាំងច្បាប់ហាមប្រាមស្ត្រីបើកចំហល្វែងលើ ហាលក្តៅនៅរមណីយដ្ឋាន ឆ្នេរសមុទ្រ។ ការធ្វើបាតុកម្មចាប់ផ្តើមនៅតំបន់ Mariannenplatz ក្នុងរដ្ឋធានី … អាន​បន្ថែម ស្ត្រីអាល្លឺម៉ង់ធ្វើបាតុកម្មទាមទារសិទ្ធិ«លែងល្វែងលើ»ដូចបុរស

វិបត្តិកង្វះអុកស៊ីហ្សែនកើតឡើងជាបន្តបន្ទាប់ក្នុងប្រទេសតំបន់អាស៊ី

ដោយសារតែមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ធ្វើឱ្យតម្រូវការប្រើប្រាស់អុកស៊ីហ្សែនក៏កើនឡើងខ្ពស់ដែរ បង្កឲ្យមានវិបត្តិអុកស៊ីហ្សែន។ កន្លងមកប្រទេសឥណ្ឌា ឥណ្ឌូនេស៊ីមានការខ្វះខាតអុកសុីហ្សែនប្រើប្រាស់ ហើយពេលនេះគឺប្រទេសមីយ៉ាន់ម៉ាក៏ប្រឈមនឹងកង្វះអុកស៊ីហ្សែនផងដែរ។ ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនបានតម្រង់ជួរគ្នាទិញអុកស៊ីហ្សែន ដោយសារតែការឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ លោក … អាន​បន្ថែម វិបត្តិកង្វះអុកស៊ីហ្សែនកើតឡើងជាបន្តបន្ទាប់ក្នុងប្រទេសតំបន់អាស៊ី