ទូតកម្ពុជា ផ្សព្វផ្សាយនូវវិធានការរបស់អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េសម្រាប់ការពារអាយុជីវិតនាថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំនេះ

សាធារណរដ្ឋកូរ៉េ: នៅវេលាម៉ោង៥និង៥៩នាទីល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ឲ្យដឹងថា, ដើម្បីសុវត្ថិភាពក្នុងអំឡុងពេលបុណ្យចូលឆ្នាំកូរ៉េ ស្ថានទូតសូមផ្សព្វផ្សាយនូវវិធានការរបស់អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េសម្រាប់ការពារអាយុជីវិតនាថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំនេះ។ ស្ថានទូតសូមអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់រូបនៅប្រទេសកូរ៉េ … អាន​បន្ថែម ទូតកម្ពុជា ផ្សព្វផ្សាយនូវវិធានការរបស់អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េសម្រាប់ការពារអាយុជីវិតនាថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំនេះ

ពលរដ្ឋចិនរាប់រយលាននាក់ មិនបានជួបជុំគ្រួសារដោយសារកូវីដ​-១៩

ពលរដ្ឋចិនរាប់រយលាននាក់បានចាកចេញពីស្រុកកំណើតទៅធ្វើការនៅទីក្រុងធំៗ​ ដែលមានការងារល្អៗ អាចរកប្រាក់ចំណូលបានច្រើន ។ បុណ្យចូលឆ្នាំគឺជាពេលវេលា​ជួបជុំគ្រួសារដ៏សំខាន់​ក្នុងមួយឆ្នាំ​មានម្តង​។ ប៉ុន្តែដោយសារឥទ្ធិពល​នៃការឆ្លងរាលដាលកូវីដ​-១៩ ពលរដ្ឋជាច្រើនមិនបានវិលត្រឡប់ទៅស្រុកកំណើតជួបជុំគ្រួសារឡើយ​។ ជារៀងរាល់ឆ្នាំ ​ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី​ជាតិ ពលរដ្ឋចិន​ធ្វើដំណើរច្រើនជាងគេបំផុតលើពិភពលោក​ … អាន​បន្ថែម ពលរដ្ឋចិនរាប់រយលាននាក់ មិនបានជួបជុំគ្រួសារដោយសារកូវីដ​-១៩

អាជ្ញាធរក្រុងសេអ៊ូល ប្រកាសថានឹងទទួលពិនិត្យរកកូវីដ-១៩ ចំពោះសត្វចិញ្ចឹមដូចជាឆ្កែ និងឆ្មារជាដើម ក្រោយពីរកឃើញករណីវិជ្ជមានកូវីដ ពីកូនឆ្មារមួយថ្មីៗនេះ

កូរ៉េខាងត្បូង៖ បើយោងតាមគេហទំព័រ(ខ្មែរនៅកូរ៉េ News) ផ្សាយនៅរសៀលថ្ងៃទី៨ ខែកុម្ភៈ បានអោយដឹងថា, រដ្ឋាភិបាលក្រុងសេអ៊ូលប្រកាសថានឹងទទួលធ្វើតេស្តជំងឺកូវីដ-១៩ សម្រាប់សត្វចិញ្ចឹមដូចជាឆ្មារ និងឆ្កែ ប្រសិនបើសត្វចិញ្ចឹមទាំងនោះសង្ស័យមានបង្ហាញរោគសញ្ញាណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ … អាន​បន្ថែម អាជ្ញាធរក្រុងសេអ៊ូល ប្រកាសថានឹងទទួលពិនិត្យរកកូវីដ-១៩ ចំពោះសត្វចិញ្ចឹមដូចជាឆ្កែ និងឆ្មារជាដើម ក្រោយពីរកឃើញករណីវិជ្ជមានកូវីដ ពីកូនឆ្មារមួយថ្មីៗនេះ

ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាឲ្យកម្លាំងទាហានត្រៀមប្រយុទ្ធក្នុងឱកាសបុណ្យចូលឆ្នាំ

ប្រធានាធិបតីចិន លោកស៊ី ជិីនពីង បានអំពាវនាវដល់កម្លាំងទាហានប្រទេសនេះឱ្យបង្កើនការត្រៀមលក្ខណៈនៅក្នុងការធ្វើសង្គ្រាមក្នុងឱកាសបុណ្យចូលឆ្នាំចិន។ តាមប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មានរបស់ចិនបានផ្សាយនៅថ្ងៃទី​៨ខែកុម្ភៈថា ប្រធានាធិបតីចិន​ស៊ី ជីនពីង បានអំពាវនាវដល់កម្លាំងទាហាន ត្រៀមលក្ខណៈធ្វើសង្គ្រាមក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំ​ចិន។ ការស្នើខាងលើរបស់ប្រធានាធិបតីចិន … អាន​បន្ថែម ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាឲ្យកម្លាំងទាហានត្រៀមប្រយុទ្ធក្នុងឱកាសបុណ្យចូលឆ្នាំ

អ្នកណាដឹងខ្លះថា? តេីមូលហេតុអ្វីបានជាកោះហាវ៉ៃ​ ក្លាយជាទឹកដីអាមេរិក

អន្តរជាតិ​៖​ បេីយោងតាមការប្រែសម្រួលចេញពីគេហទំព័រ History.com​ បានបញ្ជាក់ថា​ អតីតប្រធានាធិបតីអាមេរិក លោកDwight D. Eisenhower បានប្រកាស និងចាត់ទឹកដីនៃកោះហាវ៉ៃទៅជារដ្ឋទី៥០នៃសហរដ្ឋអាមេរិក … អាន​បន្ថែម អ្នកណាដឹងខ្លះថា? តេីមូលហេតុអ្វីបានជាកោះហាវ៉ៃ​ ក្លាយជាទឹកដីអាមេរិក

សហរដ្ឋអាមេរិក​ នឹងចូលក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ឡើងវិញ;​ នេះបេីតាមការអះអាងពីលោក ចូ បៃឌិន

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ក្រោយអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ … អាន​បន្ថែម សហរដ្ឋអាមេរិក​ នឹងចូលក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ឡើងវិញ;​ នេះបេីតាមការអះអាងពីលោក ចូ បៃឌិន

ការខកចិត្តរបស់ក្រុម Bayern Munich លើការពន្យារពេល៧ម៉ោងមុនចាកចេញទៅកាន់ប្រទេសកាតា

សារព័ត៌មាន CNA បានផ្សាយថា ក្រុម Bayern Munich កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ បានរងនូវការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីការពន្យារពេល៧ ម៉ោងចំពោះការចាកចេញរបស់ពួកគេទៅកាន់ប្រទេសកាតាសម្រាប់ព្រឹត្តិការណ៍ប្រកួត Club World Cup នៅពេលអាកាសយានដ្ឋានទីក្រុងប៊ែកឡាំងបានបដិសេធមិនផ្តល់យន្តហោះរបស់ពួកគេសម្រាប់ហោះហើរនៅពាក់កណ្តាលអធ្រាត្រ ដោយសារតែការហាមឃាត់ការហោះហើរនៅពេលយប់។ អាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងប៊ែកឡាំងមិនអនុញ្ញាតឱ្យមានការចាកចេញនៅពាក់កណ្តាលអធ្រាត្រ និងម៉ោង៥ព្រឹកទេ ដោយសារមានសម្លេងរំខាន ប៉ុន្តែក្រុម Bayern Munich បានអះអាងថា យន្ដហោះបានត្រៀមរួចរាល់សម្រាប់ហោះហើរមុនពេលពាក់កណ្តាលអធ្រាត្រ។ម្ចាស់ជើងឯកលីគកំពូលអាឡឺម៉ង់មួយនេះត្រូវរង់ចាំរហូតដល់មុនម៉ោង៧ព្រឹកដើម្បីចាប់ផ្តើមហោះហើរ។ នាយកប្រតិបត្តិរបស់ក្លិប Bayern Munich លោក Karl-Heinz Rummenigge បានប្រាប់កាសែត Bild ថា ”យើងមានអារម្មណ៍ថាយើងកំពុងរញ៉េរញ៉ៃ។ អ្នកទទួលខុសត្រូវទាំងនោះមិនដឹងថាពួកគេបានធ្វើអ្វីដល់ក្រុមរបស់យើងទេ” ។ ក្លិបបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីមិនឲ្យហោះហើរនៅក្នុងយន្តហោះក្រុមអាកាសយានិកក៏ត្រូវផ្លាស់ប្តូរដែរ ដូច្នេះយន្តហោះត្រូវឈប់នៅទីក្រុងមុយនិច ហើយបានចាកចេញទៅទីក្រុងដូហានៅម៉ោង៩និង១៥ម៉ោងនៅអឺរ៉ុប” ។ … អាន​បន្ថែម ការខកចិត្តរបស់ក្រុម Bayern Munich លើការពន្យារពេល៧ម៉ោងមុនចាកចេញទៅកាន់ប្រទេសកាតា

កម្មវិធីប្រកួតវាយតឺន្នីស Australian Open ចាប់ផ្តើមដោយមានការរំខានពីកូវីដ-១៩

ការប្រកួតកីឡាវាយតឺន្នីស Australian Open ត្រូវបានគេស្គាល់ថា ជាកម្មវិធី “Happy Slam” សម្រាប់បរិយាកាសគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែការប្រកួតនេះគឺមានការគំរាមកំហែងពីជំងឺកូវីដ-១៩ ហើយអាចបង្កភាពវឹកវរថែមទៀតក្នុងអំឡុងពីរសប្តាហ៍ក្រោយ។ ការផ្តោតអារម្មណ៍នៅលើទីលានគឺត្រូវបានគេដឹងហើយថា កីឡាករNovak Djokovic នឹងក្លាយជាជើងឯកលើកទី៩ ហើយកីឡាការិនីSerena Williams នឹងព្យាយាមដើម្បីឈ្នះពានរង្វាន់ ទី២៤នៅ Grand Slam របស់ Margaret Court នៅពេលដែលសកម្មភាពចាប់ផ្តើមនៅថ្ងៃចន្ទទី៨ ខែកុម្ភៈនេះ ។ បើនិយាយ ឲ្យ ចំទៅវានឹងក្លាយជាព្រឹត្តិការណ៍អូឡាំពិកមួយដែលមិនមានអ្វីផ្សេងទៀតទេ ដោយការចូលរួមបានកាត់បន្ថយពាក់កណ្តាល និងរក្សាគម្លាតគ្នា ការពាក់រម៉ាស់ និងកន្លែងអនាម័យនៅជុំវិញឧទ្យានប្រកួតក្នុងទីក្រុង Melbourne ។ សូម្បីតែចំនួនមនុស្សដែលបានថយចុះក៏នឹងជាការស្វាគមន៍សម្រាប់អ្នកគាំទ្រកីឡាវាយតឺន្នីស  ផងដែរបន្ទាប់ពីព្រឹត្តិការណ៍ Wimbledon កាលពីឆ្នាំមុនត្រូវបានលុបចោល កម្មវិធី US Open … អាន​បន្ថែម កម្មវិធីប្រកួតវាយតឺន្នីស Australian Open ចាប់ផ្តើមដោយមានការរំខានពីកូវីដ-១៩

RB Leipzig ប៉ះ Liverpool នៅ Champions League បានផ្លាស់ទៅលេងនៅទីក្រុង Budapest ដោយសារតែការហាមឃាត់ការធ្វើដំណើរទៅអាល្លឺម៉ង់

ការប្រកួតក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប Champions League អង់គ្លេសវគ្គ១៦ក្រុមចុងក្រោយរបស់ Liverpool ទល់នឹងក្រុម RB Leipzig នឹងត្រូវលេងនៅទីក្រុង Budapest ប្រទេសហុងគ្រី បន្ទាប់ពីពួកគេត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់។ ប្រទេសអាល្លឺម៉ង់បានហាមឃាត់ការធ្វើដំណើរភាគច្រើនពីបណ្តាប្រទេសដែលរងការប៉ះទង្គិចយ៉ាងខ្លាំងដោយសារ Covid-19 ប្រភេទថ្មី រួមទាំងចក្រភពអង់គ្លេសផងដែរ។ ក្លិប Leipzig របស់ក្របខ័ណ្ឌ Bundesliga ត្រូវបានគេអះអាងថាការប្រកួតនេះ មិនបានបំពេញតាមតម្រូវការសម្រាប់ករណីលើកលែងនោះទេ ។ ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Puskas Arena នៃទីក្រុង Budapest នៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខ។ ជើងទី២នឹងត្រូវប្រកួតនៅថ្ងៃទី១០ ខែមីនានៅកីឡដ្ឋាន Anfield ក្នុងទឹកដីរបស់ក្រុមហង្សក្រហមវិញ។ UEFA បានថ្លែងអំណរគុណដល់ក្លិបទាំងពីរដែលបានសហការ និងផ្តល់ជំនួយយ៉ាងជិតស្និទ្ធក្នុងការស្វែងរកដំណោះស្រាយក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់ហុងគ្រីដែលបានយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះ៕ដោយ៖ភារៈ អាន​បន្ថែម RB Leipzig ប៉ះ Liverpool នៅ Champions League បានផ្លាស់ទៅលេងនៅទីក្រុង Budapest ដោយសារតែការហាមឃាត់ការធ្វើដំណើរទៅអាល្លឺម៉ង់

Harry Kane ជាពីរបួសជួយឲ្យ Tottenham យកបាន៣ពិន្ទុពី West Brom

ខ្សែប្រយុទ្ធ Harry Kane បានវិលត្រឡប់មកវិញដោយធ្វើបានយ៉ាងល្អគួរឱ្យភ្ញាក់ផ្អើលពីការរងរបួសបានស៊ុតបាល់បញ្ចូលទីជួយឲ្យក្រុមTottenham ឈ្នះ West Bromwich Albion ក្នុងលទ្ធផល២ទល់០កាលពីរាត្រីម្សិលមិញ។ គ្រូបង្វឹករបស់ក្រុម Tottenham លោក Jose Mourinho បានលើកឡើងថា បញ្ហាកជើងរបស់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះនឹងធ្វើឱ្យរូបគេខកខានមិនបានលេងរហូតដល់សប្តាហ៍ក្រោយ ប៉ុន្តែ Kane បានវិលត្រឡប់មកវិញមុនការកំណត់ដើម្បីជួយបញ្ចប់ការចាញ់៣ ប្រកួតរបស់ជាប់ៗគ្នារបស់ Tottenham នៅក្នុងក្របខ័ណ្ឌ Premier League ។ Tottenham មិនបានរកគ្រាប់បាល់ក្នុងការប្រកួតទាំង២ទេដែល … អាន​បន្ថែម Harry Kane ជាពីរបួសជួយឲ្យ Tottenham យកបាន៣ពិន្ទុពី West Brom

កូវីដ​-១៩ នៅវៀតណាមកើនឡើងថៃធ្លាក់ចុះ នាថ្ងៃទី៧ខែកុម្ភៈ

ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសជិតខាងកម្ពុជាទាំងពីរ គឺវៀតណាមនិងថៃមានការប្រែប្រួលដោយវៀតណាមបានកើនឡើង ចំណែកថៃបន្តធ្លាក់ចុះ។ កាលពីថ្ងៃទី ៦ខែកុម្ភៈវៀតណាមរកឃើញតែ ករណីវិជ្ជមាន​៤នាក់ប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃទី៧ខែកុម្ភៈរកឃើញដល់ទៅ​១៦នាក់​ គឺឆ្លងក្នុងសហគមន៍ទាំងអស់ ។ … អាន​បន្ថែម កូវីដ​-១៩ នៅវៀតណាមកើនឡើងថៃធ្លាក់ចុះ នាថ្ងៃទី៧ខែកុម្ភៈ

គ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីប្តឹង​ក្រុមហ៊ុនប៊ូអុីង

គ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី​បានចាប់ផ្តើមប្តឹងក្រុមហ៊ុនផលិតយន្តហោះ​ប៊ូអុីងហើយ ។ ជាក់ស្តែងគ្រួសារជនរងគ្រោះ១៤គ្រួសារ​បានបញ្ជូនពាក្យបណ្តឹង​ឡើងទៅកាន់តុលាការ ជីកាហ្គោ សហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីកម្រិតសុវត្ថិភាព​របស់យន្តហោះទើប​បណ្តាលឲ្យមានគ្រោះថ្នាក់​។ នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា យន្តហោះBoeing 737-500 របស់ក្រមហ៊ុន … អាន​បន្ថែម គ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីប្តឹង​ក្រុមហ៊ុនប៊ូអុីង