បារាំង៖ ស្វាគមន៍ឆ្នាំថ្មីរថយន្តរាប់សិបគ្រឿងរងការដុតបំផ្លាញ

យ៉ាងហោចណាស់ក៏មានរថយន្តដល់ទៅ៣០ គ្រឿង រងការដុតបំផ្លាញនៅក្នុងទីក្រុង Strasbourg ប្រទេសបារាំង ក្នុងយប់ឆ្លងឆ្នាំ ឈានចូលឆ្នាំ២០២១។ កម្លាំងប៉ូលិសក៏បានឃាត់ខ្លួនមនុស្សជាច្រើននាក់ ពាក់ព័ន្ធការដុតបំផ្លាញរថយន្ត។ រូបភាពវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម … អាន​បន្ថែម បារាំង៖ ស្វាគមន៍ឆ្នាំថ្មីរថយន្តរាប់សិបគ្រឿងរងការដុតបំផ្លាញ

ខ្សែបម្រើ Philippe Coutinho របស់ក្រុម Barcelona អាចអវត្តមាន១០សប្តាហ៍ដោយសាររបួសសាច់ដុំ

ក្លិប Barcelona នឹងមិនមានខ្សែបម្រើ Philippe Coutinhoរយៈពេល៨ទៅ១០ សប្តាហ៍បន្ទាប់ពីការធ្វើតេស្តកាលពីថ្ងៃពុធកន្លងទៅបានបង្ហាញថា កីឡាករប្រេស៊ីលរូបនេះបានរងរបួសសរសៃពួរសាច់ដុំអំឡុងពេលប្រកួតស្មើ ១-១ នៅឯផ្ទះជាមួយ Eibar ។ នេះបើយោងតាមការចេញសេចក្តីបំភ្លឺនៅលើគេហទំព័ររបស់ក្លិប Barcelona ។ Coutinho ត្រូវអវត្តមានពីការប្រកួតនៅនាទីចុងក្រោយដោយទុកឱ្យក្រុមរបស់គាត់បញ្ចប់ការប្រកួតជាមួយកីឡាករ១០នាក់បន្ទាប់ពីបន្តជាកីឡាករមកជំនួសរូបគេនាទីទី៦៥ក្នុងការប្រកួតជាមួយក្រុម Eibar ។ ការធ្វើតេស្តបានបញ្ជាក់ពីចំណាប់អារម្មណ៍ដំបូងថា Coutinho នឹងត្រូវការសម្រាកយូរទៀត អាចរហូតដល់៨ ឬ១០សប្តាហ៍។ គេហទំព័ររបស់ Barcelona បានបញ្ជាក់ថា “គាត់បានរងរបួសសរសៃពួរផ្នែកខាងស្តាំនៃជង្គង់ខាងឆ្វេងរបស់គាត់។ ការព្យាបាលតម្រូវឱ្យមានការធ្វើនៅដាច់ដោយឡែកពីអ្នករបួសផ្សេងទៀត ដោយខ្លាចប៉ះពាល់ពីករណីកូវីដ-១៩ ដែលនឹងត្រូវធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ” ។ ការរងរបួសនេះគឺជាការថយក្រោយដ៏សំខាន់មួយទៀតសម្រាប់គ្រូបង្វឹកក្រុម Barcelona លោក Ronald Koeman ដែលមានកីឡាកររបួសរយៈពេលវែងគឺ Ansu Fati, Gerard Pique និង Sergi Roberto ។ Coutinho បានវិលត្រឡប់មកកាន់ទឹកដី Camp Nou វិញនៅរដូវក្តៅបន្ទាប់ពីខ្ចីជើងនៅក្លិប Bayern Munich … អាន​បន្ថែម ខ្សែបម្រើ Philippe Coutinho របស់ក្រុម Barcelona អាចអវត្តមាន១០សប្តាហ៍ដោយសាររបួសសាច់ដុំ

Diego Costa អាចជំនួស Raul Jimenez នៅក្រុម Wolves

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca បានឲ្យដឹងថា ខ្សែប្រយុទ្ធ Diego Costa ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅក្លិប Wolves នៅអង់គ្លេសបន្ទាប់ពីកិច្ចសន្យារបស់គាត់នៅក្លិប AtleticoMadrid ត្រូវបានបញ្ចប់មុនពេលទីផ្សារដោះដូរកីឡាករខែមករា។ ក្លិបនៅ Premier League កំពុងព្យាយាមរកគ្រាប់បាល់ចាប់តាំងពី Raul Jimenez បានរងរបួសបាក់ឆ្អឹងនៅចុងខែវិច្ឆិកា។ ជាមួយគ្នាកីឡាករវ័យក្មេង Fabio Silva បានជំនួសខ្សែប្រយុទ្ធសញ្ជាតិម៉ិកស៊ិកនៅពេលខ្លះខណៈដែលកីឡាករ Daniel Podence និង Pedro Neto ក៏បាននាំមុខគេក្នុងការបង្ហាញខ្លួនដើម្បីជំនួសដែរ។ ដោយមិនទាន់មានកាលបរិច្ឆេទណាមួយសម្រាប់ការវិលត្រឡប់របស់ Jimenez ក្នុងសកម្មភាពដែលនៅតែស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ក្រុមចចកខ្មៅ Wolves អាចនឹងសម្លឹងមើលទីផ្សារដោះដូរកីឡាករខ្សែប្រយុទ្ធ Diego Costa រូបនេះនៅខែមករា។ យោងតាមសារព័ត៌មាន The Sun បានឲ្យដឹងថា ក្រុមចចកខ្មៅWolves ចង់នាំ Diego Costa មកកាន់ កីឡដ្ឋាន Molineux ក្នុងការផ្ទេរដោយឥតគិតថ្លៃ ទោះបីជាគ្រូបង្វឹកលោក Nuno Espirito Santo មិនបានលក់ចេញនៅពេលដែលកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះមកដល់ដោយសារតែបញ្ហាវិន័យ និងជាហេតុផលដែលរូបគាត់ចង់ចេញដោយឯកឯង ៕ … អាន​បន្ថែម Diego Costa អាចជំនួស Raul Jimenez នៅក្រុម Wolves

ប៉ាគីស្ថាន​បញ្ជាទិញវ៉ាក់សាំង​១,២លានដូសពីប្រទេសចិន

រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ចំនួន ១,២លានដូសពីប្រទេសចិន ហើយក្រុមហ៊ុនផលិតឱសថចិននឹងផ្តល់ជូន​នៅត្រីមាសទី​១ឆ្នាំ​២០២១​នេះ។ តាមកិច្ចព្រមព្រៀង ប៉ាគីស្ថានបានចំណាយប្រាក់​ដល់ទៅ​១៥០លានដុល្លារសម្រាប់ទិញវ៉ាក់សាំង​។ កិច្ចព្រមព្រៀងទិញវ៉ាក់សាំងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនឱសថ Sinopharm របស់ចិនតាំងពីដើមខែធ្នូ។ រដ្ឋមន្ត្រី បច្ចេកវិទ្យា … អាន​បន្ថែម ប៉ាគីស្ថាន​បញ្ជាទិញវ៉ាក់សាំង​១,២លានដូសពីប្រទេសចិន

អុីរ៉ង់សម្រេចសងសំណងដល់ជនរងគ្រោះ​ក្នុងករណីបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរក្នុងម្នាក់ៗ​១៥០ពាន់ដុល្លារ

រដ្ឋាភិបាលអុីរ៉ង់​បានសម្រេចសងសំណងដល់គ្រួសារជនរងគ្រោះស្លាប់ដោយការបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន១៧៦នាក់ ដោយម្នាក់ៗទទួលបានទឹកប្រាក់​១៥០ពាន់អឺរ៉ូ​។ ជើងហោះហើរលេខ​៧៥២ របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ​ត្រូវកម្លាំងទាហានការពារអុីរ៉ង់​បាញ់ច្រឡំកាលពីថ្ងៃទី ៨ខែមករាឆ្នាំ​២០២០ ក្រោយពេលយន្តហោះនេះចាប់ផ្តើមហោះហើរបានប៉ុន្មាននាទីប៉ុណ្ណោះ​ ចេញពីអាកាសយានដ្ឋានអន្តរជាតិImam Khomeini ក្នុងទីក្រុងតេអេរ៉ង់​។ … អាន​បន្ថែម អុីរ៉ង់សម្រេចសងសំណងដល់ជនរងគ្រោះ​ក្នុងករណីបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរក្នុងម្នាក់ៗ​១៥០ពាន់ដុល្លារ

អាកាសយានដ្ឋានប្រទេសយេម៉ែនរងការវាយប្រហារក្នុងពេលយន្តហោះនាយករដ្ឋមន្ត្រីចុះចត

មានមនុស្ស ២២នាក់ស្លាប់ និងជាង​៥០នាក់រងរបួសនៅក្នុងករណីវាយប្រហារទៅលើអាកាសយានដ្ឋានទីក្រុង Aden ប្រទេសយេម៉ែន​។ ការវាយប្រហារនេះចំពេលដែលយន្តហោះដឹកនាយករដ្ឋមន្ត្រីAbdulmalik និងគណៈរដ្ឋមន្ត្រីចុះចតភ្លាម។ នៅលើយន្តហោះ​ មាននាយករដ្ឋមន្ត្រី​Abdulmalik និងគណៈរដ្ឋមន្ត្រីទាំងអស់​ដែលទើបតែតែងតាំង​។ … អាន​បន្ថែម អាកាសយានដ្ឋានប្រទេសយេម៉ែនរងការវាយប្រហារក្នុងពេលយន្តហោះនាយករដ្ឋមន្ត្រីចុះចត

ពិធី​ឆ្លង​ឆ្នាំ​សកល២០២១​នេះ! អាជ្ញាធរថៃ ដាក់​បម្រាម​លើ​ការ​ការជួបជុំ និង​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ នៅ​ជុំវិញ​ប្រទេស

អន្តរជាតិ៖ ក្រោយពីអាជ្ញាធរថៃ បាន​រកឃើញ​ករណី​ឆ្លង​​កូ​វីដ​-១៩ប្រចាំថ្ងៃ​ខ្ពស់បំផុត​នោះ ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល​កាន់តែ​អាក្រក់​ជំងឺ​រាតត្បាត​សកល​ ក្នុងអំឡុង​ពិធី​ឆ្លង​ឆ្នាំ​សកល២០២១​នេះ រដ្ឋាភិបាលថៃ បានដាក់​បម្រាម​លើ​ការ​ការជួបជុំ និង​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ នៅ​ជុំវិញ​ប្រទេស។ ​បើតាមក្រសួងសុខាភិបាល​ថៃ … អាន​បន្ថែម ពិធី​ឆ្លង​ឆ្នាំ​សកល២០២១​នេះ! អាជ្ញាធរថៃ ដាក់​បម្រាម​លើ​ការ​ការជួបជុំ និង​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ នៅ​ជុំវិញ​ប្រទេស

ពិតជាមិនធម្មតាមែន! ក្មេងប្រុសម្នាក់អាយុទើបតែ៩ ឆ្នាំប៉ុណ្ណោះ អាចរកចំណូលបាន ២៩​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ តាមតាមរយៈYouTube របស់ខ្លួន

អន្តរជាតិ៖ បើតាម​បញ្ជី​ឈ្មោះ​ដែល​បាន​ចុះផ្សាយ​ដោយ​ទស្សនា​វ​ដ្តី Forbes នាពេលថ្មីៗនេះថា កុមារ Ryan Kaji មាន​មានអាយុត្រឹម៩ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគេអាច​រកចំណូលបានរ​ហូត​ដល់​២៩​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ តាមរយៈ​ឆា​ណែ​ល … អាន​បន្ថែម ពិតជាមិនធម្មតាមែន! ក្មេងប្រុសម្នាក់អាយុទើបតែ៩ ឆ្នាំប៉ុណ្ណោះ អាចរកចំណូលបាន ២៩​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ តាមតាមរយៈYouTube របស់ខ្លួន

អឺរ៉ុបបង្កើនល្បឿនចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩

អឺរ៉ុបបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ នៅថ្ងៃទី​២៧ខែធ្នូឆ្នាំ​២០២០ ហើយកម្មវិធីចាក់វ៉ាក់សាំងនេះធ្វើឡើងនៅក្នុងប្រទេសទាំង​២៧​ក្នុងសហគមន៍ ។ វ៉ាក់សាំងដែលអឺរ៉ុបប្រើប្រាស់ គឺជារបស់ក្រុមហ៊ុនPfizer / BioNTech ។ វ៉ាក់សាំងនេះទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់​នៅថ្ងៃទី​២១ … អាន​បន្ថែម អឺរ៉ុបបង្កើនល្បឿនចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩

Diego Costa ចាកចេញពី Atletico Madrid ជាផ្លូវការហើយ

ក្លិបលីគកំពូលអេស្ប៉ាញ Atletico Madrid បានបញ្ជាក់ថា កិច្ចព្រមព្រៀងមួយជាមួយខ្សែប្រយុទ្ធ Diego Costa ត្រូវបានឈានដល់បញ្ចប់កិច្ចសន្យារបស់គាត់បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានស្នើសុំជាផ្លូវការ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marcaកាលពីថ្ងៃទី៣០ ធ្នូ។ អនុស្សាវរីយ៍នៃការប្រកួតចុងក្រោយសម្រាប់អ្នកគាំទ្រក្លិប Atletico Madridគឺជាការប្រកួតដែលកីឡាករវ័យ៣២ឆ្នាំរូបនេះទទួលបានបាល់ពិន័យ១១ម៉ែត្រទៅលើក្រុម Elche ហើយបន្ទាប់មកការបង្ហាញខ្លួនជំនួសនៅ Real Sociedadនៅថ្ងៃបន្ទាប់។ ឆ្នាំ២០២០ មិនមែនជារឿងល្អសម្រាប់កីឡាករ Diego Costa ទេដែលត្រូវប្រឈមនឹងបញ្ហារបួសដែលធ្វើឱ្យគាត់មិនអាចបង្ហាញខ្លួនអស់រយៈពេលជាច្រើនខែ ខណៈពេលថ្មីៗនេះគាត់មានរបួសដុំសាច់ធ្ងន់ធ្ងរដែលជាផលរំខាននៃការធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ផងដែរ។ បញ្ហាកាន់តែធ្ងន់ធ្ងរនេះជាហេតុផលដែលគ្រួសារស្នើសុំឱ្យគាត់បញ្ចប់កិច្ចសន្យារបស់គាត់រយៈពេល៦ខែមុនសំណើដែល ក្លិបបានទទួលយក។ ការប្រកាសនេះនាំមកនូវការបញ្ចប់លើកទី២របស់ Costa នៅឯ AtleticoMadrid ដែលមិនសូវទទួលបានជោគជ័យជាងលើកទី១ ។ … អាន​បន្ថែម Diego Costa ចាកចេញពី Atletico Madrid ជាផ្លូវការហើយ

ការប្រកួតរវាង Tottenham និង Fulham ត្រូវបានពន្យារពេលដោយសារមានកីឡាករឆ្លងកូវីដ-១៩

ការប្រកួតនៅក្របខ័ណ្ឌ Premier League របស់ក្រុម Fulham ប្រកួតនៅទឹកដី Tottenham កាលពីរាត្រីថ្ងៃពុធត្រូវបានពន្យារពេលដោយសារតែមានករណីឆ្លងវីរុសកូវីដ-១៩ថ្មីនៅឯក្លិប។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ធ្នូនេះ។ ក្រុម Fulham បានស្នើសុំឱ្យមានការពន្យារពេលការប្រកួតនេះ ហើយការសម្រេចចិត្តត្រូវបានបញ្ជាក់ក្នុងរយៈពេល៣ម៉ោងមុនពេលចាប់ផ្តើមការប្រកួត។ កាលពីថ្ងៃអង្គារការធ្វើតេស្តចុងក្រោយនៃក្របខ័ណ្ឌ Premier Leagueទៅលើវីរុស Covid-19 បានរកឃើញថាមានមនុស្ស១៨នាក់មានផ្ទុកវីរុសនេះ ដែលជាតួលេខខ្ពស់បំផុតបានកត់ត្រានៅក្នុងលីគកំពូលអង់គ្លេសមួយនេះ។ សេចក្តីថ្លែងការណ៍របស់ក្លិប Tottenham បាននិយាយថា “ក្របខ័ណ្ឌPremier … អាន​បន្ថែម ការប្រកួតរវាង Tottenham និង Fulham ត្រូវបានពន្យារពេលដោយសារមានកីឡាករឆ្លងកូវីដ-១៩

ក្របខ័ណ្ឌ Premier League កត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៨នាក់ ជាអត្រាខ្ពស់បំផុតក្នុង១សប្តាហ៍រដូវកាលនេះ

ក្របខ័ណ្ឌ Premier League បានចេញសេចក្តីថ្លែងការណ៍ថា មនុស្សចំនួន១៨នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នៅក្នុងការធ្វើតេស្តចុងក្រោយដែលធ្វើឡើងរវាងថ្ងៃទី២១ និងថ្ងៃទី២៧ ខែធ្នូលើកីឡាករនិងបុគ្គលិកចំនួន១,៤៧៩នាក់។ នេះគឺជាចំនួនករណីខ្ពស់បំផុតដែលត្រូវបានកត់ត្រាក្នុង១សប្តាហ៍នៃរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រដែល CNA ប្រកាសឲ្យដឹងកាលពីថ្ងៃទី៣០ ធ្នូ។ ចាប់តាំងពីរដូវកាលថ្មីបានចាប់ផ្តើមមនុស្ស១៣១នាក់នៅក្នុងលីគកំពូលអង់គ្លេសបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ក្នុង១៧ជុំនៃការសាកល្បងធ្វើតេស្តរៀងរាល់សប្តាហ៍។ លីកមិនបានប្រាប់ឈ្មោះបុគ្គលដែលបានធ្វើតេស្តវិជ្ជមាន ឬក្លិបរបស់ពួកគេនោះទេ ប៉ុន្តែបានអះអាងថា ពួកគេនឹងផ្តាច់ខ្លួននៅដោយឡែករយៈពេល១០ថ្ងៃ។ គួររំលឹកថា កាលពីថ្ងៃចន្ទក្រុម Manchester City បានរាយការណ៍ពីករណីវិជ្ជមានជាច្រើននៅក្នុងក្រុមរបស់ពួកគេ ប៉ុន្មានថ្ងៃបន្ទាប់ពីខ្សែប្រយុទ្ធ Gabriel Jesus និងខ្សែការពារ Kyle Walker បានធ្វើតេស្តវិជ្ជមានត្រូវបង្ខំឱ្យលីកពន្យារពេលការប្រកួតរបស់ពួកគេនៅឯក្លិប Everton ។ … អាន​បន្ថែម ក្របខ័ណ្ឌ Premier League កត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៨នាក់ ជាអត្រាខ្ពស់បំផុតក្នុង១សប្តាហ៍រដូវកាលនេះ