ទាហានជើងទឹកអាមេរិកសម្រេចបោះបង់នាវាផ្ទុកយន្តហោះUSS Bonhomme Richard ក្រោយការឆេះ

ដោយសារតែប្រាក់ចំណាយសម្រាប់ជួសជុលនាវាផ្ទុកយន្តហោះឡើងវិញត្រូវចំណាយចាប់ពី​២,៥-៣,៥ពាន់លានដុល្លារ​ ហើយត្រូវជួសជុលដល់ទៅជាង​៦០ ភាគរយទើបធ្វើឲ្យកម្លាំងទាហានជើងទឹកអាមេរិកសម្រេចបោះបង់ចោលនាវាផ្ទុកយន្តហោះ​USS Bonhomme Richard តែម្តង។ កាលពីខែកក្កដា ឆ្នាំ​២០២០ នាវាUSS Bonhomme … អាន​បន្ថែម ទាហានជើងទឹកអាមេរិកសម្រេចបោះបង់នាវាផ្ទុកយន្តហោះUSS Bonhomme Richard ក្រោយការឆេះ

មេទ័ពអុីរ៉ង់រងការធ្វើឃាតដោយយន្តហោះគ្មានមនុស្សបើក​

មេបញ្ជាការកងទ័ពអុីរ៉ង់និង​អង្គរក្ស​៣នាក់ទៀតបានស្លាប់ដោយសាររងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើរថយន្តរបស់លោក ក្នុងតំបន់ព្រំដែន​រវាងអុីរ៉ាក់នឹងស៊ីរី​។ នេះជាការវាយប្រហារលើកទីពីរហើយទៅលើមន្ត្រីជាន់ខ្ពស់របស់អុីរ៉ង់ បន្ទាប់ពីអ្នកវិទ្យាសាស្ត្របរមាណូ ។ ការវាយប្រហារសម្លាប់មេទ័ពនៃកម្លាំងបដិវត្តន៍អុីស្លាមអុីរ៉ង់ (IRGC) ​នៅយប់ថ្ងៃទី​៣០ ខែវិច្ឆិកា។ ​ … អាន​បន្ថែម មេទ័ពអុីរ៉ង់រងការធ្វើឃាតដោយយន្តហោះគ្មានមនុស្សបើក​

អាជ្ញាធរវៀតណាម រកឃើញគ្រូបង្រៀន​ភាសា​អង់គ្លេសម្នាក់ ឆ្លងកូវីដ១៩ ​ក្នុងស្រុក​លើកដំបូង ក្រោយស្ងាប់ស្ងាត់អស់រយៈពេល ៨៧​ថ្ងៃ​ចុងក្រោយ

អន្តរជាតិ៖ បើយោងតាម​សេចក្តីរាយការណ៍​របស់​អាជ្ញាធរ​សុខាភិបាល​វៀតណាម នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រកាសថាមាន​ករណី​ឆ្លង​កូ​វីដ​-១៩ ក្នុងស្រុក​លើកដំបូង ក្រោយស្ងាប់ស្ងាត់អស់រយៈពេល ៨៧​ថ្ងៃ​ចុងក្រោយ នៅលើបុរស​ម្នាក់​ដែលមាន​វ័យ​៣២​ឆ្នាំ … អាន​បន្ថែម អាជ្ញាធរវៀតណាម រកឃើញគ្រូបង្រៀន​ភាសា​អង់គ្លេសម្នាក់ ឆ្លងកូវីដ១៩ ​ក្នុងស្រុក​លើកដំបូង ក្រោយស្ងាប់ស្ងាត់អស់រយៈពេល ៨៧​ថ្ងៃ​ចុងក្រោយ

Grosjean បើករថយន្តបុកនឹងរបាំងផ្ទុះឆេះខ្លួនប្រាណក្នុងការប្រណាំង F1 នៅប្រទេសបារ៉ែន

អន្តរជាតិ៖ Grosjean ដែលបើកបរឲ្យក្រុម Haas-Ferrari ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយសារត្រូវភ្លើងឆេះខ្លួន បន្ទាប់ពីបើករថយន្តបុកនឹងរបាំងហើយផ្ទុះឆេះនាការប្រណាំង F1 នៅថ្ងៃទី២៩ ខែវិច្ឆិកា។ ក្នុងករណីគ្រោះថ្នាក់នេះដែលបណ្តាលឲ្យរថយន្តឆេះដាច់ជាពីរនេះកើតឡើងត្រឹម២៦នាទីក្រោយចាប់ផ្តើមប្រណាំងប៉ុណ្ណោះ។ … អាន​បន្ថែម Grosjean បើករថយន្តបុកនឹងរបាំងផ្ទុះឆេះខ្លួនប្រាណក្នុងការប្រណាំង F1 នៅប្រទេសបារ៉ែន

Fulham និង West Ham ទទួលបាន៣ពិន្ទុពីក្រុមខ្លាំងសម្រាប់សប្តាហ៍ទី១០

ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់សប្តាហ៍ទី១០ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ដោយមាន២គូ គឺក្រុមភ្ញៀវ Fulham យកឈ្នះក្រុមម្ចាស់ផ្ទះ Leicester City  និងក្រុម West Ham យកឈ្នះក្រុមភ្ញៀវ Aston Villa ។ … អាន​បន្ថែម Fulham និង West Ham ទទួលបាន៣ពិន្ទុពីក្រុមខ្លាំងសម្រាប់សប្តាហ៍ទី១០

De Gea អាចនឹងមិនបានបង្ហាញខ្លួនពេលប្រកួត Champions League ទល់នឹង PSG

អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer មិនច្បាស់ទេថា តើអ្នកចាំទី David de Gea នឹងជាសះស្បើយទាន់ពេលវេលាសម្រាប់ការប្រកួត Champions League នៅថ្ងៃពុធនេះទល់នឹងក្រុម Paris St Germain បន្ទាប់ពីអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះរងរបួសជង្គង់។ De Gea បានលុតជង្គង់ប៉ះទៅនឹងបង្គោលទីក្នុងការប៉ុនប៉ងចាប់បាល់របស់ខ្លួនពេលការទាត់បាល់ពិន័យ Free-kick របស់ខ្សែបម្រើ James … អាន​បន្ថែម De Gea អាចនឹងមិនបានបង្ហាញខ្លួនពេលប្រកួត Champions League ទល់នឹង PSG

ការព្រួយបារម្ភចំពោះក្រុម Barcelona ដោយខ្សែការពារ Clement Lenglet ការរងរបួសម្នាក់ទៀត

សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា ជ័យជម្នះ ៤-០ របស់ក្រុម Barcelona ទៅលើ Osasuna កាលពីថ្ងៃអាទិត្យកន្លងទៅគឺជាបុព្វហេតុសម្រាប់ការអបអរសាទរ ប៉ុន្តែក៏មានការព្រួយបារម្ភចំពោះក្រុមនេះដែរនៅពេលដែលខ្សែការពារ Clement Lenglet បានរងរបួសនៅតង់ទី២ ។ កីឡាករសញ្ជាតិបារាំងរូបនេះបានរងរបួសកជើងហើយនេះគឺជាបញ្ហាធំមួយសម្រាប់លោក Ronald Koeman ព្រោះបច្ចុប្បន្នគាត់ក៏គ្មានខ្សែការពារ Gerard Pique, Ronald Araujo និង Samuel Umtitiដោយសាររបួសរបស់ពួកគេ។ នេះមានន័យថា ខ្សែការពារកណ្តាលដំបូងទាំង៤នៅក្នុងក្រុមនេះសុទ្ធសឹងតែមានរបាយការណ៍វេជ្ជសាស្រ្តថាមានរបួសត្រូវការព្យាបាលបន្តទៀត។ កីឡាករ Oscar Mingueza របស់ក្លិប Barcelona B បានចាប់ផ្តើមដូរជំនួស Clement Lenglet កាលពីថ្ងៃអាទិត្យ ហើយកីឡាករវ័យ២១ឆ្នាំរូបនេះប្រាកដជាមានពេលវេលាជាច្រើនទៀតនាពេលខាងមុខដើម្បីជំនួសកន្លែងកីឡាករដែលមានរបួស។ ជាមួយគ្នានេះកីឡាករ Frenkie de … អាន​បន្ថែម ការព្រួយបារម្ភចំពោះក្រុម Barcelona ដោយខ្សែការពារ Clement Lenglet ការរងរបួសម្នាក់ទៀត

កម្មវិធីរត់ម៉ារ៉ាតុងនៅសៀងហៃក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩មានអ្នកចូលរួម៩.០០០នាក់

ប្រព័ន្ធផ្សព្វផ្សាយចិនបាននិយាយថា អ្នករត់ប្រណាំងប្រមាណ៩.០០០នាក់ដែលខ្លះពាក់ម៉ាសផងបានចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិម៉ារ៉ាតុងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដែលជាព្រឹត្តិការណ៍ដ៏កម្រមួយក្នុងមួយឆ្នាំនៅពេលដែលមានជំងឺកូវីដ-១៩ ដោយប្រទេសចិនបានបោះបង់ចោលកីឡាប្រភេទនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ វិច្ឆិកា។ មុនពេលការប្រកួតមន្ត្រីបាននិយាយថា វាជាឱកាសមួយដើម្បីបង្ហាញពីរបៀបដែលប្រទេសចិនបានធ្វើឡើងវិញ មុនពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩កំពុងឈានទៅមុខទោះបីជាមានវិបត្ដិសុខភាពសកលកំពុងបន្តក៏ដោយ។ ការរត់ម៉ារ៉ាតុងធំៗជាច្រើនដូចជានៅញូវយ៉ក, ប៊ែកឡាំង, បូស្តុន និងទីក្រុងឈីកាហ្គោសុទ្ធតែរងគ្រោះដោយសារការឆ្លងជំងឺកូវីដ-១៩នៅឆ្នាំនេះខណៈទីក្រុងឡុង និងតូក្យូបើកកម្មវិធីឡើងវិញសម្រាប់តែអ្នករត់ប្រណាំងឆ្នើមៗប៉ុណ្ណោះ។ ដោយឈរលើនិន្នាការនេះការរត់ម៉ារ៉ាតុងនៅទីក្រុងសៀងហៃបានធ្វើឡើង បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ និងមានវិធានការការពារមេរោគដើម្បីទប់ស្កាត់ការឆ្លង។ ក្រុងសៀងហៃគឺស្ថិតនៅក្នុងក្រុមមានករណីឆ្លងក្នុងស្រុកថ្មីៗ ប៉ុន្តែប្រទេសចិនបានដោះស្រាយនូវការរីករាលដាលនៃជំងឺនេះដោយសារការបិទទ្វារ និងចាត់វិធានការយ៉ាងតឹងរ៉ឹង ។ អ្នករត់ប្រណាំងត្រូវឆ្លងកាត់ការធ្វើតេស្តរកមេរោគឆ្លងដើម្បីចូលរួមចំណែកហើយត្រូវបានគេបញ្ជាឱ្យពាក់ម៉ាសភ្លាមៗមុននិងក្រោយការប្រណាំង។ អ្នករត់ប្រណាំងប្រហែល៩.០០០នាក់ត្រូវបានគេរំពឹងថា ចូលរួមគឺធ្លាក់ចុះពី៣៨.០០០នាក់នៅក្នុងការរត់ម៉ារ៉ាតុងមុនៗ ៕ដោយ៖ភារៈ អាន​បន្ថែម កម្មវិធីរត់ម៉ារ៉ាតុងនៅសៀងហៃក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩មានអ្នកចូលរួម៩.០០០នាក់

ស្រ្ដីម្នាក់បានចូលក្នុងហាងមួយកន្លែងចាប់ទាញយកដបស្រារាប់រយដបទម្លាក់ចោលសង្ស័យមានវិបត្តិផ្លូវចិត្ត (វីដេអូ)

អង់គ្លេស៖ ថ្មីៗនេះ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីស្ដ្រីម្នាក់បានឆ្មក់ចូលទៅក្នុងផ្សារទំនើបមួយកន្លែង យីហោ Aldi បានទាញទម្លាក់ដបស្រាដែលគេតាំងលក់លើធ្នើរ បណ្ដាលឲ្យបែកគ្មាន សល់។ហេតុការណ៍នេះ ត្រូវគេថតជាប់ជាវីដេអូ កាលពីរសៀលថ្ងៃ  ពុធសប្ដាហ៍មុន … អាន​បន្ថែម ស្រ្ដីម្នាក់បានចូលក្នុងហាងមួយកន្លែងចាប់ទាញយកដបស្រារាប់រយដបទម្លាក់ចោលសង្ស័យមានវិបត្តិផ្លូវចិត្ត (វីដេអូ)

អារ៉ាប៊ី សាអ៊ូឌីត បើកដែនអាកាសឲ្យអុីស្រាអែលជាការត្រៀមវាយប្រហារអុីរ៉ង់​

ការប្រឈមមុខតានតឹងដាក់គ្នារវាងអុីរ៉ង់ និងអុីស្រាអែល​ ក្រោយពីការធ្វើឃាត​បិតាបច្ចេកវិទ្យាបរមាណូអុីរ៉ង់​ គឺរដ្ឋាភិបាលអុីរ៉ង់​បានចោទប្រកាន់អុីស្រាអែល​ជាអ្នកនៅពីក្រោយការធ្វើឃាតនោះ ហើយអុីរ៉ង់​នឹងតបតវិញជាមិនខាន។ នៅពេលនេះ​ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលជាសត្រូវរបស់អុីរ៉ង់ក៏បានបើកដែនអាកាសឲ្យអុីស្រាអែល​ងាយស្រួលក្នុងការវាយប្រហារអុីរ៉ង់​ប្រសិនបើអុីរ៉ង់ហ៊ានវាយប្រហារសងសឹកអុីស្រាអែល ជុំវិញការស្លាប់​របស់អ្នកវិទ្យាសាស្ត្របរមាណូនោះ។ ការបើកដែនអាកាសរបស់អារ៉ាប៊ី សាអ៊ូឌីត … អាន​បន្ថែម អារ៉ាប៊ី សាអ៊ូឌីត បើកដែនអាកាសឲ្យអុីស្រាអែលជាការត្រៀមវាយប្រហារអុីរ៉ង់​

អំពើហិង្សានៅពន្ធនាគារស្រីលង្កាស្លាប់និងរបួសជាង​៤០នាក់ពាក់ព័ន្ធកូវីដ-១៩

នៅក្នុងប្រទេសស្រីលង្កា ការឆ្លងរាលដាលកូវីដ​-១៩ កាន់តែកើនឡើងខ្ពស់ ​ជាពិសេសនៅក្នុងពន្ធនាគារ ដែលមានអ្នកទោសច្រើន​។​ អ្នកទោសបាននាំគ្នា​តវ៉ា​​នៅតាមពន្ធនាគារនានា​ ក្រោយពីអ្នកទោសជាច្រើនបានឆ្លងកូវីដ​-១៩ ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា … អាន​បន្ថែម អំពើហិង្សានៅពន្ធនាគារស្រីលង្កាស្លាប់និងរបួសជាង​៤០នាក់ពាក់ព័ន្ធកូវីដ-១៩

ក្រុមការងារព័ត៌មាននៅសេតវិមាន​ជាស្ត្រីទាំងអស់ក្នុងរដ្ឋាភិបាលថ្មីរបស់លោកបៃឌិន

ស្ត្រីភាគច្រើនក្នុងរដ្ឋាភិបាលថ្មីរបស់របស់លោកបៃឌិនគឺជាប្រវត្តិសាស្ត្រ ក្រៅពីសមាជិកព្រឹទ្ធសភាលោកស្រី​Kamala Harris ជាអនុប្រធានាធិបតី​ស្ត្រីលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយនៅមានក្រុមការងារ​ទទួលបន្ទុកព័ត៌មានប្រចំាសេតវិមានជាស្ត្រីទាំងអស់មិនធ្លាប់មានពីមុនមកទេ។ កាលពីថ្ងៃទី​៣០ខែវិច្ឆិកា ក្រុមការងារ​របស់ប្រធានាធិបតីជាប់ឆ្នោតថ្មី ចូ បៃឌិន បានប្រកាសថា … អាន​បន្ថែម ក្រុមការងារព័ត៌មាននៅសេតវិមាន​ជាស្ត្រីទាំងអស់ក្នុងរដ្ឋាភិបាលថ្មីរបស់លោកបៃឌិន