កីឡាករ Andy Murray គាំទ្រកម្មវិធីចាក់វ៉ាក់សាំងជាកាតព្វកិច្ចសម្រាប់ការប្រកួតកីឡាវាយតឺន្នីស
កីឡាករវាយតឺន្នីសឆ្នើម Andy Murray បាននិយាយថា អ្នកលេងកីឡាវាយកូនបាល់គួរតែត្រូវបានគេតម្រូវឱ្យចាក់វ៉ាក់សាំងការពារមេរោគមុនពេលពួកគេត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃពុធ ទី២៥ វិច្ឆិកា។ ជាមួយនឹងកាលវិភាគសម្រាប់ការប្រកួតកីឡាវាយតឺន្នីសឆ្នាំ២០២១ កំពុងប្រឈមនឹងបញ្ហាដែលមិនអាចចៀសផុតបានដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ម្ចាស់ពានរង្វាន់ Grand Slam បីជំនាន់កីឡាករ Andy Murray សង្ឃឹមថា វ៉ាក់សាំងដែលរង់ចាំជាយូរមកហើយនឹងមាននៅរដូវផ្ការីក ហើយកម្មវិធីកំហិតមួយត្រូវបានដាក់បង្ហាញនៅក្នុងវិស័យកីឡាវាយតឺន្នីស។ Andy Murray បានសារភាពថា វានឹងពិបាកក្នុងការបង្ខំឱ្យកីឡាករចាក់វ៉ាក់សាំង ប៉ុន្តែលោកសង្ឃឹមថា ព័ត៌មាននេះនឹងទទួលបានជោគជ័យជាទូទៅ។ … អានបន្ថែម កីឡាករ Andy Murray គាំទ្រកម្មវិធីចាក់វ៉ាក់សាំងជាកាតព្វកិច្ចសម្រាប់ការប្រកួតកីឡាវាយតឺន្នីស
