ហុងកុង ចាប់ផ្តើម​ការធ្វើ​តេស្តរក​COVID-19 ទ្រង់ទ្រាយ​ធំ ប៉ុន្តែប្រជាជន​​មិន​ចង់ធ្វើតេស្ត ព្រោះ​​ក្រុមគ្រូពេទ្យ​មកពី​ទីក្រុង​ប៉េកាំង

អន្តរជាតិ៖ កាលពីថ្ងៃទី​១ ខែកញ្ញា ឆ្នាំ២០២០ ទីក្រុង​ហុងកុង បានចាប់ផ្តើម​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ ដើម្បី​រក​COVID-19​ ប៉ុន្តែ​អ្វីដែលនឹកស្មានមិនដល់នោះ គឺមានប្រជាជន​មួយចំនួន​មិន​ចង់ទៅ​ធ្វើតេស្ត​នោះឡើយ ព្រោះ​យុទ្ធនាការ​នេះ … អាន​បន្ថែម ហុងកុង ចាប់ផ្តើម​ការធ្វើ​តេស្តរក​COVID-19 ទ្រង់ទ្រាយ​ធំ ប៉ុន្តែប្រជាជន​​មិន​ចង់ធ្វើតេស្ត ព្រោះ​​ក្រុមគ្រូពេទ្យ​មកពី​ទីក្រុង​ប៉េកាំង

Arsenal ចុះហត្ថលេខាទិញបានខ្សែការពារប្រេស៊ីលពី Lille ខណៈ Rakitic ចេញពី Barcelona ចូល Sevilla

ក្លិបកាំភ្លើងធំ Arsenal បានបញ្ចប់ការចុះហត្ថលេខាទិញបានខ្សែការពារប្រេស៊ីល Gabriel Magalhaes ពីក្លិប Lille ក្នុងតម្លៃ ២៦ លានអឺរ៉ូ (២៣.១៤ លានផោន) ។ កីឡាករវ័យ២២ឆ្នាំដែលជាខ្សែការពារស្លាបឆ្វេងរូបនេះបានបង្ហាញខ្លួន៣៤ លើកនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុម Lille កាលពីរដូវកាលមុន ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤នៅលីគកំពូលបារាំង Ligue 1 ។ លោក Edu ប្រធានបច្ចេកទេសរបស់ក្រុម Arsenal បាននិយាយថា “គាត់គឺជាកីឡាករដែលយើងបានសិក្សាអស់មួយរយៈហើយគាត់កំពុងមានតម្រូវការពីក្លិបជាច្រើន។ Gabriel គឺជាកីឡាករដែលមានគុណភាពខ្ពស់ហើយលោក Arteta ជាគ្រូបង្វឹកកំពុងទន្ទឹងរង់ចាំដើម្បីបញ្ចូលគាត់ទៅក្នុងក្លិប” ។ លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បាននិយាយថា “យើងស្វាគមន៍ Gabriel មក Arsenal ។ គាត់មានគុណសម្បត្តិជាច្រើនដែលនឹងធ្វើឱ្យយើងរឹងមាំក្នុងនាមជាអង្គភាពការពារនិងជាក្រុម។ គាត់បានបង្ហាញភស្តុតាងជាមួយ Lille ថាគាត់គឺជាខ្សែការពារម្នាក់ដែលមានសមត្ថភាពលេចធ្លោជាច្រើនហើយយើងកំពុងរង់ចាំមើលគាត់រីកចម្រើនក្នុងនាមជាកីឡាកររបស់ Arsenal” ។ … អាន​បន្ថែម Arsenal ចុះហត្ថលេខាទិញបានខ្សែការពារប្រេស៊ីលពី Lille ខណៈ Rakitic ចេញពី Barcelona ចូល Sevilla

កីឡាការិនីលំដាប់កំពូល Pliskova ឈានចូលដល់ជុំទី២នៃកម្មវិធី US Open

កីឡាការិនីលំដាប់កំពូលវាយតឺន្នីស Karolina Pliskova នៃសាធារណរដ្ឋឆេកបានឈ្នះគូប្រកួតឈានដល់ជុំទី ២ នៃកម្មវិធី US Open ជាមួយនឹងការទទួលជ័យជម្នះលើកីឡាការិនី Anhelina Kalininaរបស់អ៊ុយក្រែនកាលពីថ្ងៃអង្គារ។ ការប្រកួតប្រជែងជាកីឡាការិនីលំដាប់កំពូលនៅកម្មវិធី Grand Slam ជាលើកទី២ ក្នុងអាជីពរបស់នាង Pliskova បានធ្វើឱ្យកក្រើកក្នុងសិតទី១ មុនពេលឈានដល់ជ័យជម្នះក្នុងលទ្ធផល ៦-៤ និង ៦-០ … អាន​បន្ថែម កីឡាការិនីលំដាប់កំពូល Pliskova ឈានចូលដល់ជុំទី២នៃកម្មវិធី US Open

រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ បន្ទាប់ពីឡើងកាន់តំណែងបាន២៦ថ្ងៃ បានសម្រេចលាលែងពីតំណែង

អន្តរជាតិ៖ លោក Predee Daochai រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ ដោយលើកហេតុផលពាក់ព័ន្ធអំពីបញ្ហាសុខភាពរបស់ខ្លួន ក៏បានសម្រេចចិត្តលាលែងពីតំណែងរបស់លោក ក្រោយកាន់កាប់បានត្រឹមតែរយៈពេល២៦ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែមុនដាក់ពាក្យលាលែងនេះ លោក … អាន​បន្ថែម រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ បន្ទាប់ពីឡើងកាន់តំណែងបាន២៦ថ្ងៃ បានសម្រេចលាលែងពីតំណែង

សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញកំណត់កាលបរិច្ឆេទប្រកួតរដូវកាលថ្មី ២០២០-២០២១

កាលបរិច្ឆេទសម្រាប់រដូវកាលថ្មីនៅអេស្ប៉ាញ La Liga ឆ្នាំ២០២០-២០២១ ត្រូវបានចេញផ្សាយដោយសហព័ន្ធបាល់ទាត់អេស្ប៉ាញបានកំណត់ជាផ្លូវការហើយ។ ក្រុមការពារតំណែងជើងឯក Real Madrid នឹងចាប់ផ្តើមរដូវកាលរបស់ពួកគេជាមួយនឹងការប្រកួតដណ្តើមពានរង្វាន់ក្នុងស្រុក ជាមួយក្រុមGetafe ខណៈដែលក្រុមBarcelona ចាប់ផ្តើមនូវយុគសម័យដឹកនាំដោយលោក Ronald Koeman (អាចធ្វើបានដោយគ្មាន Lionel Messi) ជាមួយនឹងការប្រកួតក្នុងផ្ទះប្រឆាំងនឹងក្រុម Elche ដែលទើបតែត្រូវបានផ្សព្វផ្សាយ។ រដូវកាលរថ្មីគ្រោងនឹងចាប់ផ្តើមនៅចុងសប្តាហ៍នៃថ្ងៃទី១២-១៣ ខែកញ្ញាទោះបីជាការប្រកួតមួយចំនួនដូចជា Barcelona ប្រកួតជាមួយក្រុម Elche និង Atletico Madrid ប្រកួតជាមួយក្រុម Sevilla នឹងត្រូវពន្យារពេលបន្ទាប់ពីក្រុមខ្លះមានការយឺតយ៉ាវកាលពីរដូវកាលចាស់ ២០១៩-២០២០ ដោយសារតែការប្រកួតវគ្គជម្រុះពានរង្វាន់អឺរ៉ុប។ នៅចុងសប្តាហ៍ទី១នៃការចាប់ផ្តើមរដូវកាលថ្មីគេសង្កេតឃើញក្រុមHuesca ដែលទើបនឹងឡើងថ្មីនឹងធ្វើដំណើរទៅកាន់ក្រុម Villarreal ខណៈដែលក្រុម Cadiz ចាប់ផ្តើមការប្រកួតក្នុងក្របខ័ណ្ឌ La Liga របស់ពួកគេជាមួយនឹងក្រុមOsasuna ។ ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ រដូវកាលថ្មី២០២០-២០២១ នឹងខុសគ្នាពីយុទ្ធនាការមុនៗ ហើយមិនមានការឈប់សម្រាកបុណ្យណូអែល ឬចូលឆ្នាំសកលទេ ដោយការប្រកួតត្រូវបានគ្រោងធ្វើនៅចុងសប្តាហ៍នៅថ្ងៃទី២២-២៣ … អាន​បន្ថែម សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញកំណត់កាលបរិច្ឆេទប្រកួតរដូវកាលថ្មី ២០២០-២០២១

Ibrahimovic បន្តកុងត្រាជាមួយ AC Milan រហូតដល់ឆ្នាំ២០២១

ក្រុមបាល់ទាត់ Serie A បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Zlatan Ibrahimovicបានបញ្ចប់ការរំពឹងទុកជុំវិញអនាគតរបស់គាត់ដោយការបន្តកុងត្រារយៈពេលមួយឆ្នាំជាមួយ AC Milan ។ ការវិលត្រឡប់មកកាន់ AC Milan វិញកាលពីខែមករាខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំរបស់ស៊ុយអែតរូបនេះរកបាន១១គ្រាប់ក្នុង២០ប្រកួត និងបានបង្ហាញខ្លួនបានជាង១០០ដងហើយ ។ សេចក្តីថ្លែងការណ៍របស់ក្លិបបាននិយាយថា “AC Milan មានសេចក្តីសោមនស្សរីករាយដែលបានប្រកាសថា Zlatan Ibrahimovic បានបន្តកុងត្រាថ្មីជាមួយក្លិបរហូតដល់ថ្ងៃទី៣០ ខែមិថុនា ​​ឆ្នាំ២០២១” ។ យោងតាមក្លិប ​​AC Milan បានឲ្យដឹងថា Ibrahimovic បានចូលរួមជាមួយមិត្តរួមក្រុម និងគ្រូបង្វឹករបស់គាត់ឡើងវិញនៅឯមជ្ឈមណ្ឌលកីឡា Milanello ជាកន្លែងដែលគាត់បានចូលរួមវគ្គបណ្តុះបណ្តាលដំបូងរបស់គាត់នៅរដូវកាលនេះ ៕ដោយ៖ភារៈ   អាន​បន្ថែម Ibrahimovic បន្តកុងត្រាជាមួយ AC Milan រហូតដល់ឆ្នាំ២០២១

ប្រធានាធិបតី​ហ្វុីលីពីន៖ ខ្ញុំនិងមិនដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនដូចអាមេរិកនោះឡើយ

ប្រធានាធិបតីហ្វុីលីពីន លោក​Rodrigo Duterte បានប្រកាសថា​ ​លោកបានច្រានចោល​សំណើរបស់រដ្ឋមន្ត្រីការបរទេសស្តីពីការផ្អាកសកម្មភាពរកស៊ីជាមួយក្រុមហ៊ុនចិន​ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង​។ សារព័ត៌មាន​ South China Morning Post … អាន​បន្ថែម ប្រធានាធិបតី​ហ្វុីលីពីន៖ ខ្ញុំនិងមិនដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនដូចអាមេរិកនោះឡើយ

បន្ទាប់ពីឥណ្ឌា​ចោទរដ្ឋាភិបាល​ចិន​ថា៖ បង្កបញ្ហា​ជម្លោះថ្មីនៅតាម​ព្រំដែន​ ត្រូវបានចិនបដិសេធនិងការចោទប្រកាន់​របស់​ឥណ្ឌា

អន្តរជាតិ៖ ខណៈដែលរដ្ឋាភិបាលឥណ្ឌា បានចោទប្រកាន់រដ្ឋាភិបាល​ចិន​ថា៖ ជាអ្នកបង្កបញ្ហា​ជម្លោះថ្មីៗនៅតាម​ព្រំដែន​ដោយ​បំពាន ។ស្រាប់តែកងទ័ព​ចិន បានប្រតិកម្មវិញភ្លាមៗ កាលពីថ្ងៃទី​៣១ ខែសីហា កន្លងទៅថ្មីៗនេះ ដោយបានចេញ​សេចក្តីថ្លែងការណ៍​មួយ … អាន​បន្ថែម បន្ទាប់ពីឥណ្ឌា​ចោទរដ្ឋាភិបាល​ចិន​ថា៖ បង្កបញ្ហា​ជម្លោះថ្មីនៅតាម​ព្រំដែន​ ត្រូវបានចិនបដិសេធនិងការចោទប្រកាន់​របស់​ឥណ្ឌា

រុស្ស៊ីមានករណីឆ្លងកូវីដ​-១៩​​ឈានដល់ជាង​១លាននាក់ហើយ ឈរលំដាប់ទី​៤លើពិភពលោក

ក្នុងរយៈពេល ២៤ម៉ោងកន្លងមក​ នេះរុស្ស៊ីមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ​៤.៧២៩នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប ក្នុងប្រទេសនេះ មានដល់ទៅ ១.០០០.០៤៨ នាក់ និងមានអ្នកស្លាប់ដល់ទៅ … អាន​បន្ថែម រុស្ស៊ីមានករណីឆ្លងកូវីដ​-១៩​​ឈានដល់ជាង​១លាននាក់ហើយ ឈរលំដាប់ទី​៤លើពិភពលោក

ព្រះមហាក្សត្រថៃ​លើកលែងទោសដល់​អតីតស្នំឯក ហើយបញ្ជូនទៅរស់នៅអាល្លឺម៉ង់

ព្រះមហាក្សត្រថៃ អាចនឹងលើកលែងទោស ហើយដោះលែងឲ្យមានសេរីភាព​ ដល់អតីតអង្គរក្ស ស្នំឯក Sineenat “Koi” Wongvajirapakdi ហើយបញ្ជូននាងទៅកាន់​អាល្លឺម៉ង់។ សារព័ត៌មាន … អាន​បន្ថែម ព្រះមហាក្សត្រថៃ​លើកលែងទោសដល់​អតីតស្នំឯក ហើយបញ្ជូនទៅរស់នៅអាល្លឺម៉ង់

ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចជាលើកទីពីរក្នុងពេលមួយខែទៅកាន់លីបង់

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានបំពេញទស្សនកិច្ចជាលើកទីពីរទៅកាន់លីបង់ក្នុងរយៈពេល​មិនដល់មួយខែផង ដើម្បីជួយដល់ប្រទេសនេះធ្វើការកែទម្រង់រៀបចំរដ្ឋាភិបាល។ នៅថ្ងៃទី​៣១ ខែសីហា លោកម៉ាក្រុង​ បានជួបជាមួយ លោកស្រីFairouz … អាន​បន្ថែម ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចជាលើកទីពីរក្នុងពេលមួយខែទៅកាន់លីបង់

រដ្ឋាភិបាល​ថៃ សម្រេច​ចិត្ត​ពន្យារពេល​ទិញ​នាវាមុជទឹក​​ពី​ចិន ដែលមាន​តម្លៃ​៧រយ​លាន​ដុល្លារ ក្រោយ​ប្រជាជន​ថៃ​នាំគ្នា​តវ៉ា​

អន្តរជាតិ៖ ក្រោយ​ប្រជាជន​ថៃ​នាំគ្នា​តវ៉ា​ នៅលើបណ្ដាញសង្គម Twitter ដោយអ្នកប្រើប្រាស់​ជនជាតិ​ថៃ ​នាំគ្នា​ចែករំលែក​សារ​ថា៖ ប្រជាជន​មិន​ត្រូវការ​នាវាមុជទឹក​នោះឡើយ​ ព្រោះការប្រើប្រាស់​លុយ​សន្ធឹកសន្ធាប់​នៅពេល​សេដ្ឋកិច្ច​ប្រទេសថៃ កំពុង​ជួប​បញ្ហា​ដោយសារ​ជំងឺ COVID-19នោះ ។ ប៉ុន្តែពេលនេះរដ្ឋាភិបាល​ថៃ បានសម្រេច​ចិត្ត​ពន្យារពេល​ទិញ​នាវាមុជទឹក​ចំនួន​ពីរ​គ្រឿងពីប្រទេស​ចិន ដែលមាន​តម្លៃ​៧២៤​លាន​ដុល្លារ។ … អាន​បន្ថែម រដ្ឋាភិបាល​ថៃ សម្រេច​ចិត្ត​ពន្យារពេល​ទិញ​នាវាមុជទឹក​​ពី​ចិន ដែលមាន​តម្លៃ​៧រយ​លាន​ដុល្លារ ក្រោយ​ប្រជាជន​ថៃ​នាំគ្នា​តវ៉ា​