ធ្លាយព័ត៌មានខ្សែប្រយុទ្ធ Luis Suarez នឹងចាកចេញពី Barcelona

ខ្សែប្រយុទ្ធ Luis Suarez របស់ក្លិប Barcelona កំពុងតែស្ថិតក្នុងដំណើរចាកចេញពីក្លិបបន្ទាប់ពីស្ថានីយ៍វិទ្យុក្នុងស្រុកឈ្មោះ RAC1 បានរាយការណ៍ថា គ្រូបង្វឹកថ្មីលោក Ronald Koeman បានប្រាប់កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះថា រូបលោកមិនចង់បន្តកុងត្រាសម្រាប់រដូវកាលខាងមុខនេះទេ។ ស្ថានីយ៍វិទ្យុដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងក្លិបយក្សអេស្ប៉ាញBarcelona បានរាយការណ៍បន្តថា លោក Koeman បានទូរស័ព្ទទៅ Suarez កាលពីថ្ងៃចន្ទនេះ ហើយបានផ្តល់ឱ្យគាត់នូវព័ត៌មាននៅក្នុងការសន្ទនារយៈពេលខ្លីមួយ។ វិទ្យុក្នុងស្រុក RAC1 បានធ្លាយព័ត៌មាននេះត្រឹមតែ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីLuis Suarez បាននិយាយទៅកាន់កាសែតអេស្ប៉ាញ El Pais ថា “គ្មាននរណាម្នាក់បានពិភាក្សាពីអនាគតរបស់ខ្ញុំជាមួយក្លិបទេ។ វាជារឿងល្អប្រសិនបើអ្នកទទួលខុសត្រូវនិយាយដោយផ្ទាល់មកខ្ញុំ។ គំនិតរបស់ខ្ញុំនៅថ្ងៃនេះគឺត្រូវបន្ត ប៉ុន្តែប្រសិនបើក្លិបសំរេចថា មិនមានបញ្ហានិយាយទេ អ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានគឺនៅដដែល ប្រសិនបើមិនមានអ្នកជំនួស”។ កិច្ចសន្យារបស់ Luis Suarez នៅទឹកដី Camp Nou នឹងត្រូវផុតកំណត់នៅចុងខែមិថុនា ឆ្នាំ២០២១ ហើយមេធាវីរបស់កីឡាករវ័យ៣៣ឆ្នាំរូបនេះនឹងនិយាយទៅកាន់ក្លិបដើម្បីព្យាយាមលុបចោលកិច្ចព្រមព្រៀងនោះដែលអនុញ្ញាតឱ្យគាត់ក្លាយជាភ្នាក់ងារឥតគិតថ្លៃ។ សូមរំលឹកថា … អាន​បន្ថែម ធ្លាយព័ត៌មានខ្សែប្រយុទ្ធ Luis Suarez នឹងចាកចេញពី Barcelona

មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន​បង្ហាញវត្តមានក្រោយពីមានពាក្យចចាមអារ៉ាមថា សន្លប់

សារព័ត៌មានជាតិកូរ៉េខាងជើងបានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន កាលពីថ្ងៃទី​២៥ខែសីហា​បានដឹកនាំកិច្ចប្រជុំ ​ស្តីពីយុទ្ធសាស្ត្រទប់ស្កាត់ការឆ្លងកូវីដ​-១៩ និងការវាយប្រហារដោយព្យុះ​ Bavi។ កិច្ចប្រជុំថ្នាក់ដឹកនាំកូរ៉េខាងជើង កើតឡើងក្នុងពេលដែលសេដ្ឋកិច្ចប្រទេសជាតិរងផលប៉ះពាល់យ៉ាងខ្លាំង​ដោយសារតែកូវីដ​-១៩ … អាន​បន្ថែម មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន​បង្ហាញវត្តមានក្រោយពីមានពាក្យចចាមអារ៉ាមថា សន្លប់

ថៃបន្តរក្សាការអនុវត្តច្បាប់គ្រាអាសន្នបន្ថែម​១ខែទៀត

នៅថ្ងៃទី​២៥ខែសីហា គណៈរដ្ឋមន្ត្រីថៃ បានអនុម័តពន្យារការអនុវត្តច្បាប់គ្រាមានអាសន្នបន្ថែម​១ខែទៀត រហូតដល់ថ្ងៃទី​៣០ ខែកញ្ញា​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩ ល្អបំផុត។ ការពន្យារពេលបន្តអនុវត្តច្បាប់គ្រាអាសន្ន គឺជាលើកទី​៥ហើយនៅក្នុងប្រទេសថៃ ចាប់តំាងពីច្បាប់នេះត្រូវបានអនុម័តកាលពីខែមីនា … អាន​បន្ថែម ថៃបន្តរក្សាការអនុវត្តច្បាប់គ្រាអាសន្នបន្ថែម​១ខែទៀត

ពលរដ្ឋអាមេរិកធ្វើបាតុកម្មពេញមួយយប់ ដុតបំផ្លាញផ្ទះសម្បែងនិងរថយន្តជាច្រើនគ្រឿង

បាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍​បានផ្ទុះឡើងសាជាថ្មី​នៅរដ្ឋWisconsin របស់អាមេរិក​ ក្រោយពេលបុរសជនជាតិស្បែកខ្មៅវ័យ​២៩ឆ្នាំ​ ត្រូវប៉ូលិសក្នុងតំបន់​បាញ់ដល់ទៅ​៧គ្រាប់ចំខ្នង។ តាមសារព័ត៌មាន​ CNN បានផ្សាយថា​ មានក្រុមជនជាតិស្បែកខ្មៅ​​នៅទីក្រុង Kenosha រដ្ឋ … អាន​បន្ថែម ពលរដ្ឋអាមេរិកធ្វើបាតុកម្មពេញមួយយប់ ដុតបំផ្លាញផ្ទះសម្បែងនិងរថយន្តជាច្រើនគ្រឿង

មានភ្លើងឆេះព្រៃដល់ទៅ​៧ពាន់កន្លែង​ឆេះខ្ទេចព្រៃឈើជាង​៦សែនហិកតា​នៅកាលីហ្វ័រនីញ៉ា

ចាប់តាំងពីដើមឆ្នាំ​២០២០​មកទល់ពេលនេះ មានភ្លើងឆេះព្រៃដល់ទៅ​៧០១២កន្លែងនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ដោយបំផ្លាញព្រៃឈើជាង​៦សែនហិកតា​។ ភ្លើងឆេះព្រៃមានការកើតឡើង​ខ្ពស់ជាងកាលពីឆ្នាំ​២០១៩ ដែលមានភ្លើងឆេះព្រៃតែ ជាង​៤ពាន់កន្លែង បំផ្លាញព្រៃឈើតែជាង​២២ពាន់ហិកតាប៉ុណ្ណោះ​។ អភិបាលរដ្ឋកាលីហ្វ័រនីញ៉ាលោក Gavin Newsom … អាន​បន្ថែម មានភ្លើងឆេះព្រៃដល់ទៅ​៧ពាន់កន្លែង​ឆេះខ្ទេចព្រៃឈើជាង​៦សែនហិកតា​នៅកាលីហ្វ័រនីញ៉ា

តាមពិតចិនបានចាក់វ៉ាក់សាំងសាកល្បងដំណាក់កាលទី៣លើមនុស្សតាំងពីខែកក្កដា

នៅថ្ងៃទី​២៥ខែសីហា សារព័ត៌មាន​CNN បានផ្សាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង​បានសាកល្បង វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដំណាក់កាលទី​៣លើមនុស្សតាំងពីខែកក្កដា។ អ្នកដែលទទួលបានការសាកល្បងគឺបុគ្គលិកបម្រើការក្នុងវិស័យសុខាភិបាល​ដែលប្រឈមនិឹងការឆ្លងកូវីដ​-១៩ខ្ពស់ ។​ពិសេសគឺក្រុមគ្រូពេទ្យជួរមុខ និងក្រុមអ្នកយាមល្បាត​នៅតាមព្រំដែន ។ លោក​ … អាន​បន្ថែម តាមពិតចិនបានចាក់វ៉ាក់សាំងសាកល្បងដំណាក់កាលទី៣លើមនុស្សតាំងពីខែកក្កដា

រដ្ឋាភិបាលកូរ៉េខាងត្បូង បញ្ជាឲ្យសាលារៀនទាំងអស់នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះឲ្យផ្លាស់ប្ដូរទៅជាការរៀនតាមអនឡាញវិញ

អន្តរជាតិ៖ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃ COVID-19 កាន់តែខ្លាំងឡើងនោះ រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃអង្គារទី២៥ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យសាលារៀន និងសាលាមត្តេយ្យទាំងអស់នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះឲ្យផ្លាស់ប្ដូរទៅជាការរៀនតាមអនឡាញវិញ … អាន​បន្ថែម រដ្ឋាភិបាលកូរ៉េខាងត្បូង បញ្ជាឲ្យសាលារៀនទាំងអស់នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះឲ្យផ្លាស់ប្ដូរទៅជាការរៀនតាមអនឡាញវិញ

មនុស្ស២នាក់ស្លាប់ និងជាង ៦០នាក់ត្រូវបានជួយសង្គ្រោះក្នុងករណីដួលរលំអគារកម្ពស់៥ជាន់ នៅឥណ្ឌា

អន្តរជាតិ៖ មានករណីអគារស្នាក់នៅមួយខ្នងកម្ពស់ ៥ជាន់ បានដួលរលំនៅក្បែរទីក្រុង ម៉ុមបៃ (Mumbai) ភាគខាងត្បូងប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃចន្ទទី២៤ ខែសីហាម្សិលមិញនេះ  ហើយមកទល់ពេលនេះ មនុស្សជាង … អាន​បន្ថែម មនុស្ស២នាក់ស្លាប់ និងជាង ៦០នាក់ត្រូវបានជួយសង្គ្រោះក្នុងករណីដួលរលំអគារកម្ពស់៥ជាន់ នៅឥណ្ឌា

ប៉ូលីសបារាំង ​ឃាត់ខ្លួន​ជនបង្ក​ចលាចល និង​ដុតបំផ្លាញ​រថយន្ត​ក្នុង​ក្រុងប៉ារីសប្រមាណ​ជិត​១៥០​នាក់ ក្នុងចំណោម​អ្នកគាំទ្រ​របស់ក្រុម PSG រាប់ពាន់នាក់​

អន្តរជាតិ៖ ដោយសារតែ​​ខឹងសម្បារ​ក្រោយ​ក្រុមបាល់ទាត់ Paris St-Germain ចាញ់ក្រុម Bayern Munich ដោយ​លទ្ធផល ១–០ ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ … អាន​បន្ថែម ប៉ូលីសបារាំង ​ឃាត់ខ្លួន​ជនបង្ក​ចលាចល និង​ដុតបំផ្លាញ​រថយន្ត​ក្នុង​ក្រុងប៉ារីសប្រមាណ​ជិត​១៥០​នាក់ ក្នុងចំណោម​អ្នកគាំទ្រ​របស់ក្រុម PSG រាប់ពាន់នាក់​

បុរស​អូស្ត្រាលី ដែល​បាញ់សម្លាប់​មនុស្ស​​៥១​នាក់នៅនូ​វែ​ល​សេ​ឡង់ ក្នុង​វិហារ​ឥស្លាម​ កាលពីឆ្នាំមុន អាចនឹងជាប់ទោសមួយជីវិត

អន្តរជាតិ៖ នៅ​ថ្ងៃចន្ទទី​២៤ ខែសីហា​ ឆ្នាំ២០២០ តុលាការនូ​វែ​ល​សេ​ឡង់ បានចាប់ផ្តើម​បើកសវនាការ​ផ្តន្ទាទោស​លើ​បុរស​អូស្ត្រាលី Brenton Tarrant  ដែល​បាន​បាញ់សម្លាប់​មនុស្ស​ចំនួន​៥១​នាក់ ក្នុង​វិហារ​ឥស្លាម​ចំនួន​២ … អាន​បន្ថែម បុរស​អូស្ត្រាលី ដែល​បាញ់សម្លាប់​មនុស្ស​​៥១​នាក់នៅនូ​វែ​ល​សេ​ឡង់ ក្នុង​វិហារ​ឥស្លាម​ កាលពីឆ្នាំមុន អាចនឹងជាប់ទោសមួយជីវិត

ក្រុមហ៊ុន​TikTok ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ខណៈរដ្ឋបាល​លោក ត្រាំ បញ្ជា​ហាមឃាត់​ការរកស៊ី​របស់ខ្លួន

​អន្តរជាតិ៖ ក្រុមហ៊ុន​TikTok និង ក្រុមហ៊ុន ByteDance ដែលជា​ក្រុមហ៊ុនមេ​របស់ TikTok នៅ​ថ្ងៃទី​២៤ ខែសីហាម្សិលមិញនេះ បានដាក់​បណ្តឹង​ដោយឡែក​ពីគ្នា … អាន​បន្ថែម ក្រុមហ៊ុន​TikTok ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ខណៈរដ្ឋបាល​លោក ត្រាំ បញ្ជា​ហាមឃាត់​ការរកស៊ី​របស់ខ្លួន

គណបក្សសាធារណរដ្ឋជ្រើសរើសលោកត្រាំជាបេក្ខភាពប្រធានាធិបតីអាណត្តិទី​២ជាផ្លូវការ

ប្រធានាធិបតី ដូណាល់ ត្រាំ ទទួលបានការជ្រើសរើសជាថ្មីពីគណបក្សសាធារណរដ្ឋ សម្រាប់បេក្ខភាពប្រធានាធិបតីនៃការបោះឆ្នោតនៅថ្ងៃទី​៣ ខែវិច្ឆិកាខាងមុខនេះ តទល់ជាមួយបេក្ខភាពប្រជាធិបតេយ្យគឺលោកចូ បៃឌិន។ សារព័ត៌មានរ៉យទ័រ​នៅថ្ងៃទី​២៤ ខែសីហា … អាន​បន្ថែម គណបក្សសាធារណរដ្ឋជ្រើសរើសលោកត្រាំជាបេក្ខភាពប្រធានាធិបតីអាណត្តិទី​២ជាផ្លូវការ