សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន ព្រួយបារម្ភពីពលរដ្ឋកាន់តែតិចទៅៗ

ប្រទេសអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ពេលពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួនកាន់តែតិចទៅពីមួយឆ្នាំទៅមួយឆ្នាំ ដោយចំនួនអ្នកស្លាប់កើនតែអ្នកកើតមកវិញមានចំនួនតិចតួចបំផុត។ Continue reading “សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន ព្រួយបារម្ភពីពលរដ្ឋកាន់តែតិចទៅៗ”

ក្រុមហ៊ុនតូយ៉ូតា៖ ការលក់រថយន្តក្នុងប្រទេសថៃនឹងមានភាពប្រសើរជាងការព្យាករ

ការលក់រថយន្តក្នុងប្រទេសថៃត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ៧,៥ភាគរយក្នុងឆ្នាំនេះ ដែលតួលេខនេះត្រូវបានគេចាត់ទុកថា មានភាពប្រសើរជាងការព្យាករ។ Continue reading “ក្រុមហ៊ុនតូយ៉ូតា៖ ការលក់រថយន្តក្នុងប្រទេសថៃនឹងមានភាពប្រសើរជាងការព្យាករ”

ជនភៀសខ្លួនអាល់សេរី គំរាមបំផ្ទុះកម្ទេចប្រទេសអាល្លឺម៉ង់

ជនភៀសខ្លួនអាល់សេរីម្នាក់ត្រូវបានប៉ូលិសអាល្លឺម៉ង់ស្វែងរកចាប់ខ្លួន ក្រោយពេលបានប្រកាសនៅក្នុងស្ថានីយរថភ្លើងក្នុងតំបន់ Bremen ថានិងបំផ្ទុះកម្ទេចអាល្លឺម៉ង់។ បុរសដែលគម្រាមនោះត្រូវបានប៉ូលិសចាប់ខ្លួនបានក្រោយជាច្រើនម៉ោងស្វែងរក។ Continue reading “ជនភៀសខ្លួនអាល់សេរី គំរាមបំផ្ទុះកម្ទេចប្រទេសអាល្លឺម៉ង់”

ក្រុម IS វាយប្រហារគ្រាប់បែកអត្តឃាតស្លាប់​ ៤៤នាក់នៅស៊ីរី

មានការវាយប្រហារគ្រាប់បែកពីរលើកផ្សេងគ្នានៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី២៧ ខែកក្កដា នៅក្នុងទីក្រុងAl Qamishli ភាកខាងជើងប្រទេសស៊ីរី សម្លាប់មនុស្ស៤៤នាក់ ភាគច្រើនជាស្ត្រីនិងកុមារ និងជាង ២០០នាក់ផ្សេងទៀតរងរបួស។ ក្រុម IS បានចេញមុខទទួលស្គាល់ថា ជាកម្មភាពវាយប្រហាររបស់ខ្លួន។ Continue reading “ក្រុម IS វាយប្រហារគ្រាប់បែកអត្តឃាតស្លាប់​ ៤៤នាក់នៅស៊ីរី”

វិភាគព័ត៌មានអន្តរជាតិ ៖ ដើម្បីទប់ទល់ចិន អាមេរិកមានគម្រោងបង្កើតកោះសិប្បនិមិត្តនៅសមុទ្រចិនភាគខាងត្បូង

អាមេរិកប្រាកដជាកែទម្រង់យុទ្ធសាស្ត្រ របស់ខ្លួននៅតំបន់អាស៊ី ដោយអាចលុបថ្មបង្កើតទៅជាកោះសិប្បនិមិត្តផ្ទាល់ខ្លួននៅតំបន់សមុទ្រចិនភាគខាងត្បូង។ ការដែលអាមេរិកអនុវត្តយុទ្ធសាស្ត្របែបនេះគឺជា ប្រតិកម្មដែលចិនត្រូវតែយល់ន័យនៃសារខាងលើ។ ក្រោយតុលាការចេញសាល ក្រមគឺជាពេលវេលាដែលអាមេរិកត្រូវអនុ វត្តយុទ្ធសាស្ត្របែបនេះ។ Continue reading “វិភាគព័ត៌មានអន្តរជាតិ ៖ ដើម្បីទប់ទល់ចិន អាមេរិកមានគម្រោងបង្កើតកោះសិប្បនិមិត្តនៅសមុទ្រចិនភាគខាងត្បូង”

ពឹងរុស្សី ស្វែងរកអ៊ីម៉ែលលោកស្រីគ្លីនតុន លោកត្រាំកំពុងតែក្បត់អាមេរិកឬ?

បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ ខែកក្កដា បានស្នើដល់ក្រុមចារកិច្ចរុស្សីជួយស្វែងរកអ៊ីម៉ែលលោកស្រីហ៊ីឡារីគ្លីនតុន ជាង៣៣ពាន់អ៊ីម៉ែលដែលបានលុយចោល។ Continue reading “ពឹងរុស្សី ស្វែងរកអ៊ីម៉ែលលោកស្រីគ្លីនតុន លោកត្រាំកំពុងតែក្បត់អាមេរិកឬ?”

តម្លៃអង្ករកើនឡើងនៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា

សហគ្រិនបានឱ្យដឹងថា ការបន្តកើនឡើងនូវតម្លៃអង្ករក្នុងទីក្រុងណៃពិដោបានធ្វើឱ្យឧស្សាហកម្មនៅក្នុងស្រុកនេះមាន ការភ្ញាក់ផ្អើល។ ចាប់តាំងពីសប្តាហ៍មុនតម្លៃអង្ករដែលមានប្រជាប្រិយភាពមួយបានឈានដល់៨៥០.០០០ក្យាដ(១ដុល្លារស្មើនឹង១.១៨៩ក្យាដ)ក្នុង១០០ទីន (១ទីនស្មើនឹង ៩ gallon)។ Continue reading “តម្លៃអង្ករកើនឡើងនៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា”

យុវជនឥណ្ឌារាប់រយនាក់បាត់ខ្លួនសង្ស័យទៅចូលរួមជាមួយក្រុម​ IS

កាលពីថ្ងៃទី២៧ ខែកក្កដា បណ្តាញព័ត៌មាន Zeenews បានផ្សាយថា យុវជននៅក្នុងរដ្ឋ Maharastra ដែលជាក្រុមអ៊ិស្លាមបានបាត់ខ្លួនចេញពីភូមិរាប់រយនាក់សង្ស័យថា បានទៅចូលរួមជាមួយក្រុមភេរវកម្ម IS។ Continue reading “យុវជនឥណ្ឌារាប់រយនាក់បាត់ខ្លួនសង្ស័យទៅចូលរួមជាមួយក្រុម​ IS”

ចិនច្រានចោលព័ត៌មានថា ​បានលក់សាច់មនុស្សទៅកាន់អាហ្វ្រិក

សារព័ត៌មាន Independent បានផ្សាយថា អគ្គករដ្ឋទូតចិនប្រចាំនៅក្នុងប្រទេស Zambia បានច្រានចោលពាក្យចចាមអារ៉ាមថា ចិនបានវិចខ្ជប់សាច់មនុស្សនាំទៅលក់នៅទ្វីបអាហ្វ្រិក។ Continue reading “ចិនច្រានចោលព័ត៌មានថា ​បានលក់សាច់មនុស្សទៅកាន់អាហ្វ្រិក”

អាមេរិកចោទប្រកាន់រុស្សី ចិន និងកូរ៉េខាងត្បូង គឺជាការគម្រាមកំហែងដល់សន្តិសុខបណ្តាញ

នៅក្នុងរឿងអាស្រូវអ៊ីម៉ែលរបស់លោកស្រី ហ៊ីឡារីគ្លីនតុន ដែលមិនអាចរក្សាអាថ៌កំបាំងបាន រដ្ឋាភិបាលលោកអូបាម៉ាបានប្រកាសថា អាមេរិកកំពុងតែរងការគំរាមកំហែងវាយប្រហារតាមបណ្តាញពីប្រទេសដែលជាសត្រូវដូចជារុស្ស៊ី ចិន និងកូរ៉េខាងជើង។ Continue reading “អាមេរិកចោទប្រកាន់រុស្សី ចិន និងកូរ៉េខាងត្បូង គឺជាការគម្រាមកំហែងដល់សន្តិសុខបណ្តាញ”

វិភាគព័ត៌មានអន្តរជាតិ ៖ អ្នកនយោបាយធុញទ្រាន់មិនចង់ចូលប្រឡូកក្នុងឆាកនយោបាយ

អ្នកនយោបាយល្បីៗដែលមានឈ្មោះ បោះសំឡេងជាច្រើននៅក្នុងប្រទេសថៃ ពេលនេះហាក់បីដូចជាខ្លាចរអារចូលប្រឡូក ក្នុងឆាកនយោបាយដោយសារតែការធ្វើ នយោបាយមិនបានប៉ុន្មាន ក៏ទទួលរងការធ្វើរដ្ឋប្រហារឥតឈប់ឈរ ។ Continue reading “វិភាគព័ត៌មានអន្តរជាតិ ៖ អ្នកនយោបាយធុញទ្រាន់មិនចង់ចូលប្រឡូកក្នុងឆាកនយោបាយ”

ADB៖ មីយ៉ាន់ម៉ាត្រូវការពង្រីកការវិនិយោគផ្នែកដឹកជញ្ជូន

មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទអាស៊ី (Asian Development Bank-ADB) បានមានប្រសាសន៍ថា មីយ៉ាន់ម៉ាចាំបាច់ត្រូវវិនិយោគទៅលើគម្រោងដឹកជញ្ជូនក្នុងទឹកប្រាក់ប្រហែលជាពី៤៥ពាន់លានដុល្លារសហរដ្ឋអាមេរិកដល់៦០ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល១៥ឆ្នាំក្រោយដើម្បីធ្វើឱ្យទំនាក់ទំនាក់ជាមួយប្រទេស ជិតខាងមានភាពប្រសើរឡើង ហើយនឹងធានានូវការចូលរួមកំណើនសេដ្ឋកិច្ចឱ្យ មានភាពស្មើគ្នា។ Continue reading “ADB៖ មីយ៉ាន់ម៉ាត្រូវការពង្រីកការវិនិយោគផ្នែកដឹកជញ្ជូន”