បំណុលរបស់ក្លិប Man United បានកើនជាង៦០០លានដុល្លារអាមេរិកដោយសារផលប៉ះពាល់វិបត្តិកូវីដ-១៩
ក្លិបបិសាចក្រហម Manchester United ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសបានបង្ហាញរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាបំណុលរបស់ខ្លួនបានកើនឡើងលើស៦០០លានដុល្លារអាមេរិកហើយ ។ ក្លិបនេះបានស្តីបន្ទោសថា បានកាត់បន្ថយប្រាក់ចំណូលយ៉ាងច្រើនទៅលើផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ដែលបានឃើញក្រុមជាច្រើនកំពុងប្រឈមដោយសារកីឡដ្ឋានរបស់ខ្លួនប្រកួតដោយបិទទ្វារ។ ការខាតបង់នេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្លិបសម្រាប់ឆ្នាំ ២០១៩-២០២០ ដែលបានរាយការណ៍ផងដែរថា ប្រាក់ចំណូលបានមកពីការផ្សាយបានធ្លាក់ចុះជិត៤២ភាគរយ បំណុលសុទ្ធរបស់ Manchester United មានចំនួន៤៧៤,១លានផោន(៦០២លានដុល្លារអាមេរិក) កើនឡើងទ្វេដងដល់២០៣,៦លានផោន(២៦៦,៤លានដុល្លារអាមេរិក) ដែលកាលពី១២ ខែមុនគឺកើនឡើង១៣២,៩ភាគរយ។ ក្លិបបានរាយការណ៍ថា ប្រាក់ចំណូលពាណិជ្ជកម្មរបស់ខ្លួនសម្រាប់ឆ្នាំនេះគឺ២៧៩លានផោន (៣៦៥ លានដុល្លារអាមេរិក) … អានបន្ថែម បំណុលរបស់ក្លិប Man United បានកើនជាង៦០០លានដុល្លារអាមេរិកដោយសារផលប៉ះពាល់វិបត្តិកូវីដ-១៩
