ខ្សែប្រយុទ្ធ Salah បានត្រឡប់មកហ្វឹកហាត់នៅក្លិបហង្សក្រហមវិញ បន្ទាប់ជាពីកូវីដ-១៩
លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហម Liverpool បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Mohamed Salahបានវិលត្រឡប់មកហ្វឹកហាត់នៅក្លិបវិញហើយកាលពីថ្ងៃចន្ទបន្ទាប់ពីធ្វើតេស្តអវិជ្ជមានពីកូវីដ-១៩។ កីឡាករ Mohamed Salah បានខកខានលេងឲ្យក្រុមហង្សក្រហមLiverpool កាលពីយប់ថ្ងៃអាទិត្យ ដោយយកឈ្នះក្រុមLeicester City ៣-០ ក្នុងលីគកំពូលអង់គ្លេស បន្ទាប់ពីធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈពេលដែលរូបគេបំពេញកាតព្វកិច្ចប្រកួតអន្តរជាតិជាមួយជម្រើសជាតិអេហ្ស៊ីប។ ប៉ុន្តែលោក Klopp អះអាងថា Salah បានវិលត្រឡប់ទៅហ្វឹកហាត់វិញនៅមុនពេលការប្រកួត Champions League នៅថ្ងៃពុធទទួលក្រុមភ្ញៀវ Atalanta ។ អ្នកចាត់ការទូទៅរបស់ក្រុម Liverpool រូបនេះបានប្រាប់សន្និសីទសារព័ត៌មានថា “នោះជាអ្វីដែលខ្ញុំចង់បាន វាជារឿងអវិជ្ជមាននៅថ្ងៃនេះ។ ខ្ញុំគិតថាឥឡូវនេះគាត់ស្ថិតក្នុងសភាពធម្មតា។ នៅថ្ងៃស្អែកយើងនឹងត្រូវធ្វើការប្រកួតChampions League ហើយខ្ញុំប្រាកដថាគាត់នឹងស្ថិតក្នុងជម្រើស១១នាក់។ ឥឡូវគាត់អាចហ្វឹកហាត់ជាមួយយើងទាំងអស់គ្នា” ។ … អានបន្ថែម ខ្សែប្រយុទ្ធ Salah បានត្រឡប់មកហ្វឹកហាត់នៅក្លិបហង្សក្រហមវិញ បន្ទាប់ជាពីកូវីដ-១៩
