Southampton ធ្វើបានល្អក្នុងទឹកដី ឡើងឈរលេខ១ បណ្តោះអាសន្ន

ការប្រកួតក្របខ័ណ្ឌកំពូលអង់គ្លេស Premier League សប្តាហ៍ទី៨កាលពីយប់មិញបានបញ្ចប់ដោយមានការប្រកួតចំនួន២គូ គឺក្រុម Brighton ស្មើជាមួយក្រុមភ្ញៀវ Burnley ក្នុងលទ្ធផល០ទល់០។ ចំណែកក្រុមឡើងជើង Southampton បានយកឈ្នះក្រុមភ្ញៀវ Newcastle United ក្នុងលទ្ធផល២ទល់០។ ការប្រកួតតង់ទី១រវាងក្រុម Southampton នឹងក្រុម … អាន​បន្ថែម Southampton ធ្វើបានល្អក្នុងទឹកដី ឡើងឈរលេខ១ បណ្តោះអាសន្ន

ក្រុមខ្លាំងៗទាំង៣នៅអង់គ្លេសទទួលបានលទ្ធផលល្អដូចគ្នាបន្តឈរលេខ១ក្នុងពូល

ក្រុមខ្លាំងៗទាំង៣នៅលីគកំពូលអង់គ្លេសសុទ្ធតែទទួលបានលទ្ធផលល្អដូចគ្នា ដោយបន្តឈរលេខ១ក្នុងពូលរៀងៗខ្លួនក្នុងក្របខ័ណ្ឌ Europa League រដូវកាលនេះសម្រាប់៣ប្រកួតក្នុងវគ្គជម្រុះតាមពូលកាលពីរាត្រីថ្ងៃទី៥ ខែវិច្ឆិកាម្សិលមិញ។ ក្រុមចចកកំណាច Leicester City បានបំបាក់ក្រុមភ្ញៀវ Sporting Braga ក្នុងលទ្ធផល៤ទល់០ ដែលធ្វើឲ្យក្រុមខ្លាំងមួយនេះបន្តឈរលេខ១ក្នុងពូលG មាន៩ពិន្ទុក្នុង៣ប្រកួតកន្លងទៅ មិនដែលចាញ់ទាល់តែសោះ។ ៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Leicester … អាន​បន្ថែម ក្រុមខ្លាំងៗទាំង៣នៅអង់គ្លេសទទួលបានលទ្ធផលល្អដូចគ្នាបន្តឈរលេខ១ក្នុងពូល

CONCACAF Champions League នឹងចាប់ផ្តើមឡើងវិញនៅខែធ្នូ

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់តំបន់អាមេរិកកណ្តាល(CONCACAF Champions League) នឹងត្រូវធ្វើឡើងនៅខែធ្នូក្នុងរយៈពេល៩ខែបន្ទាប់ពីការប្រកួតត្រូវបានបញ្ឈប់ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សហព័ន្ធកីឡាបាល់ទាត់តំបន់អាមេរិកកណ្តាល (CONCACAF) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថាការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែធ្នូនៅទីលានតែមួយរបស់សហរដ្ឋអាមេរិកដែលនឹងត្រូវបញ្ជាក់នៅថ្ងៃខាងមុខ។ លោក Victor ប្រធាន CONCACAF បានមានប្រសាសន៍ថា “វាពិតជាល្អណាស់ដែលបានឃើញលីកជាច្រើននៅក្នុងតំបន់លេងបាល់ទាត់ម្តងទៀត ហើយវាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ការប្រកួតក្នុងក្លិបថ្នាក់តំបន់របស់យើង”។ … អាន​បន្ថែម CONCACAF Champions League នឹងចាប់ផ្តើមឡើងវិញនៅខែធ្នូ

លោក Diego Maradona នៅតែជាអ្នកចាត់ទូទៅក្លិប Gimnasia ទោះបីសម្រាកនៅមន្ទីរពេទ្យ

មេធាវីរបស់លោកបាននិយាយថា លោក Diego Maradona ស្ថិតក្នុងស្ថានភាពល្អប្រសើរហើយនឹងនៅតែជាគ្រូបង្វឹករបស់ក្លិប Gimnasia y Esgrima បន្ទាប់ពីទទួលការវះកាត់ខួរក្បាលដោយជោគជ័យ។ មេធាវីលោក Matias Morla បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅគ្លីនិក Olivos ក្នុងតំបន់ Buenos Aires ថា នីតិវិធីវេជ្ជសាស្រ្តចុងក្រោយគឺល្អបំផុត យើងសូមជូនពរឱ្យគាត់មានកម្លាំងដើម្បីឱ្យគាត់បានទៅដឹកនាំក្លិបក្នុងស្រុកបន្តទៀត។ មេធាវីរបស់លោក Maradona បានច្រានចោលការផ្តល់យោបល់ដែលថាបុរសវ័យ៦០ឆ្នាំរូបនេះអាចធ្វើដំណើរទៅកាន់ប្រទេសវេណេហ្ស៊ូអេឡា ឬគុយបាក្រោយជាសះស្បើយពីជំងឺរបស់គាត់។ លោកមេធាវីអះអាងថា “ខ្ញុំបាននិយាយជាមួយកូនប្រុសរបស់លោក Maradonaហើយ ទាំងវ៉េណេស៊ុយអេឡានិងគុយបាគឺជាប្រទេសដែលមានភាពរួសរាយរាក់ទាក់សម្រាប់លោក Maradona ប៉ុន្តែគាត់នៅតែជាគ្រូបង្ចឹកក្លិប Gimnasiaដដែល មិនចេញទៅណាទេ”។ លោក Maradona បានទទួលការវះកាត់ជាបន្ទាន់កាលពីថ្ងៃអង្គារបន្ទាប់ពីគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺលើសឈាមដែលប៉ះពាល់ដល់ខួរក្បាលរបស់គាត់។ លោក Leopoldo Luque ដែលជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់លោក Maradona បានប្រកាសពីប្រតិបត្តិការ៨០នាទីដោយជោគជ័យដោយនិយាយថា អតីតកីឡាករ Napoli និង Boca Juniors រូបនេះបានដឹងខ្លួន ហើយមានអារម្មណ៍ល្អណាស់ ។ លោក Maradona ត្រូវបានគេបញ្ជូនទៅព្យាបាលនៅគ្លីនិកអាយផេសានៅឡាផ្លាតាភាគខាងត្បូងនៃទីក្រុងប៊ុយណូស៊ែរកាលពីថ្ងៃចន្ទជាមួយនឹងអ្វីដែលត្រូវបានគេគិតថា ដំបូងគឺដោយសារកង្វះជាតិទឹក និងភាពស្លកស្លាំង ហើយគាត់ត្រូវបានគេបញ្ជូនទៅគ្លីនិកអូលីវីសនៅរសៀលថ្ងៃអង្គារថ្ងៃដដែល ៕     ដោយ៖ភារៈ អាន​បន្ថែម លោក Diego Maradona នៅតែជាអ្នកចាត់ទូទៅក្លិប Gimnasia ទោះបីសម្រាកនៅមន្ទីរពេទ្យ

Rafael Nadal ឈ្នះការប្រកួត ATP Tour លើកទី១០០០ ជាមួយនឹងជ័យជំនះក្នុងកម្មវិធី Paris Masters

កីឡាករវាយតឺន្នីស Rafael Nadal បានក្លាយជាកីឡាករទី៤ក្នុងការឈ្នះពានរង្វាន់ ATP Tour ចំនួន១០០០ ដោយឈ្នះលើកីឡាករអេស្ប៉ាញ Feliciano Lopez … អាន​បន្ថែម Rafael Nadal ឈ្នះការប្រកួត ATP Tour លើកទី១០០០ ជាមួយនឹងជ័យជំនះក្នុងកម្មវិធី Paris Masters

PSG និង Man United បរាជ័យដូចគ្នា ខណៈ Juventus, Barcelona, Chelsea, Dortmund, Sevilla ទទួលបាន៣ពិន្ទុ

ការប្រកួតក្របខ័ណ្ឌ Champions League វគ្គជម្រុះតាមពូលកាលពីយប់មិញក្រុមខ្លាំង២ បានទទួលបរាជ័យនៅក្រៅទឹកដីរបស់ខ្លួនគឺក្រុមខ្លាំងមកពីបារាំង PSG និងក្រុមខ្លាំងមកពីអង់គ្លេស Manchester United ។ ក្រុម PSG បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះមកពីអាល្លឺម៉ង់ RB Leipzig ក្នុងលទ្ធផល២ទល់១ ដោយមានកីឡាករ២នាក់របស់ PSG ទទួលបានកាតក្រហមទៀតផង។ ចំណែកក្រុមបិសាចក្រហម Man United បានបរាជ័យក្រោមថ្វីជើងក្រុមមកពីទួរគី Istanbul Basaksehir ដែរដោយក្រុមបិសាចក្រហមនៅតែឈរលេខ១ក្នុងពូលដដែល … អាន​បន្ថែម PSG និង Man United បរាជ័យដូចគ្នា ខណៈ Juventus, Barcelona, Chelsea, Dortmund, Sevilla ទទួលបាន៣ពិន្ទុ

Atletico Madrid ចុះហត្ថលេខាទិញបានខ្សែបម្រើ Geoffrey Kondogbia ពីក្លិប Valencia

ក្លិប Ateltico Madrid បានចុះហត្ថលេខាទិញបានខ្សែបម្រើកណ្តាលសាធារណរដ្ឋអាហ្វ្រិកកណ្តាល Geoffrey Kondogbia ពីគូប្រជែងក្លិបអេស្ប៉ាញ Valencia ។ Kondogbia វ័យ២៧ឆ្នាំបានចូលរួមជាមួយ AtleticoMadird ក្នុងកិច្ចសន្យា៤ឆ្នាំសម្រាប់ថ្លៃឈ្នួលដែលមិនបានបង្ហាញ។ កីឡាកររូបនេះត្រូវបានគេមើលឃើញថាជាអ្នកជំនួសកីឡាករអន្តរជាតិហ្គាណា Thomas Partey ដែលបានចូលរួមជាមួយក្លិបនៅ Premier League នៅថ្ងៃផុតកំណត់នៃការផ្ទេរ។ យោងទៅតាមច្បាប់ La Liga ក្លិប Atletico Madrid ត្រូវបានអនុញ្ញាតឱ្យបន្ថែម៣០ ថ្ងៃទៀតនៅខាងក្រៅទីផ្សារដោះដូរកីឡាករដើម្បីជំនួសកីឡាករ Partey។ គេហទំព័ររបស់ Atletico Madrid បានពិពណ៌នាអំពី Kondogobia ថា“អ្នកប្រដាល់ក្នុងប្រអប់មួយទៅប្រអប់មួយគឺមានវត្តមានយ៉ាងរឹងមាំនៅតំបន់កណ្តាល និងរួមចំណែកការពារ និងវាយលុក” ។ កីឡាករ Kondogobia ដែលមានដើមកំណើតនៅប្រទេសបារាំងរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ចំពោះក្រុមអេស្ប៉ាញ Sevilla មុនពេលប្រកបអាជីពនៅ Monaco ក្នុងក្របខ័ណ្ឌកំពូលរបស់បារាំង និង Inter Milan នៅ Serie A … អាន​បន្ថែម Atletico Madrid ចុះហត្ថលេខាទិញបានខ្សែបម្រើ Geoffrey Kondogbia ពីក្លិប Valencia

Neymar នឹងចុះកុងត្រាថ្មីនៅ PSG ដោយបញ្ចប់ការសង្ស័យមកBarcelona វិញ

ក្តីសុបិនចង់ឃើញ Neymar ក្នុងការពាក់អាវរបស់ក្រុម Barcelona គឺជិតចប់ហើយ ព្រោះខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានបញ្ជាក់យ៉ាងច្បាស់ដល់ក្លិប Paris Saint-Germain ថា គាត់ចង់បន្តកុងត្រាថ្មី។ Neymar យល់ថា វាស្ទើរតែមិនអាចទៅរួចទេសម្រាប់គាត់ក្នុងការវិលត្រឡប់ទៅកាន់ទឹកដីចាស់ Camp Nou វិញ ដែលជាកន្លែងដែលគាត់បានចាកចេញកាលពីឆ្នាំ២០១៧ ដោយសារតែស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នដែល Barcelona យល់ថា ខ្លួនឯងមានអាយុ២៨ឆ្នាំសប្បាយរីករាយនៅក្នុងរដ្ឋធានីបារាំង ហើយបានសម្តែងការចង់នៅ PSG ស្របពេលដែលគាត់ក៏បានជូនដំណឹងដល់នាយកកីឡារបស់ក្លិបលោកLeonardo ផងដែរថា គាត់ចង់បន្តកុងត្រាបន្តទៀតនេះ ។ ទោះយ៉ាងណា PSG នឹងមិនផ្តល់អាទិភាពដល់ Neymar នូវកិច្ចសន្យាថ្មីទេ ព្រោះពួកគេផ្តោតតែលើការលើកទឹកចិត្តដល់ខ្សែប្រយុទ្ធវ័យក្មេងKylian Mbappe ឱ្យបន្តការស្នាក់នៅជាមួយក្លិបបន្តទៀត។ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២២ ហើយក្លិបនានាដូចជា Real Madrid, Liverpool, Juventus និងសូម្បីតែBarcelona ក៏មានកីឡាកររូបនេះនៅក្នុងបញ្ជីបំណងរបស់គេដែរ។ ទាក់ទងនឹងព័ត៌ខាងលើនេះគឺមិនបារម្ភចំពោះ Neymar ទេ ដែលអ្នកដឹកនាំរបស់ PSG ថា គាត់នឹងទទួលយកការកាត់ប្រាក់ខែដើម្បីស្នាក់នៅក្នុងក្លិបនេះបន្តទៀត។ និយាយម្យ៉ាងទៀតគាត់មិនមានបំណងបោះបង់ប្រាក់ខែរបស់គាត់ចំនួន ៣០ លានអឺរ៉ូក្នុងមួយឆ្នាំទេ។ ដូច Mbappe ដែរកិច្ចសន្យារបស់កីឡាករអន្តរជាតិប្រេស៊ីល Neymar នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២២ ដូច្នេះប្រសិនបើគាត់មិនយល់ព្រមលើកិច្ចព្រមព្រៀងថ្មីទេ គាត់នឹងមានសេរីភាពក្នុងការចាប់ផ្តើមចរចាការផ្លាស់ប្តូរដោយសេរីទៅកាន់ក្លិបផ្សេងនៅខែមករា ឆ្នាំនោះ។ … អាន​បន្ថែម Neymar នឹងចុះកុងត្រាថ្មីនៅ PSG ដោយបញ្ចប់ការសង្ស័យមកBarcelona វិញ

Salisbury និង Ram ត្រូវបានដកចេញពីកម្មវិធី Paris Mastersដោយសារប៉ះពាល់ជាមួយអ្នកផ្ទុកកូវីដ-១៩

ស្ថាប័នវាយតឺន្នីស ATP ផ្នែកបុរសបានចេញសេចក្តីថ្លែងការណ៍ថា ម្ចាស់ជើងឯកនៃការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ Australian Open កីឡាករ Joe Salisbury និង Rajeev Ram ត្រូវបានដកចេញពីកម្មវិធីParis Masters នៅសប្តាហ៍នេះបន្ទាប់ពីកីឡាករ Salisbury បានទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងករណីអ្នកឆ្លង COVID-19 ។ កីឡាករវាយតឺន្នីស Salisbury របស់ចក្រភពអង់គ្លេសដែលមិនបានធ្វើតេស្តវិជ្ជមាន Covid-19 ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក ហើយនៅតែមិនមានសុខភាពល្អ បន្ទាប់ពីគាត់បានត្រឡប់មកធ្វើតេស្តវិជ្ជមានម្តងទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានអះអាងថា គ្រូពេទ្យនៃការប្រកួតនិងក្រុមគ្រូពេទ្យរបស់ ATP បន្តតាមដានស្ថានភាពរបស់ពួកគេ។ កីឡាករSalisbury និង American Ram បានទទួលកៅអីមួយក្នុងព្រឹត្តិការណ៍ ATP Tour Finals រដូវកាលចុងក្រោយរួមជាមួយកីឡាករមួយចំនួនទៀតដូចជា ម្ចាស់ជើងឯកអាមេរិកកីឡាករ Mate Pavic និង Bruno Soares, អ្នកឈ្នះពានរង្វាន់ French … អាន​បន្ថែម Salisbury និង Ram ត្រូវបានដកចេញពីកម្មវិធី Paris Mastersដោយសារប៉ះពាល់ជាមួយអ្នកផ្ទុកកូវីដ-១៩

Real Madrid មានសង្ឃឹមឡើងវិញក្រោយឈ្នះ Inter Milan ក្នុងវគ្គជម្រុះតាមពូល Champions League

ក្រុមម្ចាស់ផ្ទះស្តេចស Real Madrid បានយកឈ្នះក្រុមភ្ញៀវ Inter Milan ទាំងលំបាកក្នុងលទ្ធផល៣ទល់២ ក្នុងការប្រកួតវគ្គជម្រុះតាមពូល កាលពីយប់មិញ ដែលការឈ្នះនេះគឺជាលើកទី១ក្នុងវគ្គជម្រុះ Champions League រដូវកាលនេះ។ ការប្រកួតកាលពីយប់មិញ ការគ្រប់គ្រងបាល់របស់ក្រុមម្ចាស់ផ្ទះ Real … អាន​បន្ថែម Real Madrid មានសង្ឃឹមឡើងវិញក្រោយឈ្នះ Inter Milan ក្នុងវគ្គជម្រុះតាមពូល Champions League

Maguire ចង់ឲ្យ Man Utd វិលទៅរកភាពខ្លាំងឡើងវិញដើម្បីកែលម្អទម្រង់លេងក្នុងទឹកដី

ប្រធានក្រុម កីឡាករ Harry Maguire បាននិយាយបន្ទាប់ពីក្រុមManchester United ចាញ់ក្រុម Arsenal ១-០ កាលពីថ្ងៃអាទិត្យថា ក្រុមManchester United ត្រូវតែធ្វើឱ្យទឹកដី Old Trafford ក្លាយជាទឹកដីក្នុងផ្ទះដ៏រឹងមាំម្តងទៀតប្រសិនបើពួកគេចង់ប្រជែងយកពានរង្វាន់នៅរដូវកាលនេះ។ បិសាចក្រហមបានបរាជ័យក្នុងការឈ្នះការប្រកួតក្របខ័ណ្ឌ Premier League នៅទឹកដី Old Trafford នៅរដូវកាលនេះដោយទទួលបានតែ១ពិន្ទុប៉ុណ្ណោះក្នុង៤ប្រកួតកន្លងទៅនៅរដូវកាលថ្មីនេះ។ … អាន​បន្ថែម Maguire ចង់ឲ្យ Man Utd វិលទៅរកភាពខ្លាំងឡើងវិញដើម្បីកែលម្អទម្រង់លេងក្នុងទឹកដី

ខ្សែការពារ Militao របស់ក្រុម Real Madrid ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្លិបអធិរាជស Real Madrid បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីល Eder Militao បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ មុនពេលដែលក្រុមប្រកួតជាមួយនឹងក្រុម Inter Milan ក្នុងការប្រកួតដណ្តើមពានរង្វាន់ Champions League កាលពីថ្ងៃម្សិលមិញ។ ក្លិបបានផ្សព្វផ្សាយក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ក្លិបដែលបានសរសេរថា“Real Madrid ទាក់ទងថាកីឡាកររបស់យើង Eder Militao បានផ្តល់លទ្ធផលវិជ្ជមានក្នុងការធ្វើតេស្តរកជំងឺកូវីដ-១៩ ដែលត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ។ កីឡាករទាំងអស់និងបុគ្គលិកបច្ចេកទេសដែលធ្វើការដោយផ្ទាល់ជាមួយពួកគេបានផ្តល់លទ្ធផលអវិជ្ជមានក្នុងការធ្វើតេស្តដូចគ្នា”។ លទ្ធផលតេស្តវិជ្ជមានរបស់ Miltao ជួយកាត់បន្ថយជម្រើសការពាររបស់ក្លិប Real Madrid ក្រោមការដឹកនាំលោក Zinedine Zidane សម្រាប់ការប្រកួតកាលពីថ្ងៃអង្គារ ដោយគ្រាន់តែមាន Marcelo, FerlandMendy, Sergio Ramos និង Raphael Varane រួមជាមួយ Lucas … អាន​បន្ថែម ខ្សែការពារ Militao របស់ក្រុម Real Madrid ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩