Hazard អាចបន្តព្យាបាលរបួសរហូតដល់ក្រោយការសម្រាកប្រកួតអន្តរជាតិខែវិច្ឆិកា
កីឡាករ Eden Hazard មិនត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកទីលានមុនពេលសម្រាកប្រកួតលក្ខណៈអន្តរជាតិក្នុងខែវិច្ឆិកាទេ ខណៈដែលខ្សែប្រយុទ្ធរបស់ក្រុម Real Madrid រូបនេះមិនទាន់ ជាសះស្បើយពីរបួសនៅជើងខាងស្តាំរបស់គាត់នៅឡើយ។ ការរបួសពីដំបូងឡើយហាក់មិនអ្វីធំដុំទេប៉ុន្តែបានវិវត្តទៅជារបួសដែលមិនបានអនុញ្ញាតឱ្យកីឡាករអន្តរជាតិប៊ែលហ្ស៊ិករូបនេះបង្ហាញខ្លួនក្នុងរដូវកាល ២០២០-២០២១បាន។ ដូចដែលសារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយកាលពីសប្តាហ៍មុន Hazard នឹងមិនស្ថិតក្នុងការបោះចោលរបស់ អ្នកចាត់ការទូទៅលោកZinedine Zidane សម្រាប់ការប្រកួត Clasico នៅថ្ងៃសៅរ៍ទល់នឹង Barcelona នៅឯកីឡដ្ឋាន Camp Nou នោះទេ ប៉ុន្តែយ៉ាងហោចណាស់អតីតខ្សែប្រយុទ្ធក្រុម Chelsea រូបនេះនឹងត្រូវបានសម្រាករយៈពេល៣សប្តាហ៍ទៀត ។ ការឈប់សម្រាកដើម្បីបំពេញកាតព្វកិច្ចប្រកួតលក្ខណៈអន្តរជាតិលើកក្រោយនឹងត្រូវធ្វើឡើងនៅចន្លោះថ្ងៃទី១០ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ពោលគឺមួយឆ្នាំបន្ទាប់ពី Hazard បានរងរបួសកជើងបន្ទាប់ពីការប្រកួតក្នុងពានរង្វាន់ Champions … អានបន្ថែម Hazard អាចបន្តព្យាបាលរបួសរហូតដល់ក្រោយការសម្រាកប្រកួតអន្តរជាតិខែវិច្ឆិកា
