ក្រុម AC Milan និង Aston Villa មានកំណត់ត្រាល្អឥតខ្ចោះក្នុងចំណោមលីគកំពូលទាំង៥របស់អឺរ៉ុប

ក្រុម AC Milan និងក្រុម Aston Villa គឺជាក្រុមតែមួយគត់ដែលមានកំណត់ត្រា ១០០ ភាគរយនៅ ក្នុងលីគកំពូលអឺរ៉ុបទាំង៥។ បើគិតពីក្រុមល្បីគឺមានក្រុម Juventus និងក្រុម Inter Milan នៅប្រទេសអុីតាលី ខណៈដែលក្រុមនៅ Premier League គឺ Liverpool, Manchester City, Manchester United, Chelsea និង Arsenal នៅអង់គ្លេស។ ប៉ុន្តែក្រុម AC … អាន​បន្ថែម ក្រុម AC Milan និង Aston Villa មានកំណត់ត្រាល្អឥតខ្ចោះក្នុងចំណោមលីគកំពូលទាំង៥របស់អឺរ៉ុប

Andy Murray ដកខ្លួនចេញពីព្រឹត្តិការណ៍ ATP នៅ Cologne ដោយសារមានបញ្ហាត្រគាក

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray បានដកខ្លួនចេញពីព្រឹត្តិការណ៍ ATP នៅសប្តាហ៍នេះនៅទីក្រុង Cologne ដោយសារតែបញ្ហាត្រគាកដែលធ្វើឲ្យគាត់មិនបានឈរបានយូរពេលប្រកួត។ អតីតកីឡាករលំដាប់ទី១របស់អង់គ្លេសរូបនេះបានដឹងអំពីបញ្ហានេះនៅកម្មវិធីUS Open កាលពីខែមុន។ ការស្គេនមួយត្រូវបានធ្វើឡើងបន្ទាប់ពីការវិលត្រឡប់របស់គាត់ទៅចក្រភពអង់គ្លេសបានបង្ហាញពីជំងឺរលាកសាច់ដុំត្រគាកដែលភ្ជាប់ទៅនឹងខ្នង។ កីឡាករ Murray បាននិយាយនៅក្នុងការបង្ហោះលើហ្វេសប៊ុកថាគាត់បានសំរេចចិត្តដកខ្លួនចេញបន្ទាប់ពីមានការហ្វឹកហាត់កាលពីថ្ងៃអាទិត្យ ហើយគ្រូពេទ្យអះអាងថា មិនអាចឈរបានយូរនោះទេ។ កីឡាកររូបនេះបាននិយាយថា “ខ្ញុំបានព្យាយាមដោះស្រាយវានៅក្នុងការហ្វឹកហាត់ និងនៅក្នុងការប្រកួតហើយជាអកុសលបន្ទាប់ពីការប្រកួតរបស់ខ្ញុំក្នុងសប្តាហ៍នេះវាត្រូវបានឈឺចាប់ឡើងម្តងទៀត។ ខ្ញុំបានហ្វឹកហាត់កាលពីប៉ុន្មានថ្ងៃមុនហើយព្យាយាមគ្រប់គ្រងវា ប៉ុន្តែបន្ទាប់ពីលេងបានពិន្ទុថ្ងៃនេះខ្ញុំបានសំរេចថាវានឹងមិនល្អទេក្នុងការប្រកួត” ។ Murray នឹងត្រូវជួបជាមួយកីឡាករសញ្ជាតិស៊ែប៊ី Danilo Petrovic ក្នុងការប្រកួតជុំទី១។ កីឡាកររូបនេះអាចនឹងស្វែងរកការជំនួសសម្រាប់ព្រឹត្តិការណ៍ Paris Masters ដែលចាប់ផ្តើមនៅពីរសប្តាហ៍ទៀត។ ព្រឹត្តិការណ៍ ATP តែមួយគត់ដែលបានគ្រោងទុកបន្ទាប់ពីនោះគឺជាការប្រកួតថ្មីនៅសប្តាហ៍បន្ទាប់នៅរដ្ឋធានី Sofia របស់ប៊ុលហ្គារី។ ជិតមួយឆ្នាំហើយគិតចាប់តាំងពី Murray បានឈ្នះពានរង្វាន់ European … អាន​បន្ថែម Andy Murray ដកខ្លួនចេញពីព្រឹត្តិការណ៍ ATP នៅ Cologne ដោយសារមានបញ្ហាត្រគាក

កីឡាករ៣នាក់របស់ក្រុម Barcelona បានបដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យាកាត់ប្រាក់ឈ្នួល

យោងតាមរបាយការណ៍បានលើកឡើងថា កីឡាកររបស់ក្រុមBarcelona ចំនួន៣ នាក់មិនចង់ចុះហត្ថលេខាលើលិខិតពន្យារពេលប្រាក់ឈ្នួលថ្មីឡើយ។ ក្លិបកំពុងតែកាត់បន្ថយការចំណាយបន្ថែមទៀតនៅរដូវក្តៅខាងមុខនេះដោយសារតែវិបត្តិជំងឺរាតត្បាតកូវីដ-១៩ឆ្លងរាលដាលបន្តប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ក្លិប។ កាលពីប៉ុន្មានថ្ងៃមុនសារព័ត៌មាន RAC1 បានរាយការណ៍ថា សមាជិកក្រុមបាល់ទាត់ បាសេឡូណាដំបូងបានផ្ញើលិខិតបញ្ជាក់មួយទៅក្រុមប្រឹក្សាភិបាលរបស់ក្លិបដើម្បីបដិសេធការផ្តល់ជូនថ្មីនៃការកាត់ប្រាក់ឈ្នួលរបស់ពួកគេ។ ទោះយ៉ាងណាសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កីឡាករ៣ នាក់មិនយល់ស្របជាមួយមិត្តរួមក្រុមរបស់ពួកគេទេ ហើយបានសម្រេចចិត្តប្រឆាំងនឹងការចុះហត្ថលេខាលើឯកសារនេះ។ កីឡាករទាំង៣នាក់នោះគឺកីឡាករ Marc-Andre ter Stegen, Frenkie de Jong និង Clement Lenglet ។ ក្លិប Barcelona បានខាតបង់ ២០០ លានអឺរ៉ូកាលពីរដូវកាលមុនដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលបណ្តាលឱ្យការប្រកួតត្រូវបិទទ្វារ។ វិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីកូវីដ-១៩ ក៏បានជះឥទ្ធិពលដល់ការលក់ទំនិញសម្រាប់ក្លិបបាល់ទាត់ទាំងអស់ផងដែរ។ … អាន​បន្ថែម កីឡាករ៣នាក់របស់ក្រុម Barcelona បានបដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យាកាត់ប្រាក់ឈ្នួល

Tottenham បានត្រឹមស្មើ West Ham ខណៈ Leicester City ចាញ់យ៉ាងអាម៉ាស់ក្នុងទឹកដី

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានត្រឹមស្មើជាមួយក្រុមភ្ញៀវ West Ham United ៣ទល់៣ កាលពីយប់មិញ ក្នុងការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សប្តាហ៍ទី៥ … អាន​បន្ថែម Tottenham បានត្រឹមស្មើ West Ham ខណៈ Leicester City ចាញ់យ៉ាងអាម៉ាស់ក្នុងទឹកដី

Liverpool និង Chelsea បានត្រឹមស្មើ ខណៈ Man City និង Man United ធ្វើបានល្អ

ការប្រកួតក្របខ័ណ្ឌអង់គ្លេស​ Premier League សប្តាហ៍ទី៥ កាលពីយប់មិញសុទ្ធតែក្រុមខ្លាំងៗ ដោយ ក្រុមម្ចាស់ផ្ទះ Everton បានត្រឹមស្មើក្រុមអតីតម្ចាស់ជើងឯកហង្សក្រហម Liverpool ២ទល់២ ខណៈក្រុមម្ចាស់ផ្ទះតោខៀវ Chelsea បានត្រឹមស្មើ៣ទល់៣ជាមួយក្រុមភ្ញៀវ Southampton ។ ចំណែកក្រុមខ្លាំងទាំង២គឺក្រុមមេឃខៀវ Manchester City និងក្រុមបិសាចក្រហម Manchester United បានយកឈ្នះគូប្រកួតរៀងៗខ្លួន ដោយក្រុមមេឃខៀវ Man … អាន​បន្ថែម Liverpool និង Chelsea បានត្រឹមស្មើ ខណៈ Man City និង Man United ធ្វើបានល្អ

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីផ្សាយដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ខ្សែប្រយុទ្ធសញ្ជាតិអាល់ហ្សេរីបាននិយាយថាការផ្លាស់ប្តូរ២៥លានផោនរបស់ប៊ែន រ៉ាម៉ាពីប៊្រេដហ្វតទៅ … អាន​បន្ថែម ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

អតីតខ្សែការពាររបស់អាហ្សង់ទីន Zabaleta ចូលនិវត្តន៍ពីបាល់ទាត់

អតីតខ្សែការពារស្លាបស្តាំអន្តរជាតិរបស់ក្លិប Manchester City និងអាហ្សង់ទីនកីឡាករ Pablo Zabaleta បានចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយបន្ទាប់ពីប្រកបជាកីឡាករអាជីពមានរយៈពេលជិត២ទសវត្ស។ បុរសវ័យ៣៥ឆ្នាំរូបនេះបានប្រកាសពីការសំរេចចិត្តដោយបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមដែលក្នុងនោះគាត់បានថ្លែងអំណរគុណចំពោះអតីតមិត្តរួមក្រុម គ្រូបង្វឹក និងអ្នកគាំទ្រដែលបានផ្តល់ … អាន​បន្ថែម អតីតខ្សែការពាររបស់អាហ្សង់ទីន Zabaleta ចូលនិវត្តន៍ពីបាល់ទាត់

Tottenham ទិញបានខ្សែការពារកណ្តាល Joe Rodon ពីក្លិប Swansea ក្នុងតម្លៃ១១លានផោន

ក្លិបមាន់ខ្នាយមាស Tottenham បានចុះកុងត្រាយកបានខ្សែការពារកណ្តាលសញ្ជាតិវេល Joe Rodon ពីក្លិប Swansea ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំក្នុងតម្លៃ១១លានផោន និងបូកបន្ថែមប្រាក់ឈ្នួលផ្សេងៗ។ កីឡាករ … អាន​បន្ថែម Tottenham ទិញបានខ្សែការពារកណ្តាល Joe Rodon ពីក្លិប Swansea ក្នុងតម្លៃ១១លានផោន

Manchester United ចាប់ផ្តើមបន្តកុងត្រា១ឆ្នាំទៀតដល់ Paul Pogba

ក្រុមបិសាចក្រហម Manchester United បានបង្កើតជម្រើសមួយឆ្នាំលើកិច្ចសន្យារបស់ខ្សែបម្រើ Paul Pogba ដោយបន្តកុងត្រារបស់ខ្សែបម្រើរូបនេះរហូតដល់ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍នេះ។ ខ្សែបម្រើជួយឲ្យបារាំងឈ្នះជើងឯកពិភពលោកវ័យ២៧ឆ្នាំរូបនេះនឹងអស់សុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ។ Pogba បានចាប់ផ្តើមការប្រកួតលីគកំពូលអង់គ្លេសទាំង៣ លើកក្នុងរដូវកាលនេះក្នុងនោះរាប់បញ្ចូលទាំងការចាញ់ដោយលទ្ធផល ៦-១ ក្រោមស្នាដៃក្រុម Tottenham ផងដែរ។ អំឡុងពេលសម្រាកដើម្បីប្រកួតជាលក្ខណៈអន្តរជាតិ កីឡាករ Pogbaបាននិយាយថា ការផ្លាស់ទៅកាន់ក្លិបយក្សនៅ La Liga គឺក្រុម Real Madrid នឹងក្លាយជាសុបិនមួយ។ ដំណឹងនេះត្រូវបានគេយល់ថាការសម្រេចបន្តកុងត្រារបស់កីឡាកររូបនេះត្រូវបានធ្វើឡើងកាលពីប៉ុន្មានសប្តាហ៍មុន មុនពេល Pogba បញ្ចេញយោបល់ពីការចង់ចាកចេញ។ Pogba បានចូលរួមជាមួយបិសាចក្រហម ក្រោយពីចេញពីក្រុមសេះបង្កង់ Juventus ក្នុងតម្លៃកំណត់ត្រា៨៩លានផោនកាលពីឆ្នាំ២០១៦។ ការរងរបួសកជើងបានធ្វើឲ្យកីឡាកររូបនេះរងរបួស ដោយខកខានបង្ហាញខ្លួនចំនួន២២ប្រកួតកាលពីរដូវកាលមុន ៕    ដោយ៖ភារៈ អាន​បន្ថែម Manchester United ចាប់ផ្តើមបន្តកុងត្រា១ឆ្នាំទៀតដល់ Paul Pogba

ប្រទេសវៀតណាមបានលុបចោលការប្រណាំង Formula 1 ឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩

អ្នករៀបចំកម្មវិធីប្រណាំងរថយន្ត Formula 1 លើកដំបូងរបស់វៀតណាមកាលពីម្សិលមិញ បានឲ្យដឹងថា ខ្លួនបានលុបចោលការប្រណាំងនេះដោយបានពន្យារពេលព្រឹត្តិការណ៍ ដែលគ្រោងនឹងចាប់ផ្តើមនៅខែមេសាដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ។ ក្រុមហ៊ុន Vietnam Grand Prix Corp បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍តាមអុីមែលថា នេះគឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែចាំបាច់ដើម្បីឈានទៅរកទិដ្ឋភាពនៃភាពមិនប្រាកដ ប្រជាដែលបណ្តាលមកពីការឆ្លងរាតត្បាតនៃជំងឺនេះ ហើយយើងនឹងសងប្រាក់វិញនូវ រាល់សំបុត្រដែលបានលក់។ កាលពីខែកក្កដាអាជ្ញាធរក្រុងហាណូយបាននិយាយថា ការប្រណាំងរថយន្តនេះអាចត្រូវបានធ្វើឡើងនៅខែវិច្ឆិកា។ ក្រោយមកនៅខែកក្កដាFormula 1 បានលុបចោលការប្រណាំងទាំង៤រដូវកាលនៅទ្វីបអាមេរិកដោយសារជំងឺរាតត្បាតកូវីដ-១៩ និងលុបចោលការប្រណាំងបន្ថែមចំនួន៣នៅអឺរ៉ុប ។ ទិន្នន័យរបស់ក្រសួងសុខាភិបាលប្រទេសវៀតណាមបានបង្ហាញថាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានកត់ត្រានូវការឆ្លងជំងឺកូវីដ-១៩មានចំនួនជាង១១១០ … អាន​បន្ថែម ប្រទេសវៀតណាមបានលុបចោលការប្រណាំង Formula 1 ឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩

អតីតអ្នកចាត់ការទូទៅក្រុម Real Madrid លោក Luxemburgoចាកចេញពីក្លិប Palmeiras

អតីតអ្នកចាត់ការទូទៅក្រុម Real Madrid សញ្ជាតិប្រេស៊ីលលោកVanderlei Luxemburgo ត្រូវបានក្លិប Palmeiras បណ្តេញចេញកាលពីថ្ងៃពុធបន្ទាប់ពីដឹកនាំចាញ់ក្រុម Coritiba ក្នុងលទ្ធផល ៣-១ ក្នុងពានរង្វាន់ Serie A របស់ប្រទេសប្រេស៊ីល។ ក្លិបម្ចាស់ជើងឯកលីគ ១០ សម័យនៅប្រេស៊ីលកាលបានបញ្ជាក់ពីការចាកចេញរបស់លោក Vanderlei Luxemburgo នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅលើបណ្តាញសង្គមពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីការបញ្ចប់ការប្រកួតនៅ Allianz Parque ។ ក្លិប Palmeiras មិនបានអះអាងថាអ្នកណានឹងទទួលបន្ទុកក្រុមសម្រាប់ការប្រកួតបន្ទាប់របស់ខ្លួនជាមួយក្រុម Fortaleza នៅថ្ងៃអាទិត្យនោះទេ។ លទ្ធផលចាញ់ក្រុម Coritiba ខាងលើនេះគឺជាការបរាជ័យលីគទី៣ របស់ក្រុម Palmeiras ដែលធ្វើឱ្យក្រុមនេះឈរនៅលំដាប់ទី៧ ក្នុងតារាងមាន២០ពិន្ទុ តាមពីក្រោយក្រុម Atletico Mineiro ។ គួរបញ្ជាក់ថា លោក Luxemburgo បានដឹកនាំក្លិបឱ្យឈ្នះ១៧ដង ស្មើ១៤ និងចាញ់៥ ។ បុរសវ័យ៦៨ឆ្នាំរូបនេះគឺជាអ្នកចាត់ការជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ក្នុងប្រទេសប្រេស៊ីលដែលបានឈ្នះជើងឯកSerie A របស់ប្រេស៊ីលចំនួន៥ រួមទាំងដឹកនាំ Palmeiras ឈ្នះជើងឯកក្នុងឆ្នាំ ១៩៩៣ … អាន​បន្ថែម អតីតអ្នកចាត់ការទូទៅក្រុម Real Madrid លោក Luxemburgoចាកចេញពីក្លិប Palmeiras

West Brom ចុះហត្ថលេខាយក Karlan Grant ពី Huddersfield ក្នុងតម្លៃ១៥លានផោន

ទីបំផុតក្រុម West Brom បានចុះហត្ថលេខាយកខ្សែប្រយុទ្ធ KarlanGrant ពីក្រុម Huddersfield Town ក្នុងតម្លៃ១៥លានផោន។ កីឡាករWest Grant វ័យ២៣ឆ្នាំបានចុះកុងត្រារយៈពេល៦ ឆ្នាំជាមួយក្រុមនៅPremier League ។ កីឡាករអង់គ្លេសរូបនេះរកបាន១៩គ្រាប់ក្នុងការប្រកួតចំនួន ៤៣ប្រកួតសម្រាប់ក្រុម Huddersfield កាលពីរដូវកាលមុន។ លោក Luke Dowling នាយកបច្ចេកទេសកីឡារបស់ West Bromបាននិយាយថា “យើងបានតាមដានការវិវត្តរបស់ Karlan Grant អស់រយៈពេលជាយូរមកហើយ ហើយជាគោលដៅរបស់យើងតាំងពីមុនពេលទីផ្សារដោះដូរកីឡាករបើករដូវក្តៅ ។ យើងមានទំនុកចិត្តថាយើងបានចុះកុងត្រាជាមួយនឹងកីឡាករវ័យក្មេងម្នាក់ដែលបានបង្ហាញថា គាត់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនៅ Premier League ។ លោក Luke … អាន​បន្ថែម West Brom ចុះហត្ថលេខាយក Karlan Grant ពី Huddersfield ក្នុងតម្លៃ១៥លានផោន