កីឡាករក្លិប Atalanta ៣នាក់ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្លិប Atalanta បានប្រកាសថា មានករណីឆ្លងជំងឺកូវីដ-១៩លើកីឡាករចំនួន៣នាក់នៅក្នុងក្រុមដំបូងមុនពេលចាប់ផ្តើមនៃរដូវកាលថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca នៅព្រឹកថ្ងៃពុធ។ កីឡាករ៣នាក់ដែលចូលរួមក្នុងក្លិបមិនត្រូវបានបញ្ចេញឈ្មោះពេលនេះកំពុងតែនៅដាច់ដោយឡែកពីគេនៅផ្ទះរបស់ខ្លួន ដោយមានក្រុមគ្រូពេទ្យកំពុងតាមដាន និងចាប់ផ្តើមតេស្តសុខភាពរៀងរាល់ថ្ងៃដើម្បីឲ្យសុខភាពពួកគេប្រសើរឡើង។ ក្រុមរបស់លោក Gian Piero Gasperini បានវិលត្រឡប់ទៅហ្វឹកហាត់វិញកាលពីថ្ងៃចន្ទគឺនៅក្រោយ៣សប្តាហ៍បន្ទាប់ពីយុទ្ធនាការមុនរបស់ពួកគេបានបញ្ចប់ជាមួយនឹងការបរាជ័យក្រោមស្នាដៃក្រុម Paris Saint-Germain ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ៕ដោយ៖ភារៈ    អាន​បន្ថែម កីឡាករក្លិប Atalanta ៣នាក់ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជារំពឹងថានឹងមានធនធានគ្រូបង្វឹកកាន់តែច្រើនមុនស៊ីហ្គេម២០២៣

ភ្នំពេញ៖ ដើម្បីបង្កើននូវធនធាន គ្រូបង្វឹក និងបង្កើនការហ្វឹកហាត់ ប្រកបដោយភាព ច្បាស់ល្អ សហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា បានបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹក … អាន​បន្ថែម សហព័ន្ធកីឡាប្រដាល់សកលកម្ពុជារំពឹងថានឹងមានធនធានគ្រូបង្វឹកកាន់តែច្រើនមុនស៊ីហ្គេម២០២៣

Arsenal ចុះហត្ថលេខាទិញបានខ្សែការពារប្រេស៊ីលពី Lille ខណៈ Rakitic ចេញពី Barcelona ចូល Sevilla

ក្លិបកាំភ្លើងធំ Arsenal បានបញ្ចប់ការចុះហត្ថលេខាទិញបានខ្សែការពារប្រេស៊ីល Gabriel Magalhaes ពីក្លិប Lille ក្នុងតម្លៃ ២៦ លានអឺរ៉ូ (២៣.១៤ លានផោន) ។ កីឡាករវ័យ២២ឆ្នាំដែលជាខ្សែការពារស្លាបឆ្វេងរូបនេះបានបង្ហាញខ្លួន៣៤ លើកនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុម Lille កាលពីរដូវកាលមុន ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤នៅលីគកំពូលបារាំង Ligue 1 ។ លោក Edu ប្រធានបច្ចេកទេសរបស់ក្រុម Arsenal បាននិយាយថា “គាត់គឺជាកីឡាករដែលយើងបានសិក្សាអស់មួយរយៈហើយគាត់កំពុងមានតម្រូវការពីក្លិបជាច្រើន។ Gabriel គឺជាកីឡាករដែលមានគុណភាពខ្ពស់ហើយលោក Arteta ជាគ្រូបង្វឹកកំពុងទន្ទឹងរង់ចាំដើម្បីបញ្ចូលគាត់ទៅក្នុងក្លិប” ។ លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បាននិយាយថា “យើងស្វាគមន៍ Gabriel មក Arsenal ។ គាត់មានគុណសម្បត្តិជាច្រើនដែលនឹងធ្វើឱ្យយើងរឹងមាំក្នុងនាមជាអង្គភាពការពារនិងជាក្រុម។ គាត់បានបង្ហាញភស្តុតាងជាមួយ Lille ថាគាត់គឺជាខ្សែការពារម្នាក់ដែលមានសមត្ថភាពលេចធ្លោជាច្រើនហើយយើងកំពុងរង់ចាំមើលគាត់រីកចម្រើនក្នុងនាមជាកីឡាកររបស់ Arsenal” ។ … អាន​បន្ថែម Arsenal ចុះហត្ថលេខាទិញបានខ្សែការពារប្រេស៊ីលពី Lille ខណៈ Rakitic ចេញពី Barcelona ចូល Sevilla

កីឡាការិនីលំដាប់កំពូល Pliskova ឈានចូលដល់ជុំទី២នៃកម្មវិធី US Open

កីឡាការិនីលំដាប់កំពូលវាយតឺន្នីស Karolina Pliskova នៃសាធារណរដ្ឋឆេកបានឈ្នះគូប្រកួតឈានដល់ជុំទី ២ នៃកម្មវិធី US Open ជាមួយនឹងការទទួលជ័យជម្នះលើកីឡាការិនី Anhelina Kalininaរបស់អ៊ុយក្រែនកាលពីថ្ងៃអង្គារ។ ការប្រកួតប្រជែងជាកីឡាការិនីលំដាប់កំពូលនៅកម្មវិធី Grand Slam ជាលើកទី២ ក្នុងអាជីពរបស់នាង Pliskova បានធ្វើឱ្យកក្រើកក្នុងសិតទី១ មុនពេលឈានដល់ជ័យជម្នះក្នុងលទ្ធផល ៦-៤ និង ៦-០ … អាន​បន្ថែម កីឡាការិនីលំដាប់កំពូល Pliskova ឈានចូលដល់ជុំទី២នៃកម្មវិធី US Open

សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញកំណត់កាលបរិច្ឆេទប្រកួតរដូវកាលថ្មី ២០២០-២០២១

កាលបរិច្ឆេទសម្រាប់រដូវកាលថ្មីនៅអេស្ប៉ាញ La Liga ឆ្នាំ២០២០-២០២១ ត្រូវបានចេញផ្សាយដោយសហព័ន្ធបាល់ទាត់អេស្ប៉ាញបានកំណត់ជាផ្លូវការហើយ។ ក្រុមការពារតំណែងជើងឯក Real Madrid នឹងចាប់ផ្តើមរដូវកាលរបស់ពួកគេជាមួយនឹងការប្រកួតដណ្តើមពានរង្វាន់ក្នុងស្រុក ជាមួយក្រុមGetafe ខណៈដែលក្រុមBarcelona ចាប់ផ្តើមនូវយុគសម័យដឹកនាំដោយលោក Ronald Koeman (អាចធ្វើបានដោយគ្មាន Lionel Messi) ជាមួយនឹងការប្រកួតក្នុងផ្ទះប្រឆាំងនឹងក្រុម Elche ដែលទើបតែត្រូវបានផ្សព្វផ្សាយ។ រដូវកាលរថ្មីគ្រោងនឹងចាប់ផ្តើមនៅចុងសប្តាហ៍នៃថ្ងៃទី១២-១៣ ខែកញ្ញាទោះបីជាការប្រកួតមួយចំនួនដូចជា Barcelona ប្រកួតជាមួយក្រុម Elche និង Atletico Madrid ប្រកួតជាមួយក្រុម Sevilla នឹងត្រូវពន្យារពេលបន្ទាប់ពីក្រុមខ្លះមានការយឺតយ៉ាវកាលពីរដូវកាលចាស់ ២០១៩-២០២០ ដោយសារតែការប្រកួតវគ្គជម្រុះពានរង្វាន់អឺរ៉ុប។ នៅចុងសប្តាហ៍ទី១នៃការចាប់ផ្តើមរដូវកាលថ្មីគេសង្កេតឃើញក្រុមHuesca ដែលទើបនឹងឡើងថ្មីនឹងធ្វើដំណើរទៅកាន់ក្រុម Villarreal ខណៈដែលក្រុម Cadiz ចាប់ផ្តើមការប្រកួតក្នុងក្របខ័ណ្ឌ La Liga របស់ពួកគេជាមួយនឹងក្រុមOsasuna ។ ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ រដូវកាលថ្មី២០២០-២០២១ នឹងខុសគ្នាពីយុទ្ធនាការមុនៗ ហើយមិនមានការឈប់សម្រាកបុណ្យណូអែល ឬចូលឆ្នាំសកលទេ ដោយការប្រកួតត្រូវបានគ្រោងធ្វើនៅចុងសប្តាហ៍នៅថ្ងៃទី២២-២៣ … អាន​បន្ថែម សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញកំណត់កាលបរិច្ឆេទប្រកួតរដូវកាលថ្មី ២០២០-២០២១

Ibrahimovic បន្តកុងត្រាជាមួយ AC Milan រហូតដល់ឆ្នាំ២០២១

ក្រុមបាល់ទាត់ Serie A បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Zlatan Ibrahimovicបានបញ្ចប់ការរំពឹងទុកជុំវិញអនាគតរបស់គាត់ដោយការបន្តកុងត្រារយៈពេលមួយឆ្នាំជាមួយ AC Milan ។ ការវិលត្រឡប់មកកាន់ AC Milan វិញកាលពីខែមករាខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំរបស់ស៊ុយអែតរូបនេះរកបាន១១គ្រាប់ក្នុង២០ប្រកួត និងបានបង្ហាញខ្លួនបានជាង១០០ដងហើយ ។ សេចក្តីថ្លែងការណ៍របស់ក្លិបបាននិយាយថា “AC Milan មានសេចក្តីសោមនស្សរីករាយដែលបានប្រកាសថា Zlatan Ibrahimovic បានបន្តកុងត្រាថ្មីជាមួយក្លិបរហូតដល់ថ្ងៃទី៣០ ខែមិថុនា ​​ឆ្នាំ២០២១” ។ យោងតាមក្លិប ​​AC Milan បានឲ្យដឹងថា Ibrahimovic បានចូលរួមជាមួយមិត្តរួមក្រុម និងគ្រូបង្វឹករបស់គាត់ឡើងវិញនៅឯមជ្ឈមណ្ឌលកីឡា Milanello ជាកន្លែងដែលគាត់បានចូលរួមវគ្គបណ្តុះបណ្តាលដំបូងរបស់គាត់នៅរដូវកាលនេះ ៕ដោយ៖ភារៈ   អាន​បន្ថែម Ibrahimovic បន្តកុងត្រាជាមួយ AC Milan រហូតដល់ឆ្នាំ២០២១

សហព័ន្ធកីឡាវាយកូនឃ្លីលើតុប្រកាសទទួលពាក្យចូលប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០

ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រកាសរៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធលើកទី១ ឆ្នាំ២០២០ ដែលគ្រោងប្រកួតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលាខាងមុខ។ ទន្ទឹមជាមួយការជូនដំណឹងនេះ … អាន​បន្ថែម សហព័ន្ធកីឡាវាយកូនឃ្លីលើតុប្រកាសទទួលពាក្យចូលប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០

ខ្សែប្រយុទ្ធ Rashford ដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយមានរបួសកជើង សម្រាប់កម្មវិធីប្រកួត UEFA Nations League

ប្រភពពីក្លិបនៅ Premier League បានបញ្ជាក់កាលពីថ្ងៃចន្ទថាខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford របស់ក្រុមបិសាចក្រហម Manchester United បានដកខ្លួនចេញពីក្រុមអង់គ្លេសដែលកំពុងត្រៀមសំរាប់ការប្រកួតកម្មវិធី UEFA Nations League ចំនួន២ប្រកួត។ ក្រុមតោកំណាចអង់គ្លេសនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្លង់ដើម្បីចូលរួមប្រកួតរបស់ពួកគេនៅក្នុងពូល A2 នៃពានរង្វាន់Nations League នៅថ្ងៃទី៥ ខែកញ្ញា និងបន្ទាប់មកដំណើរទៅកាន់ប្រទេសដាណឺម៉ាកនៅថ្ងៃទី៨ ខែកញ្ញា … អាន​បន្ថែម ខ្សែប្រយុទ្ធ Rashford ដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយមានរបួសកជើង សម្រាប់កម្មវិធីប្រកួត UEFA Nations League

កីឡាករ២នាក់របស់ក្លិប Paris Saint-Germain រកឃើញករណីសង្ស័យឆ្លងជំងឺកូវីដ-១៩

ក្លិបយក្សលីគកំពូលបារាំង Paris Saint-Germain បាននិយាយកាលពីថ្ងៃចន្ទថា កីឡាករពីរនាក់របស់ក្រុម ដែលមិនបញ្ចេញឈ្មោះបានរកឃើញរោគសញ្ញាមានជំងឺឆ្លងកូវីដ-១៩។ សេចក្តីថ្លែងការណ៍មួយរបស់ក្រុមជើងឯករងនៃក្របខ័ណ្ឌ Champions League បាននិយាយថា “កីឡាករពីរនាក់របស់ក្រុម Paris Saint-Germain ត្រូវបានគេសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ប៉ុន្តែសុខភាពរបស់ពួកគេនៅរឹងមាំល្អ ហើយកំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ កាសែតកីឡាបារាំង L’Equipe បានរាយការណ៍ថា កីឡាករទាំងពីរអាចជាកីឡាករអាហ្សង់ទីនគឺ Angel Di Maria និង Leandro Paredes ដែលបានឈប់សម្រាកជាមួយគ្នានៅកោះ Ibiza បន្ទាប់ពីការប្រកួត Champions … អាន​បន្ថែម កីឡាករ២នាក់របស់ក្លិប Paris Saint-Germain រកឃើញករណីសង្ស័យឆ្លងជំងឺកូវីដ-១៩

ខ្សែប្រយុទ្ធ Lewandowski ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់លីគកំពូលអាល្លឺម៉ង់

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Robert Lewandowski បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់លីគកំពូលអាឡឺម៉ង់ ដែលជាពានរង្វាន់សម្រាប់រដូវកាលដ៏អស្ចារ្យរបស់គាត់ជាមួយក្រុម Bayern Munich ។ ពានរង្វាន់នេះត្រូវបានបោះឆ្នោតឱ្យដោយអ្នកសារព័ត៌មានឈានមុខគេរួមជាមួយទស្សនាវដ្តីឃេឃឺរផងដែរ។ ខ្សែប្រយុទ្ធរូបនេះទទួលបាន២៧៦សំលេង ខណៈដែលខ្សែប្រយុទ្ធThomas Muller បាន៥៤សំលេងដើម្បីបញ្ចប់នៅលេខ ២ គឺឈ្នះ៥សម្លេងនាំមុខកីឡាករ Joshua Kimmich ។ Bayern Munich បានយកឈ្នះពានរង្វាន់ធំៗនៅឆ្នាំ២០១៩-២០២០ ដោយឈ្នះពានរង្វាន់ Bundesliga ក្នុងស្រុក និងពានរង្វាន់ DFB-Pokalនិងបន្តឈ្នះ Champions League ដោយយកឈ្នះ Paris … អាន​បន្ថែម ខ្សែប្រយុទ្ធ Lewandowski ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់លីគកំពូលអាល្លឺម៉ង់

Neymar និងក្រុមហ៊ុន Nike បញ្ចប់ភាពជាដៃគូរយៈពេល១៥ឆ្នាំ

ក្រុមហ៊ុន Nike បានសម្រេចចិត្តកាត់ផ្តាច់ចំណងមិត្តភាពជាដៃគូជាមួយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar។ ខ្សែប្រយុទ្ធរបស់ក្លិបបារាំង ParisSaint-Germain ត្រូវបានឧបត្ថម្ភដោយយីហោអាមេរិកមួយនេះអស់រយៈពេល១៥ឆ្នាំមកហើយ។ ក្រុមហ៊ុន Nike បានប្រកាសពីចេតនាបញ្ចប់កិច្ចសន្យារបស់ពួកគេជាមួយខ្សែប្រយុទ្ធរូបនេះកាលពីថ្ងៃចន្ទ។ យីហោម៉ាក Nike បានចេញសេចក្តីថ្លែងការណ៍ថា Neymar Jr នឹងមិនមែនជាកីឡាកររបស់ក្រុមហ៊ុន Nike ទៀតទេបន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។ ក្រុមហ៊ុន Nike មិនបានបង្ហាញពីហេតុផលនៅពីក្រោយការសម្រេចចិត្តបោះបង់ Neymar ដែលជាកីឡាករម្នាក់ដែលមានទីផ្សារច្រើនជាងគេនៅក្នុងពិភពបាល់ទាត់នោះទេ។ យោងទៅតាមពាក្យលេចឮថា ការបែកបាក់ក្នុងទំនាក់ទំនងនេះកើតឡើងដោយសារតែកីឡាករបានបដិសេធការផ្តល់ជូនលក្ខខណ្ឌថ្មីៗជាច្រើនពីម្ចាស់ឧបត្ថម្ភរបស់គាត់។ Neymar បានចុះកិច្ចសន្យាដំបូងជាមួយក្រុមហ៊ុន Nike នៅអាយុ១៣ឆ្នាំដែលត្រូវបានបន្តរហូតដល់ឆ្នាំ២០២២ ជាមួយនឹងកិច្ចព្រមព្រៀងបន្តថ្មីកាលពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២០នេះបានបញ្ចប់ភាពជាដៃគូជាមួយគ្នាតែម្ត​ង ៕ដោយ៖ភារៈ    អាន​បន្ថែម Neymar និងក្រុមហ៊ុន Nike បញ្ចប់ភាពជាដៃគូរយៈពេល១៥ឆ្នាំ

Jon Rahm ឈ្នះពានរង្វាន់កម្មវិធីវាយកូនហ្គោល BMW Championshipនៅអាមេរិក

កីឡាករវាយកូនហ្គោល Jon Rahm បានផ្តួលកីឡាករ Dustin Johnson ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យមួយក្នុងការឈានទៅលើកពានរង្វាន់ BMW Championship នៅឯទីលានវាយកូនហ្គោល Olympia Fields ក្នុងរដ្ឋ Chicago សហរដ្ឋអាមេរិក។ កីឡាករវាយកូនហ្គោលសញ្ជាតិអេស្ប៉ាញវ័យ៣៥ឆ្នាំរូបនេះបានក្លាយជាម្ចាស់ជើងឯកបន្ទាប់ពីកីឡាករវ័យ៥៤ឆ្នាំម្នាក់មិនអាចយកឈ្នះរូបគាត់បានក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ Jon Rahm ធ្វើបានល្អដោយវាយកូនហ្គោលទាំងការប្រកួតចម្ងាយនិងការស៊ុតចូលឡូ នៅពេលដែលគាត់មានភាពរហ័សរហួន និងមានឱកាសច្រើនដើម្បីទទួលបានពិន្ទុខ្ពស់ជាងគេចាប់តាំងពីថ្ងៃបើកឆាកប្រកួត រហូតដល់វគ្គផ្តាច់ព្រ័ត្រ។ … អាន​បន្ថែម Jon Rahm ឈ្នះពានរង្វាន់កម្មវិធីវាយកូនហ្គោល BMW Championshipនៅអាមេរិក