លោកស្រី ស៊ូជី បដិសេធ​បទប្រល័យពូជសាសន៍​នៅតុលាការ​អន្តរជាតិ

ទីក្រុងឡាអេ៖ នៅក្នុងតុលាការទីក្រុងឡាអេ មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី បានការពារប្រទេសរបស់លោកស្រី ប្រឆាំងនឹងការចោទប្រកាន់អំពី អំពើប្រល័យពូជសាសន៍ នៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) … អាន​បន្ថែម លោកស្រី ស៊ូជី បដិសេធ​បទប្រល័យពូជសាសន៍​នៅតុលាការ​អន្តរជាតិ

ក្រុមឧទ្ទាមវាយប្រហារសម្លាប់ទាហានណៃជឺស្លាប់ជិត១០០នាក់

ប្រទេសណៃជឺ​(Niger) ៖ ការវាយឆ្មក់ របស់ក្រុមឧទ្ទាមរដ្ឋអិស្លាម បានសម្លាប់ទាហាន​ជាង​៧០នាក់​របស់ប្រទេសណៃជឺ​(Niger) ​​​ស្ថិតនៅបន្ទាយ​មួយ​ នាភាគខាងលិច​ប្រទេសនេះ។ យោងតាមការចេញផ្សាយរបស់កាសែត theguardian នៅព្រឹក … អាន​បន្ថែម ក្រុមឧទ្ទាមវាយប្រហារសម្លាប់ទាហានណៃជឺស្លាប់ជិត១០០នាក់

បទ”សង្សារកាប់ដាវ” របស់ គឹម ចាន់រតនា បានការពេញចិត្តច្រើនពីយុវវ័យ

ភ្នំពេញ៖ ទើបនឹងបង្ហើបស្នាដៃថ្មីមិនបានប៉ុន្មានថ្ងៃផង បទចម្រៀង “សង្សារកាប់ដាវ” របស់អ្នកនិពន្ធបទចម្រៀង គឹម ចាន់រតនា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្រុមយុវវ័យ។ ពេញចិត្តខ្លាំងព្រោះតែបង្កប់ដោយអត្ថន័យអប់រំ និងចាក់ចំបេះដូងអ្នកគាំទ្រពិសេសអ្នកមានរឿងរ៉ាវស្នេហាដូចអត្ថន័យនៃបទចម្រៀង។ … អាន​បន្ថែម បទ”សង្សារកាប់ដាវ” របស់ គឹម ចាន់រតនា បានការពេញចិត្តច្រើនពីយុវវ័យ

សូមថ្នាក់លើពិនិត្យផង ! ដល់វគ្គប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនអ្នកសារព័ត៌មានពិនិត្យទឹកនោម !

ភ្នំពេញ៖ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននាំខ្លួនអ្នកសារព័ត៌មានមួយរូបនៅស្ថាប័ន TNB TV News Brand ទៅពិនិត្យទឹកនោមរកសារធាតុញៀន ខណៈអ្នកសារព័ត៌មានរូបនេះ កំពុងបំពេញវិជ្ជាជីវៈរបស់ខ្លួន តាមដងផ្លូវសាធារណៈ … អាន​បន្ថែម សូមថ្នាក់លើពិនិត្យផង ! ដល់វគ្គប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនអ្នកសារព័ត៌មានពិនិត្យទឹកនោម !

តុលាការខេត្តកណ្តាល ឃុំខ្លួនក្រុមចោរក្មេងៗជិះម៉ូតូស្ទាក់ វៃយកម៉ូតូពីពលរដ្ឋតាមផ្លូវ នៅស្រុកអង្គ ស្នួល ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្តាល៖ ក្រុមចោរសុតតែក្មេងៗ បានធ្វើសកម្មភាពជិះម៉ូតូ ដើរដេញវៃ យកម៉ូតូពីពលរដ្ឋនៅតាមផ្លូវ ដែលកម្លាំងនគរបាលស្រុកអង្គស្នួលចាប់បាន ។ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ … អាន​បន្ថែម តុលាការខេត្តកណ្តាល ឃុំខ្លួនក្រុមចោរក្មេងៗជិះម៉ូតូស្ទាក់ វៃយកម៉ូតូពីពលរដ្ឋតាមផ្លូវ នៅស្រុកអង្គ ស្នួល ដាក់ពន្ធនាគារបណ្តោះអាសន្ន

បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើក រថយន្តបុកបារ៉ាស់សមត្ថកិច្ច

ភ្នំពេញ:បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើក រថយន្តបុកបារ៉ាស់សមត្ថកិច្ចសំណាងល្អ មិនមានអ្នករងរបួសនោះទេ ។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១១ និង ២០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្តោយ … អាន​បន្ថែម បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើក រថយន្តបុកបារ៉ាស់សមត្ថកិច្ច

រថយន្ត៤គ្រឿងបុកតកន្ទុយគ្នារងការខូចខាត

ភ្នំពេញ : រថយន្តចំនួន៤គ្រឿងបុករុញតគ្នា បណ្តាលឱ្យរថយន្តនៅកណ្តាលគេទទួលរងខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ … អាន​បន្ថែម រថយន្ត៤គ្រឿងបុកតកន្ទុយគ្នារងការខូចខាត

បាត់ពីសិល្បៈមួយរយៈ អោក សុម៉ាលីតា បញ្ចេញបទ Original Songថ្មី ទាក់ចិត្តអ្នកគាំទ្រ

ភ្នំពេញ៖ តារាចម្រៀងត្រកូលអោក គឺអ្នកនាង អោក សុម៉ាលីតា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មីក្រោយពីបញ្ចេញបទចម្រៀងថ្មី Original Song យ៉ាងក្រអួនទាក់ចិត្តអ្នកគាំទ្រគឺបទ”ស្តាយក្រោយ” ។ … អាន​បន្ថែម បាត់ពីសិល្បៈមួយរយៈ អោក សុម៉ាលីតា បញ្ចេញបទ Original Songថ្មី ទាក់ចិត្តអ្នកគាំទ្រ

អាហារូបករណ៍ SmartEdu ថ្លៃ ៣០ ម៉ឺនដុល្លារបានផ្ដល់ឲ្យសិស្សវិទ្យាល័យ ២០ នាក់បន្ថែមដើម្បីសិក្សានៅសាកលវិទ្យាល័យ

ភ្នំពេញ៖ កាលពីចុងសប្តាហ៍មុននេះ សិស្សវិទ្យាល័យឆ្នើមកម្ពុជាចំនួន ២០ នាក់ទទួលបានអាហារូបករណ៍ SmartEdu ដែលជួយបង់ថ្លៃការសិក្សានៅសាកលវិទ្យាល័យ និងមានផ្ដល់ថវិការចំណាយប្រចាំខែរហូតដល់ពួកគេបញ្ចប់ការសិក្សា។ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពរបស់ លោកបណ្ឌិតសភាចារ្យ ហង់ … អាន​បន្ថែម អាហារូបករណ៍ SmartEdu ថ្លៃ ៣០ ម៉ឺនដុល្លារបានផ្ដល់ឲ្យសិស្សវិទ្យាល័យ ២០ នាក់បន្ថែមដើម្បីសិក្សានៅសាកលវិទ្យាល័យ

ការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាបអាកាសតាមដងផ្លូវ ចំនួន១៧

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ការរៀបចំសណ្តាប់ធ្នាប់បណ្តាញ ខ្សែកាបអាកាសក្នុងរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ … អាន​បន្ថែម ការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាបអាកាសតាមដងផ្លូវ ចំនួន១៧

សមត្ថកិច្ចខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យជនជាតិចិន៤នាក់ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត

ភ្នំពេញៈបុរសម្នាក់ជាជនជាតិចិនមានគ្នា4នាក់បានធ្វើសកម្មភាពចាប់ចងដៃចងជើងជនជាតិចិនម្នាក់ទៀត ហើយរិតកបណ្តាលអោយរងរបួសស្នាមពេញដៃ ពេញខ្នងបង្កអោយមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៧យប់ថ្ងៃទី១១ខែធ្នឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចមុខហុងដាស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញជនជាតិចិនមួយក្រុមមានគ្នា៣ទៅ៤នាក់បើករថយន្តម៉ាកតូយ៉ូតាហាយប្រ៊ីតពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2P558 … អាន​បន្ថែម សមត្ថកិច្ចខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យជនជាតិចិន៤នាក់ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត

រថយន្តក្រុងវៀតណាមលួចដឹកឈើបង្កប់ក្រោមកៅអីភ្ញៀវត្រូវសមត្ថកិច្ចបង្ក្រាបបាន

ខេត្តរតនគិរី៖ រថយន្តក្រុងដឹកអ្នកដំណើររបស់វៀតណាមមួយគ្រឿងលួចដឹកឈើប្រណិតប្រភេទធ្នង់បង្កប់ក្រោមកៅអីខណៈកំពុងបើកបរលើកំណាត់ផ្លូវជាតិលេខ៧៨ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើផ្នែកបរកែវនិងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកបរកែវស្ទាក់ចាប់បានប្រគល់ឱ្យជំនាញ។ ការស្ទាក់បង្ក្រាបរថយន្តដឹកឈើបង្កប់នោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៨.១០នាទីព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ត្រង់ចំណុចភូមិគ្លិៈឃុំស៊ើងស្រុកបរកែវខេត្តរតនគិរី។ រថយន្តក្រុងវៀតណាមលួចដឹកឈើប្រណិតនោះពាក់ស្លាកលេខវៀតណាម៨១B-០០១-១៣មានទិសដៅចេញពីក្រុងបានលុងឆ្ពោះទៅប្រទេសវៀតណាម។ ក្រោយពីសមត្ថកិច្ចធ្វើការឆែកឆេរទៅរកឃើញឈើប្រណិតប្រភេទធ្នង់មានទម្ងន់៧៨០គីឡូក្រាមស្មើនឹង០,៥៧៧ម៉ែត្រគូប។ ក្នុងពេលសមត្ថកិច្ចស្ទាក់ប្ងក្រាបនោះអ្នកបើករថយន្តក្រុងដឹកបទល្មើសក៏ធ្វើការរត់គេចខ្លួនបាត់ភ្លាមៗដែរ។ តាមការពិនិត្យជាក់ស្តែងទៅឃើញថារថយន្តនេះជាប់ពាក់ព័ន្ធការប្រមូលនិងដឹកជញ្ជូនព្រៃឈើដោយប្រាសចាកពីច្បាប់ស្តីពីព្រៃឈើ។ ហើយរថយន្តក្រុងរបស់វៀតណាមមួយគ្រឿងនិងឈើប្រណិតប្រភេទធ្នុងខាងលើត្រូវបាននាំមករក្សាទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើរតនគិរីចាត់ការបន្តតាមច្បាប់ព្រៃឈើ។ បើតាមការកត់សម្គាល់បើទោះបីសមត្ថកិច្ចជំនាញនិងស្ថាប័នពាក់ព័ន្ធខិតខំធ្វើការបង្ក្រាបការដឹកជញ្ជូនឈើយ៉ាងណាក្តីក៏ដោយក៏នៅតែមានក្រុមឈ្មួញខិលខូចនៅតែលួចធ្វើសកម្មភាពដឹកជញ្ជូនដោយមិនខ្លាចច្បាប់ដដែល។ ដូចជារថយន្តក្រុងវៀតណាមមួយគ្រឿងនេះដែលមានថៅកែជាជនជាតិវៀតណាមហើយបានលួចដឹកឈើចេញពីស្រុកខ្មែរក្រោមរូបភាពដឹកភ្ញៀវទេសចរណ៍បជាការន្លំភ្នែកមហាជននិងសមត្ថកិច្ច។ … អាន​បន្ថែម រថយន្តក្រុងវៀតណាមលួចដឹកឈើបង្កប់ក្រោមកៅអីភ្ញៀវត្រូវសមត្ថកិច្ចបង្ក្រាបបាន