អាស៊ីអាគ្នេយ៍ប្រជែងគ្នាបើកទ្វារទទួលទេសចរបរទេស
ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ានកំពុងតែខិតខំដើម្បីបើកទ្វារប្រទេសទទួលអ្នកទេសចរបរទេស ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញក្រោយការឆ្លងរាលដាលនៃកូវីដ-១៩ ។ ថៃបានបើកទ្វារមុនគេ ប៉ុន្តែមិនទាន់រលូននៅឡើយទេ។ ក្នុងដំណាក់កាលចុងឆ្នាំ២០២១ជាពេលវេលាដែលប្រទេសក្នុងតំបន់អាស៊ានចាប់ផ្តើមបើកទ្វារវិស័យទេសចរណ៍ក្រោយការបិទពីរឆ្នាំ។ ប៉ុន្តែការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីអូមីក្រុងបានធ្វើឱ្យវិស័យទេសចរណ៍ក្នុងតំបន់នេះត្រូវបិទជាថ្មីឡើងវិញ។ ក្រោយពេលមានភស្តុតាងជាច្រើនបង្ហាញឱ្យឃើញថា វីរុសអូមីក្រុងបង្កឲ្យមានរោគសញ្ញាស្រាលជាងដែលតា ជួយឱ្យប្រទេសក្នុងតំបន់បានចាប់ផ្តើមបើកទ្វារជាថ្មីក្នុងកម្រិតផ្សេងគ្នា … អានបន្ថែម អាស៊ីអាគ្នេយ៍ប្រជែងគ្នាបើកទ្វារទទួលទេសចរបរទេស
