កីឡាករវាយតឺន្នីសឆ្នើម Andy Murray បាននិយាយថា គាត់មានអារម្មណ៍ល្អនៅពេលដែលគាត់ត្រៀមការពារតំណែងជើងឯកកីឡាវាយតឺន្នីសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករបស់គាត់នៅទីក្រុងតូក្យូ ប៉ុន្តែគាត់បានសារភាពថា មានការព្រួយបារម្ភពីបញ្ហាជំងឺកូវីដ–១៩ក្នុងចំណោមក្រុមដែលបានមកប្រកួត។ កីឡាករជនជាតិអង់គ្លេសរូបនេះបានឈ្នះមេដាយមាសនៅឯព្រឹត្តិការណ៍អូឡាំពិកទីក្រុងឡុងឆ្នាំ ២០១២ និងទីក្រុងរីយ៉ូ២០១៦ ប៉ុន្តែធ្លាប់បានវះកាត់ត្រគាកចំនួន២ដងចាប់តាំងពីពេលបច្ចុប្បន្ន។ Murray នឹងត្រូវប្រកួតជាមួយនឹងកីឡាករលំដាប់ទី៩របស់កាណាដា Felix Auger-Aliassime ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះ។ កីឡាកររូបនេះបាននិយាយថា “ខ្ញុំបានត្រៀមលក្ខណៈល្អបំផុតតាមដែលខ្ញុំអាចធ្វើបាន។ ប្រសិនបើខ្ញុំអាចឆ្លងកាត់ជុំទី១ ឬទី២ខ្ញុំនឹងចាប់ផ្តើមមានអារម្មណ៍សុខស្រួលជាងមុន។ ប៉ុន្តែខ្ញុំនៅតែមានការថប់បារម្ភក្នុងចំណោមក្រុមអង់គ្លេសនៅក្នុងការប្រកួតនេះដោយសារតែជំងឺ Covid-19 រាតត្បាត”។ កីឡាករវាយកូនបាល់លំដាប់ខ្ពស់បំផុតរបស់អង់គ្លេស Dan Evans និង Johanna Konta ត្រូវបង្ខំចិត្តដកខ្លួនចេញពីអូឡាំពិកបន្ទាប់ពីធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ ហើយខែនេះ Amber Hill ក៏ត្រូវដកខ្លួនចេញពីការប្រកួតប្រជែងផ្នែកស្ត្រីដែរនៅថ្ងៃពុធបន្ទាប់ពីធ្វើតេស្តវិជ្ជមានដូចគ្នា។ … អានបន្ថែម ម្ចាស់ការពារតំណែងជើងឯក Andy Murray នៅតែព្រួយបារម្ភពីជំងឺកូវីដ-១៩ ក្នុងការប្រកួតកីឡាអូឡាំពិក