ខេត្តរតនគិរី៖ ការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩នៅខេត្តរតនគិរីដែលជាការផ្ទុះនៅក្នុងសហគមន៍ទ្រង់ទ្រាយធំលើកដំបូងគឺមានមនុស្សជាច្រើននាក់វិជ្ជមាន។ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរីនៅថ្ងៃទី១៨-១៩ខែមិថុនាឆ្នាំ២០២១បានស្រាវជ្រាវរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១០៤នាក់ដែលពាក់ព័ន្ធនឹងព្រិឹត្តិការណ៍២០កុម្ភៈនោះ។ រដ្ឋបាលខេត្តរតនគិរីមានកិត្តិយសសូមជម្រាបនិងអំពាវនាវដល់សាធារណជនទាំងអស់ថា តាមរយៈលទ្ធផលខាងលើបង្ហាញថាជំងឺកូវីដ-១៩បាននិងកំពុងមានវត្តមានផ្ទុះរាលដាលដល់សហគមន៍ទ្រង់ទ្រាយធំនិងអាចរាលដាលបន្តបន្ទាប់ទៀតដែលបង្កជាហានិភ័យដល់សុខភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត។ សាធារណជនទាំងអស់ដែលបានពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយបុគ្គលខាងលើសូមស្ម័គ្រចិត្តធ្វើតេស្តសំណាកឬនៅដាច់ដោយឡែកពីអ្នកដទៃដើម្បីតាមដានសុខភាពជាប្រចាំផង។ បើមានសង្ស័យសូមរាយការណ៍ភ្លាមទៅអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឬទំនាក់ទំនងតាមទូរស័ព្ទ០៩៧៥៩៥៧៧៨៨/០៩២.១២១៣៨៣/០៩៧ ៧៧៥១២១២។ អាជ្ជាធរសង្ឃឹមយ៉ាងមុតមាំថាសាធារណជនទាំងអស់និឹងចូលរួមអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតនូវវិធានការ៣កុំ ៣ការពារ … អានបន្ថែម រដ្ឋបាលខេត្តរតនគិរីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១០៤នាក់ក្នុងក្រុងបានលុង