ខ្សែបម្រើ Liverpool កីឡាករ Wijnaldum ត្រៀមចូលរួមជាមួយ Paris St-Germain ក្នុងការផ្ទេរដោយឥតគិតថ្លៃ

ខ្សែបម្រើ Georginio Wijnaldum របស់ក្រុមហង្សក្រហម Liverpool ជិតនឹងចូលរួមជាមួយក្រុម Paris St-Germain ក្នុងការផ្ទេរដោយឥតគិតថ្លៃ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៨ មិថុនាម្សិលមិញ។ កីឡាករ Wijnaldum បានជ្រើសរើសមិនចុះកិច្ចសន្យាបន្តកុងត្រាជាមួយ Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ ធ្វើឲ្យរូបគេក្លាយជាភ្នាក់ងាយឥតគិតថ្លៃ ហើយក៏ត្រូវបានក្លិបយក្សបារាំង PSG ចុះកិច្ចសន្យា។ គេបានរំពឹងទុកថា កីឡាករវ័យ៣០ឆ្នាំរូបនេះនឹងចូលរួមជាមួយក្រុម Barcelona នៅពេលដែលកិច្ចព្រមព្រៀងរបស់ហង្សក្រហមផុតកំណត់នៅចុងខែមិថុនា ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួល ដោយកីឡាករ GeorginioWijnaldum ចុះកិច្ចសន្យាជាមួយក្លិបនៅបារាំងទៅវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ក្លិប PSG ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២កាលពីរដូវកាលមុនត្រូវបានគេយល់ថា បានបោះជំហានចូលជាមួយនឹងការផ្តល់ជូនល្អប្រសើរជាងមុន ហើយ Wijnaldum បានជ្រើសរើសចូលរួមជាមួយពួកគេ។ វត្តមានរបស់លោក Mauricio Pochettino នៅ PSG ក៏ត្រូវបានគេគិតថាជាកត្តាគួបផ្សំក្នុងការនាំយកកីឡាកររូបនេះផងដែរ។ កីឡាករ Wijnaldum បានពេញចិត្តយ៉ាងខ្លាំងពីលោក Pochettino មុនពេលដែលគាត់បានចូលរួមជាមួយក្រុម Liverpool ហើយទោះបីជាកិច្ចព្រមព្រៀងមិនទាន់ត្រូវបានបញ្ចប់ក៏ដោយ ឥឡូវនេះត្រូវបានគេរំពឹងថាបុរសជនជាតិហូឡង់រូបនេះនឹងផ្លាស់ទៅក្លិបយក្សបារាំង។ … អាន​បន្ថែម ខ្សែបម្រើ Liverpool កីឡាករ Wijnaldum ត្រៀមចូលរួមជាមួយ Paris St-Germain ក្នុងការផ្ទេរដោយឥតគិតថ្លៃ

លោក Antonio Guterres ជាប់ឆ្នោតជាអគ្គលេខាធិការអង្គការសហប្រជាជាតិមួយអាណត្តិទៀត

អង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រ លោក Antonio Guterresឱ្យកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិបន្ថែមមួយអាណត្តិទៀត គឺជាអាណត្តិទីពីររបស់លោក។ នៅថ្ងៃទី៨ខែមិថុនា(ពេលវេលាក្នុងតំបន់) អង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រលោក Antonio Guterres បន្តកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិមួយអាណត្តិ៥ឆ្នាំជាបន្តទៀត។ … អាន​បន្ថែម លោក Antonio Guterres ជាប់ឆ្នោតជាអគ្គលេខាធិការអង្គការសហប្រជាជាតិមួយអាណត្តិទៀត

សង្ស័យស្រវឹង បុរសភេទទីបីម្នាក់បើករថយន្តលឿនដូចហោះជ្រុលទៅបុកចំណតរថយន្តក្រុងនិងបង្គោលភ្លើងស្តុបខូចខាតយ៉ាងដំណំសំណាងមិនមានអ្នករបួស

ភ្នំពេញ៖ បុរសភេទទីបីម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តក្នុងលឿនដូចហោះ ជ្រុលចង្កូតបុកចំណតរថយន្តក្រុងនិងបោកបង្គោលភ្លើងស្តុបបណ្តាលឱ្យធ្លាក់ភ្លើងស្តុបរាយពេញផ្លូវ និងចំណត់រថយន្តក្រុងខូចខាតស្ទើរទាំងស្រុង ឯរថយន្តរងការខូចខាតយ៉ាងដំណំសំណាងល្អមិនមានមនុស្សរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែមិថុនាឆ្នាំ ២០២១ … អាន​បន្ថែម សង្ស័យស្រវឹង បុរសភេទទីបីម្នាក់បើករថយន្តលឿនដូចហោះជ្រុលទៅបុកចំណតរថយន្តក្រុងនិងបង្គោលភ្លើងស្តុបខូចខាតយ៉ាងដំណំសំណាងមិនមានអ្នករបួស

កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តកំពង់ចាម : កាលពីវេលាម៉ោង ១៦ និង ៣០ នាទីនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២១កម្លាំងនគរបាលខេត្តកំពង់ចាមបានសហការជាមួយកម្លាំងនៃអធិការរដ្ឋានស្រុកបាធាយ និងកម្លាំងអធិការដ្ថានស្រុកជើងព្រៃបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ … អាន​បន្ថែម កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ប្រធានាធិបតីបារាំងលោក ម៉ាក្រុងត្រូវពលរដ្ឋទះមួយកំផ្លៀងពេ លជួបមហាជន(មានវីដេអូ​)

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ត្រូវពលរដ្ឋទះមួយកំផ្លៀង ពេលលោកចូលទៅកៀកសួរសុខទុក្ខពលរដ្ឋក្នុងពេលបំពេញទស្សនកិច្ច ទៅកាន់ស្រុកមួយនៅភាគអាគ្នេយ៍ប្រទេសបារាំង។ មនុស្សពីរនាក់ត្រូវបានចាប់ខ្លួន ក្នុងនោះក៏មានបុរសដែលទះកំផ្លៀងប្រធានាធិបតីផងដែរ។ ហេតុការណ៍ដ៏កម្រខាងលើនេះបានកើតឡើងក្នុងពេលដែលលោកម៉ាក្រុង ទៅបំពេញទស្សនកិច្ចនៅតំបន់ … អាន​បន្ថែម ប្រធានាធិបតីបារាំងលោក ម៉ាក្រុងត្រូវពលរដ្ឋទះមួយកំផ្លៀងពេ លជួបមហាជន(មានវីដេអូ​)

លោកវរសេនីយ៍ត្រី នូ និច មេប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នាជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើឆ្លងដែនទៅប្រទេសវៀតណាម

ខេត្តត្បូងឃ្មុំ ៖ តាមប្រភពច្បាស់ការបានរាយការណ៍អោយដឹងថា រាល់ថ្ងៃនេះឈ្មួញល្បីឈ្មោះ ថៃ គា គឺជាអ្នករកសុីផ្ដាច់មុខនាំធ្យូង ពីឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ … អាន​បន្ថែម លោកវរសេនីយ៍ត្រី នូ និច មេប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នាជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើឆ្លងដែនទៅប្រទេសវៀតណាម

ផលិតករលោក គួច ខេវិន ផ្ញើសារទៅ យឿន ពិសី រឿងយំតូចចិត្តមិនបានឡើងឆាកច្រៀង

ភ្នំពេញ៖ ថ្មីៗនេះ យឿន ពិសី ម្ចាស់ពាន Cambodian Got Talent បានយំរៀបរាប់នៅលើបណ្តាញសង្គមYou tube … អាន​បន្ថែម ផលិតករលោក គួច ខេវិន ផ្ញើសារទៅ យឿន ពិសី រឿងយំតូចចិត្តមិនបានឡើងឆាកច្រៀង

រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជៀន សុីន យាន បើកបត់ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសពីរនាក់រងរបួសស្រាល

ភ្នំពេញ ៖ បុរសម្នាក់ជាតៃកុងរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជៀន ស៊ីន យានបានបើករថយន្តបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យបុរសពីរនាក់រងរបួសស្រាល ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ … អាន​បន្ថែម រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជៀន សុីន យាន បើកបត់ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសពីរនាក់រងរបួសស្រាល

បើករថយន្តបុកម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់មានផ្ទៃពោះជិតគ្រប់ខែរងរបួសធ្ងន់ ហើយព្យាយាមបើករត់តែត្រូវសមត្ថកិច្ច ដេញតាមឃាត់បានវិញ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងមិនប្រយ័ត្នជ្រុលបុកម៉ូតូពីក្រោយបណ្តាលឲ្យស្រ្តីម្នាក់កំពុងមានផ្ទៃពោះជិតគ្រប់ខែរងរបួសធ្ងន់ ហើយព្យាយាមបើករថយន្តរត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចដេញឃាត់បានវិញ។ ហេតុកាណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង០០នាទីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៩៦៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ … អាន​បន្ថែម បើករថយន្តបុកម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់មានផ្ទៃពោះជិតគ្រប់ខែរងរបួសធ្ងន់ ហើយព្យាយាមបើករត់តែត្រូវសមត្ថកិច្ច ដេញតាមឃាត់បានវិញ

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២០នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៦នាក់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១

ខេត្តសៀមរាប, រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី … អាន​បន្ថែម ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២០នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៦នាក់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១

សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃទស្សនកិច្ចការងាររបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ០៧-០៨ ខែមិថុនា ឆ្នាំ២០២១

ភ្នំពេញ, តបតាមការអញ្ជើញរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន លោក ប្រាក់ … អាន​បន្ថែម សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃទស្សនកិច្ចការងាររបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ០៧-០៨ ខែមិថុនា ឆ្នាំ២០២១

សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នដំណើរការសណ្ឋាគារហានភូឌុន អ៉ីនធើណេសិនណល ហូថេល ស្ថិតនៅផ្លូវ ២៨ មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ, ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីភ្ញៀវដែលស្នាក់នៅសណ្ឋាគារហានភូឌុន អ៊ីនធើ ណេសិនណល ហូថេល ហើយលទ្ធផលបញ្ជាក់ថាមាន វិជ្ជមានមេរោគកូវីដ-១៩។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ … អាន​បន្ថែម សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នដំណើរការសណ្ឋាគារហានភូឌុន អ៉ីនធើណេសិនណល ហូថេល ស្ថិតនៅផ្លូវ ២៨ មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ