អ្នកចាំទីក្រុមហង្សក្រហម Liverpool កីឡាករ Alisson បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅចុងម៉ោងជាសញ្ញារំជើបរំជួលក្នុងអ្វីដែលលោក Jurgen Klopp បានពិពណ៌នាថាជា “ពេលវេលាពិសេស” ដែលអ្នកចាំទីរូបនេះរកបាន១គ្រាប់យកឈ្នះក្រុមម្ចាស់ផ្ទះ West Brom កាលពីរាត្រីម្សិលមិញ។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា អ្នកចាំទីAlisson របស់ក្រុមហង្សក្រហមរូបនេះរកបាន១គ្រាប់នៅម៉ោងបន្ថែមនាទី៩០+៥ ។ តាមពិតទៅក្នុងប្រវត្តិសាស្រ្តរយៈពេល១២៩ឆ្នាំរបស់ហង្សក្រហម Liverpool មិនមានអ្នកចាំទីណាម្នាក់ដែលអាចរកគ្រាប់បាល់បាននៅក្នុងការប្រកួតប្រជែងសម្រាប់ក្លិបនោះទេ។ ដូច្នេះនៅពេលដែល Alisson រកបាន១គ្រាប់សម្រាប់ជ័យជម្នះក្រុមLiverpool ទល់នឹង West Brom ដើម្បីរក្សាក្តីសង្ឃឹមនៃការដណ្តើមកៅអីChampions League របស់គេនៅរដូវកាលក្រោយ។ ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ West Brom នឹងក្រុមហង្សក្រហម Liverpool កាលពីម្សិលមិញ ក្រុមម្ចាស់ផ្ទះជាអ្នករកគ្រាប់បាល់នាំមុខនៅនាទីទី១៥ ដោយកីឡាករ Robson-Kanu ប៉ុន្តែនៅនាទីទី៣៣ … អានបន្ថែម អ្នកចាំទី Alisson ជួយឲ្យក្រុមហង្សក្រហមឡើងឈរចំណាត់ថ្នាក់លេខ៥