បុគ្គលិកធនាគារអេស៉ីលីដាម្នាក់ សាខាគីឡូម៉ែត្រលេខ៦ មានវិជ្ជមានកូវីដ, អ្នកធ្លាប់ទៅនៅថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី៩ ខែមេសា សូមទៅពិនិត្យសុខភាព

ភ្នំពេញ​៖ បេីយោង​តាមការបញ្ជាក់ពី​បណ្ដាញសង្គមហ្វេសប៊ុករបស់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងថា៖ អ្នកកើតជំងឺកូវីដ១៩ម្នាក់ ជាបុគ្គលិកផ្នែកបម្រើសេវាឥណទាន នៅធនាគារអេស៉ីលីដា … អាន​បន្ថែម បុគ្គលិកធនាគារអេស៉ីលីដាម្នាក់ សាខាគីឡូម៉ែត្រលេខ៦ មានវិជ្ជមានកូវីដ, អ្នកធ្លាប់ទៅនៅថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី៩ ខែមេសា សូមទៅពិនិត្យសុខភាព

មន្ត្រីរាជការក្រោមក្រសួងមហាផ្ទៃ បានទទួលការចាក់វ៉ាក់សាំង បានចំនួនជាង៨០ភាគរយ

ភ្នំពេញ, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា, គិតមកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ មានថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល … អាន​បន្ថែម មន្ត្រីរាជការក្រោមក្រសួងមហាផ្ទៃ បានទទួលការចាក់វ៉ាក់សាំង បានចំនួនជាង៨០ភាគរយ

ម៉ិចស៊ីកូចាប់ខ្លួនទាហាន៣០នាក់ សង្ស័យជាប់ពាក់ព័ន្ធការបាត់ខ្លួនពលរដ្ឋជាច្រើនកាលពីឆ្នាំ២០១៤

មន្ត្រីម៉ិចស៊ីកូបានឱ្យដឹងថា បានចាប់ខ្លួនទាហាន៣០នាក់មកពីកងពលទាហានជើងទឹក ដោយសង្ស័យជាប់ពាក់ព័ន្ធករណីបាត់ខ្លួនពលរដ្ឋជាច្រើននៅក្នុងឆ្នាំ២០១៤នៅទីក្រុង Nuevo Laredo រដ្ឋ Tamaulipas ភាគខាងជើងប្រទេសម៉ិចស៊ីកូ។ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានTNXVA ប្រចាំនៅម៉ិចស៊ីកូ … អាន​បន្ថែម ម៉ិចស៊ីកូចាប់ខ្លួនទាហាន៣០នាក់ សង្ស័យជាប់ពាក់ព័ន្ធការបាត់ខ្លួនពលរដ្ឋជាច្រើនកាលពីឆ្នាំ២០១៤

បញ្ជីឈ្មោះក្រុមអធិរាជស Real Madrid៖ Valverde ត្រូវបានបញ្ចូលទៅក្នុងបញ្ជី១១នាក់ដំបូងពេលប៉ះLiverpool ខណៈ Hazard មិនមានឈ្មោះនោះទេ

ខ្សែបម្រើប្រយុទ្ធ Eden Hazard មិនបានវិលត្រឡប់មកទាន់ពេលទេដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះក្រុម Real Madrid សម្រាប់ការប្រកួតជើងទី២ នៃការប្រកួតវគ្គ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League របស់ពួកគេទល់នឹងក្រុម Liverpool នៅកីឡដ្ឋាន Anfield ។ ទោះយ៉ាងណាមានព័ត៌មានវិជ្ជមានទាក់ទងនឹងកីឡាករ Fede Valverde ខណៈដែលខ្សែបម្រើសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះនឹងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសបន្ទាប់ពីរងរបួសពេលប្រកួត El Clasico កាលពីចុងសប្តាហ៍មុន។ ជាមួយនឹងព័ត៌មានអំពី Hazard លោក Zinedine Zidane អ្នកចាត់ការទូទៅក្រុម Real Madrid មិនចង់ប្រថុយជាមួយកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះទេ ហើយបានបដិសេធមិនមិនដាក់ក្នុងបញ្ជីជម្រើស១១នាក់ដំបូងពេលប៉ះ Liverpool ទេ​។ Hazard បានអវត្តមានតាំងពីថ្ងៃទី១៣ ខែមីនាដោយបញ្ហារបួសដែលគាត់បានទទួលអំឡុងការប្រកួតរបស់ក្រុម Real … អាន​បន្ថែម បញ្ជីឈ្មោះក្រុមអធិរាជស Real Madrid៖ Valverde ត្រូវបានបញ្ចូលទៅក្នុងបញ្ជី១១នាក់ដំបូងពេលប៉ះLiverpool ខណៈ Hazard មិនមានឈ្មោះនោះទេ

មន្ទីរពេទ្យ បង្អែក រាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៣៤​ សង្កាត់មិត្តភាព ខណខណ្ឌ៧មករា អ្នក​ជំងឺកូវីដ១៩ ចំនួន ២នាក់ បានទៅចាក់វ៉ាក់សាំង នៅទីតាំងខាងលើ​ ផ្នែកមនុស្សចាស់​ !

ភ្នំពេញ, មន្ទីរពេទ្យ បង្អែក រាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៣៤​ សង្កាត់មិត្តភាព ខណខណ្ឌ៧មករា អ្នក​ជំងឺកូវីដ១៩ ចំនួន … អាន​បន្ថែម មន្ទីរពេទ្យ បង្អែក រាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៣៤​ សង្កាត់មិត្តភាព ខណខណ្ឌ៧មករា អ្នក​ជំងឺកូវីដ១៩ ចំនួន ២នាក់ បានទៅចាក់វ៉ាក់សាំង នៅទីតាំងខាងលើ​ ផ្នែកមនុស្សចាស់​ !

ភ្នាក់ងារកីឡាករ Haaland មានផែនការធំ ចង់បានតម្លៃខ្លួន១លានអឺរ៉ូក្នុងមួយសប្តាហ៍

លោក Mino Raiola ដែលជាភ្នាក់ងារកីឡាករកំពុងតែមានផែនការរកលុយបានច្រើនពីខ្សែប្រយុទ្ធ Erling Haaland ប្រសិនបើនៅពេលដែលខ្សែប្រយុទ្ធរូបនេះចាកចេញពីក្លិប Borussia Dortmund ។ ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះគឺជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមយក្សធំៗនៅអឺរ៉ុប និងមានតម្លៃខ្លួនលើស៧៥លានអឺរ៉ូដែលអាចដំណើរការបានចាប់ពីរដូវក្តៅឆ្នាំ២០២២ទៅ។ ទោះយ៉ាងណាសម្រាប់ពេលបច្ចុប្បន្ននេះក្លិប Dortmund កំពុងស្នើសុំតាមតថ្លៃឈ្នួលចំនួន១៨០លានអឺរ៉ូដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធសញ្ជាតិន័រវែសរូបនេះនៅរដូវក្តៅ។ យោងតាមការចុះផ្សាយរបស់ Daily Mirror ភ្នាក់ងាររបស់ Haalandលោក Raiola គ្រោងនឹងទទួលបានកិច្ចសន្យាដែលមានតម្លៃ១,១៥លានអឺរ៉ូក្នុងមួយសប្តាហ៍សម្រាប់អតិថិជនរបស់គាត់។ របាយការណ៍ទាំងនេះក៏បានចែងផងដែរថា លោក Raiola ខ្លួនគាត់ផ្ទាល់និងលោក Alf Inge Haaland ដែលចូលរួមក្នុងការចរចារផ្ទេរប្រាក់ផងដែរនោះនឹងត្រូវទទួលបានប្រាក់ចំនួន២០លានអឺរ៉ូរាល់ពេលមានការផ្លាស់ប្តូរ។ សូមបញ្ជាក់ថា ក្លិបយក្សធំៗនៅអឺរ៉ុបដូចជា ស្តេចស Real … អាន​បន្ថែម ភ្នាក់ងារកីឡាករ Haaland មានផែនការធំ ចង់បានតម្លៃខ្លួន១លានអឺរ៉ូក្នុងមួយសប្តាហ៍

ទីក្រុង Innsbruck និង Turin ចូលរួមជាមួយទីក្រុង Madrid ក្នុងនាមជាសហម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍ Davis Cup Finals

ទីក្រុង Turin និង Innsbruck នឹងចូលរួមជាមួយទីក្រុង Madrid ក្នុងនាមជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Davis Cup Finals ឆ្នាំនេះចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា។ ការប្រកួតផ្តាច់ព្រ័ត្រកាលពីឆ្នាំមុនត្រូវបានពន្យារពេលដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ–១៩ហើយប្រទេសចំនួន១៨នឹងចូលរួមប្រកួតនៅឆ្នាំនេះ។ សហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិអះអាងថា ការប្រកួតផ្តាច់ ព្រ័ត្រនឹងត្រូវធ្វើឡើងក្នុងរយៈពេល១១ថ្ងៃជាជាង៧ថ្ងៃ ព្រោះអាចមានការយឺតយ៉ាវក្នុងការពិនិត្យសុខភាព។ ចក្រភពអង់គ្លេសនឹងលេងការប្រកួតក្នុងពូល C របស់ពួកគេជាមួយបារាំងនិងសាធារណរដ្ឋឆេកនៅ Innsbruck ក្នុងប្រទេសអូទ្រីស។ ទីក្រុងនីមួយៗនឹងធ្វើជាម្ចាស់ផ្ទះនៃក្រុមចំនួន២ក្នុងចំណោម៦ក្រុមគឺរដ្ឋធានីអេស្ប៉ាញ (Madrid) នឹងធ្វើជាម្ចាស់ផ្ទះពូល A ដែលមានអេស្ប៉ាញ, រុស្ស៊ី និងអេក្វាឌ័រ និងពូល B ដែលមានក្រុមកាណាដា, កាហ្សាក់ស្ថាន និងស៊ុយអែត។ ក៏ដូចជាពូល C ដែរ ទីក្រុង Innsbruck នឹងធ្វើការប្រកួតពូល F ដែលមានប្រទេសម្ចាស់ផ្ទះអូទ្រីសក៏ដូចជាប្រទេសស៊ែប៊ី និងអាឡឺម៉ង់។ … អាន​បន្ថែម ទីក្រុង Innsbruck និង Turin ចូលរួមជាមួយទីក្រុង Madrid ក្នុងនាមជាសហម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍ Davis Cup Finals

កំពូលអ្នកប្រណាំងកង់ Mark Cavendish ឈ្នះដំណាក់កាលទី២ក្នុងព្រឹត្តិការណ៍ Tour of Turkey

កីឡាករប្រណាំងកង់ល្បី Mark Cavendish បានឈ្នះការប្រណាំងលើកដំបូងរបស់ខ្លួនក្នុងរយៈពេល៣ឆ្នាំជាមួយនឹងជ័យជម្នះនៅដំណាក់កាលទី២នៃការប្រកួតកម្មវិធីប្រណាំងកង់ Tour of Turkey ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៣ ខែមេសា នេះ។ កីឡាករជនជាតិអង់គ្លេសដែលត្រឡប់មកជាមួយក្រុម Deceuninck-Quick Step រយៈពេល៦ឆ្នាំមកហើយបន្ទាប់ពីចាកចេញពីក្រុមបែលហ្ស៊ិកបានរកឃើញវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យក្នុងការប្រកួតចម្ងាយ១០០ម៉ែត្រ និងឈ្នះក្នុងការប្រណាំងចម្ងាយ ១១៤.៩គីឡូម៉ែត្រ។ កីឡាករ Cavendish ​មានវ័យ៣៥ឆ្នាំបានប្រារព្វពិធីអបអរសាទរ ខណៈដែលគាត់បានឆ្លងផុតការឈ្នះជាលើកទី១ … អាន​បន្ថែម កំពូលអ្នកប្រណាំងកង់ Mark Cavendish ឈ្នះដំណាក់កាលទី២ក្នុងព្រឹត្តិការណ៍ Tour of Turkey

លោកបណ្ឌិត​ ម៉ម ប៊ុនហេង៖ អំពាវនាវឲ្យគ្លីនិកឯកជនប្រេីរថយន្ដសង្គ្រោះបន្ទាន់ ជួយចូលរួមដឹកអ្នកជំងឺកូវីដ១៩​ ពីមូលដ្ឋាន ទៅកាន់កន្លែងព្យាបាលនៅកោះពេជ្រ

ភ្នំពេញ​៖ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ​ លោកបណ្ឌិត​សាស្ត្រាចារ្យ​ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ម្ចាស់គ្លីនិកឯកជនទាំងអស់ ដែលមានរថយន្ដសង្គ្រោះបន្ទាន់ … អាន​បន្ថែម លោកបណ្ឌិត​ ម៉ម ប៊ុនហេង៖ អំពាវនាវឲ្យគ្លីនិកឯកជនប្រេីរថយន្ដសង្គ្រោះបន្ទាន់ ជួយចូលរួមដឹកអ្នកជំងឺកូវីដ១៩​ ពីមូលដ្ឋាន ទៅកាន់កន្លែងព្យាបាលនៅកោះពេជ្រ

ក្លិប Tottenham នឹងពិនិត្យឡើងវិញបន្ទាប់ពីខ្សែប្រយុទ្ធ Son Heung-min រងការរំលោភបំពានជាតិសាសន៍

ក្លិបមាន់ខ្នាយមាស Tottenham នឹងធ្វើការកំណត់សកម្មភាពដែលមានប្រសិទ្ធិភាពបំផុត បន្ទាប់ពីខ្សែប្រយុទ្ធ Son Heung-min បានទទួលរងនូវការរំលោភបំពានប្រកាន់ពូជសាសន៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងរូបនេះត្រូវបានគេរំលោភបំពានបន្ទាប់ពីក្រុមម្ចាស់ផ្ទះ Tottenham បានចាញ់ក្រុម Manchester United ៣-១ កាលពីថ្ងៃអាទិត្យ។ សារព័ត៌មាន BBC Sport បានផ្សាយកាលពីម្សិលមិញថា មិត្តរួមក្រុម Davinson Sanchez បានទទួលសាររើសអើងជាតិសាសន៍នៅលើបណ្តាញសង្គមបន្ទាប់ពីលទ្ធផលស្មើ ២-២ ពេលប្រកួតជាមួយ Newcastle កាលពីថ្ងៃទី៤ ខែមេសាដែរ។ … អាន​បន្ថែម ក្លិប Tottenham នឹងពិនិត្យឡើងវិញបន្ទាប់ពីខ្សែប្រយុទ្ធ Son Heung-min រងការរំលោភបំពានជាតិសាសន៍

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញសួរសុខទុក្ខ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ ព្រមទាំងពិនិត្យទីតាំងបិទខ្ទប់ក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ, នៅព្រឹកថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ … អាន​បន្ថែម សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញសួរសុខទុក្ខ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ ព្រមទាំងពិនិត្យទីតាំងបិទខ្ទប់ក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ

សមត្ថកិច្ចនគរបាលស្រុកវើនសៃឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង​ជំនាញ​ផ្នែក​ប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកវើនសៃធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរនូវសារធាតុញៀន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៥៦នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចកំពង់ដរភូមិ​ឡាមេីយ​ ឃុំ​កុកឡាក់​ ស្រុក​វេីនសៃ​ … អាន​បន្ថែម សមត្ថកិច្ចនគរបាលស្រុកវើនសៃឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន