ខេត្តរតនគិរី៖ មនុស្ស៣នាក់បានស្លាប់ជាបន្តបន្ទាប់គ្នានិង២នាក់ទៀតរងរបួសធ្ងន់ដោយសារតែគោយន្តច្នៃមួយគ្រឿងបើកបរចុះចំណោតបុកម៉ូតូជ្រុលចង្កូតក្រឡាប់ធ្លាក់ផ្លូវរងរបួសនិងស្លាប់មនុស្សរដូករណែលពេញផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គោយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់និងរបួសនេះបានកើតឡើងកាលពីវេលាម៉ោង១០ៈ៣០នាទីព្រឹកថ្ងៃទី០៥ខែមិីនាឆ្នាំ២០២១នៅត្រង់ផ្លូវក្រាលក្រួសក្រហមអភិវឌ្ឈន៍ជនបទ ដែលគោយន្តច្នៃបានបើកចុះចំណោតទៅរមណីយដ្ឋានអូរសុិនលែរ៍ស្ថិតក្នុងភូមិឡូន សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ តាមប្រភពបានឱ្យដឹងថា ក្នុងហេតុការណ៍នោះបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់បន្តបន្ទាប់គ្នានិងរងរបួសធ្ងន់ពីរនាក់ ប៉ុន្តែសមត្ថកិច្ចពុំទាន់បានបង្ហាញអត្តសញ្ញាណអ្នករងគ្រោះនៅឡើយទេ។ … អានបន្ថែម គោយន្តច្នៃបើកចុះចំណោតបុករះម៉ូតូពីរគ្រឿងក្រឡាប់បុកនិងកិនមនុស្ស៣នាក់ស្លាប់របួសធ្ងន់២នាក់