ផឹកស៊ីស្រវឹងទាស់ពាក្យសម្តីរហូតដល់វាយគ្នាធ្វើឲ្យបុរសម្នាក់របួសធ្ងន់នៅស្រុកកណ្ដាលស្ទឹង

ខេត្តកណ្ដាល៖ បុរស២នាក់ ក្នុងនោះម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសមធ្យម ខណៈផឹកស្រាជាមួយបក្ខពួក៤ទៅ៥នាក់ បានទាស់ពាក្យសម្តីគ្នាធ្វើឲ្យជនដៃដល់ដែលផឹកជាមួយគ្នានោះទ្រាំពុំបាន​ក៏ស្ទុះទៅយកដែកនិងកាំបិតមកវាយ​ជនរងគ្រោះទាំង២នាក់កាលពីថ្ងៃទី១៤​ ខែមករា​ឆ្នាំ២០២១ វេលា​ម៉ោង​២១និង២០នាទី នៅចំណុចភូមិ​ចំបក់​ ឃុំ​សៀមរាប​ … អាន​បន្ថែម ផឹកស៊ីស្រវឹងទាស់ពាក្យសម្តីរហូតដល់វាយគ្នាធ្វើឲ្យបុរសម្នាក់របួសធ្ងន់នៅស្រុកកណ្ដាលស្ទឹង

ការទទួលមរណភាព របស់លោកវរៈសេនីយ៍ត្រី លឹម សាយ ឧកញ៉ា ឡេង ណាវ៉ាត្រា ជួយឧបត្ថម្ភថវិកា១៥០០០ ដុល្លារដល់គ្រួសារសព! និងគ្រួសារដែលរងរបួសចំនួន ១០០០០ដុល្លារ

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ាវ័យក្មេងចិត្តបុណ្យ  ឡេង ណាវ៉ាត្រា តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់លោក បានឲ្យដឹងបែបនេះថា៖ ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ក្រោម(ដំបូលសន្តិភាព … អាន​បន្ថែម ការទទួលមរណភាព របស់លោកវរៈសេនីយ៍ត្រី លឹម សាយ ឧកញ៉ា ឡេង ណាវ៉ាត្រា ជួយឧបត្ថម្ភថវិកា១៥០០០ ដុល្លារដល់គ្រួសារសព! និងគ្រួសារដែលរងរបួសចំនួន ១០០០០ដុល្លារ

ទេសភាព តំបន់ទេសចរណ៍ភ្នំដា ក្នុងរដូវនេះ នឹងបានឃើញសម្រស់វាលស្រែខៀវស្រងាត់ដាច់កន្ទុយភ្នែក អមជាមួយនឹងខ្យល់បរិសុទ្ធ

ខេត្តតាកែវ៖ រមណីយដ្ឋាន តំបន់ទេសចរណ៍ ភ្នំដានារដូវនេះទេសភាព ពិតជាអស្ចារ្យណាស់ នឹងបានឃើញសម្រស់វាលស្រែខៀវស្រងាត់ដាច់កន្ទុយភ្នែក អមជាមួយ នឹងខ្យល់អាកាសល្អបរិសុទ្ធ ដែលអាចរំសាយអស់ទុក្ខកង្វល់បន្ទាប់ពីបំពេញការងារ ។ លោក ឈូក ប៊ុនថន អនុប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានបញ្ជាក់ឲ្យអ្នកយកព័ត៏មានយើងដឹង នៅថ្ងៃទី១៥ មករា ឆ្នាំ២០២១នេះថា៖  ក្នុងរយៈពេល១ឆ្នាំ២០២០កន្លងមក មានភ្ញៀវមកទស្សនាកម្សាន្តនៅ ក្នុងរមណីយដ្ឋានប្រវត្តិសាស្រ្តប្រាសាទភ្នំដាសរុប ជាង ១ម៉ឺន៥ពាន់នាក់ ក្នុងនោះភ្ញៀវជាតិចំនួនជាង១៥០០០នាក់ និងភ្ញៀវអន្តរជាតិចំនួន៤៣៣ នាក់។ លោកបានបន្តថា រហូតមកដល់ពេលនេះ ក៏នៅតែមានភ្ញៀវមកលេងកម្សាន្តជាហូរហែផងដែរ ដោយ សារតែទីនេះមានទេសភាពស្រស់ស្អាត ជាមួយវាលស្រែដាច់កន្ទុយភ្នែក ដែលមានទេសភាពពណ៌មាស នៃស្រូវទុំ លាយឡំជាមួយនឹងទេសភាពវាលស្រែពណ៌បៃតង។ លោកបានបន្ដថា ភ្ញៀវទេសចរ ដែលពួកគាត់ចូល ចិត្តមកកំសាន្តនៅទីនេះ ដោយសារតែពួកគាត់ មានគោលបំណងស្វែងយល់ ចង់ចេះចង់ដឹង ព្រមទាំងបានពុះពារមិនខ្លាចនឿយហត់ ចូលទៅទស្សនាយ៉ាងហូហែរ អំពីសក្តានុពលភាពវប្បធម៌នាសម័យកោះគោកធ្លកដើម្បីធ្វើការស្រាវជ្រាវ អំពីស្នាដៃដែលជាកេរដំណែលដ៏ល្បី ល្បាញនៃបុព្វបុរសខ្មែរយើងពីជំនាន់ដើម ព្រមទាំងអាចស្រូបយកខ្យល់អាកាសបរិសុទ្ធផងដែរ។ ប្រាសាទភ្នំដាបើនិយាយបុរាណដ្ឋានស្រុកខ្មែរគេចាត់ទុកថា ប្រាសាទភ្នំដាគឺជាប្រាសាទដែលកសាងមុនគេបង្អស់ ដើម្បីគេស្រាវ ជ្រាវប្រាសាទបុរាណនៅស្រុក ខ្មែរគឺចាប់ផ្ដើមពីប្រាសាទភ្នំដាទៅមុន។ តាមឯកសារប្រាសាទហ្នឹងកសាងពីថ្មបាយក្រៀម ទំហំវាប្រហែល៨ម៉ែត្របួនជ្រុង។ ភ្នំនេះច្រើនអ្នកមកពីតំបន់អឺរ៉ុបគឺជាពួកអាមេរិកគេជាអ្នកមកធ្វើការស្រាវជ្រាវ។  ដោយឡែកនៅថ្ងៃនេះដែរ កញ្ញាមាស សុជាតា  ជាភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅប្រាសាទភ្នំដា ក៏បានឱ្យដឹងដែរថា នៅទីនោះពិតជាមានទេសភាព ស្រស់ស្អាតណាស់ ជាពិសេស គឺវាលស្រែដ៏ខៀវស្រងាត់ មានខ្យល់បរិសុទ្ធ ជាកន្លែងស័ក្ដិ សិទ្ធក្នុងការបន់ស្រន់ ព្រមទាំងមានរូបចម្លាក់ក្បូរក្បាច់រចនា នៅលើប្រាសាទ គួរជាទីគយគន់រំសាយអស់ទុក្ខកង្វល់ ពេលបានទៅទស្សនាកម្សាន្តនៅទីនោះ។ វាស្អាតព្រោះនៅខ្ពស់ ហើយប្រាសាទនៅសល់ពីបុរាណ ចឹងយើងចង់ឡើងមកគោរពព្រោះជាកន្លែងស័ក្ដិសិទ្ធ ហើយទេសភាពស្អាត វាមានផ្កាចឹងទៅវាស្អាត យើងមកលេងផងនិង មកសុំសេចក្ដីសុខផង ។ … អាន​បន្ថែម ទេសភាព តំបន់ទេសចរណ៍ភ្នំដា ក្នុងរដូវនេះ នឹងបានឃើញសម្រស់វាលស្រែខៀវស្រងាត់ដាច់កន្ទុយភ្នែក អមជាមួយនឹងខ្យល់បរិសុទ្ធ

Cristiano Ronaldo ស្មើកំណត់ត្រារបស់ក្លិប Juventus ដែលបានបង្កើតកាលពី៦៣ឆ្នាំមុន

តាមការចុះផ្សាយរបស់សារព័ត៌មាន Marca បានឲ្យដឹងថា ខ្សែប្រយុទ្ធCristiano Ronaldo នៅតែបន្តទៅមុខទៀត ហើយឥឡូវនេះគាត់មានកំណត់ត្រាថ្មីមួយទៀតដែលមានឈ្មោះរបស់គាត់ ដោយស្មើកំណត់ត្រារបស់អតីតកីឡាករ John Charles ដែលរកបាន១៥គ្រាប់ក្នុងការប្រកួត១៦លើកដំបូងនៃរដូវកាល Serie A សម្រាប់ក្រុម Juventus ។ នោះមានន័យថា Cristiano Ronaldo កំពុងរីករាយនឹងការរកគ្រាប់បាល់បានល្អបំផុតសម្រាប់រដូវកាល របស់ក្រុម Juventus ក្នុងរយៈពេល៦៣ឆ្នាំខណៈដែលលោក John Charles បានបង្កើតកំណត់ត្រានេះ ក្នុងយុទ្ធនាការឆ្នាំ១៩៥៧-១៩៥៨ ។ សូមចងចាំផងដែរថាកីឡាករ Cristiano Ronaldo ទើបតែលេងបានតែ១៣ប្រកួតក្នុងចំណោមការប្រកួតលីក១៦ប្រកួត របស់ Juventusក្នុងឆ្នាំ២០២០–២០២១ … អាន​បន្ថែម Cristiano Ronaldo ស្មើកំណត់ត្រារបស់ក្លិប Juventus ដែលបានបង្កើតកាលពី៦៣ឆ្នាំមុន

Ronnie O’Sullivan ផ្តួល Ding Junhui ក្នុងកម្មវិធីប្រកួតស្នូកឃ័រ Masters 2021

ម្ចាស់ជើងឯកកីឡាស្នូកឃ័រ ៧សម័យកាលកីឡាករ Ronnie O’Sullivan បានចាប់ផ្តើមការវិលត្រឡប់ដ៏គួរឱ្យភ្ញាក់ផ្អើលពីក្រោយពីផ្តួលកីឡាករDing Junhui ក្នុងលទ្ធផល ៦-៥ ក្នុងជុំទី១ នៃកម្មវិធី Masters 2021។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១៤ ខែមករា ។ អតីតម្ចាស់ជើងឯក China’s … អាន​បន្ថែម Ronnie O’Sullivan ផ្តួល Ding Junhui ក្នុងកម្មវិធីប្រកួតស្នូកឃ័រ Masters 2021

បើករថយន្តសុខៗស្រាប់តែបែកកង់រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងក្នុងល្បឿនមធ្យម ហើយពេលកំពុងបើកសុខៗស្រាប់តែបែកកង់រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្មានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៤ខែមករាឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ … អាន​បន្ថែម បើករថយន្តសុខៗស្រាប់តែបែកកង់រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវខូចខាតយ៉ាងដំណំ

បេីករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុកពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ ៖​ រថយន្តហាយឡេនឌ័រមួយគ្រឿងបេីកឆ្លងផ្លូវមិនប្រយ័ត្ន​ ត្រូវរថយន្ត Toyota Prius បុកពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងដែរដែលគ្មានអ្នករងរបួស​ ។ … អាន​បន្ថែម បេីករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុកពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

សម្ដេចព្រះបរមរាមា នរោត្ដម យុវនាថសោយទិវង្គតនៅសហរដ្ឋអាមេរិកក្នុងព្រះជន្ម៧៨ព្រះវស្សា

ភ្នំពេញ៖ សូមថ្វាយមហាកុសលចំពោះព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ស្តេចយាងទៅកាន់ទីឋានបរមសុខ។ សម្តេចព្រះបរមរាមា នរោត្តម … អាន​បន្ថែម សម្ដេចព្រះបរមរាមា នរោត្ដម យុវនាថសោយទិវង្គតនៅសហរដ្ឋអាមេរិកក្នុងព្រះជន្ម៧៨ព្រះវស្សា

គណៈបញ្ជាការឯកភាពសង្កាត់ទាំង៦នៃខណ្ឌសែនសុខចុះធ្វើរដ្ឋបាលត្រួតពិនិត្យតាមទីតាំងស្មុគស្មាញមួយចំនួន

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពសង្កាត់ទាំង៦ នៃខណ្ឌសែនសុខ រាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះធ្វើរដ្ឋបាលត្រួតពិនិត្យតាមទីតាំងស្មុគស្មាញមួយចំនួន ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ … អាន​បន្ថែម គណៈបញ្ជាការឯកភាពសង្កាត់ទាំង៦នៃខណ្ឌសែនសុខចុះធ្វើរដ្ឋបាលត្រួតពិនិត្យតាមទីតាំងស្មុគស្មាញមួយចំនួន

តារាសម្តែង គីម សានុ ប្រតិកម្មនិងដាក់ពាក្យប្តឹងក្រោយមានករណីយករូបថតលោកប្រើគណនីក្លែងក្លាយទៅបោកលុយនារីរងគ្រោះមួយចំនួន

 ​ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រតារាសម្តែងលោក គីម សានុ ក្រោយពីលោកបញ្ចេញប្រតិកម្មទៅនឹងករណីនៃការប្រើប្រាស់រូបថតលោកយកទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយហើយយកទៅបោកប្រាស់ប្រាក់នារីមួយចំនួនជាបន្តបន្ទាប់។ ​លោក លន់ គីមហេង ហៅគីម សានុ បានបញ្ចេញសារប្រតិកម្មមួយចំនួនទៅលើករណីនៃការផ្សព្វផ្សាយនេះផងដែរដែលបានចាត់ទុកថាជារឿងដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសលោក និងក្រុមគ្រួសារ។ លោកថាពេលនេះលោកនិងនារីរងគ្រោះបានរួមគ្នាក្នុងការដាក់ពាក្យបណ្តឹងទៅកាន់មន្ត្រីសមត្ថកិច្ចនៃក្រសួងមហាផ្ទៃដើម្បីវែកមុខរកជនឆបោកខាងលើមកផ្តន្ទាទោសតាមច្បាប់។ លោកបញ្ជាក់ដែរថា នេះក៏មិនមែនជាករណីលើកទី១ទេដែលមានជនមួយចំនួនបានប្រើប្រាស់រូបលោកដើម្បីបោកប្រាស់ប្រាក់ពីអ្នកដ៏ទៃដែលលោកយល់ថាជាការប៉ះពាល់ខ្លាំងដល់កិត្តិយស ព្រោះតែទាំងអ្នកដែលស្គាល់និងមិនស្គាល់ជាច្រើនអាចនឹងយល់ច្រឡំថាលោកគឺជាជនបោកប្រាស់មែន។ គីម សានុ បានបញ្ជាក់ថា លោកពិតជាមានការភ្ញាក់ផ្អើលដែលករណីនៃការប្រើប្រាស់រូបថតរបស់លោកដើម្បីបោកប្រាស់ជនរងគ្រោះ គឺក្រោយពីនារីរងគ្រោះបានបង្ហោះរូបថតនិងសារមួយចំនួនរហូតបណ្តាញសារព័ត៌មានក្នុងស្រុកផ្សព្វផ្សាយអំពីករណីនេះ។ករណីនេះយករូបថតលោកភ្ជាប់ដោយឈ្មោះលើហ្វេសប៊ុក ឆាយ គីមហេងទៅបោកឲ្យនាងរីម្នាក់អស់ប្រាក់ប្រមាណ២៤០០ដុល្លារដោយគណនីយនេះបានបញ្ជាក់ទៅនារីឈ្មោះលើហ្វេសប៊ុក ម្នាក់  ថាខ្លួនត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងករណីដឹកឈើ ហើយសមត្ថកិច្ចទាប្រាក់៥ពាន់ដុល្លារជាថ្នូនឹងការដោះលែងខណៈគណនីយក្លែងក្លាយនោះថាខ្លួនមានប្រាក់ជាប់ខ្លួនត្រឹម៣ពាន់ដុល្លារ ទើបនាងបានវេប្រាក់ទៅកាន់ជនឆបោកនោះតាមរយៈលេខទូរស័ព្ទ090505655។ទោះជាយ៉ាងណាមុនពេលនៃការចាញ់បោកប្រាស់ប្រាក់ទៅជនឆបោកខាងលើនារីរងគ្រោះ និងគណនីក្លែងក្លាយនេះធ្លាប់បានទំនាក់ទំនងគ្នាតាមហ្វេសប៊ុកជាយូរមកហើយផងដែរ។ ​លោកក៏ស្នើមហាជនមានការប្រុងប្រយ័ត្នចំពោះករណីនៃការបោកប្រាស់តាមរូបភាពនានា ព្រោះតែជនល្មើសបានព្យាយាមស្វែងរកវិធីជាច្រើនដើម្បីឲ្យជនរងគ្រោះទុកចិត្ត និងផ្ញើប្រាក់ ឬធនធានផ្សេងៗដែលនាំឲ្យពួកគាត់ខាតបង់ទាំងធនធាន និងកិត្តិយស  និងគួរស្វែងយល់ពិនិត្យឲ្យបានល្អិតល្អន់ថា តើគួរប្រគល់របស់ទ្រព្យធនឲ្យគេទាំងមិនដែលស្គាល់គ្នាច្បាស់ដែរឬក៏អត់។ ជាមួយគ្នានេះដែរលោកក៏ស្នើសុំឲ្យមហាជនដែលធ្លាប់បានឃើញការផ្សព្វផ្សាយកន្លងមកជ្រាបដែរថាលោកមានគណនីយហ្វេសប៊ុកតែមួយប៉ុណ្ណោះគឺឈ្មោះ Lun Kim Heng  និងស្នើសុំឲ្យបណ្តាញសារព័ត៌មានបញ្ចប់ការប្រើប្រាស់រូបលោកផ្សព្វផ្សាយថាជាជនឆបោកបន្តទៀត … អាន​បន្ថែម តារាសម្តែង គីម សានុ ប្រតិកម្មនិងដាក់ពាក្យប្តឹងក្រោយមានករណីយករូបថតលោកប្រើគណនីក្លែងក្លាយទៅបោកលុយនារីរងគ្រោះមួយចំនួន

មហាជនស្នើឲ្យក្រសួងហៅអ្នកនិពន្ធមកធ្វើការព្រមានក្រោយផ្ទុះការរិះគន់ខ្លាំងៗលើបទ”មុនអូនមានប្តីបងនៅឯណា?”(មានវីដេអូ)

ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលអមដោយការរិះគន់ខ្លាំងៗទៅលើបទចម្រៀងមួយបទគឺបទ ”មុនអូនមានប្តីបងនៅឯណា?” ដែលច្រៀងCover ដោយកញ្ញាវីតា ។បទនេះត្រូវបានអ្នកស្តាប់អ្នកទស្សនាមួយចំនួនធ្វើការចែករំលែក និងវាយសំពងដោយការរិះគន់យ៉ាងខ្លាំងទៅលើតារាចម្រៀងកញ្ញា វីតា ពិសេសលើអ្នកនិពន្ធផងដែរ។  ហេតុដែលនាំឱ្យមានសាររិះគន់នេះក៏ព្រោះតែបទចម្រៀងនេះត្រូវបានអ្នកស្តាប់លើកឡើងថាបានបន្ទាបតម្លៃស្ត្រី … អាន​បន្ថែម មហាជនស្នើឲ្យក្រសួងហៅអ្នកនិពន្ធមកធ្វើការព្រមានក្រោយផ្ទុះការរិះគន់ខ្លាំងៗលើបទ”មុនអូនមានប្តីបងនៅឯណា?”(មានវីដេអូ)

នៅព្រឹកនេះ! ក្រសួងសុខាភិបាលរកឃើញពលករខ្មែរ ១៥នាក់ថែមទៀត ទើបធ្វើដំណើរមកពីប្រទេសថៃឆ្លងជំងឺកូវីដ១៩

ភ្នំពេញ៖ បេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា មន្រ្តីជំនាញបន្តរកឃើញពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃចំនួន ១៥នាក់ថែមទៀត ឆ្លងជំងឺកូវីដ១៩ … អាន​បន្ថែម នៅព្រឹកនេះ! ក្រសួងសុខាភិបាលរកឃើញពលករខ្មែរ ១៥នាក់ថែមទៀត ទើបធ្វើដំណើរមកពីប្រទេសថៃឆ្លងជំងឺកូវីដ១៩