រដ្ឋបាលខណ្ឌមានជ័យ ចុះណែនាំ និង ធ្វើកិច្ចសន្យាដល់មណ្ឌល កំសាន្ត និង ក្រុមហ៊ុនានាឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ និងការប្រគុំតន្ត្រីនានាចាប់ពីពេលនេះរហូតដល់ថ្ងៃទី១ ដល់ ១៦ ធ្នូ

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ចុះណែនាំ និង ធ្វេីកិច្ចសន្យាដល់មណ្ឌល កំសាន្ត និង … អាន​បន្ថែម រដ្ឋបាលខណ្ឌមានជ័យ ចុះណែនាំ និង ធ្វើកិច្ចសន្យាដល់មណ្ឌល កំសាន្ត និង ក្រុមហ៊ុនានាឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ និងការប្រគុំតន្ត្រីនានាចាប់ពីពេលនេះរហូតដល់ថ្ងៃទី១ ដល់ ១៦ ធ្នូ

ក្រសួងធនធានទឹក៖ ធាតុអាកាសនឹងចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃ៤-៧ ខែធ្នូ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា៖ ធាតុអាកាសនឹងចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃ៤-៧ ខែធ្នូ … អាន​បន្ថែម ក្រសួងធនធានទឹក៖ ធាតុអាកាសនឹងចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃ៤-៧ ខែធ្នូ

Fulham និង West Ham ទទួលបាន៣ពិន្ទុពីក្រុមខ្លាំងសម្រាប់សប្តាហ៍ទី១០

ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់សប្តាហ៍ទី១០ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ដោយមាន២គូ គឺក្រុមភ្ញៀវ Fulham យកឈ្នះក្រុមម្ចាស់ផ្ទះ Leicester City  និងក្រុម West Ham យកឈ្នះក្រុមភ្ញៀវ Aston Villa ។ … អាន​បន្ថែម Fulham និង West Ham ទទួលបាន៣ពិន្ទុពីក្រុមខ្លាំងសម្រាប់សប្តាហ៍ទី១០

រុឺម៉កម៉ូតូដឹកត្រីបុកគូទរថយន្តដឹកស្រូវដែលខូចឈប់ចតលើផ្លូវស្លាប់ម្នាក់នៅស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈបើករុឺម៉កម៉ូតូដឹកត្រីហើយជ្រុលទៅបុកពីក្រោយរថយន្តដឹកស្រូវដែលខូចឈប់ចតលើផ្លូវយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹកព្រលឹម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីព្រលឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទ៍។ … អាន​បន្ថែម រុឺម៉កម៉ូតូដឹកត្រីបុកគូទរថយន្តដឹកស្រូវដែលខូចឈប់ចតលើផ្លូវស្លាប់ម្នាក់នៅស្រុកកំពង់រោទ៍

De Gea អាចនឹងមិនបានបង្ហាញខ្លួនពេលប្រកួត Champions League ទល់នឹង PSG

អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer មិនច្បាស់ទេថា តើអ្នកចាំទី David de Gea នឹងជាសះស្បើយទាន់ពេលវេលាសម្រាប់ការប្រកួត Champions League នៅថ្ងៃពុធនេះទល់នឹងក្រុម Paris St Germain បន្ទាប់ពីអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះរងរបួសជង្គង់។ De Gea បានលុតជង្គង់ប៉ះទៅនឹងបង្គោលទីក្នុងការប៉ុនប៉ងចាប់បាល់របស់ខ្លួនពេលការទាត់បាល់ពិន័យ Free-kick របស់ខ្សែបម្រើ James … អាន​បន្ថែម De Gea អាចនឹងមិនបានបង្ហាញខ្លួនពេលប្រកួត Champions League ទល់នឹង PSG

ការព្រួយបារម្ភចំពោះក្រុម Barcelona ដោយខ្សែការពារ Clement Lenglet ការរងរបួសម្នាក់ទៀត

សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា ជ័យជម្នះ ៤-០ របស់ក្រុម Barcelona ទៅលើ Osasuna កាលពីថ្ងៃអាទិត្យកន្លងទៅគឺជាបុព្វហេតុសម្រាប់ការអបអរសាទរ ប៉ុន្តែក៏មានការព្រួយបារម្ភចំពោះក្រុមនេះដែរនៅពេលដែលខ្សែការពារ Clement Lenglet បានរងរបួសនៅតង់ទី២ ។ កីឡាករសញ្ជាតិបារាំងរូបនេះបានរងរបួសកជើងហើយនេះគឺជាបញ្ហាធំមួយសម្រាប់លោក Ronald Koeman ព្រោះបច្ចុប្បន្នគាត់ក៏គ្មានខ្សែការពារ Gerard Pique, Ronald Araujo និង Samuel Umtitiដោយសាររបួសរបស់ពួកគេ។ នេះមានន័យថា ខ្សែការពារកណ្តាលដំបូងទាំង៤នៅក្នុងក្រុមនេះសុទ្ធសឹងតែមានរបាយការណ៍វេជ្ជសាស្រ្តថាមានរបួសត្រូវការព្យាបាលបន្តទៀត។ កីឡាករ Oscar Mingueza របស់ក្លិប Barcelona B បានចាប់ផ្តើមដូរជំនួស Clement Lenglet កាលពីថ្ងៃអាទិត្យ ហើយកីឡាករវ័យ២១ឆ្នាំរូបនេះប្រាកដជាមានពេលវេលាជាច្រើនទៀតនាពេលខាងមុខដើម្បីជំនួសកន្លែងកីឡាករដែលមានរបួស។ ជាមួយគ្នានេះកីឡាករ Frenkie de … អាន​បន្ថែម ការព្រួយបារម្ភចំពោះក្រុម Barcelona ដោយខ្សែការពារ Clement Lenglet ការរងរបួសម្នាក់ទៀត

កម្មវិធីរត់ម៉ារ៉ាតុងនៅសៀងហៃក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩មានអ្នកចូលរួម៩.០០០នាក់

ប្រព័ន្ធផ្សព្វផ្សាយចិនបាននិយាយថា អ្នករត់ប្រណាំងប្រមាណ៩.០០០នាក់ដែលខ្លះពាក់ម៉ាសផងបានចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិម៉ារ៉ាតុងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដែលជាព្រឹត្តិការណ៍ដ៏កម្រមួយក្នុងមួយឆ្នាំនៅពេលដែលមានជំងឺកូវីដ-១៩ ដោយប្រទេសចិនបានបោះបង់ចោលកីឡាប្រភេទនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ វិច្ឆិកា។ មុនពេលការប្រកួតមន្ត្រីបាននិយាយថា វាជាឱកាសមួយដើម្បីបង្ហាញពីរបៀបដែលប្រទេសចិនបានធ្វើឡើងវិញ មុនពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩កំពុងឈានទៅមុខទោះបីជាមានវិបត្ដិសុខភាពសកលកំពុងបន្តក៏ដោយ។ ការរត់ម៉ារ៉ាតុងធំៗជាច្រើនដូចជានៅញូវយ៉ក, ប៊ែកឡាំង, បូស្តុន និងទីក្រុងឈីកាហ្គោសុទ្ធតែរងគ្រោះដោយសារការឆ្លងជំងឺកូវីដ-១៩នៅឆ្នាំនេះខណៈទីក្រុងឡុង និងតូក្យូបើកកម្មវិធីឡើងវិញសម្រាប់តែអ្នករត់ប្រណាំងឆ្នើមៗប៉ុណ្ណោះ។ ដោយឈរលើនិន្នាការនេះការរត់ម៉ារ៉ាតុងនៅទីក្រុងសៀងហៃបានធ្វើឡើង បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ និងមានវិធានការការពារមេរោគដើម្បីទប់ស្កាត់ការឆ្លង។ ក្រុងសៀងហៃគឺស្ថិតនៅក្នុងក្រុមមានករណីឆ្លងក្នុងស្រុកថ្មីៗ ប៉ុន្តែប្រទេសចិនបានដោះស្រាយនូវការរីករាលដាលនៃជំងឺនេះដោយសារការបិទទ្វារ និងចាត់វិធានការយ៉ាងតឹងរ៉ឹង ។ អ្នករត់ប្រណាំងត្រូវឆ្លងកាត់ការធ្វើតេស្តរកមេរោគឆ្លងដើម្បីចូលរួមចំណែកហើយត្រូវបានគេបញ្ជាឱ្យពាក់ម៉ាសភ្លាមៗមុននិងក្រោយការប្រណាំង។ អ្នករត់ប្រណាំងប្រហែល៩.០០០នាក់ត្រូវបានគេរំពឹងថា ចូលរួមគឺធ្លាក់ចុះពី៣៨.០០០នាក់នៅក្នុងការរត់ម៉ារ៉ាតុងមុនៗ ៕ដោយ៖ភារៈ អាន​បន្ថែម កម្មវិធីរត់ម៉ារ៉ាតុងនៅសៀងហៃក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩មានអ្នកចូលរួម៩.០០០នាក់

ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩​លើ​វត្ថុ​សំណាក​របស់​អ្នក​សង្ស័យ​ជិត​៣០០​នាក់​នៅ​ខេត្តបន្ទាយមានជ័យ​ លទ្ធផលបង្ហាញ​ថា​ អ​វិ​ជ្ជ​មានទាំងអស់​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ យោងតាមគេហទំព័រនគរបាលជាតិបានឲ្យដឹងថាលទ្ធផលនៃការធ្វើតេស្តដោយវិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា​លើ​វត្ថុ​សំណាក​រក​វីរុស​ COVID-19​ លើក​ទី​០១​ ដែល​ធ្វើ​លើ​អ្នក​ស​ង្ស័យជិត៣០០នាក់នៅខេត្តបន្ទាយមានជ័យ គឺ​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ទាំងអស់​ ។​ ​លោក​វេជ្ជបណ្ឌិត​ ឡេ​ … អាន​បន្ថែម ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩​លើ​វត្ថុ​សំណាក​របស់​អ្នក​សង្ស័យ​ជិត​៣០០​នាក់​នៅ​ខេត្តបន្ទាយមានជ័យ​ លទ្ធផលបង្ហាញ​ថា​ អ​វិ​ជ្ជ​មានទាំងអស់​

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខចុះណែនាំ ចែកសេចក្តីជូនដំណឹងដល់ភោជនីយដ្ឋាន កន្លែងទទួលរៀបអាពាហ៍ពិពាហ៍ កន្លែងម៉ាស្សា ខារ៉ាអូខេ ក្លិបកម្សាន្ត ឌីស្កូតែក ក្លិបហាត់ប្រាណ

ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងអនុវត្តតាមសេចក្តីណែនាំលេខ ០០៩/២០ សណន ចុះថ្ងៃទី … អាន​បន្ថែម គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខចុះណែនាំ ចែកសេចក្តីជូនដំណឹងដល់ភោជនីយដ្ឋាន កន្លែងទទួលរៀបអាពាហ៍ពិពាហ៍ កន្លែងម៉ាស្សា ខារ៉ាអូខេ ក្លិបកម្សាន្ត ឌីស្កូតែក ក្លិបហាត់ប្រាណ

ជិះម៉ូតូលឿនបុករថយន្តកុងតឺន័រចតស្ងៀមបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលចង្កូតបុករថយន្តកុងតឺន័រដែលចតស្ងៀម​ចំពីក្រោយពេញទំហឹង​ កាលពីវេលាម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី៣០ខែវិច្ឆិកា​ ឆ្នាំ២០២០​ នៅ តាមបណ្តោយមហាវិថី​សហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះអ៊ុច … អាន​បន្ថែម ជិះម៉ូតូលឿនបុករថយន្តកុងតឺន័រចតស្ងៀមបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ស្លាប់ និងរបួស២នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងផ្លូវទឹក

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកដោយកាណូតបុកគ្នា និងបុរស១នាក់ផ្សេងទៀតបានរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកផងដែរ រវាងអ្នកជិះម៉ូតូ និងរថយន្ត ។ មន្រ្រនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា នៅវេលាម៉ោង១ … អាន​បន្ថែម ស្លាប់ និងរបួស២នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងផ្លូវទឹក

សកម្មភាព​ដំណើរ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ សម័យប្រឡង ៖ ៣០ វិច្ឆិកា ២០២០

ភ្នំពេញ៖ ដំណើរការសំណេរ​ថ្ងៃទី១ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ។ នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ … អាន​បន្ថែម សកម្មភាព​ដំណើរ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ សម័យប្រឡង ៖ ៣០ វិច្ឆិកា ២០២០