ឆៃ លីដាឡែន ស្រក់ទឹកភ្នែកពេលនិយាយរឿងខកខានជួបមុខកូនប្រុស ជិត១ឆ្នាំ
ភ្នំពេញ៖ រូបភាពសប្បាយចិត្តដែលនៅមុខកញ្ចក់កាំមេរ៉ា និងបណ្តាញសង្គមមិនបានឆ្លុះបញ្ចាំងពីអារម្មណ៍ពិតនៅខាងក្នុងរបស់តារាសម្តែង និងចម្រៀង ឆៃ លីដាឡែននោះទេ។ តារាស្រីរូបនេះបានអួលដើមករស្រក់ទឹកភ្នែកក្រោយពីនិយាយអំពីការខកខានជួបមុខកូនប្រុសបណ្តូលចិត្តអស់ជិត១ឆ្នាំមកហើយនោះពោលគឺមានត្រឹមតែរូបថតចាស់ៗមើលហើយសែននឹកកូន។ កូនប្រុសរបស់នាងពេលនេះមានវ័យជិត៣ឆ្នាំហើយ ហើយការខកខាននេះត្រូវបាននាងបង្ហើបតិចៗថាដោយសារគ្រួសារខាងអតីតស្វាមីបានពង្រាងការជួបនេះ។ ទោះជាយ៉ាងណានាងមិនបានបញ្ជាក់លម្អិតអំពីរឿងនេះទេព្រោះតែនាងទប់អារម្មណ៍មិនបាន។ … អានបន្ថែម ឆៃ លីដាឡែន ស្រក់ទឹកភ្នែកពេលនិយាយរឿងខកខានជួបមុខកូនប្រុស ជិត១ឆ្នាំ
