ចេញពីផឹកស៊ីបេីករថយន្តលឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរួចបន្តបុកបង្គោលភ្លេីងបាក់អស់មួយដេីមគាបជាប់
ភ្នំពេញ៖ បុរសម្នាក់ចេញពីកន្លែងផឹកស៊ីបេីករថយន្តក្នុងល្បឿនលឿនទៅដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តស៊េរីទំនេីបមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតហេីយរថយន្តបង្កបន្តទៅបុកបង្គោលភ្លេីងមួយ ដេីមទៀតបាក់គាបជាប់ទៅមុខលែងរួចបណ្តាលឲ្យអ្នកបើកបររថយន្តបង្ករងរបួសបែកមុខបែកមាត់។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នៅខាងជេីងផ្សារក្រមួន តាមបណ្តោយផ្លូវលេខ១០០៧កែងផ្លូវលេខ១៩៧២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ … អានបន្ថែម ចេញពីផឹកស៊ីបេីករថយន្តលឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរួចបន្តបុកបង្គោលភ្លេីងបាក់អស់មួយដេីមគាបជាប់
