ម៉ារីម៉ា សុំទោសហ្វេនពីកម្ពុជា បង្ហោះរូបមុខប្រាសាទអង្គរវត្ត តែច្រឡំសរសេរថានៅថៃ
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលនិងប្រតិកម្មខ្លាំងៗពីសំណាក់អ្នកគាំទ្រនាងពីកម្ពុជា ក្រោយពីតារាសម្តែងស្រីល្បីឈ្មោះរបស់ហ្វីលីពីនអ្នកនាងMarian Rivera ដែលគេស្គាល់ថាជា ម៉ារីម៉ា បានបង្ហោះរូបភាពជាមួយស្វាមី នៅមុខប្រាសាទអង្គរវត្តរបស់កម្ពុជា ប៉ុន្តែបែរជាសរសេរថា“When in Thailand” ទៅវិញ។ ការសរសេរខុសបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់នាង comment ឲ្យនាងកែតម្រូវវិញរួមទាំងមានការប្រតិកម្មខ្លាំងៗពីសំណាក់បុគ្គលផលិតករកម្ពុជាមួយចំនួន។ គេចាំបានដែរថា តារាសម្តែងហ្វីលីពីន ខាងលើធ្លាប់បានធ្វើដំណើរមកកាន់កម្ពុជាកាលពីប៉ុន្មានឆ្នាំមុន។ រូបភាពចាស់ ពេលនាងនិងស្វាមី មកលេងអង្គរវត្ត កាលពីប៉ុន្មានឆ្នាំមុននេះត្រូវបានរងការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រពីកម្ពុជាពិសេសផលិតករកម្ពុជាដោយត្រឹមរយៈពេលជាង ៣០នាទីនៃការបង្ហោះនេះ មានអ្នកប្រតិកម្មរាប់ពាន់នាក់ ។ អ្នកដឹកនាំសម្តែងភាពយន្តលោក … អានបន្ថែម ម៉ារីម៉ា សុំទោសហ្វេនពីកម្ពុជា បង្ហោះរូបមុខប្រាសាទអង្គរវត្ត តែច្រឡំសរសេរថានៅថៃ
