គណៈកម្មការអន្តរក្រសួងបើក សិក្ខាសាលាលើសេចក្តីព្រាងបឋមផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងបឋមផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី​ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ … អាន​បន្ថែម គណៈកម្មការអន្តរក្រសួងបើក សិក្ខាសាលាលើសេចក្តីព្រាងបឋមផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី

ប្រធានាធិបតីអាមេរិកត្រូវក្រុមចារកិច្ច​បញ្ជួនចេញពីសន្និសីទកាសែត ក្រោយផ្ទុះអាវុធនៅក្រៅសេតវិមាន

ក្នុងពេលកំពុងធ្វើសន្និសីទកាសែត​នៅថ្ងៃទី​១០ ខែ​សីហា​ ប្រធានាធិបតីដូណាល់ ត្រាំត្រូវបានក្រុមចារកិច្ច បញ្ជូនចូលក្នុងជាបណ្តោះអាសន្ន​ក្រោយពីមានករណីផ្ទុះអាវុធនៅខាងក្រៅសេតវិមាន​។ ហេតុការណ៍កើតឡើង​ក្នុងពេលដែលលោកត្រាំកំពុងតែថ្លែងក្នុងសន្និសីទកាសែតមិនទាន់បាន​៣នាទីផង​។ ក្នុងពេលលោកត្រាំ​កំពុងនិយាយក៏មានក្រុមសន្តិសុខម្នាក់មកស្នើឲ្យចាកចេញពីទីនេះជាបន្ទាន់ ហើយលោកត្រាំក៏បានចាកចេញតែម្តង។ មន្ត្រីចារកិច្ចអាមេរិកបាននិយាយថា​«លោកម្ចាស់! យើងត្រូវតែធ្វើអន្តរាគមន៍ … អាន​បន្ថែម ប្រធានាធិបតីអាមេរិកត្រូវក្រុមចារកិច្ច​បញ្ជួនចេញពីសន្និសីទកាសែត ក្រោយផ្ទុះអាវុធនៅក្រៅសេតវិមាន

អ្នកជិះកង់សញ្ជាតិស្វុីសត្រូវបានហាមមិនឲ្យប្រកួត៤ឆ្នាំក្រោយរកឃើញប្រើប្រាស់សារធាតុញៀន

អ្នកជិះកង់សញ្ជាតិស្វុីសឈ្មោះ Kevin Winter ត្រូវបានហាមឃាត់មិនឲ្យចូលរួមប្រកួតរយៈពេល៤ឆ្នាំបន្ទាប់ពីកីឡាករជិះកង់រូបនេះបានធ្វើតេស្តរកឃើញសារធាតុហាមឃាត់ក្នុងវិស័យកីឡា។ Kevin Winter ត្រូវបានដាក់ទណ្ឌកម្មដោយគណៈកម្មការវិន័យវិន័យអូឡាំពិកប្រទេសស្វុីសបន្ទាប់គាត់បានផ្តល់ការធ្វើតេស្តក្រៅក្របខ័ណ្ឌការប្រកួតកាលពីខែមករា ឆ្នាំ២០១៩ ដែលត្រូវបានរកឃើញថាមានផ្ទុកសារធាតុមេទីណូឡូនស្តេរ៉ូណូស និងតេស្តូស្តេរ៉ូន។ កីឡាករជិះកង់វ័យ២៩ឆ្នាំរូបនេះទទួលបានលទ្ធផលល្អបំផុតនៅលើឆាកអន្តរជាតិគឺស្ថិតក្នុងចំណាត់ថ្នាក់ទី១៧ក្នុងការប្រណាំងកង់ ChronoChampenois ក្នុងឆ្នាំ២០១៦ ត្រូវបានផ្អាកជាបណ្តោះអាសន្នចាប់តាំងពីខែឧសភាមកម្ល៉េះ។ Kevin Winter បានអះអាងថា គាត់មិនដែលលេបថ្នាំដោយមិនបានពិនិត្យទេ ហើយសារធាតុហាមឃាត់នេះត្រូវបានគេរកឃើញនៅក្នុងអាហារបំប៉នរបស់គាត់។ ប៉ុន្តែអំណះអំណាងរបស់គាត់ត្រូវបានក្រុមជំនុំជម្រះវិន័យច្រានចោល ដោយមិនចង់ផ្តល់ភស្តុតាងដោះបន្ទុកណាមួយដើម្បីគាំទ្រការអះអាងរបស់គាត់ឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ប្រធានគណៈកម្មការវិន័យអត្តពលិកប្រទេសស្វ៊ីសបានរំលឹកដល់អត្តពលិកទាំងអស់ថា បទប្បញ្ញត្តិប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនគឺផ្អែកលើគោលការណ៍នៃការទទួលខុសត្រូវយ៉ាងតឹងរុឹងបំផុត។ នេះមានន័យថាអត្តពលិកម្នាក់ៗទទួលខុសត្រូវតែលើសារធាតុដែលរកឃើញនៅក្នុងខ្លួនរបស់គាត់ប៉ុណ្ណោះ ៕ដោយ៖ភារៈ   អាន​បន្ថែម អ្នកជិះកង់សញ្ជាតិស្វុីសត្រូវបានហាមមិនឲ្យប្រកួត៤ឆ្នាំក្រោយរកឃើញប្រើប្រាស់សារធាតុញៀន

បិសាចក្រហម Man United និង Inter Milan ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League

ក្រុមបិសាចក្រហម Manchester United និងក្រុមខ្លាំងមកពីអុីតាលី Inter Milan បានយកឈ្នះគូប្រកួតរៀងៗក្នុងការប្រកួតវគ្គជម្រុះ៨ក្រុមចុងក្រោយនៃពានរង្វាន់ Europa League កាលពីយប់មុិញនេះ។ ក្រុមបិសាចក្រហម Man United បានយកឈ្នះក្រុម Copenhagen របស់ប្រទេសដាណឺម៉ាកក្នុងលទ្ធផល ១ទល់០ ដែលជាបាល់ពិន័យប៉េណាល់ទីពីខ្សែបម្រើ Bruno Fernandes នៅម៉ោងបន្ថែមនាទីទី៩៥។ ក្រុមរបស់លោក Ole Gunnar Solskjaer ធ្វើបានល្អនៅពាក់កណ្តាលតង់ទី២ ប៉ុន្តែមិនអាចរករកគ្រាប់បាល់បំប៉ោងសំណាញ់ទីពីអ្នកចាំទី Karl-Johan Johnsson របស់ក្រុម Copenhagen បានឡើយ … អាន​បន្ថែម បិសាចក្រហម Man United និង Inter Milan ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវ ស្តីពីការបង្ការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាឱកាសថ្ងៃឈប់សម្រាកមន្ត្រីរាជការ និយោជិត រោងចក្រ កម្មករ នាថ្ងៃទី១៧ដល់២១ខែសីហា

ភ្នំពេញ៖ ដើម្បីបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែ នាំ ប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានការសំខាន់ៗចំនួន៨ចំណុច នាឱកាសថ្ងៃឈប់សម្រាក ពីការងារ … អាន​បន្ថែម គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវ ស្តីពីការបង្ការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាឱកាសថ្ងៃឈប់សម្រាកមន្ត្រីរាជការ និយោជិត រោងចក្រ កម្មករ នាថ្ងៃទី១៧ដល់២១ខែសីហា

Ferro បំបាក់កីឡាការិនីលំដាប់ទី៤ពិភពលោក Kontaveit ឈ្នះពានរង្វាន់ Palermo Open

កីឡាការិនីបារាំង Fiona Ferro បានឈ្នះកីឡាការិនីលំដាប់លេខ៤ពិភពលោកនាង Anett Kontaveit នៃប្រទេសអេស្តូនីក្នុងវគ្គផ្តាច់ព្រ័ត្រកីឡាវាយតឺន្នីសកម្មវិធី Palermo Ladies Open ដើម្បីឈ្នះពានរង្វាន់អាជីពជាលើកទី២របស់នាង។ ការប្រកួតកម្មវិធីកីឡាវាយតឺន្នីស Palermo Open គឺជាការប្រកួតកម្រិត WTA កម្រិតទេសចរណ៍លើកដំបូងក្នុងរយៈពេល៥ខែបន្ទាប់ពីការផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអុីតាលី។ Ferro ដែលឈរនៅលំដាប់ទី៥៣លើពិភពលោកបានយកឈ្នះ Kontaveit ដោយលទ្ធផល ៦-២ និង ៧-៥។ ក្រោយជ័យជម្នះនេះកីឡាការិនី Ferro បាននិយាយថា “វាមានន័យណាស់ ជាពិសេសបន្ទាប់ពីការខកខានចូលរួមប្រកួតរយៈពេល៥ខែដែលជាពេលវេលាដ៏លំបាក។ … អាន​បន្ថែម Ferro បំបាក់កីឡាការិនីលំដាប់ទី៤ពិភពលោក Kontaveit ឈ្នះពានរង្វាន់ Palermo Open

Willian បញ្ជាក់ពីការចាកចេញពី Chelsea ក្រោយចូលរួមរយៈពេល៧ឆ្នាំ

ខ្សែបម្រើសញ្ជាតិប្រេស៊ីល Willian បានបញ្ជាក់ថា រូបគេនឹងចាកចេញពីក្លិបតោខៀវ Chelsea បន្ទាប់ពីចូលរួមជាមួយក្លិបរយៈពេល៧ឆ្នាំក្នុងកីឡដ្ឋាន Stamford Bridge ។ កីឡាករវ័យ៣២ឆ្នាំរូបនេះ អាចជាប់ទាក់ទងនឹងការផ្លាស់ទៅកាន់ Arsenal ដោយគេបានឃើញការបង្ហោះសារលាដល់អ្នកគាំទ្រក្លិបនៅលើបណ្តាញសង្គម Twitter ។ កីឡាកររូបនេះបាននិយាយថា “ពេលនេះដល់ពេលដែលត្រូវបន្តដំណើរទៅមុខហើយ។ ខ្ញុំពិតជានឹកមិត្តរួមក្រុមរបស់ខ្ញុំណាស់។ ខ្ញុំបានប្រកាន់ជំហររបស់ខ្ញុំនៅពេលអនាគិត ហើយខ្ញុំបានឈ្នះអ្វីៗនៅទីនេះដែលតែងតែធ្វើបានល្អបំផុតក្នុងការរួមរស់ជាមួយ Chelsea!”។ Willian ដែលបានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្លិបមួយនៅក្រុងសៅប៉ូឡូបានចូលរួមជាមួយក្រុមតោខៀវ Chelsea បន្ទាប់ពីចេញពីក្លិប AnzhiMakhachkala ក្នុងឆ្នាំ២០១៣ និងបានបង្ហាញខ្លួនជាង៣០០ប្រកួតសម្រាប់ក្លិបដោយឈ្នះពាន Premier League ២ដង។ កីឡាកររូបនេះនឹងផុតកុងត្រានៅរដូវក្តៅនេះ ហើយមិនបានយល់ព្រមលើកិច្ចសន្យារយៈពេលវែងថ្មីជាមួយក្លិបនោះទេ។ ជាមួយគ្នានោះខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Pedro ក៏បានប្រកាសថារូបគេនឹងចាកចេញពីក្លិបតោខៀវ Chelsea កាលពីថ្ងៃអាទិត្យបន្ទាប់ពីចូលរួមជាមួយក្លិបនេះអស់រយៈពេល៥ឆ្នាំ។ ការចង់ចាកចេញនេះបន្ទាប់ពីគ្រូបង្វឹកលោក Lampard ធ្លាប់បានប្រកាសថា លោកនឹងបញ្ចេញកីឡាករដែលជាខ្សែបម្រើមួយចំនួនដើម្បីបង្កើនហិរញ្ញវត្ថុទិញកីឡាករដែលមានសក្តានុពលមកវិញ … អាន​បន្ថែម Willian បញ្ជាក់ពីការចាកចេញពី Chelsea ក្រោយចូលរួមរយៈពេល៧ឆ្នាំ

រកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១៥នាក់ថ្មីទៀត ១៣នាក់ជាជនជាតិចិន ២នាក់ជាជនជាតិខ្មែរ, ព្យាបាលជាសះស្បើយបានម្នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន ១៥នាក់ថ្មីទៀត ក្នុងនោះ១៣នាក់ជាជនជាតិចិន ២នាក់ជាជនជាតិខ្មែរ, ព្យាបាលជាសះស្បើយបានម្នាក់។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ … អាន​បន្ថែម រកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១៥នាក់ថ្មីទៀត ១៣នាក់ជាជនជាតិចិន ២នាក់ជាជនជាតិខ្មែរ, ព្យាបាលជាសះស្បើយបានម្នាក់

ចាប់ពីថ្ងៃទី១២-១៨ ខែសីហា បណ្តាខេត្តនៅវាលទំនាបកណ្តាលភាគពាយ័ព្យ និងជាព្រំដែនវៀតណាមអាចនឹងមានភ្លៀងច្រើន

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១២-១៨ ខែសីហា បណ្តាខេត្តនៅវាលទំនាបកណ្តាលភាគពាយ័ព្យ និងជាព្រំដែនវៀតណាមអាចនឹងមានភ្លៀងច្រើន។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម«ស្តីពី ស្ថានភាពធាតុអាកាស»នៅព្រឹកថ្ងៃទី១១ ខែសីហា … អាន​បន្ថែម ចាប់ពីថ្ងៃទី១២-១៨ ខែសីហា បណ្តាខេត្តនៅវាលទំនាបកណ្តាលភាគពាយ័ព្យ និងជាព្រំដែនវៀតណាមអាចនឹងមានភ្លៀងច្រើន

យករូឡូខ្សែភ្លើងដាច់លៀនចេញមកសាកទូរស័ព្ទបណ្ដើរលេងបណ្ដើរឆ្លងឆក់ស្លាប់ម្នាក់របួស៣នាក់

ខេត្តស្វាយរៀង៖ មានករណីខ្សែភ្លើងឆក់បណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសត្រូវក្រុមគ្រួសារដឹកមកសង្គ្រោះទៅកាន់មន្ទីពេទ្យបន្ទាប់ពីក្មេងស្រី២នាក់បានយករូឡូខ្សែភ្លើងដែលមានដាច់លៀនចេញសសៃស្រាត លេងទូរស័ព្ទបណ្ដើរសាកថ្មបណ្ដើរបណ្ដាលអោយឆ្លងភ្លើងឆក់យាយចូលជួយឆក់បន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើលពេញភូមិតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាស្ត្រីដែលស្លាប់មានឈ្មោះ … អាន​បន្ថែម យករូឡូខ្សែភ្លើងដាច់លៀនចេញមកសាកទូរស័ព្ទបណ្ដើរលេងបណ្ដើរឆ្លងឆក់ស្លាប់ម្នាក់របួស៣នាក់

បើករថយន្តកុងតឺន័របត់ចូលក្រុមហ៊ុនកៀរឡំប្រឺតាក្រឡាប់ផ្ងារជើងម្ខាងរងបួសបុរសម្នាក់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងបត់ចូលក្រុមហ៊ុនផែស្ងួតអូលែរ មិនប្រយ័ត្នកៀរឡំប្រឺតាមួយគ្រឿងខណៈបើកស្របទិសដៅគ្នាធ្វើឱ្យឡំប្រឺតាក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំនិងបណ្តាលឲ្យម្ចាស់ម៉ូតូកង់បីខ្ទាតចេញរងរបួសដៃជើង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២២ យប់ថ្ងៃថ្ងៃទី១០ខែសីហាឆ្នាំ ២០២០ នៅចំណុចមុខក្រុមហ៊ុនផែស្ងួតអូលែរ តាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី … អាន​បន្ថែម បើករថយន្តកុងតឺន័របត់ចូលក្រុមហ៊ុនកៀរឡំប្រឺតាក្រឡាប់ផ្ងារជើងម្ខាងរងបួសបុរសម្នាក់

ទីតាំងអុីនធើណេត បង្កប់ល្បែងភ្នាល់បាល់មួយកន្លែងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបឃាត់ខ្លួនប្រុសស្រី១០នាក់

ភ្នំពេញ៖ កន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីតែងតែ ជម្រុញអោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អោយយកចិត្តទុកដាក់ពីបញ្ហា បទល្មើសជាក់ស្ដែង … អាន​បន្ថែម ទីតាំងអុីនធើណេត បង្កប់ល្បែងភ្នាល់បាល់មួយកន្លែងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបឃាត់ខ្លួនប្រុសស្រី១០នាក់