តារាសម្តែង គីម សានុ ប្រតិកម្មនិងដាក់ពាក្យប្តឹងក្រោយមានករណីយករូបថតលោកប្រើគណនីក្លែងក្លាយទៅបោកលុយនារីរងគ្រោះមួយចំនួន

 ​ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រតារាសម្តែងលោក គីម សានុ ក្រោយពីលោកបញ្ចេញប្រតិកម្មទៅនឹងករណីនៃការប្រើប្រាស់រូបថតលោកយកទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយហើយយកទៅបោកប្រាស់ប្រាក់នារីមួយចំនួនជាបន្តបន្ទាប់។ ​លោក លន់ គីមហេង ហៅគីម សានុ បានបញ្ចេញសារប្រតិកម្មមួយចំនួនទៅលើករណីនៃការផ្សព្វផ្សាយនេះផងដែរដែលបានចាត់ទុកថាជារឿងដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសលោក និងក្រុមគ្រួសារ។ លោកថាពេលនេះលោកនិងនារីរងគ្រោះបានរួមគ្នាក្នុងការដាក់ពាក្យបណ្តឹងទៅកាន់មន្ត្រីសមត្ថកិច្ចនៃក្រសួងមហាផ្ទៃដើម្បីវែកមុខរកជនឆបោកខាងលើមកផ្តន្ទាទោសតាមច្បាប់។ លោកបញ្ជាក់ដែរថា នេះក៏មិនមែនជាករណីលើកទី១ទេដែលមានជនមួយចំនួនបានប្រើប្រាស់រូបលោកដើម្បីបោកប្រាស់ប្រាក់ពីអ្នកដ៏ទៃដែលលោកយល់ថាជាការប៉ះពាល់ខ្លាំងដល់កិត្តិយស ព្រោះតែទាំងអ្នកដែលស្គាល់និងមិនស្គាល់ជាច្រើនអាចនឹងយល់ច្រឡំថាលោកគឺជាជនបោកប្រាស់មែន។ គីម សានុ បានបញ្ជាក់ថា លោកពិតជាមានការភ្ញាក់ផ្អើលដែលករណីនៃការប្រើប្រាស់រូបថតរបស់លោកដើម្បីបោកប្រាស់ជនរងគ្រោះ គឺក្រោយពីនារីរងគ្រោះបានបង្ហោះរូបថតនិងសារមួយចំនួនរហូតបណ្តាញសារព័ត៌មានក្នុងស្រុកផ្សព្វផ្សាយអំពីករណីនេះ។ករណីនេះយករូបថតលោកភ្ជាប់ដោយឈ្មោះលើហ្វេសប៊ុក ឆាយ គីមហេងទៅបោកឲ្យនាងរីម្នាក់អស់ប្រាក់ប្រមាណ២៤០០ដុល្លារដោយគណនីយនេះបានបញ្ជាក់ទៅនារីឈ្មោះលើហ្វេសប៊ុក ម្នាក់  ថាខ្លួនត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងករណីដឹកឈើ ហើយសមត្ថកិច្ចទាប្រាក់៥ពាន់ដុល្លារជាថ្នូនឹងការដោះលែងខណៈគណនីយក្លែងក្លាយនោះថាខ្លួនមានប្រាក់ជាប់ខ្លួនត្រឹម៣ពាន់ដុល្លារ ទើបនាងបានវេប្រាក់ទៅកាន់ជនឆបោកនោះតាមរយៈលេខទូរស័ព្ទ090505655។ទោះជាយ៉ាងណាមុនពេលនៃការចាញ់បោកប្រាស់ប្រាក់ទៅជនឆបោកខាងលើនារីរងគ្រោះ និងគណនីក្លែងក្លាយនេះធ្លាប់បានទំនាក់ទំនងគ្នាតាមហ្វេសប៊ុកជាយូរមកហើយផងដែរ។ ​លោកក៏ស្នើមហាជនមានការប្រុងប្រយ័ត្នចំពោះករណីនៃការបោកប្រាស់តាមរូបភាពនានា ព្រោះតែជនល្មើសបានព្យាយាមស្វែងរកវិធីជាច្រើនដើម្បីឲ្យជនរងគ្រោះទុកចិត្ត និងផ្ញើប្រាក់ ឬធនធានផ្សេងៗដែលនាំឲ្យពួកគាត់ខាតបង់ទាំងធនធាន និងកិត្តិយស  និងគួរស្វែងយល់ពិនិត្យឲ្យបានល្អិតល្អន់ថា តើគួរប្រគល់របស់ទ្រព្យធនឲ្យគេទាំងមិនដែលស្គាល់គ្នាច្បាស់ដែរឬក៏អត់។ ជាមួយគ្នានេះដែរលោកក៏ស្នើសុំឲ្យមហាជនដែលធ្លាប់បានឃើញការផ្សព្វផ្សាយកន្លងមកជ្រាបដែរថាលោកមានគណនីយហ្វេសប៊ុកតែមួយប៉ុណ្ណោះគឺឈ្មោះ Lun Kim Heng  និងស្នើសុំឲ្យបណ្តាញសារព័ត៌មានបញ្ចប់ការប្រើប្រាស់រូបលោកផ្សព្វផ្សាយថាជាជនឆបោកបន្តទៀត … អាន​បន្ថែម តារាសម្តែង គីម សានុ ប្រតិកម្មនិងដាក់ពាក្យប្តឹងក្រោយមានករណីយករូបថតលោកប្រើគណនីក្លែងក្លាយទៅបោកលុយនារីរងគ្រោះមួយចំនួន

ទីក្រុងមូស្គូរបស់រុស្ស៊ី នឹងបើកសាលារៀនឲ្យសិស្សចូលរៀនឡើងវិញ

នៅថ្ងៃទី១៤ ខែមករា ទីក្រុងមូស្គូរបស់រុស្ស៊ី​​នៅតែបន្តរក្សាវិធានការរិឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩​ រហូតដល់ថ្ងៃទី​២១ ខែមករា លើកលែងតែសិស្សសាលាប៉ុណ្ណោះ គឺអនុញ្ញាតឲ្យវិលត្រឡប់ទៅរៀនវិញ។ អភិបាលក្រុងមូស្គូ លោក​Sergei Sobyanin … អាន​បន្ថែម ទីក្រុងមូស្គូរបស់រុស្ស៊ី នឹងបើកសាលារៀនឲ្យសិស្សចូលរៀនឡើងវិញ

អាមេរិកបង្កើនសន្តិសុខការពារនៅទីក្រុងវ៉ាស៊ីនតោន​ ក្នុងថ្ងៃស្បថចូលកាន់តំណែងរបស់លោកបៃឌិន

កម្លាំងទាហានការពារជាតិ​​បានបញ្ជូនទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាសន្តិសុខ ទប់ស្កាត់អំពើហិង្សា​ ក្នុងពេលដែល​លោកបៃឌិនចូលកាន់តំណែងប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ​២០២១។ កម្លាំងទាហានការពារជាតិអាមេរិក​បានជួបជុំគ្នានៅមុខវិមានរដ្ឋសភា​​កាលពីថ្ងៃទី​១៣ខែមករា ។ កម្លាំងទាំងនោះនឹងការពារវិមានកាពីតូល និងទីតាំងជាច្រើនផ្សេងទៀតដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ដល់ពិធីចូលកាន់តំណែងរបស់លោកចូ … អាន​បន្ថែម អាមេរិកបង្កើនសន្តិសុខការពារនៅទីក្រុងវ៉ាស៊ីនតោន​ ក្នុងថ្ងៃស្បថចូលកាន់តំណែងរបស់លោកបៃឌិន

អុីស្រាអែលបើកការវាយប្រហារដោយមីស៊ីលទៅលើទីតាំង​ជាច្រើនក្នុងប្រទេសស៊ីរី ស្លាប់​៥៧នាក់

មន្ត្រីចារកិច្ចអាមេរិក​បានឲ្យដឹងថា ​អុីស្រាអែលបានវាយប្រហារទៅលើទីតាំងជាច្រើនក្នុងប្រទេសស៊ីរីដោយមីស៊ីល បណ្តាលឲ្យមានអ្នកស្លាប់យ៉ាងច្រើន ។ សារព័ត៌មាន Times of Israel ​នៅថ្ងៃទី១៤ខែមករា​​បានផ្សាយថា អុីស្រាអែលគឺជាអ្នកវាយប្រហារនៅតំបន់ភាគខាងកើត … អាន​បន្ថែម អុីស្រាអែលបើកការវាយប្រហារដោយមីស៊ីលទៅលើទីតាំង​ជាច្រើនក្នុងប្រទេសស៊ីរី ស្លាប់​៥៧នាក់

លោតឆ័ត្រយោង ខុសបច្ចេកទេស បណ្ដាលអោយលោកវរសេនីយ៍ត្រីម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល (វីដេអូ)

ភ្នំពេញ,មុនបន្តិច ! នៅវេលាម៉ោង១៣ និង២០ នាទី ថ្ងៃ​ទី ១៤ ខែមករា​ ឆ្នាំ២០២១នេះ មានករណីលោតឆ័ត្រ … អាន​បន្ថែម លោតឆ័ត្រយោង ខុសបច្ចេកទេស បណ្ដាលអោយលោកវរសេនីយ៍ត្រីម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល (វីដេអូ)

ស្ត្រីមេម៉ាយ រកស៊ីដាក់អង្គប់កណ្តុរ ចិញ្ចឹមកូនប្រុសតូចៗ០២នាក់និងលោកយាយអាយុ១០១ឆ្នាំ

ខេត្តបន្ទាយមាមជ័យៈ គួរឲ្យសង្វេកប្អូនស្រីតឿម សេរី រស់នៅភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ជាស្ត្រីមេម៉ាយប្រកបមុខរបដាក់អង្គប់យកកណ្ដុរលក់ដើម្បីចិញ្ចឹមជីវភាព។នាងបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា៖នាងពីមុនមានប្តី បច្ចុប្បន្នបានទៅធ្វើការនៅឯប្រទេសថៃ កាលពីមុនប្តីរបស់​​​​នាងតែងបានផ្ញើប្រាក់កាក់បន្តិបន្តួចមកចិញ្ចឹមកូន ។តែឥឡូវនេះប្តីរបស់នាងគេលែងគឹតគូរពីនាងនិងកូនប្រុសតូចចំនួន០២នាក់រួមទាំងលោកយាយចាស់ … អាន​បន្ថែម ស្ត្រីមេម៉ាយ រកស៊ីដាក់អង្គប់កណ្តុរ ចិញ្ចឹមកូនប្រុសតូចៗ០២នាក់និងលោកយាយអាយុ១០១ឆ្នាំ

សារលិខិតអបអរសាទរ របស់ លោក ខៀវ កាញារីទ្ធិ គោរពជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី

ភ្នំពេញ, សារលិខិតអបអរសាទរ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ទីគោរពដ៏ខ្ពង់ខ្ពស់ … អាន​បន្ថែម សារលិខិតអបអរសាទរ របស់ លោក ខៀវ កាញារីទ្ធិ គោរពជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី

ជប៉ុនផ្តល់ថវិកា ១៨២,០៣៥ ដុល្លារអាមេរិក សម្រាប់ការពង្រឹងការថែទាំសុខភាពសហគមន៍ក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម, នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ម្សិលមិញ រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១៨២,០៣៥ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន … អាន​បន្ថែម ជប៉ុនផ្តល់ថវិកា ១៨២,០៣៥ ដុល្លារអាមេរិក សម្រាប់ការពង្រឹងការថែទាំសុខភាពសហគមន៍ក្នុងខេត្តកំពង់ចាម

អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងអស់ទាំងស្រុងរួមជាមួយសម្ភារមួយចំនួនធំទៀត

ខេត្តក្រចេះ៖ ផ្ទះមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងនិងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំផងដែរ ដោយសារតែឆ្លងចរន្ដអគ្គិសនី។ ហេតុការណ៍អគ្គិភ័យលេបត្របាក់ផ្ទះអស់ទាំងស្រុងនេះបានកើតឡើងកាលពីវេលាម៉ោង ៦ៈ៣៥នាទីថ្ងៃទី១៣ខែមករាឆ្នាំ២០២១ស្ថិតក្នុងភូមិកន្ទ្រីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ប្រភពពីនគរបាលក្រុងក្រចេះបានឱ្យដឹងថា ករណីនេះបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី … អាន​បន្ថែម អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងអស់ទាំងស្រុងរួមជាមួយសម្ភារមួយចំនួនធំទៀត

សម្ភារសំណង់ដែលជាអំណោយរបស់មេបញ្ជាការកងទ័ពជើងគោក ត្រូវបានប្រគល់ជូនកងពលតូចថ្មើរជើងលេខ៥៣

ខេត្តបាត់ដំបង, អំណោយជាស៊ីម៉ង់ត៍ចំនួន ៥០តោន, ដែកសរសៃចំនួន ១០តោន, ស័ង្កសីចំនួន ១,០០០សន្លឹក និងសូឡា ១៥០ អំពែចំនួន … អាន​បន្ថែម សម្ភារសំណង់ដែលជាអំណោយរបស់មេបញ្ជាការកងទ័ពជើងគោក ត្រូវបានប្រគល់ជូនកងពលតូចថ្មើរជើងលេខ៥៣

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមពិធីសំពះគ្រូរបាំ-ល្ខោនព្រះរាជទ្រព្យ

ភ្នំពេញ, បើយោងតាមនាយកដ្ឋានភាពយន្តបានអោយដឹងថា, នាព្រឹកថ្ងៃ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ … អាន​បន្ថែម លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមពិធីសំពះគ្រូរបាំ-ល្ខោនព្រះរាជទ្រព្យ

អបអរសាទរប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ លើពិភពលោកនៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ ៖ បើយោងទៅលើផេកហ្វេសប៊ុកផ្លូវការ របស់ក្រសួងទេសចរណ៍កម្ពុជានៅព្រឹកថ្ងៃទី១២ មករា ឆ្នាំ២០២១កន្លងទៅនេះ បានឱ្យដឹងថា ,ការិយាល័យសេដ្ឋកិច្ចសេណេហ្កាល់ បានចុះផ្សាយនូវរបាយការណ៍ស្តីពីការផ្តល់ចំណាត់ថ្នាក់ដល់ប្រទេសដែលគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អបំផុតក្នុងពិភពលោក … អាន​បន្ថែម អបអរសាទរប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ លើពិភពលោកនៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩