ស្លាប់និងរបួស​ដោយការផ្ទុះ​នៅលីបង់នៅតែបន្តកើនឡើងខ្ពស់

កម្លាំងជួយសង្គ្រោះលីបង់​បានរកឃើញសាកសពជនរងគ្រោះជាបន្តបន្ទាប់ក្រោមគំនរបាក់បែក។ មកទល់ពេលនេះមាន អ្នកស្លាប់កើនឡើងដល់ទៅ​១៣៥នាក់ហើយ​និងរបួសជាង​៥០០០នាក់​។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលីបង់ លោក ​Hamad Hassan បានបញ្ជាក់ថា មាន​ពលរដ្ឋជាង៥០០០នាក់ រងរបួស​នៅក្នុងហេតុការណ៍ផ្ទុះនៅកំពង់ផែBeyrouth … អាន​បន្ថែម ស្លាប់និងរបួស​ដោយការផ្ទុះ​នៅលីបង់នៅតែបន្តកើនឡើងខ្ពស់

រថយន្តព្រូសបុកកង់បីខ្មែរដាច់ជាពីរហេីយរត់​ ត្រូវរថយន្តទំនេីបLexusRX350ដេញតាមទៅបុករថយន្តដឹកប្រេងចម្រុះ36000L​រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖​ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់​មួយបានកេីតឡេីង​ ដែលបង្កដោយរថយន្តម៉ាកព្រូសមួយគ្រឿងបេីកបុកកង់បីខ្មែរដាច់ជាពីរនិងរងរបួសធ្ងន់ម្នាក់​ រួចហេីយក៏ព្យាយាមបេីករត់​ តែត្រូវរថយន្តស៊េរីទំនេីបម៉ាកLexusRX350​ ឃេីញទេីសពេក​ ក៏ដេញតាមយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកប្រេងចម្រុះ36000L​កំពុងឆ្លងផ្លូវ​ចំពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ដែលកំពុងធ្វេីដំណេីរកាលពីវេលាម៉ោង១​ និង៤០នាទីរំលងអាធ្រាត្រ​ … អាន​បន្ថែម រថយន្តព្រូសបុកកង់បីខ្មែរដាច់ជាពីរហេីយរត់​ ត្រូវរថយន្តទំនេីបLexusRX350ដេញតាមទៅបុករថយន្តដឹកប្រេងចម្រុះ36000L​រងការខូចខាតយ៉ាងដំណំ

បារាំង រុស្ស៊ីបញ្ជូនយន្តហោះយោធាដឹកគ្រូពេទ្យ និងអ្នកជំនាញទៅជួយដល់លីបង់

នៅពេលនេះ បារាំង​បានបញ្ជាយន្តហោះដឹកជញ្ជូនយោធាពីរគ្រឿង​ដឹកគ្រូពេទ្យ​៥៥នាក់និងបរិក្ខារ ទៅកាន់រដ្ឋធានីBeyrouth ជួយដល់ប្រទេសនេះ ពេលជួបទុក្ខធំដោយការផ្ទុះ មានកម្លាំងបំផុតបន្ទាប់ពីគ្រាប់បែកបរមាណូ​។ នៅថ្ងៃទី​០៥ខែសីហានេះ វិមានប្រធានាធិបតីបារាំង បានប្រកាសថា បារាំងបានសម្រេចបញ្ជូនយន្តហោះយោធាពីរគ្រឿងនិងក្រុមគ្រូពេទ្យ​៥៥នាក់​ទៅជួយដល់ប្រទេសនេះដោះស្រាយហេតុការណ៍បន្ទាន់នៅចំពោះមុខ​។ … អាន​បន្ថែម បារាំង រុស្ស៊ីបញ្ជូនយន្តហោះយោធាដឹកគ្រូពេទ្យ និងអ្នកជំនាញទៅជួយដល់លីបង់

អាមេរិក បង្ហាញវីដេអូ​ស្តីពីការសាកល្បងមីស៊ីល​មានល្បឿនលឿនជាងសម្លេងដល់ទៅ១៧ដង(មានវីដេអូ​)

កម្លាំងទាហានអាមេរិកបានបង្ហាញឃ្លីបវីដេអូស្តីពីការសាកល្បងកាំជ្រួចមីស៊ីលដែលមាន​ល្បឿនលឿនជាងសម្លេងដល់ទៅ​១៧ដង។ មីស៊ីលល្បឿនលឿនជាប្រភេទ C-HGB បានសាកល្បងតាំងពីខែ មីនាឆ្នាំ​២០២០ នៅកោះហាវ៉ៃ។ ប៉ុន្តែពិភពលោក ពិសេសគឺប្រទេសដែលមានបច្ចេកវិទ្យាអាវុធទំនើបៗ ដូចជារុស្ស៊ី មិនជឿងថាអាមេរិកមាន … អាន​បន្ថែម អាមេរិក បង្ហាញវីដេអូ​ស្តីពីការសាកល្បងមីស៊ីល​មានល្បឿនលឿនជាងសម្លេងដល់ទៅ១៧ដង(មានវីដេអូ​)

ក្រសួងទេសចរណ៍ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការស្វីសខន់ថាក់ ដើម្បីគាំទ្រលើការ បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅភូមិភាគឥសាន្តសម្រាប់ឆ្នាំ២០២០-២០២៤

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ … អាន​បន្ថែម ក្រសួងទេសចរណ៍ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការស្វីសខន់ថាក់ ដើម្បីគាំទ្រលើការ បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅភូមិភាគឥសាន្តសម្រាប់ឆ្នាំ២០២០-២០២៤

អ្នកស្លាប់ដោយកូវីដ​-១៩នៅអាមេរិកកើនឡើងដល់​១.៣០២នាក់ក្នុងរយៈពេល២៤ម៉ោង

អាមេរិក៖តាមតួលេខរបស់មហាវិទ្យាល័យ Johns Hopkinsបានប្រកាសនៅថ្ងៃទី​៥ខែសីហាថា អាមេរិកមានអ្នកស្លាប់ដោយកូវីដ​-១៩​បន្តកើនឡើង​​ ដោយក្នុងរយៈពេល​២៤ម៉ោងមានអ្នកស្លាប់ដោយកូវីដ-១៩ ដល់ទៅ១.៣០២នាក់​ ធ្វើឲ្យចំនួនអ្នកស្លាប់នៅអាមេរិកកើនឡើងដល់ទៅ១៥៦.៦៦៨នាក់ ។ ចំណែកអ្នកឆ្លងវិញក្នុងរយៈពេល​២៤ម៉ោង មានអ្នកឆ្លង​៥៣.៨៤៧នាក់ … អាន​បន្ថែម អ្នកស្លាប់ដោយកូវីដ​-១៩នៅអាមេរិកកើនឡើងដល់​១.៣០២នាក់ក្នុងរយៈពេល២៤ម៉ោង

ព័ត៌មានបឋម៖ក្មេងប្រុសម្នាក់ធ្លាក់លើអគារស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ​៖​ ក្មេងប្រុសជាជនជាតិបរទេសម្នាក់បានធ្លាក់ពីលើអគារស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចអគារខុនដូរ​ The Penthouse Condo តាមបណ្តោយផ្លូវសុធារស … អាន​បន្ថែម ព័ត៌មានបឋម៖ក្មេងប្រុសម្នាក់ធ្លាក់លើអគារស្លាប់យ៉ាងអាណោចអាធ័ម

លោកស្រីAung San Suu Kyi សម្រេចបន្តឈរឈ្មោះបោះឆ្នោតអាណត្តិទី ២

មីយ៉ាន់ម៉ា៖នៅថ្ងៃ ទី​៤ ខែសីហា​ ទីប្រឹក្សាជាតិមីយ៉ាន់ម៉ា លោកស្រី អង់សាន ស៊ូជី​បានប្រកាស​គម្រោង ឈរឈ្មោះបោះឆ្នោតចូលក្នុងសភាអាណត្តិទីពីរ ដែលនឹងធ្វើឡើងក្នុង​ពេលខាងមុខ។ លោកស្រី … អាន​បន្ថែម លោកស្រីAung San Suu Kyi សម្រេចបន្តឈរឈ្មោះបោះឆ្នោតអាណត្តិទី ២

អ្នកបំពានច្បាប់ចត្តាឡីស័កនៅរដុ្ឋវិចទ័ររៀ ត្រូវផាកពិន័យ២ម៉ឺនដុល្លារ អូស្ត្រាលី

អូស្ដ្រាលី៖រដ្ឋវិចទ័ររៀ មានពលរដ្ឋច្រើនលំដាប់ទីពីរនៅអូស្ត្រាលី នៅថ្ងៃទី ៤ ខែសីហានេះ​បាន​ប្រកាសថា បុគ្គលណាបំពានច្បាប់ចត្តាឡីស័ក​នឹងត្រូវផាកពិន័យជាទឹកប្រាក់រហូតដល់ទៅ​២ម៉ឺនដុល្លារអូស្ត្រាលី​ ។ សារព័ត៌មានរ៉យទ័រ​បានផ្សាយថា រដ្ឋវិចទ័ររៀ បានទទួលកម្លាំងយោធា​៥០០នាក់ទៀតដែលរដ្ឋាភិបាលបានបញ្ជូនមកដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩។ … អាន​បន្ថែម អ្នកបំពានច្បាប់ចត្តាឡីស័កនៅរដុ្ឋវិចទ័ររៀ ត្រូវផាកពិន័យ២ម៉ឺនដុល្លារ អូស្ត្រាលី

ហ្វុីលីពីនដាក់ពង្រាយកម្លាំងប៉ូលិស ទាហានតាមដានពលរដ្ឋអនុវត្តច្បាប់បម្រាមគោចរ

ហ្វុីលីពីន៖តាមច្បាប់​បម្រាមថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ​​-១៩ រដ្ឋាភិបាលហ្វុីលីពីនបានសម្រេចឲ្យផ្អាករាល់សេវាកម្មដឹកជញ្ជូន​សាធារណៈ ហើយភោជនីយដ្ឋានបានត្រឹមតែ​ដឹកជញ្ជូនអាហារ​ទៅតាមផ្ទះតែប៉ុណ្ណោះ។ ចំណែក ហាងកាត់សក់ កែសម្ផស្ស…ត្រូវបិទទ្វារ​។ កម្លាំងប៉ូលិសនិងទាហានហ្វីុលីពីន​បានដាក់ពង្រាយនៅទីក្រុងម៉ានីល​ដើម្បីត្រួតពិនិត្យ​ការអនុវត្តច្បាប់បិទទីក្រុង​ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​ តាមការអំពាវនាវរបស់ក្រុមគ្រូពេទ្យ ក្រោយពីមានអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មាន​។ ទីក្រុងម៉ានីល … អាន​បន្ថែម ហ្វុីលីពីនដាក់ពង្រាយកម្លាំងប៉ូលិស ទាហានតាមដានពលរដ្ឋអនុវត្តច្បាប់បម្រាមគោចរ

សង្ស័យអន់ចិត្តប្រពន្ធហាមមិនឲ្យផឹកស្រាបុរសជាប្តីចង​.ក​សម្លាប់ខ្លួនចោលប្រពន្ធកូនឲ្យនៅកំព្រា

ភ្នំពេញ​៖​ បុរសម្នាក់បានយកខ្សែអង្រឹងមកចង​កសម្លាប់ខ្លួនជាប់នឹងចម្រឹងបង្អួចស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី​ ៤​ ខែសីហា​  ឆ្នាំ​២០២០​ នៅផ្ទះរបស់ខ្លួនក្នុងភូមិត្រពាំងអញ្ចាញ៦​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​។  ជនរងគ្រោះឈ្មោះពៅ​ កុសល​ … អាន​បន្ថែម សង្ស័យអន់ចិត្តប្រពន្ធហាមមិនឲ្យផឹកស្រាបុរសជាប្តីចង​.ក​សម្លាប់ខ្លួនចោលប្រពន្ធកូនឲ្យនៅកំព្រា

កម្លាំងជំនាញស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកឈើគ្រឿងផ្ទះយកទៅចាត់ការតាមច្បាប់

ខេត្តក្រចេះ៖  រថយន្ថសាំយ៉ុងមួយគ្រឿងដឹកឈើគ្រឿងផ្ទះគ្មានច្បាប់អនុញ្ញាតត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំបូរ ខេត្តក្រចេះស្ទាក់បង្ក្រាបរឹបអូសយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើ ។ ការបង្ក្រាបរថយន្តដឹកឈើគ្រឿងផ្ទះនោះកម្លាំងជំនាញបានធ្វើឡើងកាលពីវេលាម៉ោង១២៖៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ត្រង់ចំណុចភូមិអូរគ្រៀង ស្រុកសំបូរ ខេត្ដក្រចេះ។ ប្រភពបានឱ្យដឹងថា … អាន​បន្ថែម កម្លាំងជំនាញស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកឈើគ្រឿងផ្ទះយកទៅចាត់ការតាមច្បាប់