ខណ្ឌដូនពេញ បើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង០៧និង៣០នាទី នៅទីស្នាក់កាគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ មានបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ថ្ងៃទី១៩ ដល់ … អាន​បន្ថែម ខណ្ឌដូនពេញ បើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

អភិបាលខណ្ឌដូនពេញ ដឹកនាំមន្ត្រីក្រោមឧវាទ ចុះសួរសុក្ខទុក ស្មៀន សង្កាត់ផ្សារកណ្តាលទី២ ដែលមានជម្ងឺ ស្ទះសសៃឈាមបេះដូង

ភ្នំពេញ៖ ដោយមើលឃើញពីសុខទុក្ខមន្រ្តីក្រោមឧវាទ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីព្រឹក លោក សុខ ពេញវុធ … អាន​បន្ថែម អភិបាលខណ្ឌដូនពេញ ដឹកនាំមន្ត្រីក្រោមឧវាទ ចុះសួរសុក្ខទុក ស្មៀន សង្កាត់ផ្សារកណ្តាលទី២ ដែលមានជម្ងឺ ស្ទះសសៃឈាមបេះដូង

តើជីវិតមនុស្សតាមដងផ្លូវសង្ឃឹមអី្វ​ បើអ្នកបើករថយន្តវ៉េអង ជាអ្នកជក់ថ្នាំ​ និងរក្សាទុកថ្នាំញៀនតាមខ្លួនយ៉ាងនេះ?

ខេត្ត​កំពង់ចាម​ ៖​ លោកអធិការនគរ​បាលស្រុកកំពង់សៀមបានឱ្យ​អង្គភាពនគរដ្រេហ្គនដឹង​នៅថ្ងៃទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨នេះថា​ កម្លាំងជំនាញគ្រឿងញៀនអធិការដ្ឋាននគរ​ បាលស្រុកកំពង់សៀម សហការជាមួយកម្លាំងជំនាញចរាចរស្រុក ចុះត្រួតពិនិត្យរថ​យន្តតទ្រុងខុសបច្ចេកទេស និងអាវុធជាតិផ្ទុះ … អាន​បន្ថែម តើជីវិតមនុស្សតាមដងផ្លូវសង្ឃឹមអី្វ​ បើអ្នកបើករថយន្តវ៉េអង ជាអ្នកជក់ថ្នាំ​ និងរក្សាទុកថ្នាំញៀនតាមខ្លួនយ៉ាងនេះ?

មនុស្សប្រុសស្រី២នាក់ស្លាប់យ៉ាងអណោចអធ័មខណៈកំពុងរុះរើឆាកតន្ត្រីត្រូវរថយន្តឡិចស៊ីសបើកបុកពេញមួយទំហឹង

ខេត្តកណ្ដាលៈ រថយន្តឡិចស៊ីសRX300 មួយគ្រឿងបើកបោះពួយដូចហោះ បុករះឆាកតន្ត្រីរបស់ក្រុមនាយឆ្លា បណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់ដែលកំពុងរុះរើឆាកស្លាប់ភ្លាមៗ រួចរេទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នងទៀតផងដែរ ។ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ … អាន​បន្ថែម មនុស្សប្រុសស្រី២នាក់ស្លាប់យ៉ាងអណោចអធ័មខណៈកំពុងរុះរើឆាកតន្ត្រីត្រូវរថយន្តឡិចស៊ីសបើកបុកពេញមួយទំហឹង

លោក  អូស្មាន ហាស្សាន់៖ប្រតិកម្មចំពោះ វិទ្យុអាស៊ីសេរីដែលបានផ្សាយព័ត៍មាន ពីការចាប់ខ្លួន លោកអ៊ីស្មាអែល ពិនឧស្មាន គឺពាក់ព័ន្ធនឹងរឿងនយោបាយថាជាការផ្សាយបំភ្លើស ដើម្បីកេងចំណេញនយោបាយ

ភ្នំពេញ៖  លោកអូស្មាន ហាស្សាន់រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានប្រតិកម្មយ៉ាងដាច់អហង្ការ  ទៅ កាន់ប្រព័ន្ឋព័ត៍មានអាស៊ីសេរី តាមអនឡាញ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅបានចេញព័ត៌មានបែបកេងយកចំណេញនយោបាយ ខុសពីការពិតដោយបានផ្សាយថា ការដែលលោកអ៊ីស្មាអែល ពិនឧស្មាន ត្រូវបាននគរបាល នៃក្រសួងមហាផ្ទៃឃាត់ខ្លួនគឺជារឿងដែលពាក់ព័ន្ធនឹងនយោបាយដោយផ្អែកទៅលើការអះអាងដោយអគតិ របស់ អតីតប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំលោក វណ្ណារិទ្ធ និងជាអតីតតំណាងរាស្ត្រខេត្តកំពង់ចាម  ហើយលោកចាត់ទុកថា សារព័ត៌មានមួយនេះគឺបានចុះផ្សាយក្នុងចេតនាបង្កបរិយាកាសមិនល្អ ហើយ មិនមែនជាសារព័ត៌មាន ដែលឈរ លើវិជ្ជាជីវៈត្រឹមត្រូវពិតប្រាកដ និង អព្យាក្រឹត្សនោះទេ។ លោក អូស្មាន ហាស្សាន់ បានប្រតិកម្ម ចំពោះវិទ្យុអាស៊ីសេរីបែបនេះកាលពីរសៀលថ្ងៃសៅរ៏ ១០រោចខែមាឃ ឆ្នាំរកានព្វស័កព.ស២៥៦១ត្រូវនិងថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៨   ក្នុងនាមតំណាងឲ្យសមាជិករាជរដ្ឋាភិបាលបានអះអាងថា៖ តាមពិតលោកអ៊ីស្មាអែល ពិនឧស្មាន ដែលត្រូវ បានកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនចាប់ខ្លួន គឺមិនមែនពាក់ព័ន្ធនឹងរឿងនយោ បាយសូម្បីតែបន្តិចណាឡើយ ផ្ទុយទៅវិញវាជាការអនុវត្តយ៉ាងត្រឹមត្រូវទៅតាមច្បាប់ របស់កម្លាំងសមត្ថកិច្ច ខណៈជនសង្ស័យរូបនេះ មានការពាក់ព័ន្ធ នឹងករណីបញ្ជូនពលករខុសច្បាប់ទៅបម្រើការងារនៅប្រទេសអារ៉ាប៊ីសាអូឌីត ការជួញដូរមនុស្ស និង ករណីរំលោភបំពានកម្លាំងពលកម្មលើស្រ្តី និងអនីតិជនផងដែរ ។ ការប្រតិកម្មរបស់លោក អូស្មានហាស្សាន់ បានធ្វើ ឡើងបន្ទាប់ពីសារពត័ត៌មានអាស៊ីសេរី បានផ្សាយព័ត៌មានមិនពិត បែបកេងចំណេញនយោបាយ ដោយដកស្រង់សំដីរបស់អតីត ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំ លោកវណ្ណារិទ្ធ និងជាអតីតតំណាងរាស្ត្រខេត្តកំពង់ចាម ដែលបានផ្តល់បទសម្ភាសន៍ ជាមួយអាស៊ីសេរីថា រឿងឃាត់ ខ្លួន ជនសង្ស័យខាងលើជារឿងនយោបាយ ហើយក៏បាន បញ្ជាក់ដោយសម្លេងថា ៖ បាទអាហ្នឹងតាមអ្វីដែលគាត់ធ្លាប់បញ្ជាក់ប្រាប់ខ្ញុំថា(គាត់មានគេបញ្ចុះបញ្ចូលគាត់នៅឯទីលំនៅរបស់គាត់មានការបញ្ចុះបញ្ចូលតែគាត់មិន ចុះចូល ដោយសារគាត់យល់ថាគាត់មិនអាចធ្វើអ្វីដែលគាត់អាចក្បត់ឆន្ទៈរាស្ត្រអញ្ចឹងគាត់អត់ចូល) ប៉ុន្តែក្រោយមកក៏ស្ងាត់ទៅវិញទៅ ហើយឥឡូវថ្ងៃនេះក៏លឺដំណឹងថាមានការចាប់ខ្លួន  ។ សូមបញ្ជាក់ថា៖  ការឃាត់ខ្លួន ជនសង្ស័យ អ៊ីស្មាអែល  ពិនឧស្មាន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ គឺបន្ទាប់ពីក្រសួងមហាផ្ទៃបានទទួលពាក្យណ្តឹងរបស់ ពលការនីរងគ្រោះ ២រូប គឺទី១ កញ្ញាម៉ាត់សាណាស់ ហៅ រ៉ទស់(អនីតិជន) ត្រូវបានសង្គ្រោះអោយមកដល់កម្ពុជាវិញកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ខណៈស្រ្តីរងគ្រោះទី២ ឈ្មោះ អេង ពៅត្រូវបានសង្គ្រោះអោយមកដល់កម្ពុជាវិញកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបាត់ខ្លួន បាត់ ដំណឹងរយៈពេលពី ១២-១៣ឆ្នាំ  ដែលអ្នកទាំង២ត្រូវបាន ក្រុមហ៊ុន Accept Group របស់ លោក អះម៉ាត់ យ៉ះយ៉ាអតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន  និង យុវនីតិសម្បទាដែលត្រូវជាឳពុកមារបង្កើតរបស់ជនសង្ស័យ បានបញ្ជូនជនរងគ្រោះខាងលើទៅធ្វើជាស្រ្តីបម្រើការងារផ្ទះដោយខុសច្បាប់ នៅប្រទេសអារ៉ាប៊ីសសាអូឌីត និងត្រូវបានឈ្មួញម្ចាស់ផ្ទះលក់ជាបន្តបន្ទាប់ដោយដោយកេងប្រវ័ញ្ញកម្លាំងពលកម្មមិនផ្តល់ប្រាក់បៀវត្សក្នុងរយៈពេលជាង១៣ឆ្នាំនេះ។ … អាន​បន្ថែម លោក  អូស្មាន ហាស្សាន់៖ប្រតិកម្មចំពោះ វិទ្យុអាស៊ីសេរីដែលបានផ្សាយព័ត៍មាន ពីការចាប់ខ្លួន លោកអ៊ីស្មាអែល ពិនឧស្មាន គឺពាក់ព័ន្ធនឹងរឿងនយោបាយថាជាការផ្សាយបំភ្លើស ដើម្បីកេងចំណេញនយោបាយ

អាជ្ញាធរខណ្ឌជ្រោយចង្វា ត្រួតពិនិត្យរថយន្តដឹកទំនិញធន់ធ្ងន់គ្រប់ប្រភេទ ជាពិសេសរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស​

ភ្នំពេញ ៖ កាលពីវេលាម៉ោង០០:០០នាទីរំលងអធ្រាត្រថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ គិតត្រឹមវេលាម៉ោង១២ថ្ងៃត្រង់នេះ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វា សហការជាមួយមន្ត្រីជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ … អាន​បន្ថែម អាជ្ញាធរខណ្ឌជ្រោយចង្វា ត្រួតពិនិត្យរថយន្តដឹកទំនិញធន់ធ្ងន់គ្រប់ប្រភេទ ជាពិសេសរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស​

ប្រធានផ្នែកអនាម័យបុរីពិភពថ្មី ផ្លូវវេងស្រេងម្នាក់ វាយស្រ្តីចំណាស់ម្នាក់រងរបួស

ភ្នំពេញ៖ ស្រ្តីវ័យចំណាស់ម្នាក់ ដែលជាអ្នកបំរើផ្ទះប្រជាពលរដ្ឋម្នាក់នៅក្នុងបរិវេណបុរីពិភពថ្មី បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី១ ឲ្យសមត្ថកិច្ចមូលដ្ឋានជួយរកយុត្តិធម៌ជូនរូបគាត់ បន្ទាប់ពីស្រ្តីម្នាក់ជាប្រធានផ្នែកអនាម័យនៅក្នុងបរិវេណបុរីពិភពថ្មី បានមកធ្វើសកម្មភាពវាយដំលើរូបគាត់ បណ្ដាលឲ្យរងរបួសជាំស្នាមពេញមុខ សង្ស័យរឿងច្រណែនឃើញម្ចាស់ផ្ទះដែលស្រ្តីរងគ្រោះបំរើ តែងតែឲ្យរបស់របរទៅគាត់ជាប្រចាំ  ។ … អាន​បន្ថែម ប្រធានផ្នែកអនាម័យបុរីពិភពថ្មី ផ្លូវវេងស្រេងម្នាក់ វាយស្រ្តីចំណាស់ម្នាក់រងរបួស

ក្រុមការងារអ្នកកាសែតនាំយកថវិកា១០០ដុល្លាររបស់អភិបាលរងខេត្តព្រៃវែងប្រគល់ជូនអ៊ំស្រីដែលមានជំងឺមហារីកហើយមានជីវភាពក្រីក្រខ្វះខាត

ខេត្តស្វាយរៀង៖ ដោយមានការចុះផ្សាយព័ត៌មានក្នុងស្រុក ក៏ដូចជាកាសែតនគរវត្តពាក់ពន្ធ័នឹងអ៊ំស្រីម្នាក់មានជំងឺមហារីកធ្ងន់ធ្ងរ ដំណាក់កាលទី៣ហើយគ្មានលទ្ធភាពព្យបាល និងមានជីវភាពខ្វះខាតហើយសុំសសប្បុរសជន​ជួយ​សង្គ្រោះរួចមក, ដោយមានក្ដីអាណិតអាសូរដល់អ៊ំស្រីខាងលើ លោក សំ ប៊ុណ្ណារិន អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែងបានជួយឧបត្ថមថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន១០០ដុល្លារ … អាន​បន្ថែម ក្រុមការងារអ្នកកាសែតនាំយកថវិកា១០០ដុល្លាររបស់អភិបាលរងខេត្តព្រៃវែងប្រគល់ជូនអ៊ំស្រីដែលមានជំងឺមហារីកហើយមានជីវភាពក្រីក្រខ្វះខាត

ចោរប្លន់មានគ្នា៥នាក់ ប្រើកាំបិតបុ័ងតោកាប់ប្លន់ម៉ូតូជនរងគ្រោះ ពេលកំពុងជិះម៉ូតូចេញពីផឹកស៊ីក្នុងបន្ទប់ជួលមិត្តភ័ក្តិ

ភ្នំពេញ៖ យុវជន២នាក់ ម្នាក់បានរងរបួសធ្ងន់ដោយសារក្រុមចោរប្លន់មានគ្នា៥នាក់ជិះម៉ូតូ២គ្រឿងមកធ្វើសកម្មភាពស្ទាក់កាប់ប្លន់យកម៉ូតូជនរងគ្រោះបានសម្រេច ខណៈដែរជនរងគ្រោះជិះចេញពីផឹកស៊ីក្នុងបន្ទប់ជួលមិត្តភ័ក្តិ កាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ … អាន​បន្ថែម ចោរប្លន់មានគ្នា៥នាក់ ប្រើកាំបិតបុ័ងតោកាប់ប្លន់ម៉ូតូជនរងគ្រោះ ពេលកំពុងជិះម៉ូតូចេញពីផឹកស៊ីក្នុងបន្ទប់ជួលមិត្តភ័ក្តិ

លោកអូស្មាន ហាស្សាន់, លោកម៉ម សារិន ចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធ សភានិតិកាលទី៤ឆ្នាំ២០១៨ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ និងលោក ម៉ម សារិន ប្រធានគណៈពង្រឹង មូលដ្ឋាន ខណ្ឌឬស្សីកែវ … អាន​បន្ថែម លោកអូស្មាន ហាស្សាន់, លោកម៉ម សារិន ចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធ សភានិតិកាលទី៤ឆ្នាំ២០១៨ នៅខណ្ឌឫស្សីកែវ

អាជ្ញាធរខេត្តស្វាយរៀងបើកប្រតិបត្តិការឃាត់រថយន្តតទ្រុងខុសបច្ចេក ទេសនៅលើផ្លូវជាតិលេខបាន១៨គ្រឿងនិងកំពុងកាត់ទ្រុងនៅនឹងកន្លែង

ខេត្តស្វាយរៀង ៖ អាជ្ញាធរខេត្តស្វាយរៀងបានបើកប្រតិបត្តិការឃាត់រថយន្ត តទ្រុងខុសបច្ចេកទេស នៅលើផ្លូវជាតិលេខ១​ក្នុងភូមិចំបក់ សង្កាត់ចេកក្រុងស្វាយរៀង ចាប់តាំងពីយប់ថ្ងៃសុក្រ ៩រោច ខែ មាឃ … អាន​បន្ថែម អាជ្ញាធរខេត្តស្វាយរៀងបើកប្រតិបត្តិការឃាត់រថយន្តតទ្រុងខុសបច្ចេក ទេសនៅលើផ្លូវជាតិលេខបាន១៨គ្រឿងនិងកំពុងកាត់ទ្រុងនៅនឹងកន្លែង

ឆេះផ្សារក្រុងសែនមនោរម្យ ៖ ស្លាប់និងរបួសមនុស្ស ៥នាក់ សម្ភារៈខូចខាតទាំងស្រុង

ខេត្តមណ្ឌលគិរី អាគ្គីភយ័បានលេបត្របាក់ផ្សារក្រុងសែនមនោរម្យមួយពព្រិចភ្នែកសោះបណ្តាល់ឱ្យមនុស្សពីនាក់ស្លាប់បីនាក់រងរបួសនិងតូបលក់ដូររួមទាំងសម្ភារះជាច្រើនត្រូវខូចខាតទាំងស្រុង។ ហេតុការ៍ឆេះផ្សារបណ្តាល់ឱ្យស្លាប់មនុស្សក្នុងភ្នុកភ្លើងដ៍រន្ធត់នេះបានកើតឡើនៅវេលាម៉ោងប្រមាណ១យប់រំលងអាទ្រាតថ្ងៃសុក្រ៩រោចខែមាឃឈាចូលថ្ងៃសៅរ៍១០រោចខែមាឃឆ្នាំរការនព្វសក័២៥៦១ត្រូវនិងយប់ថ្ងៃទី៩ខែគុម្ភះឈាចូលថ្ងៃទី១០ខែគុម្ភះឆ្នាំ២០១៨ត្រង់ចំនុចផ្សារសែនមនោរម្យស្ថិតក្នុងភូមិកណ្តាលសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ខណះពេលកំពុងមានភ្លើងឆាបឆេះឯកឧត្តស្វាយសំអៀងអភិបាលខេត្តមណ្ឌលគិរីបានចុះអន្តរាគមន៍បញ្ជាកំលាំងសមត្ថមិច្ចផ្ទាល់បាន​ឲ្យ​ដឹងថា ករណីនេះ សមត្ថកិច្ច​បាន​ប្រើរថយន្តពន្លត់អគ្គីភ័យចំនួន៨គ្រឿងដើម្បីពន្លត់អគ្គីភយ័និងបានបាញ់ទឹកពន្លត់ប្រហែល២០០រថយន្តទើបអាចគ្រប់គ្រង់អគ្គីភ័យមួយ​នេះ​បាន ។​ លោកកាន់ពេញអធិការនគបាលក្រុងសែនមនោរម្យបាឱ្យដឹងថាតូបក្នុងផ្សារសរុបរួម២៧៩តូបហើយពេលនេះត្រូវភ្លងឆាបឆេះអស់ប្រហែល២២០តូប។ ឯប្រជាពលរដ្ឋនិងអាជីវករសរុបរួម២៧៩គ្រួសារស្មើនិង៩៩៥នាក់ក្នុងនោះស្រី៤៩៣នាក់ប្រជាពលរដ្ឋរងគ្រោះថ្នាក់ដោយសារអគ្គីភ័យឆាបឆេះនោះ៦១០នាក់ស្រី២៩៨នាក់រងរបួសធ្ងន់០៣នាក់: ។ … អាន​បន្ថែម ឆេះផ្សារក្រុងសែនមនោរម្យ ៖ ស្លាប់និងរបួសមនុស្ស ៥នាក់ សម្ភារៈខូចខាតទាំងស្រុង