ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន៤កញ្ចប់

ភ្នំពេញ ៖​ កម្លាំងនគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធនិងការប្រើប្រាស់ថ្នាំញៀន​ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៧​ នៅផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ។ ជនសង្ស័យទី១ឈ្មោះសែម​ កក្កដា​ ភេទប្រុសអាយុ២៥ឆ្នាំ​ … អាន​បន្ថែម ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន៤កញ្ចប់

ស៊ុន ស្រី​ពេជ្រ ត្រៀម​ចេញ​៥បទ​នៅ​ផលិត​កម្ម​ថោនសម្រាប់រដូវបុណ្យភ្ជុំ

ភ្នំពេញ ៖  តារា​ចម្រៀង​សំនៀង​ថ្នម ស៊ុនស្រី​ពេជ្រ​ចាក​ចេញ​ពីផ​លិត​កម្ម​ហង្ស​មាស​ទៅ​កាន់​ផលិត​កម្ម​ថោន បាន​ក្លាយ​ជា​ការ​ពិត​ហើយ​។ ត្រៀម​បើក​ឆាក​ដំបូ​ង​ក្នុង​ផលិត​កម្ម​ថ្មី នាង​មាន​បទ​ចម្រៀង​មិន​តិច​ជាង​៥បទ​ទេ​ដែល​នឹង​ចេញ​លក់​នៅ​លើ​ទីផ្សា​រនៅ​ឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ក្រៅពី ឈិត សុវណ្ណ​បញ្ញ … អាន​បន្ថែម ស៊ុន ស្រី​ពេជ្រ ត្រៀម​ចេញ​៥បទ​នៅ​ផលិត​កម្ម​ថោនសម្រាប់រដូវបុណ្យភ្ជុំ

លោក អូស្មាន ហាស្សាន់ ៖ ឧស្សាហកម្មហាឡាល កម្ពុជា កំពុងឈានទៅរកទីផ្សារ ស្ដង់ដារ ពិភពលោកដែល មានទំហំទឹកប្រាក់ជិត៣លាន,លានដុល្លារអាមេរិក 

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា  ដើម្បីវិវត្តខ្លួនជាបណ្តើរៗចាប់យកស្តង់ដារឧស្សាហកម្មហា​ឡាល ដើម្បីចូលួម ប្រគួតប្រជែង ទីផ្សារ ហាឡាលពិភពលោក បច្ចុ ប្ប្នន្ន ទីផ្សារមួយនេះ បានស្រូបយកទឹកប្រាក់ជិត ៣លាន, លាន ដុល្លារអាមេរិក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យ ក្រសួងពាណិជ្ជ កម្ម កម្ពុជា ធ្វើជាសហប្រធាន រួមសហការជាមួយ ស្ថាប័នគណៈ ដឹកនាំជាន់ខ្ពស់ នៃសាសនា ឥស្លាមកម្ពុជា ត្រូវ ពន្លឿនការងារបង្កើត គណៈកម្មាធិការត្រួតពិនិត្យហាឡាលកម្ពុជា ដែលចាប់យកម៉ាឡេស៊ី និង ថៃឡង់ដ៍ជា ប្រទេស ដៃគូ​សហការលើ បច្ចេកទេសស្តង់ដារហាឡាល  ។ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះ ខណៈលោកចូលរួមជាអធិបតី ក្នុងពិធីសិក្ខាសាលា ស្ដង់ដារហា​ឡាល​ ដោយមានការចូលរួមពី លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកDarm Boontham ភារៈធារីស្ថានទូតថៃប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២០ខែកក្កដា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ រាជធានីភ្នំពេញ  ដោយមាន ស្ថានទូតថៃប្រចាំកម្ពុជា ចូលរួមផងដែរ ។ លោក Darm Boontham ភារៈធារីស្ថានទូតថៃប្រចាំកម្ពុជា បានលើកឡើងថា៖ ប្រទេសថៃ មានគម្រោង រួចហើយ គិតពីឆ្នាំ២០១៦ដល់២០២០ ដើម្បីចូលទៅក្នុងលំដាប់ប្រទេសទាំង៥ក្នុងពិភពលោក ដែលនាំចេញផលិផលហាឡាលច្រើនជាងគេបំផុត ក្នុងនោះថៃនឹងបន្ថែម ការពង្រឹងឧស្សាហកម្មហាឡាល តាមរយៈការអភិវឌ្ឍស្រាវជ្រាវ ការលើកកំពស់ផលិតផលហាឡាល លើកកំពស់ការបង្កើតសហគ្រិនពីខ្នាតតូចនិងមធ្យមជាដើម។ លោកបន្តថា  ប្រទេសថៃបច្ចុប្បន្នគឺជាផ្ទះបាយហាឡាល របស់ប្រទេសតំបន់ឈូងសមុទ្រពែក ខណៈគោល ការណ៍រួម គឺថៃជាផ្ទះបាយរបស់ពិភពលោក ដែលសព្វថ្ងៃទំហំនាំចេញផលិតផលហាឡាល ប្រទេសថៃមានទំហំជាង៦ពាន់ លានដុល្លារ ក្នុង១ឆ្នាំៗ  ផលិតដោយ សហគ្រា សជាង៤ពាន់សហគ្រាស។ … អាន​បន្ថែម លោក អូស្មាន ហាស្សាន់ ៖ ឧស្សាហកម្មហាឡាល កម្ពុជា កំពុងឈានទៅរកទីផ្សារ ស្ដង់ដារ ពិភពលោកដែល មានទំហំទឹកប្រាក់ជិត៣លាន,លានដុល្លារអាមេរិក 

ប្តីដើមវាយប្តីចុងរងរបួសស្រាល ត្រូវប្តីចុងសងវិញរបួសធ្ងន់

ខេត្តកណ្តាល ៖  បុរសជាអតីតប្តីដើមបានធ្វើសកម្មភាពវាយបុរសជាប្តីចុងបណ្តាលឲ្យរងរបួសស្រាល ត្រូវបុរសជាប្តីចុងនិងសាច់ញាតិប្រពន្ធព្រួតគ្នាសងវិញធ្វើឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាង១៧ និង១០​នាទី ថ្ងៃ​ទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ។ ក្រោយពីមានហេតុការណ៍កើតឡើងបុរសជាប្តីចុងត្រូវបានសម្ថកិច្ច នគរបាលស្រុកកោះធំចាប់ខ្លួន ដើម្បីធ្វើការសាក​សួរនិងកសាងសំណុំរឿងចាត់ការតាបច្បាប់ ។ ចំណែកឯបុរសជាអតីតប្តីដើមត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ ។ មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យជាប្តីចុងឈ្មោះ គង់ រី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខ​របរ កសិករ មានទីលំនៅភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ។ ចំណែកឯជនរងគ្រោះជាអតីតប្តីដើមឈ្មោះ ហុំ តូនី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ។ ប្រភពដដែលបានបន្តថា អស់រយៈពេលជាច្រើនឆ្នាំមក ហើយជនរងគ្រោះឈ្មោះ ហុំ តូនី បានបានចោលផ្ទះលួចទៅ មានស្រីថ្មីនៅឯខេត្តតាកែវដោយទុកអោយស្ត្រីជាប្រពន្ធរស់នៅជាមួយកូន២នាក់ ។ លុះមកដល់ពេលថ្មីៗ នេះស្ត្រីជាប្រពន្ធបានសម្រេចិត្តតរៀបចំសែនព្រេនជាមួយឈ្មោះ គង់ រី(ជនសង្ស័យ)យកគ្នាជាប្តីប្រពន្ធ ។ បន្ទាប់ពីទទួលដំណឹងពីសាច់ញាតិថាប្រពន្ធខ្លនរៀបចំសែនព្រេនជាមួយប្រុសប្តី ជនងគ្រោះជាអតីតប្តីដើមបានធ្វើដំណើរពីផ្ទះស្រីថ្មីនៅឯខេត្តតាកែវ មកសួរនាំស្ត្រីជាប្រពន្ធ និងបុរសជាប្តីចុងដល់លំនៅឋាន រហូតកើតជាជម្លោះជនរងគ្រោះស្ទុះវាយជនសង្ស័យ ធ្វើឲ្យជនសង្ស័យនិងសាច់ញាតិស្ត្រីជាប្រពន្ធម្នាក់ទៀតអត់ទ្រាំមិនបានក៏ព្រួតគ្នាវាយជនរងគ្រោះវិញ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ៕  ស្អាងជ័យ អាន​បន្ថែម ប្តីដើមវាយប្តីចុងរងរបួសស្រាល ត្រូវប្តីចុងសងវិញរបួសធ្ងន់

ក្រុមហ៊ុនរបស់ចិនថ្មីមួយទៀតក្នុង​ខេត្តព្រះសីហនុត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចររកឃើញនាំស្រាបៀរចំនួន២ប្រភេទភេទ រំលោភកម្មសិទ្ធិបញ្ញា

ស្រាបៀរ Corona ចំនួន200កេស និងស្រាបៀរbudweiser (បាត់វាយហ្សឺ )ចំនួន 90កេះ ដែលក្រុមហ៊ុនចិនមួយ​ទើប​លួចនាំចូលគេចពន្ធ ខុសច្បាប់  និង​រំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន … អាន​បន្ថែម ក្រុមហ៊ុនរបស់ចិនថ្មីមួយទៀតក្នុង​ខេត្តព្រះសីហនុត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចររកឃើញនាំស្រាបៀរចំនួន២ប្រភេទភេទ រំលោភកម្មសិទ្ធិបញ្ញា

ប្រជាពលរដ្ឋសំណូមពរដល់លោកស្នងការ បែន រត្ន័ គួរមានវិធានការចំពោះមេឆ្នោតវៀតណាម ឈ្មោះ ហេង លក់មាន់នៅផ្សារទន្លេបិទផង

ខេត្តត្បូងឃ្មុំ: ឈ្មោះ ហេង លក់មាន់ត្រូវបានអ្នករស់នៅខាងកើតទន្លេមេគង្គ(ផ្សារទន្លេបិទ)ដឹងគ្រប់គ្នាថា ជាមេឆ្នោត វៀតណាមដ៏សកម្មនិងធំម្នាក់ បន្ទាប់ពីមេឆ្នោតដ៏ធំជាងគេ ឈ្មោះ ពា សមុទ្រហៅយក្ស … អាន​បន្ថែម ប្រជាពលរដ្ឋសំណូមពរដល់លោកស្នងការ បែន រត្ន័ គួរមានវិធានការចំពោះមេឆ្នោតវៀតណាម ឈ្មោះ ហេង លក់មាន់នៅផ្សារទន្លេបិទផង

ផ្ទុះកំប៉ុងហ្គាស ធ្វើឲ្យមនុស្សប្រុស ស្រី២នាក់ប្ដី ប្រពន្ធរងរបួសធ្ងន់ស្រាលដឹកបញ្ជូនទៅមន្ទីពេទ្យបង្អែក

ប៉ោយប៉ែតៈមនុស្ស ប្រុស ស្រី២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ស្រាលដោយសារផ្ទុះកំប៉ុងហ្គាសកាលពីវេលាម៉ោង១និង៣៥រសៀលថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៧នៅចំណុចផ្សារត្រីឋិតក្នុងភូមិបាលិលេយ្យ១សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចប្រាប់ថាៈជនរងគ្រោះដោយផ្ទុះកំប៉ុងហ្គាសនោះមានឈ្មោះស្រី ដាភេទស្រីអាយុ២៨ឆ្នាំ(រងរបួសធ្ងន់លើផ្ទៃមុខដៃ ជើង) ប្ដីមានឈ្មោះស៊ឹម ប៊ុនរ៉ាអាយុ៣០ឆ្នាំមុខរបលក់ដូរ(រងរបួសស្រាល)នៅក្នុងភូមិកើតហេតុ។ លោកធិន ស៊ិនដេតអធិការក្រុងប៉ោយប៉ែតបានប្រាប់តាមទូរសព្ទ័ថាៈជុំវិញករណីផ្ទុះកំប៉ុងហ្គាសខាងលើនេះបណ្ដាលមកពីស្រ្តីរងគ្រោះបានផ្ទេរហ្គាសពីធុងធំមកកំប៉ុងតូចៗតាមឧប្បករកែឆ្នៃ … អាន​បន្ថែម ផ្ទុះកំប៉ុងហ្គាស ធ្វើឲ្យមនុស្សប្រុស ស្រី២នាក់ប្ដី ប្រពន្ធរងរបួសធ្ងន់ស្រាលដឹកបញ្ជូនទៅមន្ទីពេទ្យបង្អែក

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះបង្ក្រាបទីតាំងផលិតទឹកត្រី រំលោភកម្មសិទ្ធិបញ្ញា

ភ្នំពេញ ៖ នៅរសៀលម៉ោងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មាធិកាប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះបង្ក្រាបទីតាំងផលិតទឹកត្រីមួយកន្លែង ស្ថិតនៅផ្លូវលេខ៩៩ សង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ ។ ទីតាំងខាងលើនេះ … អាន​បន្ថែម គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះបង្ក្រាបទីតាំងផលិតទឹកត្រី រំលោភកម្មសិទ្ធិបញ្ញា

កុមារាអាយុ៤ឆ្នាំម្នាក់ដើរវង្វេងផ្ទះត្រូវអភិបាលខណ្ឌពីរូបនិងឯកឧត្តមមួយរូបជួយយកទៅមន្ទីពេទ្យ

ភ្នំពេញ ៖ ​កុមារា​អាយុ ៤ឆ្នាំម្នាក់ ដើរវង្វេងផ្ទះត្រូវបាន​ប្រជាពលរដ្ឋប្រទះឃើញ យកទៅ​ប្រគល់ឱ្យនគរបាលប៉ុស្តិ៍​ទឹកថ្លា ត្រូវបានលោកអភិបាលខណ្ឌពីរូបនិងឯកឧត្តមមួយរូបជួយយកទៅព្យាបាលនៅគ្លីនិកឯកជន ទើបឪពុកម្តាយទៅរកឃើញ។ ហេតុនេះមានការភ្ញាក់ផ្អើល កាលពី​វេលាម៉ោង៥និង៣០នាទីល្ងាច … អាន​បន្ថែម កុមារាអាយុ៤ឆ្នាំម្នាក់ដើរវង្វេងផ្ទះត្រូវអភិបាលខណ្ឌពីរូបនិងឯកឧត្តមមួយរូបជួយយកទៅមន្ទីពេទ្យ

គ្រឿងញៀនបំផ្លាញជីវិតមនុស្ស!! បុរសម្នាក់យកកាំបិតវះពោះខ្លួនឯងស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ ៖​ បុរសកម្មករសំណង់ម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាមដោយដោយយកកាំបិតមកវះពោះខ្លួនឯងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២១និង០០នាទីនៅថ្ងៃទី ១៩ខែ០៧ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួលលេខ២០ ផ្លុវបេតុង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ … អាន​បន្ថែម គ្រឿងញៀនបំផ្លាញជីវិតមនុស្ស!! បុរសម្នាក់យកកាំបិតវះពោះខ្លួនឯងស្លាប់ក្នុងថ្លុកឈាម

គីមជុងអ៊ុន​ចេញបញ្ជាបង្កើនសម្ពាធបង្ខំឲ្យអាមេរិក​ពិភាក្សា

មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន ​បានបញ្ចាឲ្យមន្ត្រីការបរទេស របស់ខ្លួនដាក់គំនៀប​ទៅលើ​អាមេរិក ដើម្បី​បង្ខំឲ្យអាមេរិក  ដើម្បីឲ្យអាមេរិក បញ្ចប់គុំនុំនិង អង្គុយតុពិភាក្សាជាមួយ កូរ៉េខាងជើង ជុំវិញបរមាណូ​របស់ប្រទេស​កូរ៉េខាងជើង។ … អាន​បន្ថែម គីមជុងអ៊ុន​ចេញបញ្ជាបង្កើនសម្ពាធបង្ខំឲ្យអាមេរិក​ពិភាក្សា

រងរបួសទាំងមនុស្សទាំងគោ បន្ទាប់ពីបើករ៉ឺម៉កម៉ូតូកង់បីលឿនជ្រុលទៅបុកហ្វូងគោ

ភ្នំពេញ ៖ សត្វគោមួយក្បាល ក្នុងចំណោមគោមួយហ្វូងដើរឆ្លងផ្លូវ ត្រូវបុរស២នាក់​ជិះរ៉ឺម៉កម៉ូតូកង់បី និងម្នាក់ទៀតជិះម៉ូតូលឿនចាប់​ហ្វ្រាំង​មិន​ទាន់ក៏ជ្រុលបុកបណ្តាលអោយរងរបួសទាំង២នាក់ និងម៉ូតូកង់បីក្រឡាប់  ចំណែកគោ១ ក្បាលបានរងរបួសដួល​ងើប​មិនរួចផងដែរ ។ ហេតុការណ៏នោះបានកើតឡើង … អាន​បន្ថែម រងរបួសទាំងមនុស្សទាំងគោ បន្ទាប់ពីបើករ៉ឺម៉កម៉ូតូកង់បីលឿនជ្រុលទៅបុកហ្វូងគោ