ភ្នំពេញ ៖ ឆ្លើយតបតាមកាអញ្ជើញរបស់ស្ថានទូតម៉ាទ្បេសុី ប្រចាំព្រះ រាជាណាចក្រកម្ពុជា លោក Dato’ Sri Hasan Malek ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១១ កក្តដា ឆ្នាំ២០១៧នេះ លោក អូស្មាន ហា ស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចូលរួមពិធីពិសារអាហារ សាមគ្គី ដែលបានរៀបចំធ្វើទ្បើងនៅស្ថានទូតម៉ាទ្បេសុី រាជធានីភ្នំពេញ។ លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ យើងបាន ឃើញយ៉ាងច្បាស់ហើយថាសន្តិភាពដែលយើងកំពុងមាន នាពេលបច្ចុប្បន្ន បានបង្កលក្ខណៈឲ្យកម្ពុជាត្រូវបានផ្តល់កិត្តិយសស្មើមុខស្មើមាត់ ក្នុងកាធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសដ៏ទៃទៀតលើឆាកអន្តរជាតិ យើងត្រូវរួមគ្នាថែររក្សា និងការពារសន្តិភាពដែលយើងកំពុងមាន និងបន្តក៏សាងជាតិយើងឲ្យកាន់តែរីកចំរើនបន្តទៀត ។ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ដើម្បីចូល រួមអភិវឌ្ឍន៏ប្រទេសជាតិឲ្យមានការររីកចម្រើន ក្នុងនាមប្រជាពលរដ្ឋរស់នៅសហគមន៏តែមួយ បើទោះបីសាសនា ឥស្លាមនៅលើពិភពលោកមួយ ចំនួន តូចកំពុងតែបែបបាក់យ៉ាងណាក្ដីតែបងប្អូនសាសនាខ្មែរឥស្លាមនៅតែប្រកាន់ជំហ៊រដើរតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចផ្ដល់បេក្ខភាព គ្រូបង្រៀន ជាសាសនាឥស្លាមចំនួន១៥០០នាក់ ទៅក្នុងស្ថាប័នរដ្ឋ ដោយផ្ដល់ប្រាក់ បៀវត្ដ ពេញលេញ ។ លោកបន្ដថា ជាមួយគ្នា នេះម៉ាឡេស៊ី ក៏ បានចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយ សហគមន៍ឥស្លាមកម្ពុជាតាម … អានបន្ថែម លោកអូស្មាន ហាស្សាន់ ចូូលរួមពិសារហារសាមគ្គី បង្កើនមិត្ដភាពជាមួយទូតម៉ាឡេស៊ីនៅកម្ពុជា