ក្រសួងទេសចរណ៍កម្ពុជាចាប់ដៃគូជាមួយវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណានសម្រាប់ការអភិវឌ្ឍធនធានមនុស្សជំនាញទេសចរណ៍ និងការស្រាវជ្រាវវិធីសាស្ត្រទាក់ទាញទេសចរចិនឲ្យបានកាន់តែច្រើន

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក Zhong Jiang Long … អាន​បន្ថែម ក្រសួងទេសចរណ៍កម្ពុជាចាប់ដៃគូជាមួយវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណានសម្រាប់ការអភិវឌ្ឍធនធានមនុស្សជំនាញទេសចរណ៍ និងការស្រាវជ្រាវវិធីសាស្ត្រទាក់ទាញទេសចរចិនឲ្យបានកាន់តែច្រើន

បាញ់ប្រហារជិត១០គ្រាប់មិនដឹងមូលហេតុ , សមត្ថកិច្ចកំពុងតាមប្រមាញ់ជនសង្ស័យ

 ភ្នំពេញ ៖ ស្នូរកាំភ្លើងផ្ទុះផាំងៗៗជិត១០គ្រាប់ទាំងយប់អធ្រាត្រ បង្កឲ្យមានការភ័យខ្លាចជាខ្លាំងដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ប៉ុន្តែមិនដឹងថា តើការផ្ទុះអាវុធនេះ ដោយសារមូលហេតុអ្វីឡើយ ហើយបច្ចុប្បន្ននេះ សមត្ថកិច្ចបាននិងកំពុងតាមប្រមាញ់ជនសង្ស័យ … អាន​បន្ថែម បាញ់ប្រហារជិត១០គ្រាប់មិនដឹងមូលហេតុ , សមត្ថកិច្ចកំពុងតាមប្រមាញ់ជនសង្ស័យ

Moto G5S Plus ត្រូវបានគេរាយការណ៍ថាមានការរចនាថ្មីនិងកាមេរ៉ាប្រសើរជាងមុន

ទីផ្សារសម្ភារៈសម្រាប់ Motorola Moto G5S Plus ដែលមានវត្តមាននៅពេលថ្មីៗនេះបានរកឃើញវិធីរបស់ខ្លួនជាមួយនឹង VentureBeat ហើយវាមើលទៅដូចជាម៉ូដែលរបស់ទទួលបានការ update ប្រសើរជាងមុនពីរចំនុច … អាន​បន្ថែម Moto G5S Plus ត្រូវបានគេរាយការណ៍ថាមានការរចនាថ្មីនិងកាមេរ៉ាប្រសើរជាងមុន

ចន ច័ន្ទ​លក្ខិ​ណា ជាប់​​ជា​ប្រធាន​សមាគម​​សិល្បករ​​ខ្មែរ​​អាណត្តិ​ទី​៥

ភ្នំពេញ ៖ អ្នក​នាង​ចន ច័ន្ទ​លក្ខិណា​ដែល​ជា​ប្រធាន​សមា​គ​ម​មិត្ត​សិល្បៈ​ជួយ​សង្គម បាន​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី​ជា​មួយ​នឹង​លោក កុយ ស៊ី​ឌឿន ប្រធាន​ក្លឹប​សិល្បៈ​ ឌី​ភី និងលោក … អាន​បន្ថែម ចន ច័ន្ទ​លក្ខិ​ណា ជាប់​​ជា​ប្រធាន​សមាគម​​សិល្បករ​​ខ្មែរ​​អាណត្តិ​ទី​៥

សំណាងណាស់ដែលមិនគ្រោះថ្នាក់ដល់មនុស្ស !! បើករថយន្តមិនប្រណីដៃជ្រុលទៅបុករថយន្តមួយគ្រឿង ត្រង់ផ្លូវបែកជាបួន

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងរវាងរថយន្តRAV4 បើកប៉ះជាមួយរថយន្តម៉ាស្ដាបណ្ដាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កឲ្យមនុស្សរងរបួស។ ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៨ ខែកក្កដាឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ១៤៣ កែងនិងផ្លូវ៣៥០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុនោះគឺ មានរថយន្តម៉ាស្ដា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ  2 I -3636 ដែលបើកបរដោយបុរសម្នាក់រួមជាមួយបុរស៣នាក់ទៀតក្នុងរថយន្តជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនល្មមខណៈពេលដែរបើកមកដល់ចំណុចផ្លូវកែង៣៥០ ស្រាប់តែមានរថយន្តRAV4 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-6092 ដែលបើកបរដោយបុរសម្នាក់និងបុរសម្នាក់ទៀតរួមដំណើរជាមួយហើយបានបើករថយន្តតាមបណ្ដោយផ្លូវ៣៥០ទិសដៅពីកើតទៅ លិច ក្នុងល្បឿនយ៉ាងលឿន ដោយមកដល់ផ្លូវបំបែកជាបួនមិនព្រមបន្ថយល្បឿន ក៏ជ្រុលទៅបុករថយន្តម៉ាស្ដាចំពីចំហៀងខាងស្ដាំយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តRAV4 រងការខូចខាតខាងមុខយ៉ាងដំណំ ចំណែកឯរថយន្តរងគ្រោះម៉ាស្ដារងការខូចខាតពីចហៀងខាងស្ដាំយ៉ាងដំណំផងដែរ  តែសំណាងល្អដែរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។ ក្រោយពេលកើតហេតុ ភាគីទាំងសងខាង មិនបានដោះស្រាយគ្នានោះទេ  គឺទុករថយន្តទាំង២គ្រឿងឲ្យទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែង យករថយន្តបង្កនិងរថយន្តរងគ្រោះ ស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរងចាំភាគីទាំង២ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ដោយ៖ភារ៉ា ដង្កោ អាន​បន្ថែម សំណាងណាស់ដែលមិនគ្រោះថ្នាក់ដល់មនុស្ស !! បើករថយន្តមិនប្រណីដៃជ្រុលទៅបុករថយន្តមួយគ្រឿង ត្រង់ផ្លូវបែកជាបួន

ខេត្ដរតនគិរីសាងសង់រង្វង់មូលដ៏ធំមួយនៅផ្លូវប្រសព្វស្រុកទាំងបី

​ខេត្តរតនគិរី ៖ អាជ្ញាធរខេត្ដរតនគិរីបានសម្រេចសាង សង់រង្វង់មូលដ៏ធំមួយតាមផ្លូវជាតិលេខ៧៨ចំណុចផ្លូវប្រសព្វស្រុកបរកែវ,អណ្ដូងមាសនិងក្រុងបានលុងដើម្បីកែលម្អរសោភ័ណ្ឌភាពនិងការពារគ្រោះថ្នាក់ ចរាចរណ៍ ។ រង្វង់មូលនោះមានទីតាំងនៅក្បែភ្នំដាងក្នុងឃុំឡាមិញស្រុកបរកែវ។ លោកវ៉ាសាវុនប្រធានការិយាល័យនៃមន្ទីរសាធារណការខេត្ដរតនគិរីបានឱ្យដឹងតាមទួរស័ព្ទកាលពីថ្ងៃទី៧ខែកក្ដដានេះថារង្វង់មូលដែលធ្វើនៅចំណុចទីតាំងខាងលើគឺបានចាប់ផ្ដើមសាងសង់កាលពីចុងខែឧសភាឆ្នាំ២០១៧ដោយមានកាឯកភាពរួចហើយជាមួយអាជ្ញាធរស្រុកនិងខេត្ដ។ លោកប្រធានការិយាល័យបានបន្ដឱ្យដឹងទៀតថាយោងទៅលើគំរោងសាងសង់រង្វង់មូលនោះគឺយើងមិនបានដឹងថានឹងត្រូវចំណាយអស់ថវិកាចំនួនប៉ុន្មាននៅឡើយទេ។ព្រោះលោកប្រធានមន្ទីរសាធារណការជាអ្នកចាត់ចែងក៏ប៉ុន្ដែគំរោងនោះឮប្រធានមន្ទីរបានច្នៃចេញពីកញ្ជប់ថវិការដែលមាននៅក្នុងគំរោងថែទាំផ្លូវជាតិលេខ៧៨។ ប្រធានការិយាល័យបានបញ្ជាក់ទៀតថារង្វង់មូលនោះមានទំហំដល់ទៅជាងប្រាំបីម៉ែត្រនិងមានកំពស់មួយ … អាន​បន្ថែម ខេត្ដរតនគិរីសាងសង់រង្វង់មូលដ៏ធំមួយនៅផ្លូវប្រសព្វស្រុកទាំងបី

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំកម្លាំងកងរាជ អាវុធហត្ថក្រោមឪវាទចុះសួរសុខទុក្ខនិងចែកអំណោយដល់ នាយ នាយរង កងរាជអាវុធហត្ថនិងប្រជាជនដែលមានជំងឺនិងមានជីវភាពខ្វះខាត

ខេត្តកណ្តាល : ដោយមានការដឹកនាំនិងភាពទទួលខុស ត្រូវខ្ពស់លើសុខទុក្ខរបស់កងកម្លាំងក្រោមឪវាទរបស់លោកឧត្តមសេនិយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកណ្តាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៤ … អាន​បន្ថែម ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំកម្លាំងកងរាជ អាវុធហត្ថក្រោមឪវាទចុះសួរសុខទុក្ខនិងចែកអំណោយដល់ នាយ នាយរង កងរាជអាវុធហត្ថនិងប្រជាជនដែលមានជំងឺនិងមានជីវភាពខ្វះខាត

មនុស្ស៤នាក់រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តមិនស្គាល់ម៉ាកបុករះម៉ូតូ២គ្រឿងបណ្តាលឲ្យ

ខេត្តកណ្តាលៈ មនុស្ស៤នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តមិនស្គាល់ម៉ាក​បើកបោះពួយយ៉ាងលឿនបុករះម៉ូតូ២គ្រឿងពេញមួយទំហឹង កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ​២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២១បេ ត្រង់ចំណុចខាងមុខហាងសុភី … អាន​បន្ថែម មនុស្ស៤នាក់រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តមិនស្គាល់ម៉ាកបុករះម៉ូតូ២គ្រឿងបណ្តាលឲ្យ

លោកពូទីន ដកហូតដំណែងមេទ័ព​៨រូប

នៅថ្ងៃទី​៧ខែកក្កដានេះ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានចុះហត្ថលេខា​ លើបទបញ្ចាដកដំណែងមន្ត្រី យោធាជាន់ខ្ពស់ ៨រូប ។ ការដកដំណែងខាងលើ​​របស់ប្រធានាធិបតីពូទីនត្រូវបានប្រកាស នៅលើ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ  … អាន​បន្ថែម លោកពូទីន ដកហូតដំណែងមេទ័ព​៨រូប

លោក ឃួង  ស្រេង អភិបាលរាជធានីភ្នំពេញ បាន នាំយកទៀនព្រះវស្សា និងបច្ច័យព្រគេនព្រះសង្ឃចំនួន១៥០វត្ត នៅរាជធានីភ្នំពេញ

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧​នេះ បាន ដឹកនាំមន្រ្តីរាជកាក្រោមឱវាទរដ្ឋបាលរាជធានី បាននាំយក ទៀនវស្សា និងទេយ្យវត្ថុបច្ច័យ  ប្រគេនព្រះសង្ឃចំនួន១៥០វត្ត ក្នុងរាជធានីភ្នំពេញ ដែលពិធីនេះបានធ្វើឡើង នៅវត្តឧណ្ណាលោមសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ លោកឃួង ស្រេង   បានថ្លែងថា ក្នុងរយៈពេល៣ខែ នៃការចូលព្រះវស្សារបស់ព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺ ដើម្បីសិក្សារៀនសូត្រខាងព្រះពុទ្ធសាសនា ហើយត្រូវការទេយ្យវត្ថុផ្សេងៗ សម្រាប់ផ្គត់ផ្គង់តាមវត្តនីមួយៗព្រោះរយៈពេលចូលវស្សា គឺជារដូវភ្លៀង ព្រះសង្ឃពិបាកក្នុងនិមន្តបិណ្ឌបាតនៅតាមទីដ៏ទៃ។ ដូចនេះ ទៀនព្រះវស្សា និងទេយ្យវត្ថុផ្សេងៗ ដែលនឹងត្រូវវេរប្រគេនព្រះសង្ឃក្នុងពេលនេះ គឺជាការចាំបាច់បំផុត ជាទានដ៏ប្រពៃ ទទួលបាននូវបុណ្យកុសលពេញដោយ បរិបូរណ៍តាមជំនឿ។ លោកអភិបាលរាជធានី បានថ្លែងបន្តថា ពិធីនេះ បានបង្ហាញឲ្យឃើញនូវជំនឿនិងផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណា ចក្រ ដែលជាប្រពៃណីទំនៀម ទម្លាប់ដ៏ល្អផូរផង់ របស់យើងតរៀងមក ក្នុងការជួយឧបត្ថម្ភ គាំទ្របង្កលក្ខណៈងាយស្រួលទំនាក់ទំនងល្អនៃស្ថាប័នទាំងពីរ។ ក្នុងឱកាសនោះ អភិបាលរាជធានីភ្នំពេញ បានអំពាវនាវ ដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ សប្បុរស ជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តកាយវិការដ៏ប្រពៃនេះ ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងសូមប្រកានើយកនូវធម៌មេត្តា ករុណា សណ្តោស និងខន្តី ធ្វើជាគំរូល្អ ដល់កូនចៅជំនាន់ក្រោយអោយខិតខំយកចិត្តទុក ដាក់ ស្វាធ្យាយរផនសូត្រព្រះធម៌ ព្រះវិន័យ និងបន្តកសាងសមិទ្ឋផលថ្មីៗបន្ថែមទៀត ដោយរៀរចាកនូវអំពើមិនគម្បីទាំងឡាយដែលអាចធ្វើឲ្យពុទ្ធបរិស័ទអស់ជំនឿ ឬអាប់ឱនដល់ព្រះពុទ្ឋសាសនា។ សម្ភារមួយចំនួន ដែលត្រូវ ប្រគេនព្រះសង្ឃសម្រាប់ត្រៀមចូលព្រះវស្សាចំនួន១៥០វត្ត ក្នុងរាជធានីភ្នំពេញ ក្នុងនោះ១វត្ត មាន៖ ថវិកាចំនួន១០០.០០០រៀល ទៀនវស្សាចំនួន១គូរ សាដក ចំនួន១អង្ករ១០០គីឡូក្រាម ប្រេងម៉ាស្សូត ចំនួន៣០លីត្រ ស្កសរ២៥គីឡូក្រាម ទឹកដោះគោ ១កេស ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស មី២កេស។ សូមបញ្ជាក់ថា ពិធីចូលកាន់ព្រះវស្សា មានរយៈ៣ខែចាប់ពីថ្ងៃទី១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា រហូតដល់ថ្ងៃ១៥កើតខែអស្សុជ ត្រូវនឹងថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០១៧៕  ដោយ៖ សំរិត  អាន​បន្ថែម លោក ឃួង  ស្រេង អភិបាលរាជធានីភ្នំពេញ បាន នាំយកទៀនព្រះវស្សា និងបច្ច័យព្រគេនព្រះសង្ឃចំនួន១៥០វត្ត នៅរាជធានីភ្នំពេញ

រថយន្តកុងតឺន័របើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ ហើយត្រូវរថយន្តគ្លីនិកមិុញ​វុទ្ធីដឹកយកទៅបាត់

ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូហើយត្រូវបានរថយន្តកុងតឺន័របើកបុកនិងកិនបែកក្បាលស្លាប់យ៉ាងអានោចអាធម៍ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខរោងចក្រហាត់តា ភូមិអង្គ សង្កាត់ចោមចៅ … អាន​បន្ថែម រថយន្តកុងតឺន័របើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ ហើយត្រូវរថយន្តគ្លីនិកមិុញ​វុទ្ធីដឹកយកទៅបាត់

អបអរសាទរខួបលើកទី៩នៃការចុះបញ្ជីប្រាសាទព្រះវិហារ​ជាសម្បតិ្តបតិកភណ្ឌពិភពលោក៧កក្កដា ២០០៨ ៧កក្ដដា ២០១៧​ព្រះវិហារ

ខេត្តព្រះវិហារ​ ៖ អបអរសាទរខួបលើកទី៩នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក ៧កក្កដា ២០០៨ ៧កក្ដដា ២០១៧ ក្រោមអធឹបតីភាពលោកមាស … អាន​បន្ថែម អបអរសាទរខួបលើកទី៩នៃការចុះបញ្ជីប្រាសាទព្រះវិហារ​ជាសម្បតិ្តបតិកភណ្ឌពិភពលោក៧កក្កដា ២០០៨ ៧កក្ដដា ២០១៧​ព្រះវិហារ