ខេត្តប៉ៃលិន ៖ ប្រជាកសិករក្នុងខេត្តប៉ៃលិន បានខិតខំដាំដុះដំឡូងមី រហូតមកដល់ខែឧសភានេះប្រជាកសិករនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃ នៅតែបន្តប្រមូលផលដំឡូងមីដែលអ្នកខ្លះនៅមិនទាន់ដកលក់អស់នៅឡើយនិងអ្នកខ្លះទៀតក៍បន្តដាំជាបន្តបន្ទាប់បើទោះបីតម្លៃដំឡូងមីពេលបច្ចុប្បន្ននេះមានការធ្លាក់ចុះយ៉ាងខ្លាំងនិងពេលខ្លះគ្មានអ្នកទិញក៍ដោយក៍ពួកគាត់នៅតែបន្តដាំដោយគ្មានជំរើសនិងសង្ឃឹមថានៅឆ្នាំក្រោយនឹងបានតម្លៃខ្ពស់ជាងពេលនេះ។ លោក គ្រូ សុជាតិ ជាពលរដ្ឋរស់នៅភូមិភ្នំរាំងសង្កាត់អូរតាវ៉ៅក្រុងប៉ៃលិនដែលកំពុងដាំដំឡូងមីជាច្រើនហិចតាបានពួកគាត់បានលើកឡើងថានៅឆ្នាំមុនដំឡូងមីរបស់គាត់មិនសូវបានផលច្រើនប៉ុន្មានទេដោយជួបគ្រោះរាំងស្ងួតនារដូវប្រាំងដល់រដូវវស្សាវិញបែរជាភ្លៀងជោគជាំធ្វើឲ្យមើមដំឡូងមីគាត់រលួយមិនសូវបានផល … អានបន្ថែម ប្រជាកសិករនៅ៨ឃុំ សង្កាត់- ក្រុង-ស្រុកខេត្តប៉ៃលិន នៅតែខិតខំបន្តការដាំដុះដំឡូងមី បើទោះទីផ្សារតម្លៃធ្លាក់ចុះ