ភ្នំពេញ ៖ បន្ទាប់ពីក្រសួងមហាផ្ទៃចេញសេចក្តីណែនាំមិនអោយកងកម្លាំងនគរបាលគ្រប់ផ្នែកចំណុះអោយស្នងការដ្ឋានរាជធានី-ខេត្តនិងអគ្គនាយកដ្ឋានជំនាញផ្សេងៗមិនអោយដាក់គោលដៅនៅតាមផ្លូវនានាទូទាំងប្រទេសរួចមក…គេពិនិត្យឃើញថាម្ចាស់រថយន្តដឹកទំនិញមួយចំនួនមិនគិតពីផលប៉ះពាល់មកលើសណ្តាប់ធ្នាប់សាធារណៈនិងប្រឈមគ្រោះថ្នាក់អាចកើតឡើងជាយថាហេតុនោះឡើយ ព្រោះគ្មានការត្រួតពិនិត្យផាកពិន័យពីសំណាក់សមត្ថកិច្ចដូចពេលកន្លងទៅ ។ ជាក់ស្តែងនៅលើកំណាត់ផ្លូវជាតិលេខ១សកម្មភាពនៃការដឹកជញ្ជូនសំពីងសំពោងរួមទាំងរថយន្តដឹកដីអត់គ្រប បានកើតឡើងជារៀងរាល់ថ្ងៃ ដែលធ្វើអោយអ្នកដំណើររិៈគន់ទៅលើសមត្ថកិច្ចមិនគួរណាបណ្តែតបណ្តោយអោយមានសកម្មភាពបែបនេះឡើយ…មួយផ្នែកទៀតសកម្មភាពដឹកជញ្ជូនធ្វើអោយប៉ះពាល់ដល់សណ្តាប់សាធារណៈនេះគឺផ្តើមចេញពីម្ចាស់រថយន្តគ្មានឆន្ទៈចូលរួមថែរក្សាសណ្តាប់ធ្នាប់ដើម្បីលើកស្ទួយសីលធម៍សង្គម ។ ដូចឃើញក្នុងរូបវីដេអូនេះរថយន្តដឹកអេចចាយយីឌុបមួយគ្រឿងគ្មានទាំងស្លាកលេខ … អានបន្ថែម អ្នកដំណើរតាមផ្លូវជាតិលេខ១រិៈគន់រថយន្តដឹកអេតចាយនិងរថយន្តដឹកដី