ភ្នំពេញ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុខណៈដែលបបួលគ្នីគ្នាមកជួបក្នុងហាងផឹកស៊ីមួយកន្លែងដែលមានយីហោ(ហេបភី ណេស)ដោយមិនទាន់បានកម្មង់ម្ហូបផងស្រាប់តែខ្មាន់កាំភ្លើងបានបាញ់ចំក្បាលជនរងគ្រោះស្លាប់ផ្កាប់មុខលើតុ រួចនាំគ្នារត់គេចខ្លួនអស់តែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤នឹង៣៥នាទីទាបភ្លឺឈានចូលថ្ងៃទី៩ខែមករាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ៦៣នៅចំណុចក្នុងហាងផឹកសុីមួយកន្លែងយីហោហេបភីណេសសង្កាត់បឹងរាំងខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីជុំវិញនៅវេលាម៉ោងកើតហេតុខាងលើនេះគឺជនរងគ្រោះម្នាក់ដែលជាជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញណនៅឡើយទេពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីវ័យប្រហែលជា២៧ឆ្នាំបានជិះម៉ូតូកង់បីឥណ្ឌារួចហើយក៏ដើរចូលទៅក្នុងហាងហេបភីណេសបានមួយសន្ទុះក្រោយមកមានមិត្តភ័ក្ររបស់ជនរងគ្រោះមកជាបន្តបន្ទាប់ដោយជិះរថយន្តម៉ាកម៉ូនីងនឹងម៉ូតូរួចហើយក៏អង្គុយជាមួយជនរងគ្រោះមិនទាន់នឹងបានហៅម្ហូបផងហៅតែស្រាបៀរកន្លះកេះមិនដឹងថាជនរងគ្រោះនឹងជនបង្កដែលជាជនដៃដល់ត្រូវជា មិត្តភ័ក្រគ្នាទាក់ពាក្យសំដីនឹងខឹងគ្នារឿងអីមកពីណានោះទេបានជាដកកាំភ្លើងខ្លីម៉ាកK54ពណ៌ខ្មៅបាញ់ជនរងគ្រោះចំសៀតផ្កាបណ្តាលអោយផ្កាប់មុខស្លាប់នៅនឹងតុរួចហើយជនបង្កនឹងបក្សពួកបាននាំគ្នារត់គេចចេញអស់បន្សល់ទុកនៅតែជនរងគ្រោះនិងកាំភ្លើងនៅកន្លែងកើតហេតុ ភ្លាមៗនោះដែរកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញរួមជាមួយនឹងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញបានមកដល់ទីតាំងកន្លែងកើតហេតុដើម្បីសាកសួរនិងស្រាវជ្រាវផងដែរ។ … អានបន្ថែម ណាត់គ្នាជួបនៅហាង ហេបភីណេស ដកកាំភ្លេីងបាញ់អោយស្លាប់ដេកផ្កាប់មុខលេីតុ