ភ្នំពេញ៖ មិនទាន់ទម្លាក់ចេញពីរោងនៅភ្នំពេញនិងសៀមរាបផង ខ្សែភាពយន្តដ៏ល្បីល្បាញ”កំណត់ហេតុនាងនាថ” បានប្រកាសចេញទៅចាក់បញ្ចាំងជូនអ្នកគាំទ្ររបស់ខ្លួននៅលើទឹកដីខេត្តបាត់ដំបង និងខេត្តកំពង់ចាមចាប់តាំងពីដើមខែធ្នូនេះ។ អ្នកទស្សនានឹងមានពេលត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះក្នុងការទស្សនាហើយពួកគេក៏នឹងមានឱកាសជួបជាមួយតារាសម្តែងក្នុងខ្សែភាពយន្តខាលើដោយផ្ទាល់ផងដែរ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីខ្សែភាពយន្តខាងលើផ្ទុះចេញការគាំទ្រច្រើនលើសលប់ពីអ្នកទស្សនា និងបន្តធ្វើឲ្យអ្នកនិយមទស្សនាខ្សែភាពយន្តខ្មែរឈេរតម្រង់ជួរចូលទស្សនាដដែល។ “កំណត់ហេតុនាងនាថ”ដែលទទួលបានចំណាត់ថ្នាក់កំពូលតារាងនៅរោងភាពយន្តទំនើបៗនេះនឹងធ្វើការចាក់បញ្ចាំងជូនដល់អ្នកគាំទ្ររបស់ខ្លួននៅខេត្តបាត់ដំបងចំនួន២ថ្ងៃគឺថ្ងៃទី៣ ដល់ថ្ងៃទី៤ខែធ្នូឆ្នាំ២០១៦នេះ … អានបន្ថែម “កំណត់ហេតុនាងនាថ” នឹងចាក់បញ្ចាំងនៅខេត្តបាត់ដំបង និងកំពង់ចាមដើមខែធ្នូនេះ