វគ្គជម្រុះជើងឯក TV5 Knock Out សប្តាហ៍ទី៥មានកីឡាករ៤នាក់ចូលរួមប្រកួត

ភ្នំពេញ៖ កម្មវិធីប្រកួតកីឡាប្រដាល់ ដណ្ដើមពានរង្វាន់ជើងឯក TV5 Knock Out ទម្ងន់៥៤គីឡូក្រាមជុំទី១សប្តាហ៍ទី៥មានកីឡាករ៤នាក់បានចូលរួមប្រកួតជម្រុះស្វែងរកកៅអីរង់ចាំប្រកួតវគ្គ២បន្តទៀត គឺ កីឡាករ រស់ វិបុល មកពីក្លិបសាលវ័ន្តកីឡាប្រកួតជាមួយកីឡាករ មាស ចាន់នឿន មកពីក្លិបដួងសែនសុខគុនខ្មែរ ។ ខណៈ ដែលកីឡាករ សយ សុខ មកពីក្លិបពន្លឺវិបុលមានប្ញទ្ធិប្រកួតជាមួយកីឡាករ ខេម ចាន់ មកពីក្លិបកងទ័ពឆត្រយោង៩១១នៅសង្វៀន TIFFY ARENA ល្ងាចថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ ។ Continue reading “វគ្គជម្រុះជើងឯក TV5 Knock Out សប្តាហ៍ទី៥មានកីឡាករ៤នាក់ចូលរួមប្រកួត”

សមត្ថកិច្ចចម្រុះឆ្មក់ចូលបង្ក្រាបមុខសញ្ញាក្រុមចោរឆក់៧នាក់ យ៉ាងសកម្មក្នុងរាជធានី

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយនគរបាលខណ្ឌចំនួន៣ក្នុងរាជធានីភ្នំពេញបានឃាត់ខ្លួនមុខសញ្ញាចោរឆក់៧នាក់ និងម៉ូតូ៤គ្រឿង ក្នុងផ្ទះសំណាក់ លីហ្សា កាលពីវេលាម៉ោង១ រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិនៅផ្ទះសំណាក់យីហោ លីហ្សា តាមបណ្តោយផ្លូវផ្សារ៥ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ Continue reading “សមត្ថកិច្ចចម្រុះឆ្មក់ចូលបង្ក្រាបមុខសញ្ញាក្រុមចោរឆក់៧នាក់ យ៉ាងសកម្មក្នុងរាជធានី”

នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ប្រុសស្រី៣នាក់ពាក់ព័ន្ធក្នុងករណីចែកចាយគ្រឿងញៀន២ផ្សេងគ្នា

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ និងថ្នាំញៀនរួមទាំងសម្ភារមួយចំនួនត្រូវបានកមកម្លាំងនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងករណី២ផ្សេងគ្នា ។ Continue reading “នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ប្រុសស្រី៣នាក់ពាក់ព័ន្ធក្នុងករណីចែកចាយគ្រឿងញៀន២ផ្សេងគ្នា”

នគរបាលស្រុកស្វាយចេកចាប់មុខសញ្ញាប្រើប្រាស់គ្រឿងញៀនលួចម៉ូតូគ្រូបង្រៀន នៅស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់សមត្ថកិច្ចអះអាងថាជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានធ្វើសកម្មភាពលួចម៉ូតូគ្រូបង្រៀននៅស្រុកថ្មពួក ហើយបើករត់គេចដល់ស្រុកស្វាយចេកត្រូវបាន កម្លាំងគរបាលស្រុកស្វាយចេក ចេញស្ទាក់ ធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនបាន រួមនិងម៉ូតូស្កបភីពណ៌ស១គ្រឿងគ្មានស្លាកលេខ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ស្ថិតក្នុងភូមិសាស្រ្តឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ Continue reading “នគរបាលស្រុកស្វាយចេកចាប់មុខសញ្ញាប្រើប្រាស់គ្រឿងញៀនលួចម៉ូតូគ្រូបង្រៀន នៅស្រុកថ្មពួក”

សមត្ថកិច្ចដេញចាប់រថយន្តមួយគ្រឿងដឹកឈើនាងនួនដោយឃាត់បានមនុស្ស៣នាក់

ខេត្តត្បូងឃ្មុំ៖ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ សមត្ថកិច្ចចាប់បានរថយន្តកាមរីឆ្លាមមួយគ្រឿងដឹកឈើនាងនួន ចេញពីទឹកដីខេត្ត ក្រចេះ នៅចំណុចស្ពានជ្រាវព្រំប្រទល់ (មេមត់-ក្រចេះ) ដោយដេញស្ទាក់ចាប់ក្នុងចម្ងាយ ផ្លូវ៥០គីឡូម៉ែត្រ ទើបចាប់បាន ។ Continue reading “សមត្ថកិច្ចដេញចាប់រថយន្តមួយគ្រឿងដឹកឈើនាងនួនដោយឃាត់បានមនុស្ស៣នាក់”

នារីស្រស់ស្អាតម្នាក់មកពីជនបទមានជំងឺប្លែករលេះរលួយពេញប្រាណ

ភ្នំពេញ៖ នារីខ្មែរស្រស់ស្អាតម្នាក់នេះមានអាយុមិនដល់២០ឆ្នាំទេ នាងមកពីជនបទកំពុងសម្រាកព្យាបាលជំងឺចម្លែកពងរលួយរលេះពេញខ្លួនក្នុងមន្ទីរពេទ្យ ព្រះកុសុមៈ ។ Continue reading “នារីស្រស់ស្អាតម្នាក់មកពីជនបទមានជំងឺប្លែករលេះរលួយពេញប្រាណ”

នគរបាលខេត្តបាត់ដំបងបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ រួមជាមួយនឹងថ្នាំញៀនមួយចំនួនធំ

ខេត្តបាត់ដំបង៖ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មប្រចាំខេត្តបាត់ដំបង២នាក់ទៀត ហើយត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញបង្រ្កាបនិងឃាត់ខ្លួន ដកហូតបានថ្នាំញៀនមួយចំនួនធំក្នុងប្រតិបត្តិការ២ថ្ងៃផ្សេងគ្នា។ Continue reading “នគរបាលខេត្តបាត់ដំបងបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ រួមជាមួយនឹងថ្នាំញៀនមួយចំនួនធំ”

កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ​ ខណ្ឌដូនពេញ​ សហការជាមួយអាវុធហត្ថរាជធានី​ចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន ឃាត់ខ្លួនមនុស្ស១៣នាក់រួមនឹងថ្នាំញៀនជិត៥០កញ្ចប់

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ខណ្ឌដូនពេញសហការជាមួយនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនដែលស្ថិតនៅប្លុកបឹងកក់ អតីតរោងចក្រឆ្នាំង ជាលិទ្ធផលឃាត់ខ្លួនមនុស្សប្រុសស្រី១៣នាក់ ក្នុងនោះមានស្រីម្នាក់ រួមនឹងដកហូតវត្ថុតាងគ្រឿងញៀនជិត៥០កញ្ចប់តូចធំ ម៉ូតូ៥គ្រឿង កាតគ្រឺម៉ូតូជាច្រើន និងសម្ភារប្រើប្រាស់សម្រាបជក់គ្រឿងញៀនមួយចំនួនធំផងដែរ ហើយជនសង្ស័យទាំងនោះខ្លះសុទ្ធតែជាមុខសញ្ញាក្រុមចោរប្លន់ ។ Continue reading “កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ​ ខណ្ឌដូនពេញ​ សហការជាមួយអាវុធហត្ថរាជធានី​ចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន ឃាត់ខ្លួនមនុស្ស១៣នាក់រួមនឹងថ្នាំញៀនជិត៥០កញ្ចប់”

បង្ក្រាបទីតាំងគ្រឿងញៀននិងហ្គេមបាញ់ត្រីលើផ្លូវរថភ្លើង ឃាត់មនុស្សស្រីប្រុស២៩នាក់​

ភ្នំពេញ៖ បន្ទាប់ពីមានការរិះគន់របស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយចោទសមត្ថ កិច្ចថាមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាប ល្បែងស៊ីុសង ជាពិសេសទីតាំងបើកលេង ហ្គេមបាញ់ត្រី និងបង្កការប្រើប្រាស់ថ្នាំញៀន ផងដែរនោះ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ លោកទៀង ចាន់សា អធិការ នគរបាលខណ្ឌប្ញស្សីកែវបានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីជាច្រើន កន្លែង ឋិតនៅផ្លូវរថភ្លើង ។ Continue reading “បង្ក្រាបទីតាំងគ្រឿងញៀននិងហ្គេមបាញ់ត្រីលើផ្លូវរថភ្លើង ឃាត់មនុស្សស្រីប្រុស២៩នាក់​”

ស្កុបពីបត់ឆ្វេងមិនប្រយ័ត្នត្រូវវីវ៉ាពន្លះស្របទិសគ្នា បណ្តាលឲ្យរបួសធ្ងន់២នាក់

ខេត្តស្វាយរៀង៖ ស្ត្រីជានិសិត្សម្នាក់រងរបួសធ្ងន់ខណៈដែលជាជិះម៉ូតូម៉ាកស្កុបពីបត់ឆ្វេងមិនប្រយ័ត្នក៏ត្រូវម៉ូតូវីវ៉ាបុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលរណូករណែលពេញផ្លូវ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវលេខ២០៩ ភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុង-ខេត្តស្វាយរៀង ។ Continue reading “ស្កុបពីបត់ឆ្វេងមិនប្រយ័ត្នត្រូវវីវ៉ាពន្លះស្របទិសគ្នា បណ្តាលឲ្យរបួសធ្ងន់២នាក់”

រថយន្ដយីឌុបដឹកដែកលើសចំណុះ ផុងដីធ្លាក់ចូលប្រឡាយទាំងព្រឹក នៅសង្កាត់ព្រៃស

ភ្នំពេញ៖ រថយន្ដយីឌុបមួយគ្រឿងដឹកដែកលើសចំណុះ ផុងដីធ្លាក់ចូលប្រឡាយទាំងព្រឹក តែសំណាងមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់។ Continue reading “រថយន្ដយីឌុបដឹកដែកលើសចំណុះ ផុងដីធ្លាក់ចូលប្រឡាយទាំងព្រឹក នៅសង្កាត់ព្រៃស”

តំណាងនិស្សិតកម្ពុជាចូលរួមកម្មវិធីបោះជំរុំ យុវជនអន្តរជាតិរដូវក្តៅនៅប្រទេសចិន

ភ្នំពេញ៖ កម្មវិធីបោះជំរុំយុវជនអន្តរ ជាតិសម្រាប់រដូវក្តៅឆ្នាំ២០១៦ ក្នុងដំណើរ ទស្សនកិច្ចវិថីផ្លូវសូត្រ តាមតំបន់សមុទ្រ ក្រោមចំណងជើងថា “អនាគតថ្នាក់ដឹកនាំ និងឯកអគ្គរដ្ឋទូតវ័យក្មេង” គោលបំណង ឆ្វេងយល់ពីគោលនយោបាយ “ខ្សែក្រវាត់ មួយ ផ្លូវមួយ” បានប្រព្រឹត្តទៅរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់២៨ ខែកក្កដា ឆ្នាំ២០១៦ ធ្វើដំណើរទស្សនកិច្ច៣ខេត្ត ៦ទីក្រុង ដូចជាខេត្ត Zhejeang ទីក្រុង Ningbo ខេត្ត Fujian ទីក្រុង Fuzhou ទីក្រុង Xiamen និងទីក្រុង Quanhou ខេត្ត Guangdong ទីក្រុង Shenzhen និងទីក្រុង Guanzhou មាននិស្សិតចូលរួម៥០រូបមក ពី៣៥ប្រទេស ក្នុងនោះនិស្សិតកម្ពុជា២រូប ផងដែរ ។ Continue reading “តំណាងនិស្សិតកម្ពុជាចូលរួមកម្មវិធីបោះជំរុំ យុវជនអន្តរជាតិរដូវក្តៅនៅប្រទេសចិន”